ំងេះដងួរត្រ

By YxMinYxMin

37.7K 1K 23

ចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រ... More

ើរង
ា01
ា02+03
ា04
ភាគទី05៖ រាត្រីដែលចងចាំ
ភាគទី06៖ រាត្រីដែលចងចាំ (តចប់)
ភាគទី07៖ មនុស្សមិនជិតដិត តែអារម្មណ៍ជិតដិត
ា08
ភាគទី09៖ អាចទេ ជំនួបលើកទីពីរ?
ភាគទី10៖ ទីក្រុងដ៏តូចចង្អៀត
ា11
ភាគទី12៖ រាត្រីក្បែរនាង
ភាគទី13,14៖ នាងនៅចំណុចណា គេនៅចំណុចណា
ភាគទី15៖ ខ្ញុំមិនគួរចុះចាញ់ទេ
ភាគទី16៖ នាងចាំខ្ញុំ...បានទេ?
ភាគទី17៖ ថ្ងៃដែលយើងបែកគ្នា
ភាគទី18៖ ចិត្តនឹក
ភាគទី19៖ ការលាក់បាំង
ភាគទី20៖ បាត់ដំណឹង
ភាគទី21៖ ពាក្យសន្យា
ភាគទី22៖ គេបាត់ទៅណា?
ភាគទី23៖ អូនដោះលែងបង
ភាគទី24៖ អូនដោះលែងបង (តចប់)
ភាគទី25៖ ការតាមរកអូន
ភាគទី26៖ 5ឆ្នាំកន្លង
ភាគទី27៖ ជំនួបមិននឹកស្មាន
ភាគទី28៖ នាងមិនមែនមានតែខ្លួនមួយ
ភាគទី29៖ ពាក្យកុហក
ភាគទី30៖ ការតាំងចិត្ត
ភាគទី31៖ ហេតុផល
ភាគទី32៖ ការព្រួយបារម្ភ
ភាគទី33៖ ការចាប់ផ្ដើមថ្មី
ភាគទី34៖ ជីវិតដែលនាងគិត
ភាគទី35៖ ស្នេហា មិនដែលមានតែពាក្យថារលូន
ភាគទី36៖ ពុតត្បុត (ត)
ភាគទី37៖ ពុតត្បុត (ត)
ភាគទី38៖ ពុតត្បុត (ត)
ភាគទី39៖ ពុតត្បុត (តចប់)
ភាគទី40៖ មន្ទិលសង្ស័យ
ភាគទី41៖ នាងមិនមែនជាជនរងគ្រោះដំបូង
ភាគទី42៖ ការក្រោកឈរ
ភាគទី43៖ ពាក្យសុំទោស
ភាគទី44៖ គំនិតមិនចេះទ័ល
ភាគទី45៖ កំពូលល្បិច
ភាគទី46៖ រាត្រីដែលមិនរំពឹង
ភាគពិសេស (វគ្គលូហ្ស៊ីង&ម៉ាខេឡា)
ា48
ា49
ភាគទី50៖ ពីក្រោយស្នាមញញឹមនាង
ា51
ភាគទី52៖ ខ្ញុំមិនគួរធ្វេសប្រហែសទេ
ភាគទី53៖ យើងជាមនុស្សល្ងង់
ា54
ភាគទី55៖ អវត្តមាននាយ
ភាគទី56៖ មនុស្សពីអតិត
ា57+58
ា59
ា60
ា61
ា62
ា63
ា64
ា65
ា66
ា67,68,69
ា71
ា72
ា73
ា74
ា75
ា76,77
ា78
ា79
ា80
ា81,82
ា83
ា84
ា85
ា86
ា87
ា88
ា89
ា90
ា91
ា92
ា93
ា94
ា95
ា96
ា97
ា98+99
ាបប់

