វឹក! វឹក!
មេឃធ្លាប់តែស្រឡះប្រែទៅជាស្រអាប់ភ្លាមមួយរំពេច សាលព្រះវិហារពេលនេះក៏ពេញទៅដោយមនុស្សមានឋានៈជាច្រើន។
"ព្រះគូដណ្តឹងថ្ងៃមង្គលការគេមិនឱ្យបរិភោគរបស់បែបនេះទេ" លោកគីមដែលត្រូវជាដៃឆ្វេងរបស់លោកប្រធានាធិបតី ព្យាយាមណែនាំទៅកាន់កំលោះតូចដែលត្រូវជាព្រះគូដណ្ដឹង អង្គុយជ្រលក់ស្វាយជូរនឹងអំបិលម្ទេស មួយម៉ាត់ហើយមួយម៉ាត់ទៀតមិនចេះចប់សោះ។
"បើថាមិនឱ្យហូបទេ ការខ្លួនឯងទៅ" ជេគបោះស្វាយទៅលើសាឡុងហើយអង្គុយឱបដៃជាប់សម្លក់មុខលោកគីមធ្មែរ។
"ខ្ញុំបាទមិនមានន័យដូច្នោះទេ" លោកគីមនឹងអ្នកបម្រើស្រីប៉ុន្មាននាក់ផ្សេងទៀត បានត្រឹមតែឱនមុខចុះ ព្រោះមិនដឹងថាត្រូវហាមឃាត់កំលោះតូចដូចម្ដេច។
"លោកគីមតែនេះព្រះគូដណ្ដឹង..."
"ស្ងាត់ទៅ" លោកគីមតឿនស្រីបម្រើដែលព្យាយាមហាមឃាត់នោះ ព្រោះគាត់ដឹងពីលទ្ធផលច្បាស់ណាស់ប្រសិនបើ នាងនៅតែបន្ត។
គ្រប់គ្នាសម្លឹងមើលទៅចានស្វាយជូរ អំបិលម្ទេសបន្តិច រួចក៏ងាកភ្នែកទៅម្ខាងទៀត ក៏ប្រទះជាមួយចានបុកល្ហុង ញាំមីសួរទឹកប្រហុក។ គ្រប់គ្នាគ្រវីក្បាលញាប់ស្អេក ព្រោះដឹងច្បាស់ថាបន្តិចទៀតនេះព្រះគូដណ្ដឹងនឹងរករឿងមកឱ្យពួកគេដោះស្រាយជាក់ជាមិនខាន។
"ព្រះគូដណ្ដឹង ពួកយើងមានពេលតែ៥នាទីទៀតប៉ុណ្ណោះកម្មវិធីនិងចាប់ផ្ដើមហើយ" ជេគងើបឈរហើយបោសដៃ រួចក៏ទាញទឹកមកផឹកបន្តិចមុននឹងដើរចេញទៅធ្វើព្រងើយ បង្កហេតុឱ្យស្រីបម្រើប៉ុន្មាននាក់នោះតឹងទ្រូងខ្លាំង។
"ព្រះគូដណ្ដឹងឈរកាន់ផ្កានៅត្រង់នេះហើយ ពេលទ្វារបើកលោកពូរបស់ព្រះគូដណ្ដឹងជាអ្នកដឹកដៃទ្រង់ចូលទៅ នោះហើយគឺជាពេលចាប់ផ្ដើមនៅកម្មវិធី" លោកគីមរៀបរាប់ហូរហៀរទៅកាន់ជេគ តែតាមមើលទៅដូចជាមិនបានផលអ្វីសោះ។
ក្រាក!
និយាយមិនទាន់នឹងចប់ស្រួលបួលផង ទ្វារសាលបើកឡើងភ្លាមបង្ហាញឱ្យឃើញពីរូបរាងដ៏ស្រស់សោភារបស់ជេគ ដែលមាននាមជាព្រះគូដណ្ដឹងរបស់លោកប្រធានាធិបតីផ្ទាល់។
លោកពូបង្កើតរបស់ជេគស្រាប់តែបង្ហាញខ្លួនឡើង រួចដើរសន្សឹមមកកាន់ដៃក្មួយប្រុស។
"គេឲ្យលោកពូប៉ុន្មាន?" មានឱកាសបានដើរជាមួយគ្នាតែពីរនាក់ ជេគឆ្លៀតសួរនាំលោកពូប្រមឹករបស់ខ្លួន ដែលធ្លាប់តែកាន់ដបស្រា ពេលនេះបែរជាមានកិត្តិយសដោយដៃខ្លួននៅក្នុងពិធីមង្គលការរបស់គេទៅវិញ។
"បីលាន!"
"ធ្វើដល់ប្រធានាធិបតីនេះឲ្យពូតែបីលានទេឬ?" ជេគសួរដោយទឹកមុខតានតឹង។
"បីលានដុល្លា" ឮសម្ដីបន្ថែមរបស់លោកពូខ្លួនភ្លាម ជេគត្រូវបង្ខំចិត្តស្ងាត់មាត់ដូចជាគេយកសំឡីមកចុកមាត់។ ការពិតទៅគេចង់រកលេស បង្កើតបញ្ហាហើយរត់ចេញពីពិធីមង្គលការ តែនេះគ្រាន់តែជាការគិតប៉ុណ្ណោះ។ ព្រោះនៅជុំវិញពិធីទាំងមូលបង្កប់ទៅដោយអង្គរក្សរាប់សិបនាក់ សូម្បីតែគេក៏រាប់មិនអស់ដែល ទៅរកផ្លូវឯណារត់រួចទៅ?
