"ទំនិញទាំងនេះសុទ្ធទេ?"នរះសង្ហារក៏សួរឡើងដោយមិនចោលក្រសែភ្នែកទៅលើទំនិញនោះ
"សុទ្ធល្អណាទានប្រោស ខ្ញុំម៉េចនឹងហ៊ានយករបស់ទាំងនោះមកលេងសើចនឹងលោកឯកឧត្តមនោះទាន!"
"បើចឹង…!" ផាំង ផាំង!! *សម្លេងស្នូរកាំភ្លើងបាញ់មិនដាក់ចុះបន្លឺឡើងខ្ទរព្រៃប្រឹក្សា*
"នេះឯងលេងល្បិចហេស៎????!!!!"បុរសនោះក៏រត់ទៅពួននិងពួនគេនិយាយទាំងច្រលោត
"ហឹស៎ លោកអាល់ហ្វ្រេនដូ គិតថាខ្ញុំនេះជាមនុស្សងាយស្រួលណាស់ឬ ដូច្នេះហើយខ្ញុំក៏មិនលាក់បាំងដែល! ពួកឯងចាត់ការវា ហើយទំនិញទាំងនេះយកទៅទុកនៅឯឃ្លាំងរបស់យើង!"បញ្ជារួចស៊ុងហ៊ុនក៏ដើរចេញដោយមិនខ្លាចអីទាំងអស់ ចំណែកបក្សពួកលោកអេល់ហ្វ្រេនដូក៏ត្រូវចាប់បងចំណងអស់មិនអាចរើខ្លួនបាន
(របៀបថាទិញនំអត់ឱ្យលុយហើយចាប់ហែងដាក់គុគទៀត🙏)
ទឺតៗ សម្លេងស៉ីផ្លេឡានសេរីទំនើបតាមសម័យកាលក៏បន្លឺឡើងនៅវិមានអេលីសាន់ដ្រូ
កាលបើលឺសម្លេងស៉ីផ្លេនោះហើយពួកអ្នកបម្រើទាំងអស់ក៏ចេញមកទទួលម្ចាស់ខ្លួនយ៉ាងទាន់ហន់។
ជើងវែងក៏ចុះចេញពីឡានដោយបើកដោយអ្នកបម្រើស្រីវ័យក្មេងម្នាក់ ក៏លេចចេញមនុស្សប្រុសសង្ហារចេញមក"សូមគោរពអ្នកប្រុសកណ្ដាល!"អ៊ំស៉ីនិយាយទាំងអោនបន្តិច
"ចុះឯណាក្មេងនោះ?"
"គឺថាគេនៅឯសួនច្បាខាងក្រោយវិមាន"
"អឹម"ក្រហឹមរួចរាងកាយមាំក៏បោះដំណើរសម្ដៅទៅសួនច្បារនៅឯក្រោយវិមាន
កាយតូចជេយ៉ុនដែលគកំពុងអង្គុយយោលទោងទៅមុខទៅក្រោយមិនឈប់ទឹកមុខរបស់នាយមានតឿងខ្វល់ក្នុងចិត្តជាច្រើន មិនដឹងថាខ្លួននឹងត្រូវនៅទីនបានយូរប៉ុន្មានទៀតទេ តើគេនឹងចិត្តល្អឱ្យកន្លែងស្នាក់អាស្រ័យមកនាយឬអត់នោះ កំពុងតែគិតចុះឡើងៗ ក៏មានសម្រឹបជើងមួយបន្លឺ នាយតូចក៏ងាកតាមសម្លេងនោះ
"លោកប្រុស?!"គ្រាន់តែបានដឹងថាជានរណានាយតូចក៏ស្ទុះហកចុះពីលើទោងដើម្បីអោនគោរពអ្នកមានគុណខ្លួន ទោះពេលនោះយប់ព្រលប់យ៉ាងណាក្ដីក៏ខួរក្បាលបានបញ្ជាឱ្យចងចាំនូវវង់ភក្ត្រអ្នកមានគុណបានដែរ
"ឯង?"រាងក្រាស់ក៏រៀងភ្ញាក់ផ្អើលនឹងសម្រស់នាយតូចព្រោះកាលពីយប់នាយមើលមុខរបស់គេពុំសូវច្បាស់ កែវភ្នែកពណ៌ត្នោត សក់ខ្មៅរលាស់រលោង បបូរមាត់ផ្កាឈូកតិចៗ ព្រមទាំងផ្ទៃមិខទាំងមូលគ្មានស្លាក់ស្នាមអ្វីមកបាំងនូវភាពស្រស់ស្អាតរបស់គេឡើយ នេះបើនាយតូចតែងខ្លួនជាមនុស្សស្រីច្បាស់ណាស់ថាវាអាចនឹងមានអ្នកជឿ ព្រោះទាំងរាងកាយស្អាតទាំងព្រមបែបនោះ។រាងក្រាស់សម្លឹងមើលមុចរនស់នាយតូចមិនដាក់ភ្នែក រហូតដល់សាមីខ្លួននោះប្រែជាឡើងក្រហមព្រឿងៗពេញផ្ទៃមុខ
"អេហេម! សុំទោសដែលយើងឈរមើលឯងយូរបែបនេះ!"រាងក្រាស់កាលបើឃើញអាការៈអៀនខ្មាសអ្នកចំពោះមុខហើយ ក៏ប្រែមកជារៀបរឹកតាមរបៀបខ្លួនវិញ"បា~បាទ !"នាយតូចតបទាំងអៀនៗ មិនហ៊ានសម្លឹងកែវភ្នែកនោះចំឡើយ
"ឯងឈ្មោះអី?ហើយអាយុប៉ុន្មាន?"
