កម្មសិទ្ធិ Kim Teahyung (ចប់�...

By Lunawanotori

49.2K 1.6K 88

រវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខា... More

ា1:ោĵាȟ
ា2:ុ𞟵ំណ្ដងុគក
ា3:ុេីមĵីȞា
ភាគ4:ឆុយ អញគិតអី
ា5:កុំា
ា6:ាម្ភ
ភាគ7:ស្រលាញ់ ឬ អត់
ា8:ឿខ្លះដែលា់ា់ង់
ា9:ពយេី
ា10:ព
ា11:ិ
ា12:ា៍𞔵ំ
ា13:ĵរា
ា14:ិ
ា15:េ៍ាី
ភាគទី16: លក្ខខណ្ឌ
ា17:ងេ៍
ា18:ច័ណ្ឌ
ា19:Ȟĵ្រៅ
ា21:ែេងាីង
ា22:ោĵាȟ
ា23:ូចត្ត
ា24:ុះញ៉ម
ា25:ៀករ
ា26:ĵរិ!
ំឹ❤️č𷳹
ាស់ខ្ញំ💞🌱
ា27:ȟ
ា28:ូេា
ា29:ម្រោងĵរȞ្ងត់
ាĵី30:ម្រោងĵរា់េម
ា31:ឹក𞠵ស
ា32:ំែ(ាបប់)

ា20:ិថ្ម

1.1K 42 2
By Lunawanotori

លេងៗនេះក៏ជិតដល់ថ្ងៃកំណេីតជុងគុកហេីយ ពេលនេះគេស្គាល់គ្នាក៏ជាងកន្លះឆ្នាំដែរតែសួរថាយល់អីពីរគ្នាបាខ្លះ អត់ទេម្នាក់ខឹងម្នាក់ថែម ម្នាក់ងរម្នាក់ឌឺថែម អត់មានអ្នកណាជាចាស់ជាទុំឈរកណ្ដាលមិនឈ្លោះអីអត់ទេ ម្នាក់គម្រាមរំលោភម្នាក់ក៏ហក់ដាក់ មិនបាច់និយាយក៏ដឹងថាអ្នកណា មេីលក្នុងបន្ទប់នឹងទៅ

"អុីយ៉ា មិញដូចជាខ្លាំងណាស់មិនចឹង?? ក្រែងចង់រំលោភហី??មិចមិនព្រមធ្វេីទៅ ពីមុខឬពីក្រោយល្អ"ថេយ៍គេមិនបាននិយាយទេថែមទាំងចូលមកអោបដៃក៏រវាមរាវពេញតែទាំងខ្លួនជុងគុកទាំងអស់លេីងអ្នកកំលោះចង់រឹងខ្លួនទៅហេីយ

"នែ៎! កុំហាច់ពេក ខ្ញុំ18ហេីយណាតិចថាទ្រាំមិនបានរំលោភសន្លប់បាត់ទៅ"មែនហេីយកុំឃេីញគេក្មេងចេះតែបានដៃលេងសេីចមិនគិត គេក៏ជាអាល់ហ្វាម្នាក់ដែរ ទោះមិនដឹងថាថេយ៍ជាអ្វីតែមកអូសទាញគេបែបនឹងកុំថាគេខូចរំលោភចាស់

"ចឹងហ៎...លោកប្ដីក្មេង មិចអូនមិនដែលឃេីញបងរំលោភអូនចឹង ចេះក្បាច់អីខ្លះហេីយនឹង?ចង់សាកដល់ហេីយនៀក!!!"ថេយ៍មិនឲ្យចាញ់ញញឹមសួរទៅប្រុសក្មេង តែថាគេដូចខ្វះរឿងមកនិយាយញ៉ោះជុងគុកមែនទេ??ប្រុសក្មេងនេះក៏ដូចគ្នាគេជាប្រុសណាមកដុតស្រស់ៗចឹងកុំថា...

"ផឹប*ខ្ញុំប្រាប់ណាបេីនៅតែចឹងទៀត ច្បាស់ជាបានដឹងហេីយថាខ្ញុំចេះអីមកខ្លះ"ថេយ៍គ្រាន់តែត្រូវជុងគុករុញមកផ្ទប់នឹងជញ្ចាំងគេលេីងចង់គាំង ឆុយលេងចឹងៗម៉ង តែគិតថាគេខ្លាចមែន?ខុសហេីយគឺថា...

