抖阴社区

EP18 ???????

512 79 28
                                    

បន្ទាប់ពីជេមឃើញហ្វូតធ្វើមុខភ្លឺសៗហើយ ជេមក៏លោមុខទៅសួរ
Gemini « ភ្លឹកដល់ណាហើយ ?» ហ្វូតភ្ញាក់ព្រឺតពេលជេមលោមុខទៅជិត
Fourth « អត់ទេ គ្មានអីទេ » គេងាកមុខចេញពីជេមភ្លាម
Gemini « យើងដឹងណាថាឯងកំពុងតែគិតអី » ជេមញញឹមចុងមាត់
Fourth « ខ្ញុំមិនបានគិតអីនោះទេ លោកកុំចេះតែនិយាយផ្តេសផ្តាស»
Gemini « ចុះហេតុអីមុខក្រហមបែបនេះ?» គេសួរឌឺទៅហ្វូត ច ណែកឯពេលនេះហ្វូតអៀនឡើងមុខក្រហមហើយ តែគេមិនតបតនឹងជេមវិញទេ. បន្ទាប់ពីញុំាអីរួចរាល់ហើយហ្វូតក៏រៀបចំត្រលប់ទៅវិញ
Fourth « ខ្ញុំសុំត្រលប់ទៅមុនហើយណាលោក »
Gemini « តោះ យើងក៏ទៅដែរ »
Fourth « ក្រែងលោកមានការងារត្រូវធ្វើទៀតនោះអី »
Gemini « កុំសួរនាំច្រើន» ជេមនិយាយរួចក៏អូសទៅហ្វូត
Fourth « ខ្ញុំដើរខ្លួនឯងក៏បានដែរ » គេដកដៃចេញពីជេម ភ្លាមនោះជេមក៏បានលើកហ្វូតបី
Fourth « ខ្ញុំដើរខ្លួនឯងបាន ដាក់ខ្ញុំចុះទៅ »
Gemini « នៅឲ្យស្ងៀមទៅ ប្រយ័ត្នយើងថើបឯងនៅនឹងមុខគេ » ហ្វូតលឺបែបនេះហើយក៏នៅស្ងៀមអោនមុខជិតឆឹង ចំណែកឯជេមឃើញបែបនេះហើយក៏សើចតិចៗ
Gemini House 🏡
មកដល់ផ្ទះជេមក៏នៅតែបីហ្វូតឡើងទៅក្នុងបន្ទប់របស់គេ
Fourth « ចាំបាច់បីខ្ញុំធ្វើអីខ្ញុំចេះដើរខ្លួនឯងដែរតាស » គេធ្វើមុខក្រញូវដាក់ជេម ជេមឃើញទឹកមុខហ្វូតហើយក៏ទប់មិនបានអោនទៅថើបគេ
Fourth « អឺម... ធ្វើអីនឹងលោក » គេរុញជេមចេញ
Gemini « គ្រាន់តែចង់ថើបប៉ុណ្ណោះ »
Fourth « ថ្ងៃក្រោយខ្ញុំមិនឲ្យលោកថើបខ្ញុំទៀតទេ » គេរុលទៅគេងលើពូក
Gemini « ឯងគិតថានឹងធ្វើបានមែនទេ ?» ជេមឡើងទៅទ្រោបពីលើហ្វូត
Fourth « លោកចង់ធ្វើអីនឹង ?»
Gemini « គិតថានិយាយហើយនឹងរួចខ្លួនមែនទេ ?» ជេមនិយាយរួចក៏អោនទៅថើបមាត់ហ្វូតថ្នមៗខ្លាចហ្វូតឈឺមាត់
Gemini « គេងទៅ យើងឈប់រំខានឯងហើយ » ជេមងើបខ្លួនចេញពីហ្វូតប្រុងចេញទៅហើយ តែហ្វូតទាញដៃជាប់
Fourth « សុំគេងអោបលោកបន្តិចបានទេ ?» គេនិយាយទាំងទឹកមុខអង្វរក ជេមងក់ក្បាលជាការយល់ព្រម
Fourth « ខ្ញុំនឹកបងប្រុសរបស់ខ្ញុំ » ជេមលឺហើយក៏បានសម្លឹងមើលទៅមុខហ្វូត គេបានឃើញភ្នែកហ្វូតរលីងរលោង
