(តពីភាគមុន.....)
" សម្រាប់តុក្កតាទន្សាយបងជំពាក់អូនសិន ពេលនេះបងនាំអូនទៅទិញសម្លៀកបំពាក់ និងរបស់ខ្លះទុកសម្រាប់ញាំ ពេលទៅដល់ផ្ទះបងនឹងលាងរបួសជេីងអោយ ទុកយូរអាចមិនល្អ " អុីបូ
រាងក្រាស់ក្រោយពីប្រាប់រាងតូចហេីយ នាយក៏បានបន្តអៀវរាងកាយតូចស្ដើងសម្ដៅទៅកាន់ឡានរបស់ខ្លួន
ក្រឡេកទៅមើលស្រីក្រមុំរូបស្រស់ សៀន ហ័រមុី បន្ទាប់ពីរសំភាសន៍ការងារចប់ជាប់ជាលេខាហេីយ នាងក៏ឆ្លៀតចូលផ្សារមួយកន្លែងដេីម្បីរកទិញសម្លៀកបំពាក់និងរបស់ផ្ទាល់ខ្លួនរបស់នាង
<<Skip>>
អុីបូបានបេីកឡានធ្វើដំណើរសំដៅទៅកាន់ផ្សារទំនើប ដេីម្បីរកទិញសម្លៀកបំពាក់អោយកូនទន្សាយរបស់នាយនិងរបស់របរខ្លះទុកសម្រាប់ធ្វេីម្ហូប
#ផ្សារទំនេីប
ឡានថ្មីសេរីទំនើបកំពុងឈប់ចតនៅមុខផ្សារទំនេីបមួយកន្លែង
" ដល់ហើយ😊" អុីបូ
" ឆាប់ចុះមកអូនសម្លាញ់! ម៉ោះចាំបងជួយ អ្ហឹប~ " អុីបូដោយខ្លាចស៊ាវចាន់ឈឺជេីង នាយក៏បានលេីកពររាងតូចដែលស្រាលដូចសំឡីដាក់ចុះ
" ទៅរួចដែរទេ? "
" ហ្ហឹម...មិនអីទេ ខ្ញុំអាចដេីរខ្លួនអែងបាន តោះទៅ "
គិតថារបួសប៉ុណ្ណឹងចាន់ឈឺខ្លាំងមែនទេ វាមិនឈឺខ្លាំងនោះទេ ព្រោះកាលនៅជាមួយគ្រួសារសៀន ចាវលូបានវាយធ្វេីបាបចាន់ស្ទើរតែរាល់ថ្ងៃ ជួនពេលខ្លះ ទះកម្លៀង វៃនឹងខ្សែភ្លើង ពេលខ្លះក៏ត្រូវដំបងក៏មាន ដូច្នេះហើយរបួសពិននឹងរាងតូចសុាំហេីយ
មកដល់ក្នុងផ្សារ រាងក្រាស់ក៏សំរុកទិញសម្លៀកបំពាក់អោយរាងតូចជាច្រើន នាយរេីសយកៗទាំងមិនខ្វល់អ្វីឡេីយ បេីនិយាយទៅច្រេីនគួរសម
" ពិននឹងបានហើយ អុីបូ! " ចាន់ដោយឃើញអុីបូគិតតែពីរទិញច្រេីនពេក ក៏ចូលទៅប្រាប់
" អស់លុយច្រេីនណាស់ ទុកវិញទៅ " ចាន់ទាញខោអាវបម្រុងនឹងទុកវិញហើយ ប៉ុន្តែរាងក្រាស់ស្រាប់តែទាញយកមកវិញ
" ត្រឹមខោអាវអូនពិននឹង មិនធ្វើអោយបងក្រទេ " រាងក្រាស់និយាយទៅកាន់រាងតូចវិញទាំងញញឹម រួចក៏យកខោអាវទាំងប៉ុន្មានទៅគិតលុយភ្លាមៗ
បន្ទាប់ពីរគិតលុយរួចរាល់ហើយ រាងក្រាស់ក៏បណ្ដេីររាងតូចដេីម្បីទៅរកទិញរបស់បន្ថែមទៀត
YiboនិងZhan កំពុងតែដេីរសុខៗ ក៏ស្រាប់តែប្រទាក់គ្នាជាមួយនឹង ហ័មីុ ដែលមកទីនេះដូចគ្នា
