" ប៉ាក្មេក! នេះច្រើនពេកហើយ " Tae
" យ៉ាងម៉េច? ប៉ុន្នឹងក៏រអ៊ូហើយមែនទេ..បើថាឯងពិបាកណាស់មិនបាច់មកធ្វើកូនប្រសារយើងទេ " លោកចន ថាឲ្យវិញញ៉ែតៗតែម្ដងមិនខ្មាស់ស្អីនោះទេនាយតូចបានត្រឹមស្ងាត់មាត់សុខចិត្តទ្រាំសិនចុះគិតថានៅទីសាធារណៈ មិនចង់មានរឿងឈ្លោះជាមួយមនុស្សចាស់ទេ ។
" ប៉ាចង់ទិញអ្វីបន្ថែមទៀតមែនទេ " Tae
" មែនហើយ! មោះដើរតាមយើង " លោកចន និយាយហើយក៏ដើរទៅមុនបាត់ដោយទឹកមុខញញឹមសមចិត្តមែន ទែនហើយបានឈ្នះនាយតូចបែបនេះ ។ ដើរមកដល់មុខ កន្លែងលក់ភេសជ្ជៈលោកចនក៏បានឈប់សិន..
" ចូលរកអីផឹកសិនទៅ..យើងហត់ហើយ " លោកចន នាយតូចក៏ដើរចូលតាមគាត់ដោយដៃគាត់របស់របរយ៉ាងច្រើន ទាំងពិបាកដើរមិនបានប្រយ័ត្នក៏បានទៅទាក់ជើងនឹងអ្វីក៏មិន ដឹងដែលធ្វើឲ្យដួលជ្រុះរបស់ពេញនឹង..
" ដើរសស្លាក់សស្លើក! រើសវិញឲ្យលឿន "
" លោកអ៊ំចា៎..ចៃដន្យណាស់ដែលមកជួបគ្នានៅទីនេះ " Lily ចូលមករាក់ទាក់លោកចនដោយស្នាមញញឹមស្រស់ ចូលមកនឹងនាងមិនបានមើលនាយតូចនោះទេក៏ជ្រុលទៅ បុកឲ្យគេដួលម្ដងទៀត..
" នែ! នាងគ្មានភ្នែកទេឬយ៉ាងម៉េច? " Tae
" អួយ..យើងមិនបានឃើញឯងនោះទេ! មិញនេះស្មានតែឆ្កែតើ..ហិៗ " Lily និយាយហើយក៏សើចឡើងខ្លាំងៗជាមួយ នឹងមិត្តភក្ដិគេតែម្ដងធ្វើឲ្យនាយតូចសែនខឹងណាស់តែមាន ទឹកមុខលោកចនសម្លឹងមកគេបញ្ជាក់ឲ្យគេកុំធ្វើអីឲ្យសោះ ទើបគេទប់កំហឹងនេះវិញ ។ ហេតុអីគេស្ដាប់តាមលោកចន ក៏ព្រោះតែគាត់បានប្រាប់ពីផ្ទះហើយថាត្រូវស្ដាប់តាមគាត់ គ្រប់យ៉ាងទាំងអស់ហាមប្រកែកហើយនាយក៏បានសន្យា រួចរាល់ហើយទៀត ។
" ភ្មួយមកល្អហើយ! អ៊ំនឹងបានមានគ្នាជួយ " លោកចន
" ចា៎! Lilyជួយបានស្តាប់ហើយ.. " Lily តបទាំងញញឹមមក ពីយល់នូវអ្វីដែលលោកចនបាននិយាយមកនេះនឹងឯង
បន្ទាប់មកពួកគេបានហៅអ្វីមកផឹកគ្រប់ៗគ្នារួមទាំងនាយតូច" ឯងទៅយកក្រដាសឲ្យយើងបន្តិច..នៅទីនេះគ្មានទេ " Lily និយាយទៅកាន់នាយតូចដោយស្នាមញញឹមបញ្ជាឲ្យ ទៅយកអ្វីដែលនាងចង់បាន នាយតូចដកដង្ហើមធំរួចក៏ងើប ដើរទៅយកក្រដាសនៅតុម្ខាងទៀតទាំងមុខស្មើ
" នេះ..អួយយ.. " Tae ដើរមកវិញក៏ត្រូវនាងម្នាក់នោះធាក់ ជើងគេឲ្យដួលទៀតហើយថែមទាំងយកជើងទៅជាន់ដៃ នាយទៀត..
