ភាគទី៥: បែបនេះល្អទេចុះបើសិនជាយើងទៅស្លាប់?
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ពេលកំពុងធ្វើដំណើរត្រឡប់មកវិញឡាយស៍ក៏តែងងាកមើលស៊ុននូជារឿយៗក្នុងចិត្តក៏បារម្ភកាលដែលស៊ុននូបាត់ទៅពេញមួយយប់...ខ្លាចស៊ុងហ៊ុនម្នាក់នោះធ្វើរឿងអីមិនល្អដាក់ស៊ុននូធ្វើអោយប៉ះពាល់ដល់អារម្មណ៍ស៊ុននូ គេបារម្ភក្នុងនាមជាជំនិតដែលបានតាមបម្រើស៊ុននូរាប់ឆ្នាំនិងមានមនោសញ្ចេតនាប្រៀបបាននឹងទឹកចិត្តបងប្រុសដែលខ្វល់ខ្វាយពីប្អូន។ តែណ្ហើយ! បារម្ភបានត្រឹមបារម្ភហ្នឹងឯង គេមានងារត្រឹមជាកូនចៅម្តេចនឹងហ៊ានសួរនាំចៅហ្វាយពីហេតុភេតដែលកើតឡើងបានទៅគេបានត្រឹមខ្វល់ព្រួយក្នុងចិត្ត ម្យ៉ាងទៀតស៊ុននូក៏ដូចជាមិនទាន់ព្រមបើកចិត្តនិយាយប្រាប់អ្នកណាដែរ។
«មានការអីឬឡាយស៍?» កាលបើឃើញកូនចៅជំនិតចេះតែមើលមុខខ្លួនញយដងពេក ស៊ុននូសួរក្រែងគេមានការណ៍អ្វីជាមួយនឹងរូបគេ។
«អ! អ៎បាទ មិនមានអ្វីទេចៅហ្វាយ» ឡាយស៍លាន់មាត់ភ្ញាក់ដែលចៅហ្វាយចាប់ភារុទ្ធបានទើបពោលតប ទាំងក្នុងចិត្តកំពុងពុះកញ្រ្ជោលចង់ដឹងចង់ឮខ្លាំង។
«អ៊ឹម...» ស៊ុននូក្រហឹមដើមកពេលឮចម្លើយ រួចផ្អែកក្បាលលើសូហ្វីឡានបិទភ្នែកសង្ងំយកកម្លាំង ធ្វើដូចជាកាលពីយប់គេងមិនបានគ្រប់គ្រាន់។ គ្រប់សកម្មភាពទាំងអស់មិនបានរំលងពីកែវភ្នែកជំនិតដែរ ឃើញយ៉ាងនេះគេកាន់តែបារម្ភពីស៊ុននូលើសដើម។
«ចៅហ្វាយ! ចៅហ្វាយមិនអីទេមែនទេ?» នៅទីបំផុតឡាយស៍ដាច់ចិត្តសួរ...
«??» គេជ្រួញចិញ្ចើម សុខៗមិចក៏ឡាយស៍ស្រាប់តែមកសួរសំណួរបែបនេះ។ ឬមកពីពេលនេះគេទ្រុឌទ្រោមពេក ស្លេកស្លាំងពេកទើបឡាយស៍សង្ស័យ ស៊ុននូគិតទាំងព្រួយបើបណ្តាយអោយមានជនទី៣ដឹងពីសម្ព័ន្ធភាពស៉ីជម្រៅរវាងគេនិងស៊ុងហ៊ុនច្បាស់ជានឹងមានជនទី៤ទី៥ជាបន្តបន្ទាប់មិនខានទោះជាឡាយស៍ជាអ្នកជំនិតស្និតនិងគេក៏ដោយយ៉ាងណាក៏គេមិនទុកចិត្ត។

YOU ARE READING
????????????????????????
FanfictionBeautiful in Black: ???????????????????????? ??? ????????? ?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????...