ទិដ្ឋភាពក៏ត្រឡប់មកមើលdewពេលនេះនាយកុំពុងតែមានមនុស្សមួយក្រុមដេញវាយនាយ ដោយដៃពួកគេមានដំបងគ្រប់ដៃ ដេញតាមវាយនាយឡើងគកិតតែម្តង ទឹកមុខរបស់ពួកគេហាក់ខឹងសប្បានិងdewខ្លាំងណាស់មិនដឹងថា មានគុំនុំនិងគ្នាមកពីណាទេ
<<យើងមិនដឹងទេវើយ...>>នាយតបទៅពួកគេបណ្តើររត់បណ្តើរទឹកមុខភ័យឡើងស្លេកអស់ហើយ
<<ឯងឈប់ភ្លាម បើគ្រាន់បើកុំរត់ ...>>សម្លេងអ្នកតាមក៏បន្លឺឡើង
<<ភ្លើ អាណាទៅឈប់ ចងឲ្យពួកឯងវៃយើងងាប់មែនទេ>>dew នាយបន្ថែមល្បឿនរត់បន្តទៀត ដោយមានពួកគេដេញតាមបណ្តើរ
នាយរត់រហូតដល់ផ្លូវទាល់មួយ
<<ចប់ហើយ>>នាយងាកមើលឆ្វេងស្តាប់គឺឃើញថាពួកគេមករុំព័ទ្ធនាយជិត ហើយក៏បោះជំហ៊ានដើរមករកនាយ
<<រត់លែងរួចហើយមែនទេ ? >> បុរសម្នាក់ទំនងជាមេគេបានដើរមកមុខបន្តិចដោយក្នុងដៃកាន់ដំបង់ដែក
<<ពួកឯងចេញទៅ យើងមិនបានធ្វើអីពួកឯងទេ>>
<<មិនបានធ្វើចឹងហេស ឯងដឹងថាមនុស្សស្រីដែរឯងដេកជាមួយយប់នោះជាអ្នកណាដែរទេ ? នាងជាសង្សារយើង >> បុរសនោះនិយាយឡើងទាំងកំហឹង
<<នោះក៏មកពីស្រីរបស់ឯង នាងមករកយើងដោយខ្លួនឯងទេ យើងមិនបានបង្ខំនាងទេ>> នាយនិយាយដោយជឿជាក់
<<នេះឯងនៅក្មេងសោះ តែបែរជាហ៊ានដេកជាមួយស្រីចឹងហ៎េស តាមដែរយើងមើល ឯងគ្រាន់ជាក្មេងវិទ្យាល័យទេ>>បុរសម្នាក់ក៏បន្តនិយាយឡើង
<<អើ ក្មេងវិទ្យាល័យវាយ៉ាងមិចហេស ចងវៃក៏វៃមោយាយច្រើនមេស>> នាយស្រែកទាំងកំហឹងទៅកាន់ពួកគេ ( សម្តីលូយហ៎ា 😁)
<<អីយើស ! សម្តីថ្លោះដល់ហើយណ៎អាក្មេងល្អិត >>
<<ក៏ត្រូវហើយ>>
<<ពួកឯងចូលទៅ>> បន្ទាប់ពីឮសម្តីរបស់dewធ្វើឲ្យមេបងធំនោះក្តៅស្លឹកត្រចៀកខ្លាំងណាស់ក៏បញ្ជារឲ្យកូនចៅចូលទៅវាយdew
ឈុតឆាកប្រយុទ្ធគ្នាក៏ចាប់ផ្តើមឡើងdewនាយពិបាក់ទប់ទល់និងពួកគេខ្លាំងណាស់ ព្រោះពួកគេ មានគ្នាច្រើន សំខាន់មានអាវុធទៀត ទោះថាបានវាយពួកគេឲ្យត្រូវខ្លះ តែក៏ត្រូវរបួសខ្លួនឯងមិនតិចដែរ
