ពេញមួុយរសៀលជុងគុកកំដរហូស៊ុកញាំអាហារ អង្គុយលេងនឹងមេីលTVជាមួយគ្នាពេញមួយថ្ងៃ។ គេមិនខ្វល់ទេថាគេអាចរីករាយយូប៉ុណ្ណា គេគ្រាន់តែសង្ឃឹមថាគេអាចនៅក្បែរនឹងកំដរកាយតូចពេញមួយជីវិតេបស់គេ។ស៊ុកស៊ុកនៅក្នុងរង្វង់ដៃរបស់រាងក្រាស់ ដោយផ្អែកខ្នងនឹងក្បាលផ្ដេកផ្ដួលលេីទ្រូងហាប់ណែនរបស់នាយ។
"ជុងគុក!"ស៊ុកស៊ុកហៅទាំងដែលភ្នែកមិនដកពីទូរទស្សន៍ ខុសពីជុងគុកដែលអង្គុយសម្លឹងមុខតូចច្រមិចស្រទន់ស្អាតមួយនេះយូហេីយតាំងពីចាប់ផ្ដេីមគេមិនបានដកភ្នែកចេញពីហូស៊ុកម្ដងណាឡេីយ។ដោយស្ងាត់មិនឃេីញមនុស្សមាឌធំឆ្លេីយ ស៊ុកស៊ុកដកភ្នែកពីទូរទស្សន៍ហេីយងាកមេីលទៅរាងក្រាស់ ប៉ុន្តែភ្លាមៗបបូមាត់តូចក្រហមក៏ត្រូវជុងគុកថេីបបំបិទភ្លាមៗ។
ជុងគុកកម្រេីកបបូមាត់ថេីបខាំក្រញិចថ្នមៗដោយផ្ដោះផ្ដងតាមបំណងដែលចង់នេបនិត្យ។ ហូស៊ុកក៏ដូចគ្នាលេីកដៃអោបករបស់មនុស្សមាឌធំហេីយក៏តបស្នងស្នាមថេីបទៅនាយវិញដូចគ្នា។ ទាំងពីរនាក់សម្លឹងភ្នែកគ្នាដោយស៊ុកស៊ុកអៀនឡេីងក្រហមថ្ពាល់ ខណៈកំពុងត្រូវមនុស្សមាឌធំតាមសម្លឹង។
"ចង់ទៅក្រៅទេ?សម្លេងស្រទន់ស្រាលបន្លឺក្រោយសម្លឹងមុខតូចច្រមិចមកជាយូដោយគិតចង់នាំហូស៊ុកទៅដេីរលេងខ្លះដេីម្បីបាត់ស្ត្រេស។
" អឹម!"ស៊ុកស៊ុកងក់ក្បាលយល់ព្រម មុននឹងហាមាត់សួររាងក្រាស់ម្ដងទៀត។"យេីងទៅណា?"ភ្នែកភ្លឹសៗសម្លឹងនឹងសួរមនុស្សមាឌធំប៉ុន្តែជុងគុកបែជាញញឹម"ជាការសំងាត់! ប្រាប់មិនបានទេ!"ថាហេីយជុងគុកក៏អោនទៅថេីបបបូមាត់ក្រហមនោះមួយខ្សឺតមុននឹងបន្ដសម្ដី។
"ចាំទីនេះបងទៅយកអាវក្រៅអោយអូន!"ស៊ុកស៊ុកងក់ក្បាលញញឹមបន្តិចដោយសម្លឹងមេីលមនុស្សមាឌធំដែលកំពុងតែទៅយកអាវក្រៅមកឲ្យ ព្រោះខាងក្រៅអាកាសធាតុរាងចុះត្រជាក់បន្តិច។
ជុងគុកបេីកទ្វាឡានឲ្យកាយតូចហេីយក៏ឡេីងឡានបេីកចេញទៅ។ ទាំងពីរនាក់ស្ងៀមស្ងាត់ប៉ុន្តែមិនមានភាពតានតឹងដូចជាពេលមកនោះទេ ហូស៊ុកគេ Relax ជាមួយនឹងបរិយាកាសដែលនៅខាងក្រៅឡានឯជុងគុកក៏បញ្ជាឡានដោយលួចមេីលកាយតូចរាងរាល់៥នាទីម្ដង។

YOU ARE READING
?MA MINE ?/KOOKHOPE/ (done ?)
Fanfiction??????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?????????????? ?????????? ?????????? ???????????????????????????????????????????????????????????????????? (ps...