" ចានច្រើនពេកលាងនឹងដៃពិបាកណាស់..ខ្ញុំបានយកវាទៅ លាងក្នុងម៉ាសុីនបោកខោអាវខ្លះនិងយកទៅបោកចោលខ្លះ ងាយស្រួលណាស់ប៉ាក្មេក " Tae
" ប៉ាៗ..សម្រួលអារម្មណ៏ណា " JK ជួយគ្រាលោកចន ដោយសារតែគាត់បិះនឹងដួលទៅហើយពេលស្ដាប់ពាក្យ ដែលបាននិយាយមកនេះ
" ម៉េចបានយកចានទៅដាក់ក្នុងម៉ាសុីនចឹង " លោកស្រីចន ក៏វាហួសចិត្តដែលមានកូនប្រសារបែបនេះតែមួយទៀតគាត់ ដាច់ខ្យល់តែម្ដង
" ប្រាប់ហើយថាវាច្រើន..ឲ្យឈរលាងខ្ញុំខ្ជិលណាស់ " Tae សម្ដីមួយម៉ាត់ៗគាំងអស់វាចាកំពូលកូនប្រសារគ្មានពីរ លើលោកនោះទេ
" ហឺយ..ឯងចង់ស្លាប់ហើយមែនទេហាស៎! មិនយូរឯងនឹង បានលះលែងជាមួយកូនយើងមិនខានទេ " លោកចន
" កុំទាន់ខឹងអីប៉ាក្មេក! នេះមានទៀត..ខ្ញុំបានសម្អាតផ្ទះរួចហើយទាំងក្នុងបន្ទប់និងក្រៅបន្ទប់ " Tae និយាយរៀបរាប់ ដូចធម្មតាមិនគិតខ្វល់ថាគេបានធ្វើអ្វីខ្លះនោះទេនាយតូចបាន ឡើងមកខាងលើវាធំណាស់បើបោសសម្អាតក៏ប្រើពេលយូរដែលតែមានដឹងទេថានាយតូចបានសម្អាតយ៉ាងម៉េចខ្លះ
** ព្រូស ** ដោយសារឥដ្ឋនៅសើមទើបធ្វើឲ្យដួលពេញនឹងអស់ទៅអត់តែនាយតូចនោះទេព្រោះគេដឹងមុន
" អាក្មេងចង្រៃ...ឯងបានធ្វើស្អីទៀតហើយ " លោកចន បិទភ្នែកស្រែកឡើងមួយអស់សម្លេងខឹងណាស់លោកអើយ គាត់គិតខុសឬត្រូវដែលមកប្រើឲ្យធ្វើការបែបនេះ
" បែកផ្ទះទៀតហើយម៉ាក់ " JK និយាយតិចៗជាមួយម៉ាក់ ដឹងហេតុការមុនហើយបើនាយតូចលេងដល់ថ្នាក់នេះបើ មិនខឹងមិនមួមៅទើបចម្លែក
" អួយ...ថ្លង់ណាស់ប៉ាក្មេក! ខ្ញុំគ្រាន់តែបោសសម្អាតតាម បញ្ជានោះទេម៉េចក៏ស្រែកដាក់ខ្ញុំ " Tae និយាយទាំងធ្វើ ទឹកមុខគួរឲ្យអាណិតទៀតពូកែណាស់កូននឹង
" ប្រពន្ធកូនពូកែលេងទឹកមុខណាស់ " លោកស្រីចន នៅខ្សឹបខ្សាវជាមួយកូនប្រុសតែពីរនាក់ឈរចាំមើលបន្តថា មានរឿងអីកើតឡើងទៀតទៅ
" សម្អាតក្បាលឯងនៅមានទឹកពេញនឹងចឹងមែនទេ " លោកចន
" ខ្ញុំសម្អាតផ្ទះមិនមែនសម្អាតក្បាលប៉ាក្មេកទេ " Tae ហៃយ៉ាតមាត់មិនបាត់មួយម៉ាត់សោះគេឲ្យមកជួយតែនេះ មកញ៉ោះលេងជាមួយប៉ារបស់នាយហើយតើ
" អើ សម្អាតផ្ទះឯងបែបនឹង? អ្នកណាបង្រៀនហាស៎ " លោកចន និយាយឡើងខ្លាំងដាក់នាយតូចមិនគិតថាគេភ័យ ទេប៉ាៗខឹងអាក្រក់ហាស៎ ><
" ខ្ញុំមិនដែលធ្វើ! ទើបខ្ញុំយកទឹកមកជះឲ្យពេញចឹងទៅបញ្ជាក់ថាបានសម្អាតរួចហើយ.. " Tae
" ប៉ាម៉ាក់មិនបង្រៀនទេឬយ៉ាងម៉េច! បានធ្វើការបែបនេះ មិនសុំមកជាកូនប្រសារផ្ទះនេះទេចេះតែយកគ្នាទៅកើត " លោកចន
" នេះខ្ញុំខំធ្វើតាមហើយនៅខុសទៀតមែនទេ! ប៉ាក្មេកស្អប់ ខ្ញុំចឹងហើយធ្វើអីក៏មិនដែលត្រូវចិត្តដែល " Tae ហើយគេ ពេញចិត្តម៉េចបើយើងនេះចូលចិត្តឲ្យគាត់ខឹងរហូតចឹងនេះ ញ៉ោះក៏ពូកែទៀតចេះតែបន្ទោសគាត់ហើយ..
