ំា់ស្នេហ៍សស្សង

By kim_sujii

23.5K 2.3K 238

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ា១
ា២
ា៣
ា៤
ា៥
ា៦
ា៧
ាᷳ
ា១០
ា១១
ា១២
ា១៣
ា១៤
ា១៥
ា១៦
ា១៧
ា១៩
ា២០
ា២១
ា២២
ា២៣
ា២៤
ា២៥
ា២៦
ា២៧
ា២៨
ា២៩
ាបប់
ាបប់(1)
ាបប់(2)
Hello

ា១៨

670 71 4
By kim_sujii

__Hyunlix

នៅក្នុងឡានហាក់មានសភាពស្ងប់ស្ងាត់តាំងពីចេញពីហាងកាហ្វេរបស់ថេហ្យុងមកគ្មានអ្នកណានិយាយអ្វីឡើយ ក្នុងឡានពេលនេះមានតែសំឡេងដកដង្ហើមរបស់មនុស្សពីរនាក់ប៉ុណ្ណោះ។ ដោយស្ងាត់យូរពេកហ្យុនជីនក៏ផ្ដើមនិយាយមុន

"អឺ...ហ្វីលីក..."នាយហៅរាងតូចតិចៗទាំងភ្នែកកំពុងសម្លឹងមើលផ្លូវ

"បាទ សិស្សច្បងមានអ្វីមែនទេ?"ហ្វីលីកដកភ្នែកចេញពីបង្អួចងាកមកមើលមុខនាយ

"គឺ គ្មានទេគ្រាន់តែចង់សួររឿងមួយ"

"រឿងអ្វីទៅ?"

"តើឯងបាត់ទៅណារយៈពេល2ខែមកនេះ" ដំបូងនាយមិនចង់សួរនោះទេ ប៉ុន្តែគេមិនអស់ចិត្តក៏សួរតែម្ដង

"អរ គឺខ្ញុំទៅអូស្ត្រាលីជាមួយបងប្រុស"

"អឹម" នាយងក់ក្បាលតិចៗហើយក៏ផ្ដោតលើការបើកបរបន្តទៀត សភាពក្នុងឡានក៏ប្រែជាស្ងប់ស្ងាត់ម្ដងទៀតរហូតដល់ភោជនីយដ្ឋាន។ នាយចតឡានហើយក៏ចុះមកព្រមគ្នាជាមួយរាងតូចក៏ឃើញអ្នកផ្សេងទៀតកំពុងឈរចាំក៏ដើរទៅរក

"តោះឆាប់ចូលទៅពូបានកក់បន្ទប់VIPរួចហើយ"ឃើញគ្នាមកគ្រប់ហើយជុងហ្គុកក៏បបួលចូលទៅ

"ឈប់សិនលោកពូ មិនបបួលពូយ៉ុននិងពូមីនមកដែរទេហេស?"ស៊ុងហ៊ុមសួរ

"ចូលសិនទៅចាំពូខលទៅបបួល"

"បាទ" គ្រប់គ្នាក៏ដើរចូលទៅក្នុងភោជនីយដ្ឋានទាំងអស់គ្នា ដោយស៊ុននូដើរអោបដៃថេហ្យុងជាប់ដូចខ្លាចអ្នកណាចាប់អាប់ប៉ាបាត់អញ្ចឹង

"សូមស្វាគមន៍"ដើរចូលដល់ក្នុងហាងក៏មានបុគ្គលិកឈរចាំទទួលយ៉ាងកក់ក្ដៅ  ពួកគេក៏ញញឹមតបវិញហើយដើរចូលទៅខាងក្នុង

"អូហ៍! សួស្តីលោកចន"អ្នកគ្រប់គ្រងក្នុងភោជនីយដ្ឋាននោះក៏ដើរមករាក់ទាក់នាយ

"បាទសួស្ដី ខ្ញុំបានកក់បន្ទប់VIPហើយ"

"អរ ចា៎ស អញ្ជើញមកខាងនេះ"

"បាទ" អ្នកគ្រប់គ្រងនោះក៏នាំពួកគេទៅរកបន្ទប់VIP

__VIP_room

ចូលមកដល់ខាងក្នុងបន្ទប់នេះធំទូលាយល្អណាស់ថែមទាំងមានតុវែងមួយតុខ្លីមួយសម្រាប់ភ្ញៀវដែលមានគ្នាច្រើន គ្រប់គ្នាចូលអង្គុយក្នុងតុ