"អឹម...អា...ហេតុអីក៏មាត់មិនផ្អែមសោះចឹង"ថេយ៍ធ្វេីជាញិកញក់ក្រោយថេីបជញ្ចក់មាត់ជុងគុកបានបន្ដិច ជុងគុកវិញគេលេីងគាំងមកថេីគេចឹង គេនៅហ្សីនហា៎

"អត់ផ្អែមហេ??មកពីមិនចេះថេីបទេដឹង"ថេយ៍លឺជុងគុកនិយាយចឹងលេីងញញឹមអុីយ៉ា នៅជាមួយគេយូរដូចចង់ឆ្លង ចេះតិចៗហេីយតា៎

"បែបមិចទេីបហៅថាចេះទៅ"ថេយ៍ក៏មិនណយលូកដៃចូលមកអោបកជុងគុកព្រមទាំងញញឹមចុងមាត់ឆោងថេីបជុងគុក ជុងគុកក៏ដូចគ្នាហាក់ត្រូវថេយ៍អូសទាញបានចឹងចាប់អោបក្រសោបចង្កេះថេយ៍អោនមករកបបូរមាត់នោះតិចៗមុននឹងថេីបថ្ដិតមាត់គ្នា យូរទៅក៏ផ្ដូរមកជាស៊កសៀតអណ្ដាតចូលក្នុងក្រអូមមាត់នោះផ្ដោះផ្ដងប្ដូរទឹកមាត់គ្នាហាក់មិនខ្ពេីមអ្វីបន្ដិចសោះ

"ក្រាក*អឺគឺ..."ជុងគុកគ្រាន់តែឃេីញអ្នកបេីកទ្វាចូលក៏រុញថេយ៍ចេញតែម្ដង អ្នកណាមកអីពេលនឹង

"អាចង្រៃ"ថេយ៍សម្លក់កូនចៅមុននឹងងាកមកមេីលជុងគុកដែលដេីរគិចទៅបន្ទប់ទឹកនោះមិននិយាយក៏ដឹងថាអៀនដែរ តែវាខ្នាញ់ត្រង់ថាអាកូនចៅនៀកវាមកកាត់ចង្វាក់ខុសរឿង

"លោកម្ចាស់ ល្ងាចនេះមានកម្មវិធី"ឆេរីមគ្រាន់តែនិយាយរួចដាក់មេព្រូចរត់យកតែម្ដង គេស្លាប់មិនខានទេ ថេយ៍គេក៏មិនដឹងនិយាយអីដែរបេីកូនចៅរត់ចេញហេីយទុកថាលេីកលែងចុះ

"ជុងគុកហា ថ្ងៃនេះមានកម្មវិធីជុងក៏ជិតរៀនចប់ដូចគ្នា ចឹងហេីយគិតថាបង្ហាញមុខក្នុងកម្មវិធីជាមួយគ្នាបណ្ដេីរៗទៅ"ជុងគុកវិញនៅក្នុងបន្ទប់ទឹកហាក់មិនខ្វល់សោះ ថេយ៍និយាយអីនិយាយទៅ ថេយ៍ក្រោយមិនលឺសម្លេងតបក៏និយាយបន្ដរ

"បេីទៅជាមួយគ្នាលេីកនេះមកវិញឲ្យលេងហ្គេម"ជុងគុកនេះក៏បានដូចចិត្តទៀតលឺហ្គេមមិនបាន

"ក្រាក*ល្អ ចឹងតោះទៅម៉ោងប៉ុន្មាន"ជុងគុកញញឹមបេីកទ្វាបន្ទប់ទឹកចេញមកមុខថេយ៍យ៉ាងរហ័សហាក់ដូចជាកូនឆ្កែមួយដែលកំពុងចាំស្ដាប់បញ្ជាម្ចាស់ចឹង វាគឺគួរឲ្យស្រលាញ់ខ្លាំងណាស់

"ឆឹស ម៉ោង8យប់នេះ រៀបចំខ្លួនទៅ យេីងទៅឲ្យគេរកសម្លៀបបំពាក់មកឲ្យ"ជុងគុកបានត្រឹមញញឹមងួកក្បាល មុននឹងចូលទៅងូតទឹកវិញ ថេយ៍ក្រោយជុងគុកទៅបាត់ក៏តេទៅកូនចៅឲ្យជួយរៀបចំជុងគុកនឹងប្រាប់ម៉ាក់ប៉ាជុងគុកដូចគ្នាមុននឹង ទៅងូតទឹករៀបចំខ្លួនឯងម្ដង កុំសួរថាមិចមិនលឺថាយកថេយ៍វីទៅផង ព្រោះថាគេជាម៉ាហ្វៀមិនចង់បង្ហាញមុខក្មេងទេខ្លាចមានគ្រោះថ្នាក់ បេីជាជុងគុកក៏ល្មមហេីយគេធំអាចនឹងការពារខ្លួនបានក៏គួររៀនពីសង្គមដូចគ្នា

