💕កូនប្រសារឆ្នើម💕 ( Complete...

By PichYaya

316K 23.4K 275

ប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេស... More

PART 1 : មានការងារឲ្យធ្វើ
PART 2 : មានម្ចាស់ហើយ...
PART 3 : ពិសោធសិនក៏បាន
PART 4 : កាន់ជើងណាស់
PART 5 : មិនរំខានទេ
PART 6 : លោកប្ដីឈឺខ្លាំងទេ..?
PART 7 : មិនល្ងង់ដូចប៉ាទេ
PART 8 : គេហៅថាបង្រ្កាបច្រើនជាង
PART 9 : មនុស្សកំពូល
PART 10 : ខ្ញុំមិនប្រកាន់មនុស្សគ្មានសតិទេ
PART 11 : ប៉ាគ្មានសិទ្ធមកធ្វើបាបប្រពន្ធខ្ញុំទេ
PART 12 : ធ្វើការតាមបញ្ជាប៉ាក្មេក
PART 13 : មិនសុខចិត្ត
PART 14 : ឯងពូកែណាស់
PART 15 : អៀន?
PART 16 : ឃោឃៅណាស់!
PART 17 : សង្សារគេមកវិញហើយ!
PART 18 : ប៉ះតិចមិនបាន!
PART 19 : ក្បាលខូច!
PART 20 : ចេញទៅ!
PART 21 : ស្រលាញ់គេមែនទេ?
PART 22 : អស់តួនាទីហើយមែនទេ?
PART 23 : មកតាមឲ្យទៅវិញ!
PART 24 : កូនប្រសារបស់ប៉ា!
PART 25 : បញ្ចុកអូន!
PART 27 : អញស្អប់ហែង!
PART 28 : សុំមួយបានទេ!
PART 29 : មិនស្រួលខ្លួន!!
PART 30 : កំសត់ណាស់ប៉ាក្មេក!!
PART 31 : ជ្រេញណាស់!!
PART 32 : លើកចុងក្រោយ...!!
PART 33 : ឈឺចាប់ទ្វេរដង!!
PART 34 : បកស្រាយ!!
PART 35 : គេជាអ្នកណា?
PART 36 : បងប្រែហើយ!!
PART 37 : ស្អប់ពាក្យកុហក..!!
PART 38 : ប្រពន្ធតែឈ្មោះ..?
PART 39 : ហាមប៉ះ ហាមអោប ហាមថើប...!!
PART 40 : ពួកយើងសម្រាកទៅ..!!
PART 41 : លោកឯងជាអ្នកណា?
PART 42 : ឈប់ស្រលាញ់ហើយ..!!
PART 43 : មករកប្រពន្ធ..!!
PART 44 : ចេញឲ្យផុតពីជីវិតខ្ញុំទៅ!!
PART 45 : សង្សារខ្ញុំ/ប្រពន្ធយើង
PART 46 : ហែកចែកគ្នាទៅ!!
PART 47 : ត្រូវការជំនួយ..!!
PART 48 : បងនឹងញ៉ែអូន!!
PART 49 : បងប្រច័ណ្ទ!!
PART 50 : បេះដូងទុកជូនអូន!!
PART 51 : ឈឺបេះដូង!!
PART 52 : រៀបការនឹងបងណា!!
PART 53 : សំខាន់អូនស្រលាញ់បង..!!
PART 54 : ក្ដីស្រលាញ់ជូនបងអស់ហើយ!!
ភាគបញ្ចប់ : អរគុណសម្រាប់គ្រប់យ៉ាង!!

PART 26 : ប្ដីឈប់ស្រលាញ់ប្រពន្ធហើយមែនទេ?

5.7K 425 3
By PichYaya

" ហុឹស!! ចំមែនហើយ " JK សើចដើមករបន្តិចនិងក្រវីក្បាលហួសចិត្តនឹងចរឹករបស់ថេយ៍មែនទែនហើយឥលូវនេះចេះរំអួយញិញក់ដាក់គេសម្បើមណាស់ដឹងអត់ថាធ្វើ បែបនេះវាគួរឲ្យខ្នាញ់ប៉ុណ្ណាចង់តែចាប់ក្រញិចទេ ។បន្ទាប់ ពីការញាំអាហារជាមួយគ្នារួចរាល់អស់ហើយពួកគេក៏បាន ក៏បានរៀបចំចានទុកយ៉ាងត្រឹមត្រូវវិញ ។

" ប៉ាម៉ាក់! ខ្ញុំទៅបន្ទប់ហើយ " JK ងាកមកនិយាយជាមួយ ពួកគាត់មុនសិនបានបែរមកសម្លឹងមុខនាយតូចវិញម្ដង

