ជីវិតជានិស្សិតថាលំបាកក៏ថាបាន ថាស្រួលក៏អាចថាបាន អាស្រ័យទៅលើបុគ្គលម្នាក់ៗ សម្រាប់ Watanabe Haruto ដែលកើតក្នុងគ្រួសារល្អ ត្រកូលអ្នកជំនួញ រូបសម្បត្តិក៏បាន ទ្រព្យក៏មាន អាចថាគេរស់នៅងាយស្រួល ផ្តោតតែការសិក្សាមួយមុខ ដើម្បីត្រៀមខ្លួនក្នុងការស្នងតំណែងពីប៉ារបស់គេតែប៉ុណ្ណោះ។
Haruto បច្ចុប្បន្នជានិសិ្សតឆ្នាំទី ២ ផ្នែកគ្រប់គ្រងធុរៈកិច្ច នៅសាកលវិទ្យាល័យដ៏ល្បីមួយក្នុងទីក្រុង និសិ្សតនៅសាកលនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកជំនួញធំៗ ក៏មានសិស្សអាហារូបករណ៍ចំនួន ២-៣ថ្នាក់ រៀងរាល់ឆ្នាំផងដែរ។
សកម្មភាពរាល់ថ្ងៃរបស់ Haruto គឺព្រឹកចេញទៅសាលា ចេញពីសាលា គេតែងទៅដើរលេងជាមួយមិត្តភក្តិជិតស្និត ២ នាក់ គឺ Park Jeongwoo និង So Junghwan ពេលខ្លះក៏គេចំណាយពេលជាមួយគូស្នេហ៍គេដែរ រៀងរាល់ចុងសប្តាហ៍ ប្រាកដណាស់ Haruto មានដៃគូហើយ គឺ Kim Junkyu ពួកគេស្រឡាញ់គ្នារយៈពេលមួយឆ្នាំជាងហើយ។ Haruto ស្គាល់ Junkyu ពីកម្មវិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនប៉ារបស់គេ កាលពី ២ឆ្នាំមុនមកម្ល៉េះ Kim Junkyu អាយុបង Haruto ប្រហែល ៤ឆ្នាំ តែពួកគេបានរាប់អាននិងមើលចិត្តគ្នារហូតមកដល់ពេលនេះ បានក្លាយជាគូស្នេហ៍ដែលបំពេញគ្នាទៅមក។ Jeongwoo និង Junghwan ក៏បានស្គាល់ Junkyu ដូចគ្នា ពេលខ្លះពួកគេក៏ដើរលេងជុំគ្នាទាំង ៤នាក់ដែរ។
*នៅក្នុងថ្នាក់*
ម៉ោង ៣ រសៀល លោកសាស្រ្តាចារ្យបានប្រកាសដល់និស្សិតពី Deadline នៃកិច្ចការដែលគាត់ដាក់ឲ្យ រួចហើយក៏ឲ្យនិស្សិតសម្រាកសម្រាប់ថ្ងៃនេះ
Jeongwoo មើលទៅកាន់មិត្តភក្តិទាំងពីររបស់គេ ក៏ជាសមាជិកក្រុម Assignment ដែរនោះ ម្នាក់ញញឹមញញែមមើលតែទូរសព្ទ (Junghwan) ឯម្នាក់ទៀតផ្គាប់មុខនឹងតុគេងលង់លក់មិនដឹងតាំងពីពេលណា... (Haruto)
"អេ... ពួកយើងគួរតែចាប់ផ្តើមធ្វើកិច្ចការទាំងនេះឲ្យចប់ហើយ ជិត deadline ហើយណា! ចេញពីហ្នឹង ទៅបណ្ណាល័យអីរកឯកសាបន្ថែមអី?" Jeongwoo និយាយឡើង
"Okay..." Haruto ឆ្លើយទាំងភ្នែកបើកមិនចង់រួច
"អឺ... សុំទោសផង ខ្ញុំជាប់ណាត់បាត់ទៅហើយ..." -Junghwan
"ហា៎? ឯងហ្នឹង?! ណាត់ជាមួយអ្នកណា?!" -Jeongwoo សួរទាំងភ្ញាក់ផ្អើល
"យី...! មើលងាយយើងមែនទេហ្នឹង?!" -Junghwan ហាក់ប្រតិកម្មនឹងសំណួរ Jeongwoo
"កុំប្រាប់ថាឯងញ៉ែបងម្នាក់នោះបានណា..." -Jeongwoo ទាយមិនដែរខុសនោះទេ
"ហ្នឹងហើយ..." -Junghwan ឆ្លើយដោយគ្មានចិត្តលាក់បាំងអ្វីនោះទេ
"Woahhh មែនអី?" -Jeongwoo នៅតែមិនចង់ជឿ
"ម្នាក់ណា ម៉េចមិនដែលលឺពួកឯងនិយាយចឹង?" Haruto ទើបនឹងចាប់អារម្មណ៍នឹងសន្ទនារបស់ពួកគេ ក៏សួរឡើង
"មកពីឯងមិនដែលខ្វល់ច្រើនជាង..." -Jeongwoo ថាឲ្យ Haruto

YOU ARE READING
We Are The Same [Haruto x Doyoung (Harubby)]
Fanfiction"??????????????????????????????" - doyoung "??????????????????? ???????????????????????????????????????????????????...?" - haruto