抖阴社区

?????????? ( NamtanFilm)

89 5 0
                                    

NamtanនិងFilmរៀបការនឹងគ្នា១០ឆ្នាំស្រលាញ់គ្នា៥ឆ្នាំ ១៥ឆ្នាំដែលពួកនាងនៅជាមួយគ្នាមានតែ៥ឆ្នាំដំបូងប៉ុណ្ណោះ ដែលFilmឃើញស្នាមញញឹមរបស់Namtanដែលញញឹមដាក់នាងទន់ភ្លន់បែបនោះ តែពេលនេះនាងលែងត្រូវការអ្វីហើយអ្វីដែលនាងចង់បានគឺការរដោះលែង ដល់ពេលដោះលែងខ្លួនឯងក៏ដល់ពេកដោះលែងNamtanដូចគ្នា។

“ Nantanពួកយើងលែងលះទៅ “ Filmនិយាយរួចអ្នកម្ខាងទៀតមិនមានប្រតិកម្មអ្វីទាំងអស់ ដោយសារតែនេះមិនមែនជាលើកទីមួយនោះទេដែលFilmនិយាយរឿងលែងលះជាមួយនឹងនាង តែគ្រប់ពេលគឺFilmគ្រាន់តែចង់អោយNamtanត្រឡប់មកផ្ទះវិញរកនាងប៉ុណ្ណោះ។

( Filmលេងអីទៀតហើយ! ) Namtanគ្រាន់តែសួរទៅអ្នកម្ខាងទៀតដោយសំឡេងរាបស្មើរ ព្រោះនាងមិនជឿនោះទេថាមនុស្សអាត្មានិយមដូចFilmចង់លែងលះនឹងនាងពិតមែននោះ ដោយសារតែមង្គលការពួកនាងកើតឡើងដោយក្ដីស្រលាញ់មួយរយះខ្លីប៉ុណ្ណោះ។

“ គ្មានស្អីទេខ្ញុំគ្រាន់តែចង់លែងលះមែនទែនហើយ... “ Filmនិយាយមិនទាន់ចប់ផងអ្នកម្ខាងទៀតក៏បិទទូរស័ព្ទមិនចាំស្ដាប់អោយនាងនិយាយអ្វីបន្ដ Filmក៏មិនបានសង្ឃឹមអ្វីបានត្រឹមរងចាំNamtanត្រឡប់មកផ្ទះវិញនាងនិងនិយាយរឿងលែងលះនេះអោយចប់តែម្ដង។

ក្រោយចប់ទូរស័ព្ទមួយនោះFilmក៏រងចាំNamtanនៅផ្ទះមួយអាទិត្យពេញទំរាំរាងក្រាស់ដាច់ចិត្តវិញ តាមពិតបើមិនព្រោះតែម្សិលមិញFilmទៅរកLinaដែលជាមនុស្សដែលNamtanចិញ្ចឹមនិងស្រលាញ់បំផុតពេលនេះNamtanមិនមកអោយនាងឃើញនោះ។

“ Filmយើងធ្លាប់ប្រាប់នាងហើយថាកុំអោយទៅរកLina នាងជាក្មេងត្រឹមត្រូវមិនពាក់ព័ន្ធនឹងរឿងពួកយើងនោះទេ “ Namtanស្រែកដាក់Filmដោយកំហឹង តែFilmគ្រាន់តែផឹកស្រាក្រហមដែលនៅនឹងដៃហើយហើយក៏និយាយពាក្យបីម៉ាត់យ៉ាងខ្លះទៅកាន់Namtan។

“ ពួកយើងលែងលះទៅ “ Filmមិនខ្វល់នឹងភាពក្ដៅក្រហាយរបស់Namtanគ្រាន់តែហុចលិខិតលែងលះអោយនាង ហើយក៏ផឹកស្រាក្រហមនោះបន្ដ រូបរាងនិងកាយវិការរបស់FilmពេលនេះមិនខុសពីពេលដែលNamtanស្គាល់នាងដំបូងនោះទេ។

“ គ្រាន់តែប៉ុណ្ណឹង? “ Namtanសម្លឹងមើលលក្ខខណ្ឌដែលFilmសរសេរ មាងមិនយកគ្រប់យ៉ាងគ្រាន់តែយកផ្ទះមង្គលការរបស់ពួកនាងប៉ុណ្ណោះ តែNamtanមិនដឹងថាចាប់តាំងពីពេលណា៎នោះទេ ដែលនាងលែងទុកចិត្តFilm នាងពិនិត្យមើលប៉ុន្មានដងក៏នៅតែមិនទុកចិត្តដ៏ដែល។

??????????????Where stories live. Discover now