"ពូហ្គុក ខលហៅពូមីនមក"ស៊ុងហ៊ុនក៏តឿនជុងហ្គុកឲ្យខលហៅជីមីន

"អឹម កុម្មង់អាហារទៅចាំពូខលហៅ"ជុងហ្គុកក៏ដើរទៅក្បែរបង្អួចដើម្បីខលទៅជីមីន

"ពូសុំទៅបន្ទប់ទឹកសិន"ថេហ្យុងក្តោកឈរហើយនិយាយប្រាប់ក្មេងៗ

"បាទ" ថេហ្យុងក៏ដើរទៅបន្ទប់ទឹក បន្តិចក្រោយមកជមីនក៏មកដល់ជាមួយយ៉ុនហ្គី រាងចំណាស់ទាំងពីរក៏ចូលអង្គុយក្នុងតុដោយយ៉ុនហ្គីអង្គុយនៅក្បាលតុម្ខាងឯជីមីនអង្គុយខាងស្ដាំដៃក្បែរបុមឃ្យូ នៅក្បែរបុមឃ្យូជាហ្វីលីកនិងហ្យុនជីន  ចំណែកខាងចុងតុម្ខាងទៀតជាកន្លែងជុងហ្គុកហើយនៅខាងស្ដាំដៃមានថេហ្យុង ស៊ុននូ ស៊ុងហ៊ុននិងយ៉ុនជុន(មិនដឹងថាអ្នកទាំងអស់គ្នាយល់អត់ទេ) បន្ទាប់ពីសមាជិកមកគ្រប់ហើយ អាហារដែលកុម្មង់ក៏មកដល់ដូចគ្នា បុគ្គលិកលើកអាហារដាក់តម្រៀបគ្នាធ្វើឲ្យរាងតូចទាំង3សប្បាយចិត្តជាខ្លាំងព្រោះតែពួកគេចូលចិត្តញាំ

"អាហារទំនងដល់ហើយ" ស៊ុននូនិងបុមឃ្យូនិយាយឡើងព្រមគ្នា ហើយក៏សើចដាក់គ្នាបន្តិច ទិដ្ឋភាពនេះពិតជាគួរឲ្យស្រលាញ់ណាស់ ធ្វើឲ្យអ្នកកំពុងអង្គុយមើលនោះខ្នាញ់ជាខ្លាំង

"បើអញ្ចឹងក៏ឆាប់ញាំទៅ មើលចុះដូចជាសប្បាយអរដល់ហើយ"យ៉ុនហ្គីនិយាយទាំងសើចតិចៗ

"ហូ!! មើលអ៊ុំយ៉ុននិយាយចុះ ម្ហូបសុទ្ធតែគួរឲ្យចង់ញាំមិនឲ្យសប្បាយចិត្តយ៉ាងម៉េច?"ស៊ុននូ

"មែនហើយ លោកប៉ា"បុមឃ្យូបន្ត

"បានហើយញាំទៅ ម្ហូបត្រជាក់អស់ឥឡូវហើយ"ជុងហ្គុកនិយាយហើយគ្រប់គ្នាក៏ចាប់ផ្ដើមញាំ

"និយាយចឹង ស៊ុងហ៊ុនមិនទាន់ណែនាំមិត្តឲ្យពូស្គាល់ទេ"ញាំសុខៗជីមីនក៏និយាយ

"ពិតមែនហើយ ខ្ញុំភ្លេចទៅ"ស៊ុងហ៊ុនស្ញេញតិចៗដាក់រាងចំណាស់

"ចាំកូនជាអ្នកណែនាំចុះ នេះសិស្សច្បងហ្យុនជីន ជាកូនលោកអ៊ុំហ្វាងខ្ញុំគិតថាលោកប៉ាប្រាកដជាស្គាល់ហើយ"បុមឃ្យូក៏ចូលខ្លួនណែនាំជំនួស

"អរ ការពិតជាកូនប្រុសដៃគូរជំនួញសោះ មិនដែលដឹងថាលោកហ្វាងមានកូនប្រុសសង្ហារបែបនេះសោះ"យ៉ុនហ្គី

