ំងេះដងួរត្រ

By YxMinYxMin

37.6K 1K 23

ចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រ... More

ើរង
ា01
ា02+03
ា04
ភាគទី05៖ រាត្រីដែលចងចាំ
ភាគទី06៖ រាត្រីដែលចងចាំ (តចប់)
ភាគទី07៖ មនុស្សមិនជិតដិត តែអារម្មណ៍ជិតដិត
ា08
ភាគទី09៖ អាចទេ ជំនួបលើកទីពីរ?
ភាគទី10៖ ទីក្រុងដ៏តូចចង្អៀត
ា11
ភាគទី12៖ រាត្រីក្បែរនាង
ភាគទី13,14៖ នាងនៅចំណុចណា គេនៅចំណុចណា
ភាគទី15៖ ខ្ញុំមិនគួរចុះចាញ់ទេ
ភាគទី16៖ នាងចាំខ្ញុំ...បានទេ?
ភាគទី17៖ ថ្ងៃដែលយើងបែកគ្នា
ភាគទី18៖ ចិត្តនឹក
ភាគទី19៖ ការលាក់បាំង
ភាគទី20៖ បាត់ដំណឹង
ភាគទី21៖ ពាក្យសន្យា
ភាគទី22៖ គេបាត់ទៅណា?
ភាគទី23៖ អូនដោះលែងបង
ភាគទី24៖ អូនដោះលែងបង (តចប់)
ភាគទី25៖ ការតាមរកអូន
ភាគទី26៖ 5ឆ្នាំកន្លង
ភាគទី27៖ ជំនួបមិននឹកស្មាន
ភាគទី28៖ នាងមិនមែនមានតែខ្លួនមួយ
ភាគទី29៖ ពាក្យកុហក
ភាគទី30៖ ការតាំងចិត្ត
ភាគទី31៖ ហេតុផល
ភាគទី32៖ ការព្រួយបារម្ភ
ភាគទី33៖ ការចាប់ផ្ដើមថ្មី
ភាគទី34៖ ជីវិតដែលនាងគិត
ភាគទី35៖ ស្នេហា មិនដែលមានតែពាក្យថារលូន
ភាគទី36៖ ពុតត្បុត (ត)
ភាគទី37៖ ពុតត្បុត (ត)
ភាគទី38៖ ពុតត្បុត (ត)
ភាគទី39៖ ពុតត្បុត (តចប់)
ភាគទី40៖ មន្ទិលសង្ស័យ
ភាគទី41៖ នាងមិនមែនជាជនរងគ្រោះដំបូង
ភាគទី42៖ ការក្រោកឈរ
ភាគទី43៖ ពាក្យសុំទោស
ភាគទី44៖ គំនិតមិនចេះទ័ល
ភាគទី45៖ កំពូលល្បិច
ភាគទី46៖ រាត្រីដែលមិនរំពឹង
ភាគពិសេស (វគ្គលូហ្ស៊ីង&ម៉ាខេឡា)
ា48
ា49
ភាគទី50៖ ពីក្រោយស្នាមញញឹមនាង
ា51
ភាគទី52៖ ខ្ញុំមិនគួរធ្វេសប្រហែសទេ
ភាគទី53៖ យើងជាមនុស្សល្ងង់
ា54
ភាគទី55៖ អវត្តមាននាយ
ភាគទី56៖ មនុស្សពីអតិត
ា57+58
ា59
ា60
ា61
ា62
ា63
ា64
ា65
ា66
ា67,68,69
ា70
ា71
ា72
ា73
ា74
ា75
ា76,77
ា78
ា79
ា80
ា81,82
ា83
ា84
ា85
ា86
ា87
ា88
ា89
ា90
ា91
ា92
ា93
ា94
ា96
ា97
ា98+99
ាបប់