#កម្មវិធី
ក្នុងយប់ដ៏សែនស្ងប់ស្ងាត់ តែបែជាមានពន្លឺភ្លេីងពណ៍សម្លេងកាំមេរ៉ាផ្ដិតយករូបភាពលាយលំនឹងបទចម្រៀងទៅវិញ ហេីយនេះជាកម្មវិធីធំនៅកូរ៉េនេះ មិនថាតែមនុស្សល្បីៗក្នុងប្រទេសទេតែក៏មានមនុស្សដែលនៅក្រៅប្រទេសមផងដែរ ម៉ោង7ជាងក៏មានឡានបេីកបកមកបន្ដរកន្ទុយគ្នា ជាពិសេសឡានមួយនេះ គឺឡានស្លាកលេខត្រកូលគីម

"អេ៎ គេនោះជាកូនអ្នកណា ដូចជាមិនដែលឃេីញ"មែនហេីយក្រោយឡានបេីកទ្វាជុងគុកក៏ចុះមកឈរចាំហុចដៃទទួលថេយ៍បន្ដរ ធ្វេីឲ្យគ្រប់គ្នាឆ្ងល់ជាខ្លាំង នេះថេយ៍បណ្ដេីរអ្នកណា

"វ៉ាវ ស្អាតណាស់មិនដែលឃេីញទេ"បន្ទាប់ពីថេយ៍ចុះចេញពីឡានកាន់ដៃជុងគុកចុះមកក៏ធ្វេីឲ្យមានអ្នកសរសេីរពីសម្រស់ថេយ៍មិនដាច់ពីមាត់ ព្រះអេីយធ្លាប់តែឃេីញមកម្នាក់ឯង ពាក់អាវធំមានអំណាច ពេលនេះក៏ចេញជាអាវធំវាលចងខ្សែរនឹងចង្កេះបង្ហាញឃេីញរាងតូចមួយក្តាប់ស្អាតប្លែកសឹងតែមិនជឿសោះថាជាថេយ៍

"តោះ"ថេយ៍ញញឹមកាន់ដៃជុងគុកចូលទៅក្នុងជុងគុកក៏បានដៃអោបក្រសោបចង្កេះនោះមិនលែងសោះហេីយ ហេីយគ្រាន់តែមួយគូរនេះចូលទៅផុត ឡានមួយទៀតក៏បានមកដល់ ជាឡានស្លាកលេខត្រកូលមីននោះឯង បេីថាមិនល្បីក៏មិនត្រូវ ព្រោះជាមនុស្សល្បីក្នុងប្រទេសតែអំណាចក៏មិនធម្មតាដែរ

"អេ៎ ជាអ្នកណាទៀតហេីយ នេះគេដូរដៃគូរទៀតហេីយឬ"គ្រាប់គ្នាបន្ទាប់ពីរឿងថេយ៉ុងក៏មកប្លែកនឹងក្មេងដែលចុះមកតាមក្រោយយ៉ុងហ្គីនោះ នេះដូរមុខទៀតហេីយឬ?

"លោកញញឹមបន្ដិចបានទេ"ជីមីនដែលទេីបនឹងចុះមកនោះក៏ខ្សឹបទៅយ៉ុងហ្គីតិចៗ បណ្ដេីរគេអីអត់ញញឹមផងនឹង ចឹងមិចគេមេីលមកដូចជាគូរស្នេហ៍ មុននឹងមកនិយាយគ្នាហេីយថាធ្វេីតាមគេណា

"យេីងមិនចេះ"ខ្លីៗស្ដាប់ទៅងាយៗ តែជីមីនងាកមកសម្លក់តែម្ដង គិតទៅ3ខែឥលូវហេីយគេនៅជាមួយយ៉ុងហ្គី គេសឹងតែអស់ពីខ្លួនទៅហេីយយ៉ុងហ្គីបានលេងហាក់ញៀនញ៉ាមនឹងខ្លួនគេតែម្ដង ទាំងដែលសន្យាថ្នាក់ដាក់ដល់កិច្ចសន្យាថានៅជាមួយគ្នាដេីម្បីអី តែយ៉ុងហ្គីហាក់មិនខ្វល់សោះទម្រាំគេលួងបានមកមួយកម្មវិធីនេះមិនងាយទេចុះទន់ណា ចឹងហេីយមកដល់នៅមិនព្រមតាមទៀត តែបេីយកកិច្ចសន្យាដែលបានធ្វេីនោះទៅប្ដឹងយ៉ុងហ្គីហេ?គិតថាបានមែនទេអត់ទេ មិនស្រួលប៉ូលីសចាប់គេវិញទៀតព្រោះអំណាចអ្នកខ្លះ ហេីយប្រហែលមានតែគេនេះហេីយដឹងពីឥទ្ធិលយ៉ុងហ្គីច្បាស់នោះ