"លោកពូសរសើរពេកហើយ"ហ្យុនជីនញញឹមតិចៗ

"ចំណែកនេះជាមិត្តកូន ឈ្មោះហ្វីលីក"

"ជម្រាបសួរលោកពូ"ហ្វីលីកញញឹមដាក់ពួកគាត់ទាំងពីរ

"គួរឲ្យស្រឡាញ់ណាស់"ជីមីនសរសើរធ្វើឲ្យគេអៀន

"ចំណែកម្នាក់នេះកូនគិតថាមិនបាច់ណែនាំទេ"បុមឃ្យូនិយាយទាំងដៀងភ្នែកទៅយ៉ុនជុន

"ជាកូនលោកឆយពិតទេ?"ជីមីនសួរ

"បាទ ពិតមែនហើយលោកពូ"នាយតបទាំងញញឹមស្រស់ដាក់រាងចំណាស់វិញ។ បន្ទាប់ពីណែនាំហើយក៏នាំគ្នាញាំអាហារបន្ត

"និយាយចឹង ថេហ្យុង-អា៎ ពេលណាគិតរៀបការម្ដងទៀត?" ជីមីនងាកមកសូរមិត្តដែលអង្គុយនៅម្ខាងទៀតដែលស្ងាត់មាត់ឈឹងមិននិយាយអីសោះ

"រៀបការស្អីឯង?"ថេហ៍សួរបងវិញ

"ក៏ឯងនិង..."

"បានហើយញាំបាយ"មិនចាំឲ្យមិត្តនិយាយទាន់ថេហ្យុងក៏កាត់ ជីមីនធ្វើមុខជូរហើយងាកមកញាំអាហាររបស់ខ្លួនយ៉ុនហ្គីឃ។ញហើយក៏លួចសើច

ការញាំអាហារប្រកបដោយភាពរីករាយកំពុងតែបន្ត គ្រប់គ្នាកំពុងតែមមាញឹកក្នុងការញាំខុសអីតែហ្យុនជីនដែលគិតតែអង្គុយដៀងភ្នែកសម្លឹងហ្វីលីកមិនគិតញាំនឹងគេសោះ មិនដឹងក្នុងចិត្តគិតអ្វីនោះទេ

__SKIP

ក្រោយពីញាំអាហារជុំគ្នាហើយមេឃក៏រៀងងឹតហើយដែរទើបបំពេកគ្នាទៅផ្ទះរាងខ្លួន ពេលត្រឡប់ទៅវិញក៏មិនខុសពីពេលមកដែរគឺជិះមួយគូម្នាក់ គ្រាន់តែបន្ថែមឡានមួយគ្រឿងគឺជាឡានរបស់យ៉ុនហ្គីនិងជីមីមនេះឯង។

ស៊ុងហ៊ុននិងស៊ុននូជិះឡានបណ្ដើរនិយាយគ្នាបណ្ដើរ ដោយរាងក្រាស់កំពុងសួររាងតូចពីរឿងរៀបការ ថាតើរាងតូចចង់រៀបការពេលណាគេនឹងបានត្រៀមខ្លួន

"អូនគិតថាចាំអូនបញ្ចប់ឆ្នាំទីបួនសិនទៅបានទេ?"រាងតូចនិយាយទាំងធ្វើមុខគួរឲ្យស្រលាញ់ដាក់នាយ

"សម្រាប់បងពេលណាក៏បានដែរបងចាំបានជានិច្ច"នាយងាកមកញញឹមដាក់រាងតូចហើយក៏ងាកទៅមើលផ្លូវវិញ

"ហិហិ សង្សាររបស់អូនគួរឲ្យស្រលាញ់ណាស់" នាយតូចសើចតិចៗ ហើយក៏ឈោងទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺត

ក្រឡេកមើលមួយគូនេះវិញ ហ្យុនជីនបានជូនរាងតូចមកសល់ខុនដូររបស់រាងតូចហើយគេក៏ចូលចតឡានទុកសិនទើបចុះពីលើឡានព្រមជាមួយរាងតូច ហើយក៏ឡើងទៅជាន់ខាងលើជាមួយគ្នា

"អរគុណសិស្សច្បងដែលបានជូនមក"មកដល់មុខបន្ទប់រាងតូចក៏និយាយអរគុណគេដោយស្នាមញញឹម

"មិនអីទេ អញ្ចឹងខ្ញុំទៅវិញសិនហើយ"នាយរៀបនឹងបែរខ្នងដើរទៅវិញហើយតែរាងតូចឃាត់

"ឈប់សិនសិស្សច្បង ខ្ញុំមានរឿងចង់ប្រាប់សិស្សច្បង"រាងតូចចាប់ដៃគេហើយទាញគេឲ្យបែរមករកខ្លួនទើបនិយាយប្រាប់គេ

"មានរឿងអី?"