ា95

227 7 0
By YxMinYxMin


រឿង: ចំណងបេះដូងមួយរាត្រី
    ភាគទី95

មួយសប្ដាហ៍កន្លង..
    រវាងម៉ាខេឡានឹងលូហ្ស៊ីង ពួកគេទាំងពីរសុទ្ធតែមានរបួសក្នុងចិត្តរៀងៗខ្លួន ហើយក៏ជ្រើសរើសយកការរួមរស់នៅជាមួយគ្នា ព្រោះម្នាក់ៗរំពឹងថាយ៉ាងហោចណាស់ពួកគេក៏អាចស្វែងរកក្ដីសុខនឹងមានទំនួលខុសត្រូវជាមួយនឹងគ្នា។ ហើយរឿងមួយនេះ ពួកគេក៏ត្រូវតែឆ្លងកាត់ការសួរនាំនឹងសុំការអនុញ្ញាតពីចាស់ទុំដែរ។

    ✨សំណាក់ហ័រ✨
ដូចជាសព្វមួយដង សំណាក់ហាត់គុណរបស់ត្រកូលហ័រនៅតែមានកូនសិស្សចេញចូលៗមិនដាច់ មិនថាសិស្សថ្មីរឺក៏សិស្សចាស់ គ្រប់គ្នាដែលបានចូលមកហាត់នៅទីនេះ សុទ្ធសឹងតែត្រឡប់មកវិញ មកទាំងស្នាមញញឹមតែម្ដង។
ពេលនេះជីវភាពទាំងពីរនាក់បងប្អូនអឺឈីង មានសភាពធូរធារជាមុនច្រើន សមល្មមអាចឲ្យពួកគេមានលទ្ធផលទិញផ្ទះនៅក្បែរៗវាយបញ្ចូលគ្នា ធ្វើជាសំណាក់ធំតាមបំណងដែលលោកតាហ័រតែងតែចង់បាន តាំងពីពេលដែលគាត់នៅមានព្រះជន្ម។
"ពួកយើងធ្វើបានហើយអាអូនឈីង" អឺហ្វាន់ឧទានឡើងទាំងភ្នែករលីងរលោង មិនខុសគ្នាពីប្អូនដែលនៅឈរក្បែរគ្នានោះដែរ។ អឺឈីងនាងរំភើបចិត្តខ្លាំង ដល់ថ្នាក់ហាមាត់អ្វីនិយាយក៏មិនចេញដែរ មានតែនៅឈរស្ងៀម ញញឹមខាំមាត់បង្ហាញអារម្មណ៍ចេញមកជំនួសវិញ។
"បើលោកតានៅរស់ ខ្ញុំជឿថា លោកតាច្បាស់ជាមានមោទនភាពខ្លាំងណាស់"
"អូហ៍! ពិតមែនហើយ បងក៏បានឲ្យគេសាងសង់រូបសំណាក់លោកតាដាក់កណ្ដាលសំណាក់ដែរ គេទើបយកមកដល់ពីព្រឹកមិញ ឯងប្រហែលជាមិនទាន់បានឃើញទេ ពួកយើងទៅមើលតែម្ដងល្អទេ?"
"អឺម" អឺឈីងងក់ក្បាលឆ្លើយតបទៅកាន់បងប្រុសវិញ មុននឹងកាន់ស្មានាំបងប្អូនចូលសំណាក់ តែក៏បែរជាមាននរណាមិនដឹងហៅឈ្មោះរបស់ឈីង ជាសំឡេងដែលស្ដាប់មើលទៅប្រហែលខ្លាំងណាស់។
"អឺឈីង.." លោកស្រីម័រហ្គេនឧទានឡើងទាំងទឹកភ្នែកពេញភ្នែក ដៃសងខាងព្យាយាមចាប់ដៃមនុស្សស្រីដែលពេលនេះមានងារជាម្ចាស់ស្រីសំណាក់ហាត់គុណធំនៅតំបន់នោះ។
"លោកស្រី?" អឺឈីងឧទានឡើង ស្របនឹងស្ត្រីចំណាស់ម្ដាយខេនចូលមករក ហើយក៏អោបក្រសោបខ្លួននាង។
"ខ្ញុំរកឯងឃើញហើយ.. ឯងនៅទីនេះឈីង អ្ហឺ"
