ʵម្រស្នេហ៍ម៉ាៀី

By Useless_iris

59.7K 2.6K 15

ស្នេហាដែលមានតែការសងសឹក សងសឹកទៅមកដើម្បីរកយុត្តិធម៍ជូនខ្លួនឯងរៀងខ្លួន! បើពួកគេស្រលាញ់គ្នាមែន ចាំបាច់អីពួកគេយករឿ... More

ភាគ ១.
ភាគ ២.
ភាគ ៣.
ភាគ ៤.
ភាគ ៥.
ភាគ ៦.
ភាគ ៧.
ភាគ ៨.
ភាគ ៩.
ភាគ ១០.
ភាគ ១១.
ភាគ ១២.
ភាគ ១៣.
ភាគ ១៤.
ភាគ ១៥.
ភាគ ១៦.
ភាគ ១៧.
ភាគ ១៨.
ភាគ ១៩.
ភាគ ២០.
ភាគ ២១.
ភាគ ២២.
ភាគ ២៣.
ភាគ ២៤.
ភាគ ២៥.
ភាគ ២៦.
ភាគ ២៧.
ភាគ ២៨.
ភាគ ២៩.
ភាគ ៣០.
ភាគ ៣១.
ភាគ ៣២.
ភាគ ៣៣.
ភាគ ៣៥.
ភាគ ៣៦.
ភាគ ៣៧.
ភាគ ៣៨.
ភាគ ៣៩.
ាបប់

ភាគ ៣៤.

1.3K 62 0
By Useless_iris

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៤.

លោកដុកទ័រ... »

« លោកជាសាច់ញាតិអ្នកជម្ងឺ? ខ្ញុំគ្រាន់តែប្រាប់ទេណា! លើកនេះសំណាងដែលលោកយកនាងមកពេទ្យទាន់ពេល ហើយពេទ្យក៏មានឈាមសម្រាបើបញ្ចូលអោយនាង! តែថាសូមលោកយកចិត្តទុកដាក់និងនាងបន្តិចបានទេ? នាងត្រូវការភាពលួងលោម ផ្តល់កម្លាំងចិត្ត! សម្ពាធផ្លូវចិត្តរបស់នាងដើរដល់បាត ចង្វាក់បេះដូងក៏លោតយឺតខ្លាំង នាងថប់ដង្ហើម ដកដង្ហើមសឹងមិនរួចម្តងម្កាល... ខ្ញុំនិងប្តូរនាងទៅបន្ទប់ធម្មតា សង្ឃឹមថាលោកនិងមើលថែនាងអោយបានល្អ ធ្វើជាស្វាមីដ៏ល្អម្នាក់ណា » និយាយតែពិននេះ លោកដុកទ័រក៏ដើរចេញទៅបាត់ ទុកអោយគេនៅឈរគិតពីសម្តីរបស់គាត់ ជាពិសេសគឺមួយឃ្លាចុងក្រោយនិងតែម្តង! ធ្វើជាស្វាមីដ៏ល្អម្នាក់?

-បន្ទប់សម្រាក

ក្នុងបន្ទប់ VIP មួយដែលមានរាងកាយរបស់ហ្វាសុីលី ដេកស្តឹងភ្ជាប់អុកសុីសែននិងច្រមុះដើម្បីដកដង្ហើម ដៃរបស់នាងកន្លែងដែលឆូតសុះសាច់នោះក៏ត្រូវរុំជាច្រើនជាន់ សភាពនាងគួរអោយអាណិតខ្លាំងណាស់! រាងកាយពោរពេញទៅដោយស្នាមជាប់ក្រហម ផ្នែក.កជើងក៏នៅជាប់ស្នាមច្រវ៉ាក់នៅឡើយ... គេធ្វើបាបនាងពេកហើយមែនទេ?

« អូននិយាយត្រូវពិតមែន! ពួកយើងមិនគួរជួបគ្នាតាំងពីដំបូង! » រាងក្រាស់ដាក់ខ្លួនអង្គុយលើកៅអីជាប់គ្រែ ទាញដៃដែលជាប់សេរ៉ូមរបស់ហ្វាសុីលីមកផ្តិតជាប់និងថ្ពាល់របស់គេ កែវភ្នែករបស់គេដែលសម្លឹងទៅនាងពេលនេះគឺមានតែភាពឈឺចាប់!