"គឺ...ខ្ញុំស្រលាញ់សិស្សច្បង"ហ្វីលីកសារភាពប្រាប់នាយទាំងមានអារម្មណ៍ថាអៀនខ្មាស់ជាខ្លាំង(ក្លាហានណាស់ សារភាពដាក់គេមុន😙)

"តែខ្ញុំ..."

"ខ្ញុំដឹងថាសិស្សច្បងមិនស្រលាញ់ខ្ញុំទេ តែមិនអីទេឋ្ញុំនឹងធ្វើឲ្យសិស្សច្បងព្រមស្រលាញ់ខ្ញុំវិញ"នាយនិយាយមិនទាន់ចប់ផងរាងតូចក៏កាត់មុន

"អរគុណម្តងទៀត លាសិនហើយសិស្សច្បង*ជុប...*"និយាយអរគុណគេហើយអោនទៅថើបមាត់គេទៀត ធ្វើឲ្យអ្នកត្រូវគេថើបនេះឡើងគាំងតែម្ដង រាងតូចក៏បើកទ្វាចូកក្នុងបន្ទប់ខ្លួនបាត់ ទុកឲ្យអ្នកខាងនេះមុីងមុាំងតែឯង។ នាយលើកដៃមកប៉ះបបូរមាត់ខ្លួនឯង ហើយក៏នឹកគិតពីអារ:ប្លែកៗរបស់រាងតូច នេះគេបានយកស្នាមថើបដំបូងត្រូវរាងតូចយកទៅបាត់ហើយ។

ប្រតិបត្តិការបំបាក់ស្នេហ៍សិស្សច្បងបានចាប់ផ្តើម តើប្រតិបត្តិការមួយបានសម្រេចឬក៏យ៉ាងណា? សូមរង់ចាំទស្សនាភាគបន្ត(ធ្វើដូចមែនទេន😭)

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

រៀងវល់បន្តកចាង្ឃឹមថាអានយល់ណា☺️បាត់យូរដោយសារសុខភាពផ្លូវចិត្តមិនសូវល្អ ស្ត្រេសខ្លាំងគិតសាច់រឿងមិនចេញ។ ជួយcmtម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសម្រាប់ការសរសេររបស់ខ្ញុំ

Kim Sujii

20vote for next ❤️

Enjoy your reading 😊❤️

Continue Reading

You'll Also Like

9.4K 1.1K 24
តើស្នេហារវាងតួអង្គឯកនឹងតួអង្គបន្ទាប់បន្សំទៅរួចដែររឺទេ? #Sunsun #Sunoo #Sunghoon
67.7K 2K 30
ប្រលោមលោកបែបប្រឌិតខ្លីៗ សុំទោសសម្រាប់ពាក្យសំដីមិនសមរម្យ
55.1K 4.1K 32
" នីគីឯងរៀនប្រើបេះដូងយកគិតខ្លះផង...ទោះបីជាខួរក្បាលរបស់ឯងបញ្ជារឲ្យឯងស្អប់គេតែ...បេះដូងរបស់ឯងគឺបញ្ជារឲ្យស្រឡាញ់គេ...ទោះជាយ៉ាងណាក៏...បេះដូងវាមានអំណាចជាង...
47.5K 4.6K 54
" របស់ដែលយើងចង់បានត្រូវតែបានវាមកនៅក្នុងដៃដូចឯងពេលនេះចឹង! យើងយកបានយ៉ាងងាយ" ស៊ុងហ៊ុន ខូស៍ស្ទៀល ស្រដីនិងបន្ថែមកម្លាំងដៃច្របាច់មាត់រាងតូចសឹងតែបាក់ថ្គាមទៅ...