"លែង.. សូមលែងខ្ញុំ" អឺឈីងភាំងបន្តិចមែន តែនាងក៏រហ័សរើបម្រាស់ខ្លួនចេញ។ នាងប្រើក្រសែភ្នែកបែបមិនសូវជាមានសុវត្ថិភាព ពេលនៅក្បែរគាត់ ទាំងដែលគាត់ព្យាយាមស្កាត់មកតាមរកនាង មកចង់ជួបហើយក៏និយាយសុំទោស ព្រោះតែវិធីនេះប៉ុណ្ណោះដែលអាចបញ្ជាក់ប្រាប់ទាំងនាងនឹងកូនប្រុសគាត់ថា គាត់បានកែប្រែអស់ហើយ។
"ឈីង..គឺខ្ញុំ"
"កុំយកដៃលោកស្រីមកប៉ះប្អូនខ្ញុំទៀត" ម្ដងនេះអឺហ្វាន់ក៏ជាអ្នកចេញមុខមកពាំងពីមុខប្អូនស្រីម្ដង ហើយក៏បន្តសំឡឹងសំឡក់មើលទៅអ្នកម្ខាងទៀតទាំងកំហឹងពុះកញ្ជ្រោលពេញក្នុងខួរក្បាលតែម្ដង។ ស្ត្រីកំណាច ដែលធ្វើបាបប្អូនស្រីនឹងក្មួយស្រីរបស់គេសឹងតែស្លាប់ទៅហើយ ពេលនេះមានមុខអីមករកនាងដល់ទីនេះទៀត?
"ខ្ញុំមិនអីទេបងហ្វាន់..ឲ្យលោកស្រីគាត់និយាយមក"
"មានការអ្វីដែរលោកស្រី?"
"អឺឈីង..ឲ្យ..ឲ្យម៉ាក់សុំទោស" បានអ្នកម្ខាងទៀតបើកឱកាស លោកស្រីម័រហ្គេនក៏ឧទានឡើងស្របនឹងដៃលូកទៅចាប់កាន់អឺឈីងជាប់ ភ្នែកសងខាងក៏សម្រក់ទឹកមុខតក់ៗបង្ហាញពីភាពសោកសៅនឹងឯកោ របស់ស្ត្រីដែលបាត់បង់គ្រប់យ៉ាងទាំងអស់ មិនសេសសល់សូម្បីតែកូនប្រុសបង្កើតដែលគាត់ស្រឡាញ់បំផុត។ តាំងពីដឹងថាកូនលាឈប់ពីក្រសួងការបរទេស មកយកសញ្ជាតិនៅស្រុកចិន ក៏ជាពេលដែលលោកស្រីបានដឹង ថាកូនបានកាត់ផ្ដាច់គ្រប់យ៉ាងជាមួយនឹងគាត់ហើយ គេចាកចេញ មិនសូម្បីតែងាកក្រោយអីបន្តិចនោះទេ។
"ម៉ាក់ដឹងខុសហើយឈីង ម៉ាក់ចង់សុំទោសកូន អ្ហឹក"
"សុំទោសចំពោះរឿងមួយណាដែរ? រឿងធ្វើឲ្យខ្ញុំខ្វាក់, ធ្វើឲ្យសំណាក់ខ្ញុំឆេះរឺក៏ធ្វើឲ្យកូនខ្ញុំលែងដូចមុន?"
"លែងដូចមុន? ឈីង.. ចៅម៉ាក់គេកើតអី?" លោកស្រីម័រហ្គេនឧទានឡើងទាំងមិនដឹងរឿងអ្វីទាល់តែសោះ គាត់ដឹងត្រឹមតែថានាងបានវះកាត់ដៃដែលរបួស តែក្រៅពីនោះ រឿងអ្វីក៏គាត់មិនបានដឹងដែរ។
"កើតអីហ្អេស៎? ហ៊ឹស.. កូនខ្ញុំក្លាយជាក្មេងមានកាយសម្បទាមិនល្អ ដោយសារនរណា? វាមិនដោយសារលោកស្រីទេមែនអត់? បានហើយ! បើលោកស្រីមិនមានការអ្វីទេ សូមមេត្តាចេញទៅវិញចុះ កុំឲ្យខ្ញុំនិយាយអាក្រក់ រឺធ្វើអាក្រក់ជាងនេះបន្តទៀត"