ា70

277 10 0
By YxMinYxMin

រឿង : ចំណងបេះដូងមួយរាត្រី
ភាគទី70

"អឺឈីងហ្អា៎" អ្នកជាចាស់ទុំត្រូវជាមីង កើតភាពឆ្លេឆ្លាពេញក្នុងទ្រូងក៏ប្រញាប់ឧទានហៅឈ្មោះក្មួយស្រី រួចដើរចូលទៅរកនាង។ អឺឈីងទោះបីជានាងនៅឈរស្ងៀម មិនបានគេចវេសមែនពិត តែក្នុងទ្រូងនាងញ័ររលាក់ បុកផឹបៗសឹងតែបែក សាច់មួយដុំដែលនៅពីក្រោមទ្រូងឆ្វេងក៏ចាប់ភ្ញោចការឈឺចាប់ឡើង ក្រោយពីអារម្មណ៍ចាប់គិតយល់ពីបំណងនៅពីក្រោយទង្វើអាក្រក់របស់លោកស្រីម័រហ្គេន។
"អាឈីង"
"ហេតុអី? ហេតុអីក៏មីងធ្វើបែបហ្នឹង? អ្ហឹក.. ខ្វះមនុស្សប្រុសណាស់ពិតទេ ទើបបានជាអ្នកមីងទៅយកគាត់? មីងឆ្លើយមក អ្ហឹក" អឺឈីងឧទានស្រែកទាំងទឹកភ្នែកហូរជ្រែកផែនថ្ពាល់ប្រណាំងប្រជែងគ្នាដូចជាការឈឺចាប់ដែលសម្រុកបុកចូលទ្រូងនាងឯណោះដែរ។ នាងមិនយល់ទេ ថាហេតុអី? ហេតុអីក៏មានរឿងបែបនេះ? នាងស្រាប់តែមានអារម្មណ៍ថាខ្មាស ស្រាប់តែគិតថានាងសាកសមនឹងទទួលនូវបាបកម្មអស់ទាំងនេះ ព្រោះថាអ្នកមីងនាង.. នាងមីងនាងបានសាងរឿងអសីលធម៌បំផុត នោះគឺការបំផ្លាញគ្រួសាររបស់គេ។
"មីងដឹងអត់? វា..វាជារឿងថោកទាបណាស់ មីង.."
"បានហើយ ហ័រ អឺឈីង!"
ម្ដងនេះមិនមែនជាអ្នកមីងស៊ុងជីទេដែលហៅឈ្មោះនាង តែជាអឺហ្វាន់ទៅវិញ។
"ឯងគ្មានហេតុផល ហេតុអីក៏មិនចាំស្ដាប់អ្នកមីងបកស្រាយសិន?" អ្នកជាបងបង្ហាញភាពខឹងសម្បារខ្លាំង ព្រោះក្នុងនាមអ្នកមីងគេជាចាស់ទុំ ការដែលត្រូវមកឈរស្ដាប់ក្មួយត្មិះដៀលបែបនេះ វាជារឿងមិនសាកសមទាល់តែសោះ។
"បកស្រាយ? បកស្រាយពីអីទៅបងហ្វាន់? អ្នកមីងគាត់ទាក់ទងជាមួយនឹងប្ដីអ្នកដទៃ ហើយក៏..."
"ឈីង.."
"បានហើយអូន" ខណៈពេលដែលអឺឈីងចុកអួលក្នុងទ្រូងនិយាយលែងចេញ អ្នកដែលនៅក្បែរខ្លួនក៏ហាមាត់ឃាត់ រួចទម្លាក់ដៃទៅកាន់ក្រសោបដៃនាងជាប់ណែន។ ពេលនេះក្នុងចិត្តគេ អារម្មណ៍គេ ឈឺចាប់មិនចាញ់អឺឈីងប៉ុន្មានទេ ការដែលមកទទួលដឹងថាលោកប៉ាដែលគេគោរព បានបង្ករឿងធំ បន្សល់ស្នាមរបួសដល់មនុស្សស្រីមិនត្រឹមតែម្នាក់ តែដល់ទៅពីរនាក់ ដោយសារតែភាពមិនចេះស្កប់ស្កល់របស់គាត់ប៉ុណ្ណឹង។