" ស៊ាវចាន់//បងស្រី " ទាំងស៊ាវចាន់និងហ័រមីុបានឈប់ទ្រឹងមួយកន្លែង និងធ្លោយមាត់ស្រែកហាវឈ្មោះគ្នាទៅវិញទៅមក
" បងស្រី តេីបងមកទីនេះ.... " រាងតូចនិយាយមិនទាន់ចប់ហ័រមីុក៏ចូលមកកាត់ពាក្យសម្ដី
" ឆាប់មកនេះ! ទៅផ្ទះជាមួយយើងអីឡូវនេះ " ហ័រមីុឃេីញចាន់ភ្លាមក៏ចូលទៅទាញកដៃចាន់មួយទំហឹងអោយទៅតាមខ្លួន
" អត់ទេ!បងស្រី លេងដៃខ្ញុំសិនទៅ " រាងតូចចាប់ផ្តើមភ័យឡេីងបន្ទាប់ពីរឃេីញហ័រមីុស្ទុះមកទាញដៃរបស់ខ្លួនទៅ គេបិះសឹងតែទប់ជំហរជេីងមិនជាប់ទៅហេីយ ( ទាញម្លឹងៗអាណាទប់ខ្លួនជាប់ទេ😤)
" ទេ! ទៅផ្ទះជាមួយយើង អ្នកម៉ាក់កំពុងតាមរកអែងហេីយលោកប៉ាកំពុងតែរងចាំ " ហ័រមីុនៅតែចាប់ទាញដៃរាងតូចអោយទៅតាមខ្លួន ទាំងដែលមិនទាន់ដឹងទេថា អីុបូកំពុងតែសម្លឹងមកកាន់នាងដោយទឹកមុខខឹងហើយ
" ឈប់សិន បងលេងដៃខ្ញុំសិនទៅ ខ្ញុំឈឺណាស់ " កដៃរបស់ចាន់នៅពេលនេះប្រហែលជាជាំហេីយក៏ព្រោះតែនាងទាញដៃរាងតូចខ្លាំងពេក ( មិនមែនទាញធម្មតាទេ នៅឆ្លៀតមួលច្របាច់កដៃគេទៀត)
" ផាច់~ ហេតុអ្វីក៏អែងរឹងចចេសបែបនេះ " ផ្ទៃមុខសក្បុសរលោងត្រូវបានម្រាមដៃទាំងប្រាំរបស់ស្រីក្រមុំទះមួយកំម្លៀង ធ្វើអោយអីុបូដែលនៅឈរក្បែរចាប់ផ្ដេីមក្ដៅស្លឹកត្រចៀកនិងផ្ទុះកំហឹងមកភ្លាមៗ
" នាងធ្វើស្អីនឹង! ឆាប់លេងគេភ្លាម!! " រាងក្រាស់ដោយទ្រាំលេងបានហេីយ ក៏ស្រែកសម្លុតហ័រមីុអស់មួយសម្លេង
" អែងជានរណា? ឆាប់ចេញភ្លាមទៅ រឿងរបស់អ្នកដទៃកុំមកជ្រៀតជ្រែក " ស្រីក្រមុំរូបស្រស់ សៀនហ័រមីុហាក់មិនខ្លាចនូវសម្ដីដែលអីុបូសម្លុតខ្លួនឡេីយ នាងថែមទាំងចោទសំណួរសួរទៅកាន់រាងក្រាស់ថាជានរណាថែមទៀត
" លេងដៃស៊ាវចាន់ភ្លាម!! " រាងក្រាស់ប្រេីកែវភ្នែកកំណាចសម្លឹងទៅកាន់ហ័រមីុ ព្រមទាំងនិយាយសម្ដីកាចដេីម្បីអោយនាងលេងរាងតូច
" ហឺុស! យេីងមិនលេង តេីវាយ៉ាងមិច " ហ័រមីុក៏ខ្លាចកែវភ្នែកអីុបូមិនតិចដែរ ប៉ុន្តែនាងនៅតែបន្តចចេសមិនព្រមលេង
" នាងលេងចង់រស់ហើយមែនទេ? " មិនចង់អូសបន្លាយច្រើន រាងក្រាស់ក៏ច្របាច់ដេីមដៃរបស់នាងមួយទំហឹង រួចក៏ក្រលេះដៃរបស់នាងចេញពីរដៃរាងតូច
" អ្ហាយ~ឈឺណាស់ អាចង្រៃ...លេងដៃយេីង " ហ័រមីុចាប់ផ្តើមស្រែកបន្ទាប់ពីទទួលរងនូវការឈឺចាប់ត្រង់បរិវេណដៃដែលរាងក្រាស់មួលច្របាច់