Gemini « ចាំស្អែកយើងជូនឯងទៅលេងបងប្រុសរបស់ឯងណា » គេនិយាយលួងលោមព្រមទាំងអង្អែលក្បាលហ្វូតថ្នមៗ
Fourth « អរគុណណា » ហ្វូតថើបថ្ពាល់ជេមមួយខ្សឺតជាការអរគុណ
Gemini « ក្មេងល្អ ចេះដឹងគុណ » ជេមក៏ថើបថ្ងាសហ្វូតមួយខ្សឺតទៅវិញរួចលួងលោមគេដល់គេងលក់. បន្ទាប់ពីហ្វូតគេងលក់ហើយជេមក៏ដកដៃចេញពីខ្លួនហ្វូត
Gemini « ហេតុអីក៏គួរឲ្យស្រលាញ់បែបនេះហា៎?» គេនិយាយតិចៗម្នាក់ឯងមុនចុះទៅក្រោម
អ៊ុំស្រី « អ្នកប្រុស តើល្ងាចនេះចង់ពិសារអ្វី ចាំអ៊ុំធ្វើជូន »
Gemini « អ៊ុំចាំជួយធ្វើម្ហូបទុកឲ្យគេពេលភ្ញាក់ផង ម្ហូបដែរគេចូលចិត្តណាអ៊ុំ »
អ៊ុំស្រី « ចុះលោកប្រុសចង់ពិសារអ្វីបន្ថែមទៀតទេ?»
Gemini « យប់នេះខ្ញុំញុំាអីនៅខាងក្រៅ ប្រហែលអាចនឹងមកវិញ រាងយប់បន្តិច »
អ៊ុំស្រី« ចា៎ៗអ្នកប្រុស » ជេមមីណាយនិយាយជាមួយអ៊ុំរួចហើយក៏ចេញទៅក្រៅបាត់ទៅ . យប់នេះក៏មកជួបជុំមិត្តរបស់គេនៅកន្លែងដដែល
Gemini Friends « វាមកហើយនោះ »
Gemini « ចាំអញយូរដែរអត់?»
Gemini friends « 1ម៉ោងហើយវើយ »
Gemini friends « ហែងនៅធ្វើអីម៉េចក៏យូរម៉េសហា៎ » មិត្តគេឆ្ងល់ព្រោះរាល់ដងគេមិនដែរសូវមកយឺតនោះទេ
Gemini « ក៏នៅលួងកូនឆ្កែឲ្យដេកនឹងណា » គេនិយាយព្រមទាំងញញឹមចុងមាត់
Gemini friends « ហែងមានកូនឆ្កែតាំងពីពេលណាមិចក៏ពួកអញមិនដែរឃើញ ?» មិត្តរបស់គេសម្លឹងមើលទៅជេមគ្រប់គ្នា
Gemini « ចាំទំនេរអញនាំពួកហែងទៅមើល ថាកូនឆ្កែរបស់អញគួរឲ្យស្រលាញ់ប៉ុណ្ណា »
Gemini friends « អឺៗ ចឹងក៏បាន »
Gemini friends « ហេ៎អូនមកនេះបន្តិច » មិត្តគេបក់ដៃហៅម្ចាស់ហាង
Owner « តើលោកត្រូវការអ្វីដែរចា៎?»
Gemini friends « មានសាវៗស្អាតៗចង់ណែនាំឲ្យពួកបងដែរទេ»
Owner « ចា៎ៗបង សូមចាំបន្តិចណាចា៎ ខ្ញុំទៅហៅពួកគេឲ្យ »
Gemini friends « អឺអៃជេម យាយចឹងកាលហែងយកសង្សារវើយ ឃើញតែស្រីៗតាមញ៉ែហែង មិនដែលឃើញហែងតាមញ៉ែគេវិញទេ » មិត្តគេសួរទាំងចងចិញ្ចើម
Gemini « កុំចេះ រឿងអញ »
Gemini friends « អៃសត្វ អញសួរក៏មិនបាន រឺមួយក៏ហែងមានចិត្តលើណាគេហើយ ?» ជេមលឺបែបនេះហើយក៏ស្ងាត់មាត់បន្តិចរួចក៏តបទៅវិញ