" អុស៎! សុំទោសណា..គ្មានចេតនាទេ " Lily និយាយដោយទឹកមុខស្លូតៗឲ្យដឹងថាគេពិតជាមិនបានមានបំណង នោះទេនាយតូចមិនមាត់ខាំមាត់ទ្រាំសិនតែមានអីពេលគេ ងើបមកវិញក៏.. ** ឈូ **
" អួយ..ទៀតហើយ! ដៃយើងទន់ណាស់នៀក..យើងសុំទោសពិតមែនណា " Lily ខ្លួនមានបំណងហើយនៅធ្វើ ដូចខ្លួនគ្មានបំណងទៀតបានគេមិនមាត់ៗបានដៃណាស់ណ៎ តិចបានត្រូវធ្ងន់ទៅនាង ><
" គេក៏សុំទោសហើយ! នៅគុំគួនស្អីទៀត " លោកចន នាយតូចសម្លក់នាងម្នាក់នោះចង់ជ្រុះមកអស់ហើយដោយសារខឹងពេកខ្លួនគេពេលនេះទទឹកអស់ហើយប្រលាក់សុទ្ធតែទឹកផ្អែមៗទៀត..
" មែនហើយ! មើលចុះខ្លួនឯងសើមអស់ហើយដូចកូនឆ្កែ ធ្លាក់ទឹកយ៉ាងចឹង " Lily និយាយហើយនៅឆ្លៀតបោះសម្ដី មកឲ្យទៀតហើយក៏បានញញឹមយ៉ាងសមចិត្តតែម្ដងហើយ ក៏អស់គូទអង្គុយចុះវិញបែបអ្នកឈ្នះតែមនុស្សមានការអន់ធ្មត់តែទ្រាំលែងបានហើយបញ្ចេញមកហើយ..
** ឈូ ** នាយតូចបានយកកែវទឹករបស់គេចាក់ទៅលើ នាងដោយទឹកមុខស្មើបំផុតហើយក៏បោះកែវនោះចោលទៅក្រោម..
" អាយយ..ម៉េចក៏ឯងចាក់វាលើយើង " Lily ស្រែកចាចពេញនឹងទម្រ្ទាំជើងផងឡើងគេមើលមកគ្រប់គ្នាតែម្ដង
" ចាក់ឲ្យមាយាទពិតរបស់នាងចេញមកនោះអី.. " Tae
" នែ! យើងប្រាប់ហើយថាហាមធ្វើអីផ្ដេសផ្ដាសតែឯងបែរ ជាមិនស្ដាប់ " លោកចន
" ប៉ាក្មេកមានបានបើកគ្រាប់ភ្នែកមើលទេថានាងជាអ្នកធ្វើ វាមុននោះទេ..កុំលំអៀងពេក " Tae និយាយទៅវិញម៉ាត់ៗ ស្អប់ណាស់មនុស្សស្អីលំអៀងចឹងអាងតែស្អប់គេចង់ធ្វើបាប គេចឹងមែនទេមនុស្សណាមិនមែនសត្វទេវើយ..
" ក៏ឃើញថានាងគ្មានចេតនា..ហើយឯងទៅប្រកាន់ធ្វើស្អី ដែលហាស៎ " លោកចន
" ហឹស! បានខ្ញុំមិនប្រកាន់មនុស្សគ្មានសតិទេ " Tae ក៏ព្រមមិនរករឿងបន្តទៀតហើយក៏ទាញរបស់របរយកទៅ មុនបាត់ទៅខឹងណាស់ៗបើនៅទៀតខ្លាចថាគេបានសម្លាប់ មនុស្សមួយឥលូវហើយ...
TO BE CONTINUED...

YOU ARE READING
???????????????? ( Completed ?? )
Action?????????????????????? ????????????????????????????????????????????????????????????????????????????????????????????????????????.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 10 : ???????????????????????????????
Start from the beginning