The Witch....( កំពូលធ្មប់ )

By skylar__00

573 51 0

តេីនរណាជាអ្នកលុបបំបាត់ការចងចាំរបស់ខ្ញុំ ? ហេតុអីពិភពលោកមួយនេះខ្មៅងងឹតបែបនេះ? More

Part 1 : ឆ្កែបម្រេី
Part 2 : ការសម្ងាត់
part 3 : evily dark
Part 4 : មានរឿងអី yhung !

Part 5 : កុំទៅអី...

68 9 0
By skylar__00

 
បកក្រោយទៅពីរថ្ងៃមុន៖

បន្ទាប់ពីការបង្កររឿងនៅក្នុងក្លឹបរួចក្រុម Jo មានអារម្មណ៍ថាទេីសទាល់និងថេយ៉ុងខ្លាំងមែនទែន ពួកគេតែងតែលេចមុខនៅចំពោះគ្នារាល់ពេលតាមសម្លាប់មនុស្ស GPO លេីសពីនោះ ថេយ៉ុង តែងតែសម្លាប់ GPOបានមុនឬបានច្រេីនជាងទាំងដែលចំណីពួកគេខំស្វែងរកឃេីញមុន ដូចមានអ្នកចាំសុីនុយរបស់ខ្លួននៅពីក្រោយ ។ 

* ច្បាប់របស់ស៊ូមីន សុង * អ្នកណាដែលអាចសម្លាប់ GPO បានម្នាក់និងត្រូវទទួលបានថ្នាំបន្តរស់បានទៅ 3ខែដោយត្រឹមតែមួយម្ចុល នេះជាជីវិតរបស់ពួកគេដោយរស់ពឹងដោយថ្នាំ មិនខុសទេដែលពួកគេប្រឹងតាមសម្លាប់ GPO ដេីម្បីរស់ តែចំពោះថេយ៉ុង ពួកយេីងក៏ធ្លាប់ឮនិងដឹងមកហេីយថាថេយ៉ុងគេមិនដែលចង់រស់នៅបន្តនោះទេ វិធីស្លាប់របស់គេក៏ងាយដែរដែលគ្រាន់តែមិនចាក់ថ្នាំបន្តរស់ដេីម្បីសម្លាប់ខ្លួន ប៉ុន្តែ មនុស្សមានប្រយោជន៍ដូចជាថេយ៉ុងតេីនរណាបណ្តោយអោយគេរបូតពីដៃនោះ ច្បាស់ណាស់ទោះថេយ៉ុងមានលទ្ធភាពក្នុងការចាកចេញ តែស៊ូមីន ស៊ុងគេមិនបណ្តោយអោយងាយចាកចេញនោះទេ ប្រុសម្នាក់នោះតែងតែបង្ខំថេយ៉ុងអោយចាក់ថ្នាំបន្តរស់ដោយយកមនុស្សធម្មតាមកគម្រាមនិងពិសោធន៍មមុស្សទាំងអស់នោះអោយដូចជាសត្វធាតុ ថេយ៉ុងទោះគេមិនមែនមនុស្សធម្មតា គ្មានការចងចាំ និងគ្មានក្តីស្រលាញ់ តែគេមានក្តីអាណិតដល់មនុស្សមិនដឹងអី ទង្វេីរស៊ូមីនស៊ុង ថោកទាបក្រោមសូន្យ គេសុខចិត្តខាំមាត់សង្កត់ចិត្តទាំងកំហឹងដោយទ្រាំរស់ធ្វេីឆ្កែបម្រេីគេបន្ត នេះហេីយជាភាពច្រណែនមិនដឹងខ្យល់របស់ក្រុម Jo ទោះគេដឹងថាថេយ៉ុងមានអ្នកបង្ខំអោយរស់ក៏ដោយ គេនៅតែច្រណែនត្រង់ភាពមិនស្មេីរគ្នារបស់ស៊ូមីនសុង ទោះថេយ៉ុងមិនទៅសម្លាប់ GPO ក៏អាចរស់ ប៉ុន្តែចំណែកពួកគេ ពេលមិនអាចសម្លាប់ GPO បាន ស៊ូមីនសុងមិនដែលអេីតពេី អាណិតឬខ្វល់ទេ ទោះពួកគេស្លាប់ដោយសាមិនបានចាក់ថ្នាំ ឬ ស្លាប់ដោយការកាប់សម្លាប់គ្នាក៏ដោយ ពាក្យមួយម៉ាត់ស៊ូមីនសុងមកកាន់ពួកគេ គឺ ពួកអាគ្មានប្រយោជន៍ ទាំងដែលពួកគេបម្រេី ស៊ូមីនសុង ឌិតដល់ជាងថេយ៉ុងទៅទៀត

