ព្រះអាទិត្យរះឡើងដើម្បីបំភ្លឺលោកីយ៉ាងស្រស់ស្អាតដោយលាយលំជាមួយខ្យល់ធម្មជាតិបក់មករវេចៗបានដាស់អារម្មណ៍ក្មេងប្រុសម្នាក់ដែលបានលង់លក់ជាយូរមកហើយ ត្រូវបានភ្ញាក់ឡើងទាំងមិនចង់ ដោយណាមួយទៀតនោះគឺបានលឺសម្លេងក្រោកក្រាកស្រគៀត្រចៀកពេកទើបត្រូវបង្ខំចិត្តបើកស្រទាប់ភ្នែក
(ហឹម…? តើខ្ញុំនៅកន្លែងណា?)កម្លោះតូចកាលបើភ្ញាក់ហើយភ្នែកក៏រារែសម្លឹងក្នុងបរិវេនបន្ទប់ដែលខ្លួនកំពុងតែនៅ
ក្រាក!
"អូ! អ្នកកម្លោះភ្ញាក់ហើយឬ?"សម្លេងស្ត្រីចំណាស់និយាយឡើងទាំងស្អកបន្តិច តាមសម្លៀកបំពាក់រឹកពាររបស់គាត់យើងអាចសន្និដ្ឋានថាគាត់អាចជាមេការ ឬមេដោះនៅផ្ទះនេះ គាត់ដើរចូលមកគ្រែក្បែរនរៈតូចដែលកំពុងអង្គុយដោយក្នុងដៃមានសម្លៀកបំពាក់មួយឈុត
"បាទលោកអ៊ុំ! អឺ…តើ…"ជេយ៉ុននិយាយទាំងអេះអុញព្រោះក្នុងចិត្តនៅមានសំណួរជាច្រើនបានផុសឡើង
"រកអ្នកប្រុសកណ្ដាលឬ? គាត់ចេញទៅក្រៅតាំងពីប្រលឹមប្រហាមម្ល៉េះ ឆាប់ក្រោកឡើងកុំនៅលើគ្រែគាត់យូរពេក នេះសម្លៀកបំពាក់ឆាប់ទៅផ្លាស់ទៅ!"អ៊ុំស្រីចំណាស់ក៏និយាយឡើងស្រទន់តាមរបៀបមនុស្សចាស់ជរា គាត់មានឈ្មោះថា អ៊ុំស៉ី ជាអ្នកមើលការខុសត្រូវនិងនៅវិមានអេលីសាន់ដ្រូ
"បាទ!"ស្រដីនរៈតូចក៏ងើបប្រូសសម្ដៅទៅបន្ទប់ទឹកភ្លាម
ក្រលេកមកមើលនៅឃ្លាំងនៅក្នុងព្រៃដែលមិនឆ្ងាយប៉ុន្មានពីភូមិស្រុកនោះគឺជាឃ្លាំងដែលជួយដូរអាវុធគ្រប់ប្រភេទ នឹងមានគ្រាប់ផ្ទុះធំតូចនានា ក្នុងនោះក៏បានបង្ហាញឱ្យឃើញនូវកម្លោះសង្ហាមាឌដំបងវ័យប្រហែល24កំពុងឈរយ៉ាងជះរាងសង្ហា កំពុងតែដើរពិនិត្យមើលទំនិញទាំងនោះ
"អូហូ! នេះលោកឯកឧត្តមចុះមកដោយផ្ទាល់បែបនេះ ជាកិត្តិយសរបស់ខ្ញុំបាទណាស់!"បុរសវ័យប្រហែល30ក្រាស់ក៏និយាយឡើងក្នុងន័យលេងសើច តែក៏ត្រូវស្ងាត់ដោយក្រសែភ្នែកត្រជាក់ស្រឹបបាញ់មកកាន់ខ្លួន វាអាចផ្ដល់ចំហាយត្រជាក់មិនតិចនោះទេ

YOU ARE READING
????????????????????? (?????)
Random?????????????????? ?????????? ?????????????????????????????????????????? ?????????????????????????????????...? Jakehoon