"ពូមានអារម្មណ៍ថាសោកស្ដាយបន្តិច ពេលឯងរៀបការបាត់មាននរណាទៅទិញស្រាឱ្យយើងទៀត?" ជេគងាកទៅសម្លក់មុខរបស់លោកពូជាទីស្រឡាញ់ ស្មានតែគាត់សោកស្ដាយដែលបាត់បង់ក្មួយជាទីស្រឡាញ់ មាននរណាគាត់សោកស្ដាយដែលគ្មានអ្នកទៅទិញស្រាឱ្យសោះ។
"ប្រសិនបើមានការសម្ភាសន៍ហើយមានសំណួរថានរណាជាមនុស្សអត់ប្រយោជន៍ជាងគេលើលោក ខ្ញុំច្បាស់ជាឆ្លើយថាជាលោកពូមិនខាន" ជេគខាំមាត់អត់ទ្រាំ ដើរជាមួយលោកពូជាទីស្រឡាញ់នៅលើកម្រាលព្រមពណ៌ក្រហម រហូតទៅដល់ចំពោះមុខលោកប្ដីជាទីស្រឡាញ់។
ស៊ុងហ៊ុនមិនបង្អង់យូរឈោងដៃភរិយាពីលោកពូ ព្រមទាំងឱនគំនាប់ជាការផ្ដល់កិត្តិយសឲ្យចាស់ទុំ មុននឹងឈរប្រឈមមកជាមួយនឹងអាចារ្យ។
ការសួរសំណួរឆ្លើយចម្លើយ ហាក់ប្រព្រឹត្តទៅយ៉ាងរលូន រហូតដល់ពេលមួយដែលជាពេលវេលាជេគទន្ទឹងរង់ចាំមកយូរណាស់មកហើយ។
"សូមឱ្យកូនកំលោះ ថើបកូនក្រមុំជាការបញ្ចប់កិច្ច" ជេគញញឹមខ្ចឹប រង់ចាំមើលប្រតិកម្មអ្នកដែលមាននាមជាស្វាមីដែលឈរនៅចំពោះមុខខ្លួននេះ។
ស៊ុងហ៊ុនឱនសន្សឹមៗចុះមក រួចក៏ចាប់ផ្ងើយមុខភរិយាឡើងមុននឹងទម្លាក់ បបូរមាត់ទៅលើបបូរមាត់ស្ដើងថ្នមៗ។ ភ្លាមៗស៊ុងហ៊ុនសម្លក់មុខជេគ ស្ទើរតែអាចហែកសាច់គេស៊ីបានទៅហើយ។
"យ៉ាងម៉េចដែរស្នាមថើបដំបូងរបស់ភរិយាជាទីស្រឡាញ់?" គ្រាន់ស៊ុងហ៊ុនដកមាត់ចេញភ្លាម ជេគសួរផ្ចាញ់ ឌឺដងធ្វើឱ្យស៊ុងហ៊ុនអត់មិនបាន ក៏ទាញជេគមកថើបម្ដងទៀត។
"អ្ហាយ៎!" ជេគព្យាយាមរុញស្វាមីរបស់ខ្លួនចេញទាំងលំបាក តែមើលទៅដូចជាគ្មានប្រយោជន៍ទេព្រោះកម្លាំងរបស់គេខ្លាំងណាស់ ម្យ៉ាងវិញទៀតពិធីមង្គលការនេះក៏កំពុងតែផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ដូចគ្នា។
"មាត់របស់ប្រពន្ធខ្ញុំ ពិតជាមានរសជាតិគួរឲ្យចង់ក្រេបជញ្ជក់ខ្លាំងណាស់" ស៊ុងហ៊ុនទាញជេគចេញរួចក៏ជូតមាត់ព្រមទាំងទល់អណ្ដាតឡើង។ បានត្រឹមតែខឹងទៅក៏មិនអាចធ្វើអ្វីបាន ពេលនេះគេស្ទើរតែស្រែកជេរបញ្ចោរទៅហើយ ព្រោះស៊ុងហ៊ុនខាំគេស្ទើរតែចេញឈាមទៅហើយ។
"យប់នេះត្រៀមខ្លួនទទួលទណ្ឌកម្មទៅ" ស៊ុងហ៊ុនឱនខ្សឹបក្បែរត្រចៀកដោយទឹកមុខច្រឡើមធ្វើឱ្យជេគទប់មិនបានដូចគ្នា។
"ដៃជើងខ្ញុំនៅល្អទេ បើលោកឯងហ៊ានប៉ះខ្ញុំ ប្រដាប់ភេទលោកឯងដាច់ច្បាស់ណាស់!"

YOU ARE READING
??????????? ???????????????
Romance???????????????????????????? ???????????????????