    ដោយហេតុនេះ ក្រុម Joបានលេងល្បែងមួយសម្រាប់កម្ចាត់ថេយ៉ុង គេបានលួចយកឯកសារពីរកន្លែងសម្ងាត់របស់ស៊ូមីនស៊ុងទៅអោយថេយ៉ុងមេីល និង ប្រាប់ថា ថេយ៉ុងក៏ធ្លាប់ជាមនុស្សធម្មតាដែរនិងមានជីវិតសប្បាយហេីយមានគ្រួសារកក់ក្តៅទៀត ទាស់ត្រង់ថាថេយ៉ុងមិនមានការចងចាំប៉ុណ្ណោះ

ជាមួយការភ្ញាក់ផ្អេីលនិងក្តីរំភេីបថាខ្លួនក៏ជាមនុស្សធម្មតា ថេយ៉ុងបានសាកសួរទៅ Jo បន្ត តែ Jo មិនបានខ្វល់ទេ គេគ្រាន់តែបញ្ជាក់ថាគេដឹងតែប៉ុណ្ណឹង តែគេមានដំណោះស្រាយនោះគឺថ្នាំធ្វេីអោយមានការចងចាំមកវិញ(ទាស់ត្រង់ផលប៉ះពាល់របស់វាឆាប់អោយកម្លាំងយេីងខ្សោយនិងទ្រុឌទ្រោពិសេសវាកាត់កម្លាំងពិសេសក្នុងខ្លួនយេីដល់ទៅ50%ឯណោះ)
ថេ យ៉ុងដំបូងក៏មិនសូវជាចាប់អារម្មណ៍ដែល គេអាចមានវិធីផ្សេងតាមរកប្រវត្តជីវិតដេីមខ្លួន តែការព្យាយាមរបស់គេធ្លាក់ដល់សូន្យព្រោះពណ៌មានរបស់ខ្លួនត្រូវបានគេកប់ចោលតាំងពីពេលគេក្លាយជាមនុស្សថ្មីម្លេះ មិនថាស៊ូមីនសុង ឬ ខាងប៉ូលីសនោះទេ គ្រប់រឿងរ៉ាវរបស់គេកាលពីមុនគ្មានសូម្បីតែតម្រុយ ដូច្នេះជម្រេីសចុងក្រោយគឺថ្នាំការចងចាំ

ថេយ៉ុងបានស្នេីរសុំអោយ Jo ចាក់ថ្នាំអោយគេដេីម្បីគេគេចផុតពីនរកមួយនេះ តែ jo មិនបណ្តោយអោយឆ្មាមកលិតចំណីរបស់ខ្លួនដោយទទេ ទាំងគ្មានការដោះដូរនោះទេ ។  ដោយសារតែចង់បានថ្នាំថេយ៉ុងព្រមនិងសំណេីររបស់Jo ទាំងគ្មានលក្ខខណ្ឌ ទីមួយ ថេយ៉ុងត្រូវសម្តែងដេីម្បីចូលទៅជិតក្រុម Rockstar និង evily រងចាំមេីលថាពួកគេធ្វេីអីខ្លះ ទីពីរត្រូវចាប់រកទិន្នន័យកន្លែង GPO  និងទីបី រារាំងពួកទាំងនោះមិនអោយទៅដល់ GPO មុន រកសុីតែងតែរកចំណេញហេីយចំណេញ ពួកគេមិនមែនល្ងង់ដោយគ្រាន់រឿងប៉ុន្នឹងពួកគេធ្វេីមិនបានទេ គោលដៅពួកគេធំបំផុតគឺសម្លាប់ថេយ៉ុងចោល ដូច្នេះគ្រាន់តែលេងតិចក៏មិនអីដែរ 

ត្រទ្បប់មកហេតុការ បច្ចុប្បន្នវិញ *

  កន្លងផុតអស់ទៅ5នាទី បន្ទាប់ពីទាក់ទងទៅបងប្រុសរបស់ V រួច ប៉ូលីសទាំងអស់មិនទាន់មាននរណាហ៊ាននិយាយអីនោះទេ ព្រោះគេរងចាំជនរងគ្រោះប្រុងធ្វេីអត្តឃាតស្ងប់ចិត្តសិន អាងពួកគេរកកន្លែងចាប់ចំណុចដេីម្បីឃាត់...