" អៀវ! ខ្ជិលដើរណាស់ " Tae ត្រដាងដៃទាំងទឹកមុខឡិឡក់ដូចក្មេងរបស់គេដាក់នាយៗក៏បែរខ្នងទន់ជង្គង់ឲ្យថេយ៍ ងាយស្រួលឡើងលើខ្នងរបស់គេហើយ ។ ថេយ៍ញញឹម រហូតពេលអាចប្រើនាយបានបែបនេះទៅគេមិនពិបាកទេ ស្រួលខ្លួនហើយតែប៉ុណ្ណេះ ><
ឡើងដល់មកក្នុងបន្ទប់នាយក៏បានដាក់ថេយ៍ទៅលើពូកថ្នមៗហើយក៏ដាក់ខ្លួនអង្គុយដែលរួចងាកមកសម្លឹងមុខនាយតូច

" សម្លឹងមុខអូនធ្វើអី? " Tae មើលមុខនាយធ្វើភ្នែកម៉ង់ៗ ហើយនិយាយផ្អែមឡើងស្រទន់ទៅកាន់នាយមើលចុះចេញចរឹកនឹងមកទៀតហើយចេះមកពីណាទេជួបដំបូងមិន ដែលឃើញផងដល់ពេលមកវិញម្ដងទៀតទៅចេះញិញក់ ឡិឡក់ដាក់នាយអីណាដល់ចឹងទៅចម្លែកដែរ ។

" ប្រើមួយថ្ងៃហើយនេះប្រពន្ធសម្លាញ់ចង់ប្រើឲ្យប្ដីងូតទឹក ឲ្យទៀតដែលទេនឹង " JK

" មិនបាច់ទេ! អាចងូតខ្លួនឯងបានតើ " Tae ក្រវីក្បាលឡើងលឿនខ្លាចថានាយនឹងងូតឲ្យមែនអីទៅមិនចប់ហើយ មនុស្សកំពុងកំណាញ់ខ្លួនផងចេះមកសួរចឹងកើត ><

" អៅ! ងូតទឹកខ្លួនមិនខ្លាចហត់ទេហេ៎សប្រពន្ធសម្លាញ់ប្ដីងូត ឲ្យស្រួលជាង " JK និយាយទាំងញញឹមកំហូចនិងខិតទៅ ជិតនាយតូចកាន់តែខ្លាំងថែមទៀតគ្នាឡើងភ័យអស់ហើយ
ថេយ៍ក៏បានថយឲ្យឆ្ងាយបន្តិចកុំឲ្យវាជិតពេកគេពិបាក ។

" មិនរំខានប្ដីទេ! ប្ដីហត់មួយថ្ងៃហើយសម្រាកទៅ " Tae ញញឹមទាំងមិនសមហើយក៏គេចចូលបន្ទប់ទឹកបាត់ដោយសារតែមិនហ៊ានសម្លឹងមុខនាយចំៗទេមកនិយាយអី បែបនេះនៅមកញញឹមច្រឡឺមដាក់គេទៀតដឹងថាគេអៀន អត់ ។ ហើយកាលដែលនិយាយនេះនាយគ្រាន់តែចង់ញ៉ោះថេយ៍លេងទេមិននឹកស្មានថាអៀនរហូតគេចចេញចឹងទេ

" ហុឹស! ឆាប់ចេញណាប្ដីចាំប្រពន្ធសម្លាញ់ " JK ស្រែកបន្ត ឲ្យនាយតូចបានលឺហើយក៏ឡើងទៅគេងឲ្យស្រួលខ្លួនតិច សិនទៅទម្រាំថេយ៍រួចរាល់ ។

< មួយសន្ទុះក្រោយ >

" អុះ! មកឈរអីនៅមុខបន្ទប់ទឹកនឹង " Tae ភ្ញាក់ព្រឺតស្មាន តែជាស្អីតាមពិតជាប្ដីរបស់គេសោះចេះមកឈរនៅមុខនឹង ទៅកើតដែរចង់បំភ័យគ្នាឬយ៉ាងម៉េចនឹង ><

" លបមើល...អរ~គឺចាំអូនចេញមកយូរពេកក៏មកឈរនឹងតែ ម្ដងទៅ " JK មិញគេច្រឡំមាត់សំណាងហើយចេះឈប់ទាន់បើនិយាយបន្តទៀតត្រូវមិនខានទេមើលទៅត្រូវថ្ងៃមុនមិនទាន់បាត់ឈឺស្រួលបួលផងបើត្រូវទៀតទ្រោមហើយ

" ហឹម..ចូលទៅតាមសម្រួលណាប្ដីសម្លាញ់ " Tae ស្ញេញ ដាក់នាយយ៉ាងស្រស់ទើបដើរទៅមុខកញ្ចក់ដើម្បីអង្គុយជូតសក់ឲ្យបានស្ងួតនឹងអាលបានចូលគេងកំពុងងងុយផង