« បងមីន! អួយ បងស្រីខ្ញុំ! » វត្តមានស្រីស្រស់ម្នាក់ទៀតចូលមកឃើញជីមីនហលយបាងក៏ប៉ះភ្នែកទៅនិងរាងស្តើងនោះ ជាហេតុធ្វើអោយនាងស្លុតចិត្តតែម្តង! មកឃើញបងស្រីក្រៅសាច់ឈាមម្នាក់នេះក្លាយជាបែបនេះ នាងគាំងស្លាប់មិនខាន។

« បងធ្វើអីគាត់ខ្លះ? បងអត់មានបេះដូងជាមនុស្សទេឬ? បើជាស្រីធម្មតាក៏ខ្ញុំមិនថាដែរ! តែនាងជាប្រពន្ធរបស់បងណា! បងភ្ជាប់ពាក្យ ចុះអេតាសុីវិល! រៀបការនិងគាត់ហើយៗ! បងមានបានគិតពីរឿងទាំងនោះខ្លះទេ? » ប៊ែលឡាបែរមកស្រែកដាក់ជីមីនខ្លាំងៗទាំងទឹកភ្នែកហូរចុះមកដោយមិនបានព្រៀងទុក... នាងស្រលាញ់ហ្វាសុីលីជាងអ្នកណាទាំងអស់ ហើយក៏ទុកចិត្តជីមីនបំផុត ខំគិតថាគេអាចនិងមើលថែនាងបានល្អតែនេះ...

« ប៊ែល... បង... » ជីមីនគេចង់តបក៏តបមិនចេញព្រោះវាសុទ្ធតែជាការពិតទាំងអស់។

« ជីមីន! ប៊ែលឡារី! » វត្តមានរាងសង្ហារម្នាក់ទៀត ចូលមកកាត់ចង្វាក់ កាត់ស្ថានភាពដ៏ក្តៅគគុករវាងប៊ែលឡានិងជីមីន! តែបានឃើញគេហើយ ប៊ែលឡារឹតតែឈឺចាប់ទៀត។

« ប៊ែល! » ជុងហ្គុកស្រែកឡើងបំណងឃាត់រាងស្តើងមិនអោយរត់ចេញទៅ តែគិតថានាងព្រមស្តាប់? អត់ទេ!

« ទៅតាមនាងទៅ! » ជីមីននិយាយឡើងបែបនេះ ជុងហ្គុកក៏ប្រញាប់រត់យ៉ាងលឿន ចេញទៅតាមមនុស្សដែលគេខំរកស្ទើស្លាប់ស្ទើរស់នោះ។

...

« ហឹកៗ » មកដោយសួនច្បារក្រោយមន្ទីរពេទ្យ រាងក្រាស់ក៏ប្រទះឃើញ ប៊ែលឡាអង្គុយលើបង់មួយក្បែរមាត់ទឹក... ទីនេះស្ងាត់ណាស់ព្រោះយប់ទៅហើយ ស្ងាត់ដល់ថ្នាក់គេអាចឮសម្លេងយំខ្សឹកខ្សួលរបស់នាង។

« ប៊ែល! បងសុំទោស! ផ្តល់ឪកាសអោយបងបានទទួលខុសត្រូវលើរឿងទាំងអស់រវាងពួកយើងបានទេ? » គេក៏ខុស! ខុសដែលធ្វើអ្វីលើនាងដោយមិនបានសុំការអនុញ្ញាត! ទោះជាចង់ជួយក៏គេនៅតែខុស! អោយនាងមានមុខទៅជួបគេយ៉ាងម៉េចទៅ បើគេបំផ្លាញអនាគតរបស់នាង ខ្លួនប្រាណនាងដោយសារតែរឿងចៃដន្យមួយហើយ?

« ជុងហ្គុក! ពួកយើងក៏ដូចគ្នា! ពួកយើងមិនគួរស្គាល់គ្នាតាំងពីដំបូង! »

To be continued...

Continue Reading

You'll Also Like

4.6K 110 5
ប្រលោមលោកខ្នាតខ្លីដែលទទួលបានការជម្រុញគំនិតនិពន្ធតាមរយះបទចម្រៀង។ Main character: V and Grace
91K 2.8K 69
ជារដូវកាលទី 3 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហារវាងអង្គរក្សឆ្នើមនឹងចៅហ្វាយប្រុសរូបស...
59.7K 2.1K 25
" នាងធ្លាប់ជាមនុស្សដែលយើងស្រលាញ់ ធ្លាប់ជាកូនបំណុលសំណព្វរបស់យើង តែនាងល្ងង់មិនក្តោបក្តាប់ឪកាសនោះអោយជាប់! ធ្វើអោយយើងស្អប់នាងទាល់តែបាន! ព្យាយាមទាញចិត្តស្...
52K 736 31
ខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម...