抖阴社区

???

354 34 8
                                    

   ៚មន្ទីពេទ្យ
ជុងវ៉ុនត្រូវបាន ចូលខាងទៅក្នុងយូណាស់ហើយ ។ពេលនោះគ្រូពេទ្យក៏បានដើរចេញមក ។

"លោកគ្រូពេទ្យតើប្រពន្ធរបស់ខ្ញុំយ៉ាងមិចទៅហើយ!! "ជេយ៍ បានរត់ទៅសួុរគ្រូពេទ្យភ្លាមៗនៅពេលដែលឃើញគាត់ដើរចេញមក

"អ្នកជំងឺនឹង កូនរួចផុតពីគ្រោះថ្នាក់ហើយ សំណាងណាស់ដែលមិនបានបង្គិចចំពោះធ្ងន់ធ្ងរ!! "គ្រូពេទ្យបានឆ្លើយទៅនាយវិញ

"កូន?? "

"ត្រូវហើយប្រពន្ធរបស់លោក ពពោះមក6សប្តាហ៍ហើយ!!លោកអាចចូលទៅមើលបាន អញ្ចឹងខ្ញុំសុំលាសិនហើយ"

នាយបានចូលទៅមើលជុងវ៉ុន ដែលកំពុងគេងលើគ្រែ នាយបានដាក់ខ្លួុនអង្គុយក្បែជុងវ៉ុនទាំងសោកសៅ។

"អ្នកដែលហ៊ានប៉ះពាល់មនុស្សរបស់យើង គ្មានលទ្ធផលល្អទេ"នាយបានយកដៃជុងវ៉ុន មកដាក់នឹងថ្ពាល់ តែជុងវ៉ុនក៏បើកភ្នែកឡើង

"អ្នកប្រុស.. "

"នេះអូនដឹងខ្លួុនហើយ"ជេយ៍បានចូលទៅឱប នាយតូច

"អូននៅឈឺទៀតទេ??"

"អត់ទេ តែហេតុអីក៏បងនៅទីនេះ"

"កាលពីម្សិលមិញម៉ែដោះបានខលប្រាប់បងទើបបងប្រញាប់មកវិញ"

"ចុះ...."ជុងវ៉ុន និយាយទាំងបង្អូសសម្លេង

ជេយ៍មិនបានឆ្លើយតបក៏ហុចទូសព្ទអោយជុងវ៉ុន មើលអំពីព័ត៌មាន ដែលកំពុងងផ្ទុះ។

"ព័ត៌មានក្តៅៗ អ្នកនាង ជេសុីកា ព្រពន្ធអគ្គនាយកជេយ៍ ផាកលួុចមានសាហាយ ត្រូវប្តីតាមទាន់ត្រូវ បានលោកជេយ៍ លេងលះភ្លាមៗនៅនឹងគ្រែ  !! "ជុងវ៉ុនយកមកមើលទាំង ភ្ញាក់ផ្អើល

"នេះជាស្នាដៃអ្នកប្រុស"

"មែនហើយ"

"គួុអោយខ្លាចមែន!!ចោះបើថ្ងៃណាមួុយខ្ញុំបែបនោះវិញអុនកប្រុសនឹងធ្វើអញ្ចឹងដែរមែនទេ? "

"ប្រាកដណាស់!បងនឹងប្រកាស់ប្រាប់មនុស្សក្នុងលោកថាអូនជាប្រពន្ធបង បើអ្នកណាហ៊ានតែប៉ះពាល់នឹងស្លាប់មិនខាន!! "

"ហឹស.. ហឹស"ជុងវ៉ុន បានសើចឡើងចំណែកជេយ៍ ក៏យកដៃអង្អែលក្បាលនាយតូច។

តាំងពីថ្ងៃនោះមកជេយ៍បានមើលថែជុងវ៉ុនបាន យ៉ាងល្អមិនអោយទាស់ចិត្តឡើយ។ពីមួុយថ្ងៃទៅ មួុយថ្ងៃ 3ឆ្នាំបានកន្លងផុតទៅ ជុងវ៉ុនបានផ្តល់កំណើតអោយ កូនប្រុសម្នាក់ មានឈ្មោះថា ផាក ថេវ៉ុន។

៚សមុទ្រ🌅

គូស្វមីភរិយាមួុយគូកំពុងតែគេងលើឆ្នេសមុទ្រ មើលទៅកាន់ថ្ងៃលិច

"ជេយ៍"

"ហឹម.. "

"បើគេអោយបងជ្រើសរើសរវាងកើតជា ព្រះអាទិត្យនឹង ព្រះច័ន្ទតើបងនិងកើតជាអ្វី"

"ព្រះអាទិត្យ ចុះអូននុះ"

"បើបងជា ព្រះអាទិត្យ អញ្ចឹងខ្ញុំនឹងកើតជាធម្មជាតិ"

"ហេតុអី?? "

"គឺព្រោះព្រះអាទិត្យក្តៅ មិនអាចអោយខ្ញុំនៅជិតបងបាន តែធម្មជាតិគឺត្រូវកាពន្លឺព្រះអាទិត្យ ដើម្បីធ្វើរស្មីសំយោគ បើគ្មានព្រះអាទិត្យទេ នោះវានឹងស្លាប់! "

"អូនមិននឹកស្មានសោះថានឹងមានថ្ងៃនេះ"

"ពិតមែនហើយ!តើអូនមានដឹងទេថាបងខ្លាចអីជាងគេ"

"...."ជុងវ៉ុនមើលទៅនាយទាំងក្រវីក្បាល

"គឺនៅពេលអូន មិននិយាយរកបង កាលនោះពេលពួុកយើងនៅក្មេងអូនអោយបងលេប ថ្នាំ តែបងមិនលេប អូនក៏ឈប់និយាយរកបងមួុយសប្តាហ៍ តាំងពីពេល នោះមកមិនថាអូននិយាយអ្វីបង គឺស្តាប់តាមគ្រប់យ៉ាង"

"អ៎៎ នេះជាមូលហេតុដែលបងស្តាប់តាមសម្តីខ្ញុំគ្រប់យ៉ាង"ជុងវ៉ុន ធ្វើជាសញ្ចឹងគិត ហើយក៏និយាយបន្ត

"អញ្ចឹងខ្ញុំអោយបងទៅយកប្រពន្ធម្នាក់ទៀតពេលនេះ"

"មិនទៅទេ"

"ហេតុអី"

"ពីមុន បងខ្លាចអូនមិននិយាយរកបង ហើយក៏ចាកចេញពីបង តែពេលនេះអូនជាប្រពន្ធបង អូនមិនអាចចាកចេញពីបងបានទេ"និយាយចប់នាយ អោនមុខបម្រុងនឹងទៅថើប ជុងវ៉ុន តែ.....

"ប៉ាតូច!! ប៉ាធំ!! "

ចប់

ទីបំផុតរឿង អ្នកប្រុសជាទីស្រឡាញ់ក៏ត្រុវបានបញ្ចប់ អគុណអ្នកទាំងអស់គាដែលបានគាំទ្ររហូតមកអគុណ 😊😊🙏🙏😌


You've reached the end of published parts.

? Last updated: Jan 07 ?

Add this story to your Library to get notified about new parts!

????????????????????(???)Where stories live. Discover now