抖阴社区

???28 : ?????!

118 10 3
                                    


( Meenបានដើរទៅក្បែរpingហើយប៉ះស្មារថ្នមៗទាញpingអោយងើបឡើយវិញ ។ បន្ទាប់មកmeenក៌បានលុតជង្គង់នៅនឹងមុខថ្នូររបស់បងប្រុសpingហើយភាពឈឺចាប់នឹងកំហុសក្នុងចុត្តដែរមិនអាចបំភ្លេចបាន )

Meen : លោក!! ..ខ្ញុំសុំទោស ខ្ញុំដឹងថាពាក្យសុំទោសរបស់ខ្ញុំវាមិនអាចយកលោកមកវិញបាន រឹតតែមិនអាចលុបលាងការឈឺចាប់ទាំងប៉ុន្មានដែរខ្ញុំធ្វើដាក់លោកនឹងប្អូនជាទីស្រឡាញ់របស់លោក ប៉ុន្តែខ្ញុំមកថ្ងៃនេះគឺ..គឺចង់បងស្បថនៅនឹងមុខលោកថា ខ្ញុំនឹងប្ដូរជីវិតខ្ញុំគ្រប់យ៉ាងអ្វីក៌ដោយខ្ញុំត្រូវតែមើលថែpingអោយបានល្អនឹងស្រលាញ់គេមួយជីវិតមិនប្ដូរទេ លោកកុំបារម្ភអីខ្ញុំមិនអោយលោកខកបំណងទេខ្ញុំបានមកផ្ដាច់លោកចេញពីគេដូច្នេះខ្ញុំត្រូវមើលថែគេវិញអោយពេញមួយជីវិត ហើយរឿងទីពីរខ្ញុំស្ញប់ស្ញែងលោកទោះpingរស់នៅលំបាកតែមានលោកជាបងប្រុសល្អមើលថែគេ ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងជំនួសកន្លែងលោក ខ្ញុំស្បថយកជីវិតខ្ញុំមកប្ដូរ បើខ្ញុំធ្វើវាមិនបាន លោកផ្ដន្ទាទោសខ្ញុំទៅចុះ ! ( គេនិយាយទាំងសម្ដីមាំ ប៉ុន្តែទឹកភ្នែកក៌ហូរមកលើថ្ពាល់ ។ ចំណែកឯPingវិញពេលបានលឺសម្ដីទាំងនេះចេញពីមាត់របស់meenធ្វើអោយគេពិបាកទប់ចិត្តបានត្រឹមឈរយំមុនដឹងថាត្រូវរំភើបឬឈឺចាប់។ )

Ping : ហិ..ហិ..បងប្រុសទៅអោយបានសុខចុះ កុំបារម្ភអីខ្ញុំអី បងMeenគាត់មិនកុហកបងទេ គាត់នឹងមើលថែហើយស្រលាញ់ប្អូនស្រីរបស់បងម្នាក់នេះ ..

Meen: ping! បងអរគុណណាស់ អរគុណណាស់ដែរអូនជឿបង ព្រមស្រលាញ់បង បងស្រលាញ់អូនណាស់😭❤️ ( គេចាប់pingអោបយ៉ាងណែន )

Ping : អូនក៌ស្រលាញ់បងដែរ សន្យានឹងអូនមកកុំធ្វើអោយអូនឈឺចាប់ទៀតណា អូនមិនចង់យំទាល់តែសោះ 😭

Meen : បាទ! សម្លាញ់ចិត្តបង ... បងមិនមានទៀតទេ មិនមានទេ ពាក្យថាក្បត់អូនម្ដងទៀត បងរៀងហើយ ..បងមិនចង់បាត់បង់អូនម្ដងទៀតទេ បងស្បថ..

Ping : ចាស! អូនជឿ ..អូនជឿបង .. អូន..អូននឹងស្រឡាញ់បងណា អូននឹងនៅក្បែរបង មិនទៅណាទៀតទេ .

Meen : អូនល្អពេកហើយ..បងសំណាងណាស់ដែរបានជួបអូន ... បងស្រលាញ់អូន ត្រូវការអូនណាស់ បងរស់មិនបានទេបើគ្មានអូននៅក្បែរបង ..

??? : ????????????????????????!???Where stories live. Discover now