«...» ស៊ុននូមិនបានផ្តល់ចម្លើយតែបែរជាប្រែទឹកមុខមាំបែបប្រាកដប្រជាហាក់មិនពេញចិត្តដែលនាយជាកូនចៅក្រោមបង្គាប់ចេះដឹងរឿងចៅហ្វាយនាយជ្រុលហួស។
«អឺ..សុំទោសចៅហ្វាយ» ឡាយស៍ឆាប់យល់សាច់ការណ៍ក៏ប្រញាប់សុំទោស ស៊ុននូក៏មិនថាថ្វីដែរគេសង្ងំបិទភ្នែកបន្តដោយមិនបានស្រាយចម្ងល់របស់ឡាយស៍នោះឡើយ។
រថយន្តក៏ចេះតែបន្តដំណើរទៅមុខមិនយូរប៉ុន្មានរថយន្តរបស់ពួកគេក៏បានបើកមកដល់ភូមិគ្រឹះស៊ូ។ ស៊ុននូចុះពីលើរថយន្តយោងខ្លួនដើរចូលទៅផ្នែកខាងក្នុងនៃភូមិគ្រឹះទាំងមានកង្វល់ពីរឿងអ្វីមួយ។
ស្ថិតខាងក្នុងជាកន្លែងទទួលភ្ញៀវស៊ុននូត្រូវមកប្រឈមមុខនឹងលោកស៊ូ។ ស៊ុននូឈរស្ងៀមសម្រួលអារម្មណ៍ព្រោះគេដឹងថានាបន្តិចទៀតលោកប៉ាក្មេករបស់គេនឹងស្ទាក់សួរពីរបីសំណួរកាលដែរមិនឃើញគេមកផ្ទះកាលពីយប់មិញជាមិនខាន។ ហើយជាក៏ជាហេតុផលដែលធ្វើអោយគេភ័យខ្លាច ខ្លាចគាត់ចាប់ភ្លឹកបានពីរឿងដែលគេបានប្រព្រឹត្ត។«ទើបមកពីណាស៊ុននូយ៉ា?ហេតុអីស្មើរនេះទើបមកដល់ផ្ទះ?» សម្តីគាត់ត្រជាក់ស្រេបប្រៀបបាននឹងផ្ទាំងទឹកកកបែបនេះមានន័យថាប៉ាក្មេកខឹងតែជាការបារម្ភពីសុវត្ថិភាពកូនប្រសារទៅវិញទេ។ ហើយទោះលោកធ្វើខ្លួនចេញមកមិនបានខឹងក្រោធពិតមែនតែកែវភ្នែកលោកកំពុងសង្កេតរូបរាងរបស់ស៊ុននូពីក្បាលដល់ចុងជើងដើម្បីអោយច្បាស់ចិត្ត។
«ប..បាទ..លោកប៉ាគឺ..យប់មិញខ្ញុំគេងនៅផ្ទះមិត្តភក្តិរបស់កូន» ស៊ុននូលេបទឹកមាត់មួយក្អឹកដើម្បីសម្រួលអារម្មណ៍និងព្យាយាមធ្វើខ្លួនអោយស្ងប់បំផុត ឯភ្នែកក៏ក្រលេបក្រលាប់ចុះឡើងប្រឹងរកនឹកពាក្យមកដោះសារអោយសម។ ប៉ុន្តែត្រូវចាំគាត់ជាចាស់ជាទុំធ្លាប់បានឆ្លងកាត់មេរៀនជីវិតមុនគេទោះគេកុហកសមយ៉ាងណាក៏មិនអាចលាក់ជិតពីភ្នែកគាត់ដែរគ្រាន់តែមើលសភាពគេពេលនេះគាត់ក៏អាចកាត់ន័យយល់ តែគាត់សួរដើម្បីប្រាកដចង់ឮចម្លើយពិតពីមាត់គេ។
«អូ៎ បែបនេះទេឬ?» លោកស៊ូធ្វើជាឧទានឡើងដោយអស់មន្ទិល ធ្វើអោយស៊ុននូយ៉ាដែលតាមល្បិចតោចាស់មិនទាន់ធូរទ្រូងខ្សាកដូចដកបន្លារចេញទ្រូង។

YOU ARE READING
????????????????????????
FanfictionBeautiful in Black: ???????????????????????? ??? ????????? ?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????...
??????
Start from the beginning