[ ... ]

" ហឺយយ...ហេតុអីខលមិនចូល? ស្រលាញ់ៗតែបែរជាខល ទៅមិនចូលហើយនៅមិនមករកយើងទៀត " ស្រីស្អាតរូប ស្រស់ស្រែកឡើងលឺលាន់ពេញផ្ទះបោករបស់របរខ្ចេចអស់ ហើយធ្វើឲ្យប៉ារបស់នាងអត់សួរមិនបាន ។

" មានរឿងអីកូនបានបោះរបស់ពេញនឹងចឹង " លោកLee ចូលមករកកូនស្រីបណ្ដូលចិត្តរបស់ទាំងចម្ងល់តើអ្នកណាធ្វើឲ្យកូនគាត់ខឹងទៀតហើយ

" ប៉ា! បងគុកមិនខលមករកកូនទេ..ហើយនៅខកណាត់កូន ទៀតប៉ាជួយចាត់ការឲ្យកូនបន្តិចទៅណាប៉ា..ហឹកៗ.. " Rin នាងយំទួញសោកប្រាប់ប៉ារបស់នាងឲ្យជួយព្រោះមានតែ គាត់ទេដែលអាចចាត់ការឲ្យនាងបាន

" អាសង្សាររបស់កូននឹងមែនទេ? " លោកLee រីនគ្រាន់តែ ងក់ក្បាលបញ្ជាក់ឲ្យប៉ានាងបានដឹងប៉ុណ្ណោះតែក៏នៅពេប ដដែលនឹងព្រោះនៅមិនសុខចិត្តរឿងJKនឹងឯងថាមកជួបតែ ក៏បាត់សឹងមិនឃើញសោះខលមកប្រាប់បន្តិចក៏គ្មានដែល

[ ... ]

JKបានចេញមកពីបន្ទប់ទឹកវិញដោយមានតែកន្សែងរុំត្រឹមចង្កេះប៉ុណ្ណោះនាយដើរមកយកខោអាវតែបានដៀងទៅមើលថេយ៍ដូចគ្នាចង់ដឹងថាគេគេងលក់ឬនៅតែក៏មិន បានលឺសម្លេងអ្វីដែលចឹងបានន័យថាគេងបាត់ហើយ ។ នាយក៏បានស្លៀកពាក់រួចរាល់ហើយក៏ដើរមករកនាយតូច រួចក៏ដាក់ខ្លួនអង្គុយលើពូកថ្នមៗខ្លាចថាថេយ៍ភ្ញាក់ ។ វែកសក់ ដែលបានបាំងមុខថេយ៍បន្តិចហើយក៏អោនទៅថើបថ្ពាល់ ប៉ោងៗនោះថើរៗមិនហ៊ានថើបខ្លាំងទេខ្លាចភ្ញាក់...

" ថ្ពាល់អីក៏ទន់ៗបែបនេះ! ចង់តែខាំឲ្យដាច់ទេមើលចុះគួរឲ្យ ស្រលាញ់ណាស់កូនខ្លា " JK អង្គុយគយគន់មុខរបស់ថេយ៍ ឡើងភ្លឹកទៅដល់ក៏មិនដឹងផង ។ ពេលគេងបែបនេះកាន់តែ គួរឲ្យស្រលាញ់ថែមទៀតហើយលោកអើយទ្រាំមិនបានទេតែមិនដឹងធ្វើយ៉ាងម៉េចបានក្រៅពីទ្រាំនឹងទេ >< បើបានប្រពន្ធប៉ះមិនបានផងកំណាញ់ខ្លួនជាងស្អីទៀតប៉ះតិច មើលបានត្រូវទៀតឥលូវហើយ..

#ពេលព្រឹក
ពន្លឺព្រះអាទិត្យចាំងបំភ្លឺឡើងតាមតួនាទីរបស់វាដូចរាល់ដង មនុស្សម្នាក៏បានស្ទុះងើបដើម្បីធ្វើការងាររបស់ពួកគេដែរ តែខុសអីតែពីរនាក់នេះទេងើបឡើងក៏លឺសម្លេងស្រែករំអួយពេញបន្ទប់ឡើងលាន់ដល់ខាងក្រោម ។

" ប្ដីចង់ទុកប្រពន្ធចោលមែនទេ! ហឹក..ប្ដីថានឹងនៅមើលថែ នៅក្បែរប្រពន្ធរហូតនោះអីតែម៉េចក៏ចង់ទៅចោលគេចឹង ចង់ក្បត់ពាក្យសន្យាហេ៎ស " Tae រៀបរាប់ផងពេបមាត់ពេបមាត់ករផងមើលទៅគួរឲ្យអាណិតណាស់ ។ និយាយ ហើយថានៅក្បែរគេឥលូវចង់ទៅណាហាស៎ ><

" ប្ដីទៅធ្វើការមិនអាចនៅផ្ទះរាល់ថ្ងៃបានទេ! បើនៅតែផ្ទះ បែបនេះតើមានលុយឯណាមកចិញ្ចឹមប្រពន្ធសម្លាញ់បាន ទៅ..ហឹម " JK

" ទេៗ! មិនព្រមទេ..បើទៅប្រពន្ធនឹងរត់ទៅdaeguវិញ ហើយមិនមកវិញទេ! ចាំមើលទៅ " Tae យំរំអុកនាយមិន ឲ្យទៅណាទេត្រូវតែនៅផ្ទះជាមួយគេមិនចឹងទេចេញពីផ្ទះ នឹងហើយ ។ លេងចឹងៗអីកូនខ្ញុំ ><

" ប្ដីទៅធ្វើការតើពេលល្ងាចក៏មកវិញហើយកុំបែបនេះអីណាក្មេងឆ្លាតស្ដាប់សម្ដីប្ដីទើបល្អណា " JK ចូលទៅនិយាយលួងលោមថេយ៍ក្រែងបានឈបើរករឿងទៀត មកលើកនេះមិនរកប៉ារបស់គេទេតែមករករឿងគេវិញម្ដង ហើយសាហាវជាងមុនទៀតបានគេថ្នមបានចិត្តបាត់ ><

" ហឹក! ទៅធ្វើការក៏មិនឲ្យទៅដែល..ប្ដីត្រូវនៅជាមួយអូន បើបងទៅមានអ្នកណាបម្រើអូនទៅ " Tae មែនហើយបើ នាយទៅធ្វើការបាត់តើមានអ្នកណានៅចាំបម្រើគេទៅបាន ប្ដីនៅក្បែរនឹងហើយស្រួលមិនបាច់ហត់ច្រើន ។

" អ្នកបម្រើមានតើអូន! អាចប្រើគេបាន " JK

" អត់ទេៗ! ប្រើប្ដីស្រួលជាងកុំទៅអីណា..ប្ដីលែងស្រលាញ់ ប្រពន្ធហើយមែនទេ? ពេលទៅតាមគេនិយាយថាស្រលាញ់ពេញៗមាត់ដល់ពេលឥលូវចង់ទុកប្រពន្ធចោល " Tae ខ្សឺតខ្សកនិយាយរៀបរាប់នៅនឹងហើយមើលទៅគ្មានបានទៅ ក្រុមហ៊ុនទេដឹងតែនៅផ្ទះនឹងហើយបើប្រពន្ធរំអួយម្លឹងៗអ្នកណាដាច់ចិត្តទៅចោលទៅលោកអើយ ><
នាយមិននិយាយច្រើនក៏បានចុះទៅខាងក្រោមជាមួយនឹង ថេយ៍គេទៅរកលោកចននឹងហើយ ។

" ប៉ា! ថ្ងៃនេះខ្ញុំអត់ទៅក្រុមហ៊ុនទេ " JK

" ម៉េចចឹង? ឯងឈឺអីមែនទេបានមិនទៅ " លោកចនចងចិញ្ចើមឆ្ងល់ព្រោះតាមធម្មតានាយមិនដែលឈប់ទេគឺទៅរាល់ថ្ងៃតែថ្ងៃនេះមកសុំគាត់ឈប់បែបនេះក៏ចម្លែកចិត្ត

" គឺថេយ៍នឹងណាប៉ា! គេមិនឲ្យខ្ញុំទៅទេចាំស្អែកខ្ញុំចាំទៅវិញថ្ងៃនេះប៉ាឲ្យគេទៅមើលជំនួសទៅ " Jk

" រករឿងច្រើនមែនប្រពន្ធឯងនេះ " លោកចន ក្រវីក្បាលហួសចិត្តនឹងថេយ៍តែម្ដងហើយគាត់ខំសប្បាយចិត្តដែលមិន មករករឿងគាត់ទៀតតែបែរជាទៅរករឿងដាក់កូនប្រុស គាត់ទៅវិញហើយមកលើសមុនទៀតតែម៉ាកៗនឹងទៅដឹង តែក្រុមហ៊ុនមិនដំណើរទៀតមិនខានទេ ។ កូនប្រសារមួយ នេះមានតែមួយគ្មានពីររកមើលទៅបើបានកូនប្រសារដូច កូនថេយ៍ ><

TO BE CONTINUED...
>< PICH ><

Continue Reading

You'll Also Like

188K 8.9K 41
JK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់
127K 1.2K 28
HARD (SPG) pamilya na pinag katiwalaan Ang anak SA ninong para mag trabaho Hindi man swerte si Becky SA buhay meron Naman mga taong nag Mamahal SA ka...
332K 15.8K 55
មនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
458K 69.2K 168
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့