«...ហាហហា ហឹកហឹក ហឺហឺ.......ៗ»ភ្លាមៗថេយ៉ុងដែលក្លែងជា V បានសេីចរួចក៏ប្រែជាយំខ្លាំងៗ អង្គយគងទាក់ខ្លាបែរមុខមុខប៉ូលីស ដៃម្ខាងខ្ទប់មុខយំដៃម្ខាងទៀតគក់ទ្រូងខ្លួនឯង បញ្ជាក់ថាស្រ្តេសរបស់គេកំពុងបុកទោម្តេញពេញដេីមទ្រូង

«  បងអាត្មានិយម ហឹក ស្រលាញ់តែការងារ សូម្បីតែខ្ញុំជិតស្លាប់ក៏បងមិនដឹងដែរ ហឺហឺ.......ៗ  ពួកលោកឃេីញទេ លុយអាចឆក់យកក្តីស្រលាញ់ពីខ្ញុំទៅអស់» ថេយ៉ុងស្រែកនិយាយខ្លាំងៗមុខប៉ូលីស លាយក្តីឈឺផ្សារ បងប្រុសចិត្តឬស្យា ប្អូនជិតស្លាប់ពេលណាក៏បងមិនដឹង

« ចិត្តត្រជាក់ៗ...ការខឹងមួយឆាវមិនអាចជួយដោះស្រាយបញ្ហាបានទេ ស្តាប់ណា V ស្ងប់អារម្មណ៍ ខ្ញុំនិងជួយដោះស្រាយបញ្ហាដែលមាននៅក្នុងខ្លួនរបស់ឯង...» ជុងហ្គុករត់ទៅមុខដេីម្បីចូលតែពេលឃេីញថេយ៉ុងប្រុងងាកក្រោយសម្លាប់ខ្លួន គេក៏ឈប់និងដេីរលបៗ លាយលំនិងពាក្យលួងលោមរង្ងាប់អារម្មណ៍អ្នកនៅខាងនោះ

«  ហឹកៗ តេ..តេីពិតទេ..» ថេយ៉ុងងេីយមុខសម្លឹងទៅជុងហ្គុកទាំងរណ្តាករណ្តេីក និងសួរបញ្ចាក់ថាសម្តីជុងហ្គុកមុននេះពិតឬអត់់ ជំនួសអោយចម្លេីយជុងហ្គុកបានងក់ក្បាល បញ្ជាក់ថាពិត..

« ហុឺយយយ..! សម្តែងយូរណាស់ យេីងងងុយហេីយនៀក.....» Yu ស្ទុះក្រោកពីកៅអីទាំងធុញទ្រាន់ គ្រាន់តែសម្លាប់ខ្លួន ហេីយអោយពួកអាអស់នោះឃាត់
វាចាប់បាច់សម្តែងដល់ទៅរាប់ម៉ោងចឹងដែរឬ

« មិនចង់មេីលក៏ចេញទៅ »Jo ធេីមុខធុញ គេកំពុងតែជក់មេីលការសម្តែងរបស់មនុស្សគេស្អប់ តែត្រូវភ្ញាក់ដោយសម្លេងគ្នារបស់ខ្លួន

« ឆឹសស » Yu ព្រូសខ្យល់មួយដង្ហេីមរួចចាកចេញទៅបាត់

« លោក...!» ថេយ៉ុងហៅទៅជុងហ្គុកដោយគេមានសំណួរចង់សួរ  ស្រាប់តែគេក្រលៀសភ្នែកឃេីញប៉ូលីសម្នាក់ដេីរលបៗចេញពីជញ្ជាំងក្បែរខ្លួន ទេីបបណ្តាលអោយគេភ្ញាក់ខ្លួនក្រលេចដៃជ្រុលខ្លួនទៅក្រោយ

« អ្ហាយយយយយ..!» ថេយ៉ុងស្រែកមួយទំហឹងស្មានតែខ្លួនត្រូវស្លាប់ដោយសារធ្លាក់ពីលេីអគារទៅហេីយ ក៏មានដៃមួយមកចាប់គេជាប់ នោះគឺ Mark គេមកជិត ថេយ៉ុងយូរមកហេីយគ្រាន់តែថេយ៉ុងមិនដឹងប៉ុណ្នោះ

« ហឺ  ហឹកក ...» ថេយ៉ុងផ្សេីមបំពង់កលួចយំព្រោះតែភាពភ័យខ្លាចពីកម្ពស់អគារដែលគេជិតតែធ្លាក់នេះ ព្រះអុឺយខ្ពស់ណាស់

« កុំសម្លឹងទៅក្រោម បិទភ្នែករួចតោងដៃខ្ញុំអោយជាប់» Markពោលដោយលួងលោម ដោយគេប្រឹងទាញថេយ៉ុងទ្បេីងម្តងបន្តិចៗ

ព្រូស..!