" អីុបូ...បានហើយ កុំធ្វេីចឹងអី ឈប់ភ្លាមទៅ!!! " ទឹកមុខរបស់រាងតូចពេលនេះឡេីងស្លេកទៅហេីយ នៅពេលដែលឃើញសកម្មភាពរបស់អីុបូធ្វេីទៅកាន់ហ័រមីុ
" វាស្ទើរខ្លាំងណាស់ ស៊ាវចាន់! អូនឆាប់ទះមុខរបស់នាងមួយកំម្លៀងវិញភ្លាមទៅ " អីុបូនៅតែបន្តច្របាច់កដៃរបស់ហ័រមីុកាន់តែខ្លាំងទៅៗមិនអោយនាងទៅណាកេីត និងបង្គាប់បញ្ជាអោយរាងតូចទៅទះកម្លៀងនាងវិញទៀត
" អត់...អត់ទេ អីុបូ សុំអង្វរលេងគាត់ទៅ " ស៊ាវចាន់ជាមនុស្សស្លូតបូតមិនចេះប្រេីអំពើហិង្សាទៅនរណានោះទេ អោយគេទះកំម្លៀងអ្នកដទៃគេធ្វើមិនបានឡេីយ នៅពេលដែលឃើញសកម្មភាពបែបនេះ រាងតូចហាក់មានចិត្តអាណិតជាខ្លាំង
" ហ្ហឹកៗ~ហ្ហឹក~~ខ្ញុំខុសហេីយ សុំទោស...! " ហ័រមីុដោយឈឺដៃខ្លាំងពេក បូករួមនឹងខ្លាចរាងក្រាស់ផង នាងក៏ស្រាប់តែសំរក់ភ្លាមៗ
ចំណែកឯរាងក្រាស់ក្រោយពីលឺសម្ដីរាងតូចអង្វរកអោយដោះលេងហ័រមីុ នាយក៏ស្រាប់តែប្រលែងដៃចេញមកវិញភ្លាមតែនាយនៅតែបន្តប្រេីកែវភ្នែកគួរអោយខ្លាចសម្លឹងទៅកាន់នាងដដែល
" បងស្រី! បងឈឺខ្លាំងទេ? " ចាន់ហាក់ព្រួយបារម្ភ ក៏ស្ទុះទៅមេីលហ័រមីុភ្លាមៗ
" គ្រប់យ៉ាងគឺមកពីរអែង! " ហ័រមីុមិនខ្វល់ថាចាន់បារម្ភពីរនាងយ៉ាងណាឡេីយ ក្នុងចិត្តរបស់នាងកំពុងតែខឹងគុំគួនស៊ាវចាន់ស្ទេីរតែចង់ហែកសាច់ទៅហេីយ
" បងស្រី! "
" លេងដៃកង្វក់របស់អែងចេញទៅ " នាងសម្លក់មុខរាងតូចស្ទេីរលានគ្រាប់ភ្នែក និងដេីរចាកចេញទៅបាត់ទាំងប្រញាប់ ប្រសិនបើនៅយូរប្រាកដជាត្រូវរាងក្រាស់សម្លាប់ចោលមិនខាន
" ស៊ាវចាន់! តោះទៅផ្ទះរបស់យើងវិញ " រាងក្រាស់មិនចង់អោយរាងតូចនៅឈរយូរព្រោះប្រញាប់នាំរាងតូចទៅផ្ទះដេីម្បីលាងរបួសជេីង
" ហ្ហឹម... " រាងតូចងក់ក្បាល
" អ្ហឹប~~ហ្ហា...លោកធ្វើអីនឹង?? " ចាន់មានការភ្ញាក់ផ្អើលនូវពេលដែលអីុបូចាប់បីខ្លួន
" គឺបីអូនទៅផ្ទះនឹងហេីយ " អីុបូបញ្ចេញស្នាមញញឹមដ៏ស្រស់ដែលមិនធ្លាប់ឃេីញទៅកាន់ចាន់ ធ្វើអោយចាន់មានអារម្មណ៍ថារំភេីបចិត្តយ៉ាងចម្លែក ចំណែកឯបេះដូងវិញនោះក៏ចេះតែលោតញាប់ទៅៗ ហឺុយ...ពិបាកបរិយាយណាស់🥲❤️
Tobe Continue....💗