រឿង គំនុំប្រែជាស្នេហ៍
ភាគទី១១
"ត"
Joong|«ចុះឯងគិតចង់ធ្វើមិចចំពោះគេ»នាយក៏យល់ពីចិត្តរបស់gemដូចគ្នា តែថាgemចង់ធ្វើបែបណាចំពោះfotទៅបើរឿងក្លាយជាបែបនេះទៅហើយ។
Gemini|«ខ្ញុំសុំគិតមើលសិន»នាយមិនទាន់យល់ពីអារម្មណ៍របស់នាយនោះទេ ទុកពេលអោយគេគិតពីវាបន្តិចសិន។
Pond|«អ្ហឹម...បងក៏មិនបង្ខំឯងដែរនេះជារឿងរបស់ឯង តែបងមើលទៅក្មេងម្នាក់នេះមានរូបរាងនិងអត្តចរិកដូចស្រីចឹងឯងយកវាទៅគិតមើលសិនទៅ»
Gemini|«ខ្ញុំគ្រាន់តែ...ខ្ញុំឡើងទៅខាងលើហើយ»នាយនៅតែស្ទាក់ស្ទើនិងកាសម្រេចចិត្តព្រោះតែចិត្តមួយស្អប់ចិត្តមួយអាណិតមិនដឹងថាត្រូវជ្រើសរើសបែបណា និយាយរួចនាយក៏ឡើងទៅខាងលើបាត់។
Joong|«ហ្ហឹម បងមិនដឹងថាឯងគិតបែបណាទេgemតែបងគ្រាន់តែអាណិតគេ»នាយបានមើលទៅកាន់gemដែលកំពុងតែដើរឡើងទៅខាងលើទាំងភាពធុញទ្រាន់ នាយគ្មានសិទ្ធបង្ខំគេទេតែនាយគ្រាន់តែអាណិតfot។
Pond|«ខ្ញុំក៏ដូចបងដែរ តែថារឿងនេះបងប្រាប់លោកប៉ានិងអ្នកម៉ាក់អោយពួកគាត់បានដឹងរឿងនេះអត់?»នាយក៏បានសួទៅjoongព្រោះថាបើនាយយកទៅប្រាប់វាដូចជាមិនសមទេតតែសួរបងរបស់នាយសិន។
Joong |«បងគិតថាចាំអោយgemគិតហើយចាំប្រាប់លោកប៉ានិងអ្នកម៉ាក់ក្រោយ»នាយមិនទាន់ប្រាប់ពួកគាត់គេចាំមើលgemគិតរួចសិនចាំប្រាប់អោយពួកគាត់ដឹង។
Pond|«តាមតែបងទេ»និយាយរួចពួកគេក៏ឈប់និយាយពីរឿងនេះហើយក៏នាំគ្នាមើលទូរស័ព្ទរៀងៗខ្លួនវិញ ពួកគេឈប់គិតរងចាំតែចម្លើយពីgemទេ។
+គ្រួសាTang
គួកគេកំពុងតែនាំគ្នាញាំអាហារយ៉ាងមានសេចក្ដីសុខព្រោះតែកូនពៅរបស់ពួកគាត់បានមកវិញហើយ ហើយណាមួយពួកគេក៏ខានហូបជុំគ្រួសាបែបនេះយូដែរហើយ។
លោកSaitang|«កូនប្រុសរបស់ប៉ានៅតែចរឹកក្មេងដដែល»គាត់បានប្រអាប់ទៅកាន់គេព្រោះតែគេញាំបាយជាប់និងម៉ាត់ធ្វើអោយបងនិងអ្នកម៉ាក់របស់គេនាំគ្នាអស់សំណើច ឯphuwinវិញក៏បានខ្មាស់អៀននិងពួកគាត់ខ្លាំងណាស់។
បងស្រីPrim|«លោកប៉ាចេះតែប្រអាប់ប្អូនប្រុសពៅរបស់កូនហើយ មើលគេងរទៀតហើយលោកប៉ាឃើញទេ»
អ្នកស្រីlyma|«លោកប៉ាកូននិយាយលេងតើកូនកុំធ្វើមុខបែបនិងអី កូនពៅរបស់ម៉ាក់ធំពេញកំលោះហើយតាសមើលនែក៎»
Phuwin|«តែបើលោកប៉ាវិញ ប្រអាប់កូនរហូតទាំងដែលកូនធំពេញកំលោះហើយនិង»
លោកSaitang|«ទៅប៉ាសុំទោស កូនប៉ាធំហើយពេញចិត្តឬនៅ?»គាត់ពិតជាគ្រឺតនិងphuwinខ្លាំងណាស់ ហើយគាត់ក៏បាននិយាយលួងលោមគេវិញដើម្បីកុំអោយគេអន់ចិត្តនិងកាប្រអាប់របស់គាត់។
Phuwin|«នៅទេលោកប៉ានិយាយទាំងបង្ខំនិង»នាយនិយាយទាំងធ្វើមុខcute²ដាក់គាត់់ធ្វើអោយពួកគេហួសចិត្តនិងក្មេងម្នាក់នេះជាខ្លាំង។