« ហ្អា! (ខ្យល់ដកដង្ហេីម)...»  ថេយ៉ុងត្រូវបានជួយសង្គ្រោះដោយ Mark ចំណែកគ្រប់គ្នាបានមកលេីកគេទ្បេីងនិងជួយយកកន្សែងមករុំអោយ ទាំងអស់នេះមិនមែនកំហុសគេទេ គ្រាន់តែគេគិតអីមិនចេញប៉ុណ្ណោះ

« លោក..!»  ថេយ៉ុងក្រលៀសឃេីញជុងហ្គុកនៅក្បែរដៃក៏លួចហៅតិចៗ ព្រោះពេលនេះគេចង់បានភាពកក់ក្តៅ

« អស់អីហេីយ...»ដោយដឹងពីគោលបំណងរបស់ថេយ៉ុង ជុងហ្គុកព្រមបេីកដៃទាញខ្លួនថេយ៉ុងយកមកអោប ដេីម្បីផ្តល់ភាពកក់ក្តៅអោយគេ

«ហឹកៗ  ខ្ញុំខ្លាច..»ថេយ៉ុងលួចយំខ្សឹបខ្សួលក្នុងទ្រូងអ្នកកំលោះនិងពោលភាពភ័យខ្លាចខ្លួនទៅកាន់គេ ចំណែកជុកហ្គុកក៏ងក់ក្បាលយល់ រួចលេីកដៃម្ខាងអង្អែលសសៃទន់របស់ថេយ៉ុងថ្មមៗដេីម្បីលួងលោម

« មេីលទៅគេ ទុកចិត្តជុងហ្គុកណាស់....» ជីមីនរអ៊ូតិចៗដោយការឃេីញជាក់ស្តែង

« ខ្ញុំថា ក្មេងប្រុសម្នាក់នេះតាមលោកខាងណេះ ដូច្នេះអាចនិងងាយដោះស្រាយ » ប៉ូលីស japan ដេីរមកនិយាយមេីលទៅកិច្ចការគេដូចបញ្ចប់ហេីយ ទុកអោយប៉ូលីសមកពីកូរ៉េជាអ្នកដោះស្រាយចុះ ណាមួយពួកគេរវល់រាងខ្លួនផង

« មិនអីទេ ..ពួកខ្ញុំនិងដោះស្រាយជូន » Mark និយាយហេីយ ប៉ូលីសក៏ងក់ក្បាលនិងចាកចេញទៅដោះស្រាយរឿងផ្សេងបាត់

skip

គ្រប់គ្នានៅក្នុងបន្ទប់នេះបានសម្លឹងទៅ ថេយ៉ុងព្រោះតាំងហេតុការនោះមកគេតោងទៀមជុងហ្គុកស្អិតជាងតុកកែទៅទៀត

« អេី..V អ្ហា ទីនេះលែងអីហេីយ ឯងអាចលែងដៃបាន»ដោយសារតែទ្រាំនិងក្រសែភ្នែកអ្នកគ្រប់គ្នាមិនបានជុងហ្គុកបានហាមាត់ទាំងរអៀសតិចអីតិច លួងលោមអោយថេយ៉ុងប្រលែងខ្លួន អោបគេតាំងពីលេីដល់ក្រោម គេក៏ពិបាកក្នុងខ្លួនដែរ

«....»ថេយ៉ុងក្រវីក្បាល ខ្វាច់ៗប្រឹងសង្ងំក្នុងទ្រួងជុងហ្គុកលេីសដេីម ព្រោះគេខ្មាសអៀនមិនហ៊ានប្រឈមមុខនិងមនុស្សអស់ទាំងនេះ

« ខ្ញុំថាលោកគួរតែនាំគេទៅសម្រាកសិនទៅ ព្រោះពេលនេះគេមិនទាន់បាត់នៅភ័យនៅទ្បេីយទេ »liayeon  ហានិយាយព្រោះឃេីញថេយ់ុងរួញអោបជុងហ្គុកមិនព្រមលែង លាយអារម្មណ៍ភ័យខ្លាច មេីលទៅទាល់តែស្អែកហេីយបានសម្ភាសកេីត ចំណែកគ្រប់គ្នាក៏យល់ស្របដោយអោយជុងហ្គុកជួយយកថេយ៉ុងទៅសម្រាក ពេលនេះពួកគេក៏ត្រូវធ្វេីការដូចគ្នា

ក្រាកក

បន្ទាប់ពីនាំថេយ៉ុងមកដល់កន្លែងគេងហេីយ ជុងហ្គុកទម្លាក់ខ្លួនថេយ៉ុងថ្មមៗនិងទាញភួយគ្របអោយដេីម្បីអោយគេសម្រាក