"ប្រុសខេន ការពិតវាមិនដូចជាអ្វីដែលពួកកូនគិតនោះទេ ស៊ុងជីនាងមិនមែនជាជនទីបីទេ ហើយនាងក៏មិនដែលជាជនទីបីដែរ តាំងតែពីដើមមក" ឃើញឱកាសស្ងប់ស្ងាត់ដោយសារតែខេនហាមឃាត់អឺឈីងរួច លោកអាន់ដាំឯណោះក៏ប្រញាប់ឧទានឡើងភ្លាម។ បុរសចំណាស់ដើរចូលទៅរកកូនប្រុស រួចលូកដៃទៅចាប់កាន់ស្មានាយបន្តិច។
"ការពិត វាអាចនឹងប៉ះពាល់ដល់អារម្មណ៍កូនខ្លះ ដូច្នេះហើយទើបប៉ាគិតថា..."
"ប៉ានិយាយមក ទោះបីជាយ៉ាងណាក៏ខ្ញុំនៅតែចង់ដឹង ឲ្យតែវាជារឿងដែលអាចឲ្យអូនឈីងបានធូរស្រាលចិត្ត ខ្ញុំក៏រីករាយនឹងស្ដាប់" ខេននិយាយទាំងមុខមាំស្មើ រង់ចាំស្ដាប់ គេមិនបានខ្លាចទេ ផ្ទុយទៅវិញ បើសិនជាលាក់ទុកហើយវាធ្វើឲ្យភរិយារបស់គេនៅត្រាំត្រែងជាមួយនិងការឈឺចាប់ គេមិនព្រមជាដាច់ខាត គេសុខចិត្តឈឺចាប់ខ្លួនឯង តែគេក៏មិនធ្វើឲ្យនាងឈឺជាដាច់ខាត។
"វាជារឿងទាក់ទងជាមួយឯងនឹងម៉ាខេឡា.."
លឺឈ្មោះប្អូនស្រីកាលណា ខេនក៏ចាប់ជ្រឹមចិញ្ចើមភ្លាម។
"ម៉ាខេឡានឹងកូនមិនមែនជាបងប្អូនបង្កើតនឹងគ្នាទេ ប្អូនជាកូនស្រីរបស់មីង" លោកស្រីស៊ុងជីក៏ជាអ្នកឧទានបន្ថែមទៀតនាំឲ្យខេននឹងអឺឈីងបើកភ្នែកធំៗ លើកលែងតែអឺហ្វាន់ដែលនៅឈរស្ងៀម មិននិយាយអ្វីទាំងអស់ក្រៅពីក្នុងចិត្តនឹកគិតដល់នាងច្រម៉ក់ម្នាក់នោះ។
(យើងជាបងប្អូនជីដូនមួយនឹងគ្នា បងគួរតែចំណាំឯងបានម៉ាខេឡា)
អឺហ្វាន់គិតក្នុងចិត្ត ខណៈខួរក្បាលចាប់បង្ហាញសញ្ញាសួរ ហើយក៏ឆ្ងល់ ថាពេលនេះ ម៉ាខេឡានាងនៅឯណា?
.....
សណ្ឋាគារផារ៉ាដាយ៍/ សៀងហៃ
រាងកាយតូចស្ដើងអង្គុយសម្រូតជើងត្រង់ ខណៈភ្នែកសំឡឹងមើលទៅផ្ទៃកញ្ចក់ផេនហោស៍ខ្ពស់ប្រចាំសណ្ឋាគារល្បីឈ្មោះមួយនោះ។ រឿងរ៉ាវកាលពីថ្ងៃដែលនាងបានដឹងនឹងលឺថាអ្នកមីងរបស់អឺឈីងជាម្ដាយខ្លួន វាហាក់ធ្វើឲ្យនាងមានអារម្មណ៍ពីរក្នុងពេលតែមួយ។
ទីមួយនាងរំភើបចិត្តដែលយ៉ាងហោចក៏នាងដឹងថានាងមានម្ដាយម្នាក់ដែលមិនមែនជាស្ត្រីដែលវាយធ្វើបាបនាងសព្វសារពើឯណោះ។ តែអារម្មណ៍ទីពីរគឺនាងបែរជាឈឺចាប់ ខូចចិត្ត តូចចិត្តដែលត្រូវមកដឹងថានាងជាក្មេងដែលម្ដាយបង្កើតមិនត្រូវការ ទើបគាត់យកនាងមកបោះបង់ ឲ្យរស់នៅក្រោមជម្រកស្ត្រីចិត្តមារដែលស្អប់នាងដល់ឆ្អឹងនេះ។