Gemini « យើងមិនប្រាប់ » ជេមតបរួចសើចតិចៗ ចំណែកឯមិត្តគេលឺចម្លើយបែបនេះហើយក៏សម្លក់ជេមមិនដាក់ភ្នែកតែម្តង. និយាយលេងជាមួយគ្នាមួយសន្ទុះនារីស្អាតៗ4,5នាក់ក៏បានដើរមកអង្គុយក្បែរពួកគេទាំងអមសងខាង
Gemini friends « យ៉ាងមិចពេញចិត្តដែរទេសម្លាញ់?» ជេមមិនតបរួចក៏ក្រវីក្បាលសើចតិចៗ.
យប់កាន់តែជ្រៅហ្វូតគេគេងមិនទាន់លក់នោះទេ គេរសាប់រសល់រើចុះរើឡើងមិនសុខខ្លួន រួចក៏បានចុះទៅក្រោម
Fourth « អ៊ុំស្រី »
អ៊ុំស្រី « ចា៎សអ្នកប្រុសតូច នេះអ្នកប្រុសតូចមិនទាន់គេងលក់ទេរឺ?» Fourth « អរ គឺខ្ញុំគេងមិនលក់នឹងណាអ៊ុំ ទើបចុះមកខាងក្រោម
បែបនេះ! រួចចុះអ៊ុំមិនទាន់សម្រាន្តទេរឺបាទ? »
អ៊ុំស្រី « នៅទេចា៎អ្នកប្រុសតូច អ៊ុំចាំបើកទ្វារឲ្យអ្នកប្រុសគាត់ត្រលប់មកវិញសិនទើបអ៊ុំឡើងទៅសម្រាន្ត »
Fourth « រួចចុះតើគេទៅណាមិចក៏ស្មានឹងហើយមិនទាន់ត្រលប់មកវិញទៀតអ៊ុំ ?»
អ៊ុំស្រី « ចា៎គឺអ្នកប្រុសគាត់ប្រាប់ថា គាត់មានការនៅខាងក្រៅយប់បន្តិចបានត្រលប់មកវិញ » ហ្វូតមិនបានសួរនាំច្រើនក៏ងក់ក្បាលតប
អ៊ុំស្រី « អ្នកប្រុសតូចឆាប់ឡើងទៅគេងវិញទៅយប់ហើយ ប្រហែលជាបន្តិចទៀតអ្នកប្រុសត្រលប់មកបិញហើយ »
Fourth « បាទអ៊ុំ តែថាអ៊ុំអាចនៅម្នាក់ឯងបានទេ បើអត់បានខ្ញុំនៅជាមួយបានគ្នាណាអ៊ុំ » ( tam pit jg jam pd sos tha tv kon mday🌚😆🥲)
អ៊ុំស្រី « មិនអីទេណាអ្នកប្រុសតូច អ៊ុំអាចនៅម្នាក់ឯងបាន »
Fourth « បាទ ចឹងខ្ញុំសុំឡើងបន្ទប់វិញហើយណាអ៊ុំ »
អ៊ុំស្រី « ចា៎ៗអ្នកប្រុសតូច » ហ្វូតនិយាយជាមួយអ៊ុំរួចក៏ដើរឡើងទៅលើវិញ តែភ្លាមនោះស្រាប់តែលឺសម្លេងឡាន
អ៊ុំស្រី « អ្នកប្រុសប្រហែលជាមកវិញហើយ » អ៊ុំក៏ដើរទៅបើកទ្វារ ហ្វូតឡើងមិនទាន់ដល់បន្ទប់វិញផងរៀបនឹងចុះមកក្រោមវិញស្រាប់តែឃើញជេមកំពុងតែគ្រានារីម្នាក់ ហ្វូតឃើញបែបនេះហើយក៏ស្ងាត់មាត់ឈឹងមិននិយាយអ្វី ហើយមានអារម្មណ៍ថាឈឺទ្រូងខាងឆ្វេង.....

                               _____________

ភាគថ្មីមកហើយចា៎😘 សុំទោសណាដែលឲ្យចាំយូរ🙏😭
អានដោយសប្បាយចិត្តណា😚❤️អានហើយមានអារម្មណ៍បែបមិចខមិនខាងក្រោមអេដមីនចង់ដឹង🤗👇
ជួបគ្នាEPក្រោយទៀតណាចា៎🤍🙏🏻
៚FahYing🦁🐭

???????? ?????????????????Where stories live. Discover now