« ឯងសម្រាកទៅ ថ្ងៃស្អែកជាថ្ងៃថ្មីកុំគិតអីនាំតែអោយខ្លួនឯងពិបាកអី »ជុងហ្គុកលេីកដៃអង្អែលក្បាលថេយ៉ុងថ្មមៗលួងលោមចិត្ត ដេីម្បីអោយធូរស្បេីយ

«  កុំទៅអី..»ថេយ៉ុងរហ័សចាប់ដេីមដៃជុងហ្គុកជាប់ពេលឃេីញគេបែរខ្លួនបម្រុងចាកចេញ

«សុំទោស ប៉ុន្តែខ្ញុំមានការងារត្រូវធ្វេី...»ជុងហ្គុកធ្វេីខ្លួនមិនត្រូវពេលឃេីញថេយ៉ុងរលីងរលោងរកយំសារជាថ្មី ចិត្តមួយចង់នៅតែមួយទៀតនៅនិងការងារ

« ហឹក .ខ្ញុំខ្លាច...កុំទុកខ្ញុំចោលអី....»ថេយ៉ុងធ្លាក់ទឹកភ្នែកតក់ៗអង្វរគេកុំអោយទៅចោលខ្លួន ព្រោះតែការចងចាំមុននេះមិនទាន់រសាត់ចេញពីខួរក្បាលនៅទ្បេីយ ដោយទ្រាំនិងភាពអង្វរករបស់ថេយ៉ុងមិនបានជុងហ្គុកងក់ក្បាលយល់នៅកំដរ ដោយគេទាញកៅអីនៅទំនេរមកអង្គុយក្បែរថេយ៉ុងរងចាំមេីលថែនិងលួងលោម

«....»ចំណែកថេយ៉ុងពេលមានជុងហ្គុកនៅក្បែេហេីយខ្លួនក៏ព្រមបិទភ្នែកគេង តែបានបន្តិចក៏បេីកវិញ

« មានបញ្ហាអីមែនទេ...»ជុងហ្គុក

« ខ្ញុំគេងមិនលក់ទេ ពេលនេះខ្ញុំនឹកបងប្រុស..» ថេយ៉ុងរលីងរលោងនិយាយរកតែយំនិងទារកបងប្រុសដូចក្មេង

« អ្ហាៗ ចាត់ទុកថាខ្ញុំជាបងប្រុសឯងទៅចុះ»ជុងហ្គុកឆ្លេឆ្លាមិនដឹងនិយាយយ៉ាងម៉េចអោយសមទេីបគេយកវិធីនេះមកនិយាយ

« តែខ្ញុំចង់គេងអោបគាត់..» ថេយ៉ុងយកដៃខ្ញាំភួយម្ខាងនិងជូតទឹកភ្នែកម្ខាង ដោយអស់ជម្រេីសជុងហ្គុកវាទ្បេីងទៅលេីគ្រែសល់មួយចំហៀងទៀតអង្គយផ្អែកខ្នងនិងគ្រែត្រដាងដៃរងចាំថេយ៉ុងមកអោបព្រមនិងការនិយាយ

« ចាំខ្ញុំធ្វេីជាបងប្រុសជំនួស   ទោះវាមិនសូវកក់ក្តៅដូចដៃបងប្រុសរបស់ឯង តែក៏អាចកាត់បន្ថយភាពស្រ្តេសរបស់ឯងបន្តិចដែរ...» បន្ទាប់ពីរឮជុងហ្កុកនិយាយហេីយ ថេយ៉ុងស្ទុះចូលទៅរកទ្រូងកក់ក្តៅ ទាំងមិនស្ទាក់ស្ទេីរ

« លោកអាចច្រេៀងជូនពរថ្ងៃកំណេីតខ្ញុំបន្តិចបានទេ...»

to be continue .......

Continue Reading

You'll Also Like

20.1K 585 91
After SHIELD gave you to the Avengers, you start to wonder if you should really be here? Everyone seems so sweet but you really dont want to get atta...
368K 15K 24
الشقة 333 "نعم كانت هي.. كانت نفس الشقة التي بدأ بها عذابي.. هكذا وقفت امامها ذلك اليوم قلبي ينبض بجنون ابحث عن الحب الذي لن اجده فيها يوماً .. بل وج...
941K 23K 84
𝐀𝐫𝐢𝐚𝐧𝐧𝐚. For 11 years of her life Arianna has been pushed, beaten and forced to become a top assassin. At the age of 5, little Arianna was kid...
26.7K 2.5K 16
ဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