"ម៉ាក់បោះបង់ខ្ញុំចោល ព្រោះតែម៉ាក់គិតថាខ្ញុំគ្មានតម្លៃមែនទេ?"
"ខ្ញុំធ្វើអីខុសលើម៉ាក់ទៅ អ្ហឹក"
ម៉ាខេឡាឧទានឡើងម្នាក់ឯង ខណៈក្បាលក្រាបចុះសម្រក់ទឹកភ្នែកតក់ៗ ប្រណាំងនឹងទឹកភ្លៀងដែលបង្អុរចុះខាងក្រៅបង្អួចកញ្ចក់។ ទិដ្ឋភាពទីក្រុងដ៏ស្រស់ស្អាតទាំងមូលត្រូវគ្របដណ្ដប់ដោយគ្រាប់ភ្លៀងរាប់សិបលានតំណក់ ប្រៀបដូចជាបេះដូងដែលធ្លាប់តែស្រស់បំព្រងរបស់នាងក្នុងពេលនេះ ត្រូវបានការឈឺចាប់នឹងភាពភ័យខ្លាចគ្រប់ដណ្ដប់អ៊ីចឹង។
សកម្មភាពក្រាបមុខយំរបស់នាង វាក៏មិនបានឆ្ងាយពីក្រសែភ្នែកអ្នកដែលជាម្ចាស់ផេនហោស៍ឯណោះដែរ។ លូហ្ស៊ីងចោលភ្នែកសំឡឹងមើលទៅកាន់នាង មុននឹងរលាចិញ្ចើមក្រាស់ ហាក់ចង់ដឹង ហើយក៏ចង់សួរនាំបញ្ជាក់ថាតើនាងបានចួបរឿងស្អីមកខ្លះ? តែគេមិនដឹងថាគួរតែរៀបចំសួរនាំនាងយ៉ាងម៉េច?
គាប់ជួនគ្នាអី ពេលនោះអ្នកបម្រើប្រចាំសណ្ឋាគារក៏ដើរឆ្លងកាត់នោះ នាំឲ្យលូហ្ស៊ីងគិតឃើញនូវគំនិតខ្លះចេញមក ដែលវាអាចជាផ្លូវជួយគេឲ្យគាស់កកាយរឿងក្នុងចិត្តរបស់ម៉ាខេឡាបាន។
"រៀបចំអាហារយកមកជាន់ខាងលើនេះពីរឈុតមក ឲ្យកាន់តែឆាប់ កាន់តែល្អ"
"បាទ៎អ្នកប្រុស ចុះអ្នកប្រុសត្រូវការភេសជ្ជៈរឺជាតិអាល់កុលអ្វីទេទាន៎?" និយាយដល់ស្រា លូហ្ស៊ីងក៏គិតឃើញថាវាក៏ជាការល្អ ព្រោះញ៊ាំអាហារក្លែមស្រាបណ្ដើរ វាអាចឲ្យម៉ាខេឡាបានធូរស្រាលនឹងអាចនិយាយចេញមកបានឆាប់។
"រឿងស្រា ចាំយើងចុះទៅយកពីបារមកដោយខ្លួនឯង រៀបតែអាហារមក"
"បាទទាន៎"
លូហ្ស៊ីងរង់ចាំរហូតដល់កូនចៅទៅបាត់ ទើបគេទាញទ្វារបន្ទប់បិទ រួចដើរសម្ដៅឆ្ពោះទៅកាន់បារនៅជាន់ខាងក្រោមភ្លាម។ ជាន់បារទំនើប ស្រស់បំព្រងតែក៏មិនសូវជាមានមនុស្សអ៊ូអរ ព្រោះវាជាកន្លែងសម្រាប់តែភ្ញៀវស្នាក់នៅសណ្ឋាគារប៉ុណ្ណោះ ទើបអាចទៅទទួលយកសេវាបាន។ រាងខ្ពស់រុញទ្វារដើរចូល មុននឹងភ្លេងអន្លង់អន្លោចលាន់បន្លឺដល់ត្រចៀកនាយទាំងសងខាង គេបិទភ្នែកងើយក្បាល គ្រហឹមព្រលែងអារម្មណ៍តានតឹងបន្តិច មុននឹងមាននរណាម្នាក់ដើរមកបុកគេមួយទំហឹង តែម្នាក់នោះខ្លួនឯងក៏ស្រាប់តែភ្លាត់រកដួល កុំតែបានអ្នកខាងណេះរហ័សលូកដៃទប់ចង្កេះ បើកភ្នែកសំឡឹងមើលទៅអ្នកដែលដើរមិនប្រយត្ន័នោះ។