"ខ្ញុំឈ្មោះជេយ៉ុន អាយុ17ឆ្នាំ! ទានប្រោស!"នាយនិយាយទាំងអោនខ្លួនបន្តិច
"ហ៊ឹម! ដោយសារតែយើងបានជួយឯងដោះបំណុលពីម្ដាយឯង ដូច្នេះយើងមិនមែនអ្នកបង្កើតប្រាក់សម្រាប់ជួយអ្នកដទៃស្រួលៗនោះទេ!"រាងក្រាស់និយាយបានប៉ុននេះក៏សម្លឹងវិភាគរាងកាយតូចពីក្បាលដល់ចុងជើង
"ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងបាន ដើម្បីសងគុណលោកដែលបានជួយខ្ញុំរួចផុតពីពួកទាំងនោះ!"នរៈតូចនិយាយឡើងទាំងស្រទន់់ កែវភ្នែកពោរពេញដោយភាពបរិសុទ្ធសម្លឹងមើលទៅរាងក្រាស់ភ្លឹសៗ
"ចឹង? បើឯងស្មគ្រចិត្តដូច្នេះហើយ…ដោយវិមានយើងខ្វះខាតអ្នកបម្រើដូច្នេះឯ-"
"តើខ្ញុំពិតជាអាចមែនហេស៎?"នរៈតូចសួរកាត់សម្ដីលោកឯកឧត្តមទាំងរំភើប ព្រោះនាយមិនចង់ទៅរស់នៅក្រៅហើយរកប្រាក់មកសងរាងក្រាសអីបែបនោះឡើយ
"ម៉េចក៏ប្រហើនកាត់សម្ដីយើងបែបនេះ?"រាងក៏ចងចិញ្ចើម ហាក់ខ្នាញ់នឹងចរឹតវ័យជំទង់របស់ក្មេងនេះដែលមិនខ្លាចនាយសោះ
"អឺ-…ខ្ញុំសុំទោស"នរៈតូចកាលបើរាងមាំហាក់ដំឡើងសសៃរក ដាក់នាយ។ នាយក៏ថយជំហានរួចពោលពាក្យសុំទោសឡើង
"ព្រឹកស្អែកអាចចាប់ផ្ដើមការងាររបស់ឯងបានហើយ! បើចង់ដឹងរឿងអីទៀត ចាំយើងឱ្យម៉ែដោះមកប្រាប់ឯង!"ស្រដីរួចរាងកាយសង្ហារក៏បែរខ្លួនសម្ដៅទៅក្នុងវិមានបាត់ទៅ
"មនុស្សស្អីម៉េចក៏សោះកក្រោះបែបនេះ? មុខមាំៗដូចយក្សហឹស៎!"នាយតូចកាលដែលរាងក្រាស់ចូលក្នុងបាត់ ក៏ដាច់ចិត្តទម្លាយពាក្យក្នុងចិត្តតែម្នាក់ឡើងមក។
________
To be Continue...
សូមអភ័យទោសបើសិនមានខុសអក្ខរាវិរុទ្ធត្រង់កន្លែងណា🤍

YOU ARE READING
????????????????????? (?????)
Random?????????????????? ?????????? ?????????????????????????????????????????? ?????????????????????????????????...? Jakehoon
???? :????????????????????????????
Start from the beginning