"អត់ទេឈីង" មិនថាអឺឈីងនិយាយបែបណា លោកស្រីម័រហ្គេនក៏មិនព្រមបោះបង់ចោលគំនិតសោះ គាត់ចូលទៅតាមនាង ចាប់កាន់ដៃនាងជាប់ តែវិនាទីបន្ទាប់ក៏មានដៃនរណាមិនដឹងចូលមកចាប់ដៃគាត់ ចាប់ហើយរលាស់ចេញពីអឺឈីងមួយទំហឹង ដោយថ្មោលលើដីតែម្ដង។ លោកស្រីម័រហ្គេនឈឺពើតផ្សា តែនៅងើបក្បាលមើលទៅអ្នកនៅពីក្រោយខ្នង មុននឹងបានឃើញវត្តមានរបស់មនុស្សពីរនាក់។
"លូហ្ស៊ីង.. ម៉ា..ម៉ាខេឡា?" មនុស្សចាស់ញ័របបូរមាត់ហៅឈ្មោះពួកគេទាំងពីរនាក់ ពិសេសគឺរាងស្ដើងដែលជាកូនគាត់ម្នាក់ដែរនោះ តែប្លែក! ម៉ាខេឡានាងមិនបានសូម្បីតែងាកបែរមើលមកគាត់ មិនតែប៉ុណ្ណឹងនៅដើរហួសចូលទៅរកអឺឈីង កាត់មុខគាត់ ទុកគាត់ដូចជាខ្យល់អាកាសដែលគ្មានតម្លៃសោះតែម្ដង។
"ម៉ាខេ..."
"បងថ្លៃ.. ខ្ញុំចង់អញ្ជើញបងធ្វើជាចាស់ទុំផងបានទេ?" ម៉ាខេឡានិយាយ មុននឹងដៃហុចធៀបមួយឲ្យទៅអឺឈីង។ អ្នកម្ខាងទៀតទទួលយក មុននឹងបើកភ្នែកភ្លឹសៗ រួចសំឡឹងបកមកម៉ាខេឡាវិញ។
"នេះឯងជិតរៀបការហើយមែនទេម៉ាខេឡា? នេះពិតមែនហ្អរ៎?"
"ចាស៎ ថ្ងៃរៀបការខ្ញុំមិនមានចាស់ទុំឯណាទេក្រៅពីពួកបង អញ្ចឹងសូមបងនឹងបងខេនកុំភ្លេចទៅចូលរួមណា៎"
"ម៉ាខេឡា.. ឯងរៀបការជាមួយវាមិនបានទេ! វាមិនបានស្រឡាញ់ឯងទេ ឯងរស់នៅជាមួយវាមិនបានទេ"
"ខ្ញុំរស់នៅជាមួយលោកស្រី វេទនាដូចជាចុះនរកមកសឹងតែកន្លះជីវិតទៅហើយ មានអ្វីដែលខ្ញុំត្រូវខ្លាចទៀតនោះ?"

Continue Reading

You'll Also Like

3.4M 340K 60
AKSHAT SINGHANIA - A literature professor in Singania Institute of Arts and Commerce. He is soft and caring person with a tough exterior, who doesn'...
272K 11.6K 66
COMPLETED Veer Singh Rajvansh The king of Rajasthan and underworld who doesn't have feelings or doesn't show anyone his feelings living in a family...
291K 13.3K 22
October I loved him with everything I had. From the moment I was a teenager scribbling his name in my notebooks, to the nights I waited up for him wi...
1.2M 39.9K 58
After her grandparents' death, sixteen-year-old Alexandra is forced to move in with her half-brothers, who had no idea about her existence.