"ក្លា...ក្លារ៉ា?!"
អ្ហឹម!
ការឧទានហៅឈ្មោះនោះបន្លឺមិនទាន់បានពីរវិនាទីស្រួលបួលផង បបូរមាត់នាយក៏ត្រូវអ្នកដែលខ្លួនចាប់ទ្រទប់នោះលោមកថើបជញ្ជក់ ហាក់ដូចជាមិនមានស្មារតីសោះ។
"ក្ល..ក្លា..ហ៊ឹម នាងកើតអី?" លូហ្ស៊ីងគេមិនបណ្ដោយឲ្យការថើបឈ្នះលើគេ ទើបនាយប្រញាប់ដកបបូរមាត់ចេញ រួចកាន់ចាប់ស្មាក្លារ៉ាភ្លាម។
"ខ្ញុំ..ខ្ញុំស្អប់គេ អ្ហឹក ខ្ញុំចង់បំភ្លេចគេ អ្ហឹក ខ្ញុំចង់បំភ្លេចគេណាស់ អ្ហា៎ អ្ហឹកៗ" ក្លារ៉ា នារីដែលធ្លាប់តែរឹងមាំ ជានារីដែលគេមិនគិតថានឹងមានថ្ងៃមកយំឡាំប៉ា ព្រោះតែមនុស្សប្រុសបែបនេះ។ ភ្លាមៗគេក៏កើតមានចិត្តអាណិតទើបគេលើកដៃក្រសោបនាងចូលមកក្នុងទ្រូងណែន។
ឆឹប!
ពីក្រោយខ្នងអ្នកដែលកំពុងតែអោបគ្នា ក៏មានវត្តមានមនុស្សម្នាក់បញ្ឈប់ជំហានខ្លួនឯង ទាំងភ្នែកនាងក៏ដាមដោយទឹកភ្នែកដូចគ្នា។ ដៃទាំងសងខាងអោបខ្លួនឯងជាប់ ខាំមាត់ទាំងភ្នែកក្រហម ហាក់មិនបំណងចង់មករកនរណាម្នាក់ដែលអាចឲ្យនាងត្រដាងដៃអោបនឹងស្រែកយំបាន តែចៃដន្យអី ដៃដែលនាងប្រាថ្នា ពេលនេះជាប់រវល់បាត់ទៅហើយ។
(ហេតុអី? រង្វង់ដៃនោះគួរតែជាខ្ញុំ បងហ្ស៊ីង! ខ្ញុំឈឺចាប់ណាស់បងហ្ស៊ីង)

ដៃគេរវល់ហើយកូនអើយ :3

Continue Reading

You'll Also Like

413K 25.2K 62
Maya X Rudra (Professor X Student) → MAYA RAICHAND, a 21-year-old college student, is the cherished youngest daughter of her family. Loved and spo...
1.1M 89K 72
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...
340K 27.7K 19
Heer sharma, a smart and intelligent girl who lives with her mother, and has no idea about her father. What will happen when one day , she has to liv...
3.4M 341K 60
AKSHAT SINGHANIA - A literature professor in Singania Institute of Arts and Commerce. He is soft and caring person with a tough exterior, who doesn'...