抖阴社区

39:?????????????????????!!

239 25 0
                                    

. ចិត្តជាឪពុកម្តាយពេលកូនមានទុក្ខលំបាកគឺតែងតែបារម្ភខ្វល់ខ្វាយពីកូនជានិច្ច។ ដោយឡែកយប់មិញលោកគីមគាត់គេងមិនលក់ពេញមួយយប់ព្រោះតែរវល់តែគិតរឿងកូនប្រុសរបស់គាត់ ចង់អ្នកស្រីគីមដេញគាត់ឲ្យចូលសម្រាន្តយ៉ាងណាក៏គាត់មិនព្រមនោះដែរ។ដោយចម្លើយរបស់គាត់គឺគេងមិនលក់។ តែពេលព្រឹកឡើងមើលទង្វើកូនរបស់គាត់ចុះមាត់និយាយថាមិនបានស្រឡាញ់តែក៏ព្រមប្រគល់គ្រប់យ៉ាងឲ្យទៅបុរសដែលគេនិយាយថាមិនបានស្រឡាញ់ដែលធ្វើឲ្យគាត់កាន់តែពិបាកចិត្តមួយកម្រិតទៀត។ ចុះប្រសិនបើជ្រុលមានកូនតើចៅរបស់គាត់មិនអត់ប៉ាហៅទៅហើយទេអី??
. នៅខាងក្រោម!!

" ហេតុអ្វីក៏រៀបចានដល់ទៅបួនម៉ែដោះ??" អ្នកស្រីគីដែលមិនបានដឹងគាត់ក៏ចាប់ផ្តើមឆ្ងល់ពេលឃើញអ្នកបម្រើរៀបចំចានបាយដល់ទៅបួនទាំងពួកគាត់គឺមានតែបីនាក់ប៉ុណោះ។ លោកគីមដែលបានដឹងរឿងគាត់ក៏មិននិយាយអ្វីអស់ទាំងគឺគាត់អង្គុយស្ងៀមតែម្តង។

" អ្នកស្រីមិនដឹងទេឬ? គឺថាព្រឹកមិញគឺលោកប្រុសធំគាត់មកទីនេះ!!"យាយដោះមានប្រសាសន៍ឡើងដែលធ្វើឲ្យអ្នកស្រីគីមគាត់ចាប់ផ្តើមឆ្ងល់ម្តងទៀតព្រោះតែពេលគាត់ចុះមកមិនបានឃើញមុខកូនប្រសាររបស់គាត់សូម្បីតែបន្តិច

" ថាមិច?ជុងហ្គុកមកមែនទេ?ពេលនេះគេនៅឯណា??"គាត់ងាកឆ្វេងងាកស្តាំរកមើលជុងហ្គុក តែមិនឃើញស្រមោលរបស់នាយទល់តែសោះ។។

"គឺ..គឺគាត់កំពុងតែនៅក្នុងបន្ទប់ជាមួយអ្នកប្រុសតូចណាលោកស្រី"

" ចឹងឡើងទៅហៅពួកគេមកញាំបាយជុំគ្នាមក"

"មិនបាច់ទេ ពួកនាងដួសបាយទៅ ចាំឲ្យពួកគេទាំងពីរនាក់ញាំក្រោយចុះ ព្រោះយើងប្រញាប់"

"ចា៎សលោកម្ចាស់!!"អ្នកស្រីគីមរៀងឆ្ងល់នឹងសម្តីរបស់ស្វាមីតែគាត់ក៏មិនមាត់គ្រាន់តែងាកទៅមើលមុខលោកគីមបន្តិចតែប៉ុណ្ណោះ។

. បន្ទាប់ពីញាំបាយរួចរាល់លោកគីមក៏ត្រូវចេញទៅធ្វើការងាររបស់គាត់បន្តទៀត ដោយមានអ្នកស្រីគីមជូនដំណើរគាត់ឡើងឡាន។

"លោកបងនេះលោកបងនៅតែគិតខ្វល់អំពីរឿងរបស់កូនថេយ៍ទៀតមែនទេ??"ដើរមកដល់ឡានឃើញទឹកមុខរបស់ស្វាមីស្ងៀមស្ងាត់គាត់ក៏សួរឡើងព្រោះតែបារម្ភពីប្តី។

??? ????????????????? ?Where stories live. Discover now