" បងគ្នាខំធ្វើហើយកុំបន្ទោសអី " លោកស្រីចន ជួយនិយាយខ្លះៗដែលព្រោះក៏បានឃើញគ្នាខំធ្វើមួយថ្ងៃហើយ
" ខំមកការពារ! អូនស្ងាត់មាត់ទៅ " លោកចន ស្រែកសម្លុតប្រពន្ធតែម្ដងឡើងគាត់លែងហ៊ានតបទៀត
" ប៉ា! នេះថេយ៍ខំធ្វើវាចេញពីចិត្តណាកុំស្ដីឲ្យគេអី..មើលចុះ ធ្វើឡើងហត់ហើយ " JK និយាយការពារគ្នាដោយសារគេ ក៏ចង់បានបែបនេះដែលចង់ឃើញណាស់ពេលប៉ាគេខឹងមក ពីគ្មានអ្នកណាហ៊ានជាមួយគាត់នោះទេសូម្បីតែគេជាកូន
" អួយ...លោកប្ដីគួរឲ្យស្រលាញ់ណាស់ " Tae
" បានហើយកុំមកផ្អែមមុខយើង..ឯងទៅឆុងកាហ្វេឲ្យយើងផឹកម្ដងនេះបើឆុងមិនឆ្ងាញ់ទេមានរឿងហើយ " លោកចន និយាយដោយទឹកមុខមាំបំផុតហើយក៏ចេញទៅបាត់សល់តែTaekookនោះទេ..
" ឯងនេះពូកែណាស់.. " JK
" សរសើរពេកហើយលោក! ប៉ារបស់លោកទល់តែប៉ះនិង ខ្ញុំបានកើត " Tae ញាក់ចិញ្ចើមដាក់នាយហើយក៏ញញឹម បែបសប្បាយចិត្តយ៉ាងខ្លាំងថ្ងៃនេះគេបានធ្វើបាបលោកចន បានសម្រេចហើយសប្បាយចិត្តជាងត្រូវឆ្នោតទៀតណ៎..
" លេងល្មមៗបានហើយ..ខ្ញុំមិនបានហៅឯងមកធ្វើបាបគាត់ ទេណា " JK
" មិនបានធ្វើបាបទេ! គេហៅថាបង្រ្កាបច្រើនជាង.. " Tae អ្វីដែលធ្វើមិនបានចង់ធ្វើបាបឡើយគេគ្រាន់តែចង់បង្រ្កាប ចរឹករបស់លោកចនតែប៉ុណ្ណោះទេប៉ាក្មេកចរឹកបែបនេះទល់ តែប៉ះកូនប្រសារខ្លាំងដូចគេបានវាសមគ្នា ><
" ឲ្យតែឯងខ្លាំងឈ្នះប៉ាយើងទៅ " JK ក្រវីក្បាលតិចៗ ហើយក៏ដើរចេញទៅមុនបាត់ចំណែកឯនាយតូចក៏ទៅធ្វើ តាមការប្រើរបស់ប៉ាក្មេកគេទៀតហើយគឺឆុងកាហ្វេឲ្យគាត់ ចាំមើលថាឆុងឆ្ងាញ់ឬក៏អត់ទៅខ្លាចតែធ្វើបាបគាត់ទៀតទេ ចឹងអីអាណិតប៉ាៗណាស់លោកអើយ...
TO BE CONTINUED...

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 8 : ??????????????????????
Start from the beginning