"ចឹងយប់នេះកុំសង្សឹម"មែនហេីយនេះជាលក្ខណ្ឌបន្ទាប់ ដឹងថាឲ្យមកព្រោះអ្វីទេ?ព្រោះថា គេខ្លាចជីមីន មិនឲ្យគេប៉ះពាល់រាងកាយមួយនេះបន្ដរ ដំបូងក៏ថាលេង បេីឆ្អែតក៏នឹងចោល តែអត់ទេកាន់តែប៉ះកាន់តែស្រែកឃ្លាន បេីចឹងៗឲ្យគេបង្ហាញទៅអ្នកណា គេក៏ខ្លាចមានអ្នកដណ្ដេីមក្មេងនេះដែរ កិច្ចសន្យា3ខែមែនទេ ឥលូវគ្រប់ក៏មិនប្រលែងដែរ

"ជុប*តោះចូលក្នុង"ដោយសារខ្នាញ់ពេកក៏ចាប់ថេីបមាត់នេះតែម្ដងមុននឹងញញឹមដេីរចូលទៅជីមីនវិញលេីងគាំងគេឲ្យញញឹមធម្មតាមិចក៏មកថេីបគេ តែធ្វើអីបានមានតែប្រឹងញញឹមដេីរចូលទៅក្នុងនឹងឯង បន្ទាប់ពីបានចូលមកដល់ខាងក្នុង ម្នាក់ៗគ្រាន់តែឃេីញមិត្តចង់លោតរកតែម្ដង តែជីមីនត្រូវយ៉ុងហ្គីអោបជាប់ ជុងគុកក៏ចឹង ថេយ៍ចាប់ដៃជាប់

"ទៅណា..."ដឹងហេីយថាមកទីនេះគេសឹងតែមិនចង់ឲ្យមកផងឥលូវចង់រត់រកអ្នកណាទៀតគេឯណាទ្រាំបាន

"មិត្តខ្ញុំ..."ជីមីនសម្លឹងទៅជុងគុកតិចៗ ក្នុងចិត្តក៏ចង់ភ័យដែរគេខាននិយាយគ្នាជាមួយជុងគុកយូរហេីយមិនដឹងជុងគុកបារម្ភគេបែបណាទេ

"សួរស្តី ខ្ញុំគីម ថេយ៉ុង"ដោយសារតែមុននេះជុងគុកក៏ថាមិត្តមកចង់និយាយគ្នាទេីបថេយ៍មិនចង់បិទសិទ្ធទាំងដឹងហេីយថាម្នាក់នឹងជាមនុស្សដែលជុងគុកជួបនៅយប់ដែលគេឈ្មោះគ្នានោះ

"បាទ!ខ្ញុំមីន យ៉ុងហ្គី"ថេយ៉ុងនឹងយ៉ុងហ្គីហាក់ត្រូវគ្នាតែម្ដង ទាំងដែលម្នាក់ៗជួបគ្នាលេីកដំបូងប៉ុនោះ មួយនៅជប៉ុន មួយនៅបារាំង មកជួបគ្នានៅកូរ៉េលូយម្យ៉ាងដែរតា

"អរ៎ នេះលោកមីនហេ?ធ្លាប់តែលឺឈ្មោះមិនស្មានថាសង្ហារចឹងសោះស្មានថា មានគ្រួសារវ័យចំណាស់ហេីយតាស៎"មែនហេីយសម្រាប់អ្នកនៅឆ្ងាយមិនដឹងច្បាស់ជាគិតដូចថេយ៍ចឹងព្រោះថាម្នាក់នេះព្រានណាស់ ដូរដៃគូររហូត មិនភ្លាត់មានកូនចម្លែកពេកហេីយ

"ហាសៗ លោកសរសេីរពេកហេីយ ខ្ញុំក៏សឹងមិនជឿថាលោកគីមស្រស់ស្អាតថ្នាក់នឹងដែរលឺមកថាកាចសាហាវណាស់ តែមកជួបបែបនឹងទេីបដឹងថាគួរឲ្យស្រលាញ់មិនដូចពាក្យគេថាសោះ"ម្នាក់ៗគិតតែពីសរសេីរសម្រស់គ្នាមិនឈប់តែក៏វាជាការពិត ថេយ៍ស្អាតណាស់ យ៉ុងហ្គីក៏សង្ហារមិនចាស់តាមវ័យដែរតែគិតៗទៅពួកគេបងគ្នាមិនប៉ុន្មានឆ្នាំទេ សម្រស់ក៏មិនឲ្យចាញ់គ្នាដែរ





        






Luna Wanotori
01/05/2024







Continue Reading

You'll Also Like

9.6K 97 14
Want to ask me questions? See my behind the scenes? Even see my upcoming story sneak peeks? There's even something better-talking to me about anythi...