抖阴社区

?????13: ??????????????

27 5 2
                                    

      ពេលរសៀលដូចសម្ដីរាងក្រាស់បាននាំថេហ្យុងទៅចម្ការដាំតែនាយដោយបេីកឡានទៅផ្លូវធ្វេីដំណេីរពីភូមិនេះទៅចម្ការនោះរាងឆ្ងាយគួរសមដែរជិះប្រហែលកន្លះម៉ោងអីទេីបដល់ហេីយចម្ការនោះនៅលេីភ្នំទេីបតម្រូវឲបេីកឡានឆ្វែលចង្កេះភ្នំតែកុំបារម្ភអីនាយស្ទាត់បេីកបរគ្មានគ្រោះថ្នាក់ទេធ្វេីក្រុមកង
ពិសេសបេីកឡានប៉ុណ្ណឹងធ្វេីមិនបានគួរតែឈប់ធ្វេីក្រុមពិសេសនឹងទៅ។នៅតាមផ្លូវទេសភាពស្អាតដូចផ្លូវចូលភូមិអញ្ចឹងគ្រាន់តែថាស្អាតជាងស្អាតដូចគំនូរដែលគេគូព្រោះពេលនេះជារដូវផ្ការីកទេីបតាមដង
ផ្លូវឡេីងភ្នំមានផ្កាថ្មរីកដុះយ៉ាងស្រស់គួរជាទីចាប់ចិត្តក្លិនក្រអូបភាយពេញជេីងភ្នំសន្ដំចិត្តអ្នកនៅខាងក្នុងឡានឲបង្ហាញស្នាមញញឹមដោយមិនលំបាក

"នាយ!សុំសួរមួយ"ថេហ្យុងអង្គុយនៅក្បាំងខាងក្រោយឯជុងហ្គុកអង្គុយនៅខាងមុខបញ្ជាចង្កូតឡាន

"បាទ!សួរមកចុះ"ភ្នែកនៅតែផ្ដោតលេីផ្លូវមិនរែភ្នែកតែមាត់ក៏ឆ្លេីយតបមិនឲបាត់សម្ដី

"នៅចម្ការមានកម្មករច្រេីនទេ?ហេីយមានអ្នក
មេីលការខុសត្រូវនៅទីនោះឬអត់?"

"មានប្រមាណ២០នាក់ហេីយពូសុងជាមេការនៅទីនេះតាំងពីដំបូងជិត៥ឆ្នាំហេីយ មុនពេលខ្ញុំមកត្រួតត្រាមេីលការខុសត្រូវនៅក្នុងភូមិ"

"អរ!ហេីយចុះមានផ្ទះស្នាក់សម្រាប់ពួកគេទេ?"

"មានសម្រាប់គ្រប់គ្នាព្រោះពីភូមិទៅចម្ការឆ្ងាយ
ទេីបមួយខែម្ដងអនុញ្ញាតឲចុះមកផ្ទះក្នុងភូមិវិញមានតែពូសុងទេនៅទីនោះជាប្រចាំជាមួយនឹងប្រពន្ធកូនគាត់"

"អឹម.."អស់សំណួរហេីយក៏ស្ងាត់ទេីបជុងហ្គុកក៏ចេះតែបេីកបន្តរហូតដល់ចម្ការក៏មានពូសុងចេញមកទទួលព្រោះនាយបានប្រាប់គាត់មុនរួចហេីយថានឹងមកទេីបគាត់ចេញមកទទួលពួកគេទាំងពីរនាក់

"អ្នកប្រុស!រួចចុះនេះអ្នកណាគេបាទ!"ពូសុងក្រលេកឃេីញរាងតូចឈរស្ងាត់មាត់ក្បែរដៃរាងក្រាស់ក៏សួរតាមធម្មតារាល់ដងដែលមកទីនេះគឺមកតែម្នាក់ៗឯងទេតែសារនេះជាប់ដោយមនុស្សតូចល្អិតមកជាមួយផងក៏សួរទៅ

[ MINE Is MINE NOT YOUR ]Where stories live. Discover now