抖阴社区

part50: ??????????? 1??????????

Start from the beginning
                                    

Pond,geminiបាននាំគ្នាចេញទៅវិញដោយម្នាក់ៗរហ័សរៀបចំអីវ៉ាន់របស់ខ្លួនអោយបានលឿនមុននិងចុះមកខាងក្រោមជិះឡានបើកទៅកាន់ផ្ទះរបស់pond។

+កាត់មកផ្ទះរបស់pondphuwin

ពេលនេះអ្នកម៉ាក់និងកូនប្រសាបាននាំគ្នាមកវិញហើយដោយក្នុងដៃម្នាក់មានរបស់របរជាច្រើន។ពួកគេទាំងបីក៏បានដើរចូលមកខាងក្នុងផ្ទះ។

អ្នកស្រីjaning|«មិនដឹងថាប្ដីរបស់កូនៗទៅធ្វើកាកើតឬអត់ទេបើមើលទៅអន់ចិត្តនិងអ្នកម៉ាក់ចឹង»គាត់គ្រាន់តែអង្គុយលើសាឡុងភ្លាមក៏បាននិយាយទៅកូនភ្លាម។

Phuwin|«អ្នកម៉ាក់កុំគិតច្រើនអីបងpondនិងប្អូនgeminiមិនគិតបែបនិងទេ»

Fourth|«ក៏ពិតមែនហើយអ្នកម៉ាក់»

អ្នកស្រីjaning|«អ្នកម៉ាក់ក៏គិតចឹងដែរ»

ងឺត~~គ្រាន់តែនិយាយចប់ភ្លាមក៏មានឡានពណ៍ខ្មៅពីគ្រឿងបើកចូលមកខាងក្នុងផ្ទះដោយឡាននេះគ្មានក្រៅពីឡានរបស់លោកwinfari,pond,geminiយើងនោះទេ។ពួកគេទាំងបីបានចុះដើរមកខាងក្នុងដោយលោកwinfariជាអ្នកដើរពីមុខដោយកូនៗដើរពីក្រោយ។ដោយពួកគេក៏បានដើរទៅអង្គុយលើសាឡុងដោយអង្គុយនៅទល់មុខគ្នា។

អ្នកស្រីjaning|«បងមកទីនេះដែរហ៎ ឬមួយក៏លោកកូនជើងល្អទួលពិតប្រាប់បងអីខ្លះទៅ?»គាត់បានសួទៅប្ដីទាំងមើលទៅកូនៗដ៏សែនខូចអង្គុយធ្វើមុខឌឺមកាន់ខ្លួន។

លោកwinfari|«អត់ទេ បងមកនេះគឺមកដោយខ្លួនឯងប៉ុណ្ណោះហើយបងក៏ចង់សូមអូនរឿងមួយដែរ»

អ្នកស្រីjaning|«រឿងអី្វទៅបង»

លោកWinfari|«គឺ...យប់នេះបងហើយនិងកូនៗចង់សូមអូនទៅក្លឹបដោយសាតែអូនបានដើរលេងចោលពួកគេហើយអោយពួកគេមកធ្វើកាចឹងហើយបងចង់រំសាយអារម្មណ៍កូនៗខ្លះ»

អ្នកស្រីjaning|«ទៅកន្លែងផ្សេងមិនបានទេមែន បានជានាំកូនចូលក្លឹបបែបនេះ ចាស់ហើយមិនគិតប្រដៅកូនទេមានតែនាំកូនអោយខូចថែម»គាត់មិនចង់អោយចូលខ្លាចកូនខូច ដោយphuwin, fourth បានសម្លឹងមើលមកកាន់ប្ដីទាំងសម្លក់ខ្នាញ់និងទឹកមុខឌឺរបស់ប្ដី។

លោកWinfari|«តែម្ដងនេះទេ បងនិងលែងនាំកូនខូចហើយ»

Pond|«មែននិងលោកប៉ា អ្នកម៉ាក់នាំប្រពន្ធញុមដើរផ្សាមួយល្ងាចហើយចឹងហើយប៉ានាំកូនដើរលេងវិញមិនបានមែន»

Gemini|«បងpondនិយាយត្រូវ»

អ្នកស្រីjaning|«ក៏បាន ទោះហ៊ាមយ៉ាងណាក៏មិនបានដែរ»គាត់ឃើញកូនៗបែបនេះក៏បានយល់ព្រមអោយពួកគេទៅ។

ប៉ាកូនគ្រាន់តែឮបែបនេះក៏បានសប្បាយចិត្តតែកុំមើលមុខប្រពន្ធមួយៗគឺដូចខ្លាចឹងតែpond,geminiមិនខ្វល់ឡើយនាយធ្វើធម្មតា។





To Be Continued
Byy~kã Natawat
ប៉ានាំកូនខូច😒


















??? ?????????????????"Complete ?"Where stories live. Discover now