រាងក្រាស់បញ្ជាឲកូនចៅរបស់គេហើយគេក៏ចេញទៅបាត់។ស៊ុងហ៊ុនបានត្រលប់មកមន្ទីរពេទ្យដើម្បីមកមើលថែរាងតូចបន្ត
ក្រាក
រាងក្រាស់បានបើកទ្វារថ្នមដើម្បីកុំឲរាងតូចភ្ញាក់។ពេលគេចូលទៅដល់គេក៏បានដើរទៅជិតគ្រែរាងតូចហើយក៏អង្អែលក្បាលរាងតូចថ្នមហើយគេក៏និយាយតិចថា
<<បងពិតជាល្ងង់ណាស់ដែរមើលថែអូននឹងកូនមិនបានល្អ បងសុំទោស។>>រាងក្រាស់និយាយហើយគេក៏អោនទៅថើបថ្ងាសរាងតូចថ្នមៗហើយគេក៏មិនទៅណាឆ្ងាយដែរគឺនៅគេងជិតរាងតូចនេះឯង។
ពេលវេលាចេះតែរំកិលទៅមុខហើយថ្ងៃថ្មីក៏បានចូលមកដល់។នាពេលព្រលឹមយើងបានឃើញរាងក្រាស់បានរៀបចំម្ហូបអាហារសម្រាប់រាងតូចរួចជាស្រាច់។មិនយូរប៉ុន្មានរាងតូចក៏បានភ្ញាក់
<<ជេគអូនងើបហើយហ៎>>
<<អឹម!បងជួយជូនអូនទៅបន្ទប់ទឹកបានទេ>>
<<បានៗមោះចាំបងជួយគ្រា>>រាងក្រាស់និយាយហើយគេក៏ជួយគ្រារាងតូចដើម្បីទៅក្នុងបន្ទប់ទឹក។ពេលចេញមកវិញរាងក្រាស់បានដាក់រាងតូចឲអង្គុយថ្នមហើយក៏ចាប់ផ្តើមឲរាងតូចញ៉ាំអាហារ។
<<បងមិនញ៉ាំទេឬ?>>រាងតូចសួរទៅរាងក្រាស់ទាំងចម្ងល់ដោយសារតែឲគេញ៉ាំតែម្នាក់ឯងហើយគិតតែពីអង្គុយមើលមុខគេ។
<<បងមិនញ៉ាំទេ!អូនញ៉ាំតែខ្លួនឯងឲច្រើនទៅបានហើយ>>
<<...>>រាងតូចមិនតបតែក៏បន្តការញាំ។
មួយសន្ទុះក្រោយមកក៏មានគិលានុបដ្ឋាយិកា ក៏បានចូលមកប្រាប់ថាឲទៅបន្ទប់ពិនិត្យអេកូថាក្មេងក្នុងពោះមានបញ្ហាអីឬអត់។
ពេលមកដល់បន្ទប់ពិនិត្យអេកូយើងបានឃើញរាងក្រាស់កំពុងអង្គុយមើលការឆ្លុះអេកូនិងស្តាប់ការពន្យល់ណែនាំពីពេទ្យយ៉ាងយកចិត្តទុកដាក់។
<<ក្មេងនៅក្នុងពោះពេលនេះគឺសុខភាពរបស់គេបានត្រលប់មករឹងមាំដូចដើមវិញហើយអបអរសាទរផង។ ចឹងលោអាចនាំភរិយាត្រលប់ទៅផ្ទះវិញនៅថ្ងៃនេះបានហើយ>>ស៊ុងហ៊ុនតប

YOU ARE READING
YOU ARE THE ONLY ONE (Complete)
Random???????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????? ????????? ????????????????????????????????????????????????????????????????????!☆