លោកSaitang|«កូនwinរបស់ប៉ាធំពេញកំលោះហើយ ហើយឡើងសង្ហារខ្លាំងណាស់»ត់ក៏និយាយឡើងវិញទៅកាន់នាយអោយនាយអស់ចិត្តពេលបានឮបែបនេះនាយញញឹមឡើងខ្ជឹបតែម្ដង។
ពួកគាត់បានបន្តនិយាយគ្នាលេងទាំងសប្បាយរីករាយជាមួយគ្នា ទាំងអ្នកបម្រើដែលនៅទីនោះក៏នាំគ្នាសើចសប្បាយរីករាយជាមួយពួកគេផងដែរ។
{Primily Tangជាបងស្រីតែម្នាក់គតរបស់phuwinនាងមានអាយុ30ឆ្នាំទៅហើយបច្ចុប្បន្ននាងមានប្ដីរួចមកហើយប្ដីរបស់នាងមានឈ្មោះថាmetawinពួកគេបានរៀបកាជាមួយគ្នាបានរយះពេល3ឆ្នាំហើយ}។
+មកគ្រួសាFarika
ពួកគេបានញាំអាហាររួចអស់ហើយប៉ុន្តែពួកគេក៏បាននៅអង្គុយនិយាយគ្នាពីរឿងមុខជំនួញរបស់ពួកគេ។
Gemini|«ខ្ញុំគិតថាបងjoongគួតែពង្រីកឃ្លាំងផ្ទុកស្រាអោយធំជាងនេះបន្តិចទៅ»និយាយចុះនិយាយឡើងនាយក៏បានផ្ដើមគំនិតមួយអោយបងរបស់គេ។
Joong|«បងក៏គិតចឹងដែរ»នាយក៏គិតចឹងដូចគ្នាតែក៏ត្រូវកាពេលវេលា។
Pond|«ចុះបងមិនគិតទេឬថាអាលោកhanនិងត្រឡប់មកវិញនោះ តើបងគិតយ៉ាងមិច»
Joong|«អឺ ក៏ពិតមែនហើយបងភ្លេចអោយឈឹងតែថាបើវាមកវិញបងក៏មិនខ្លាចដែរ»នាយភ្លេចទៅថាសត្រូវដែលកាប់ចាក់ជាមួយគ្នាកាលពី1ឆ្នាំមុនវានិងត្រឡប់មកវិញដើម្បីសងសឹកពួកគេវិញតែសម្រាប់នាយ នាយមិនដែលខ្លាចគេស្រាប់ហើយ។
Gemini|«តើពេលណាមកវិញទៅខ្ញុំដូចជានឹកដល់ហើយនែក៎»នាយវិញក៏មិនណយដែរគឺថាឌឺសដូចគ្នា។
Pond|«បងដូចគ្នា ចាំមើលតែផ្លូវវាមកទេ»នាយអារឿងស្រីវិញមិនសូវរវីរវល់ទេតែបើរឿងកាប់ចាក់ទុកចិត្តលើគេចុះ។
{Han jirawonជាតស្រូវស្លាប់រស់ជាមួយjoong pond និង geimini ពួកគេបានកាប់ចាក់គ្នាពីរឿងមុខជំនួញនិងស្រីញី កាលពី1ឆ្នាំមុននាយhanបិះនិងស្លាប់ទៅហើយតែសំណាងចេះរត់គិចខ្លួនទាន់តែមិនដឹងថាកាលត្រឡប់មកវិញរបស់គេនេះមានរឿងអ្វីទៀតនោះទេ}។
+កាត់មកfot
នាយតូចកំពុងតែអង្គុយញាំអាហារនៅក្នុងផ្ទះបាយជាមួយនិងបម្រើផ្សេងៗទៀត អ្នកបម្រើទាំងនោះពិតជាចូលចិត្តfotខ្លាំងណាស់ពួកគេតែងតែលើកទឹកចិត្តfotនិងធ្វើអោយនាយតូចសប្បាយរាល់ថ្ងៃ។ពួកគេកំពុងតែញាំអាហារជាមួយគ្នាយ៉ាងមានក្ដីសុខ បន្ទាប់ពីញាំរួចរាល់អស់ហើយក៏នាំគ្នាលាងសម្អាតនិងចូលគេងរាងៗខ្លួនហើយfotក៏ត្រូវដើរមកតែកន្លែងរបស់នាយវិញ។
ពេលចូលមកដល់ខាងក្នុងនាយតូចក៏បម្រុងនិងបិទភ្លើងចូលគេងទៅហើយតែក៏បានសម្លេងគោះទ្វាបានឮឡើងធ្វើអោយហ្វតចាប់ផ្ដើមភ័យនិងដើរទៅបើកទាំងញ័រដៃញ័រជើងអស់ហើយ។
ក្រាក~~
Fourth|«លោក...លោកប្រុសមកមានកាអ្វីដែរ?»នាយតូចបើកទ្វាមកក៏បង្ហាញអោយឃើញនាយក្រាស់ឈរពីមុខគេធ្វើអោយគេចាប់ផ្ដើមភ័យលើសដើមព្រោះតែខ្លាចថានាយនិងមកធ្វើបាននាយទៀត។
Gemini|«យើងមកគ្មានបំណងធ្វើបាបឯងនោះទេយើងមកបំណងល្អធ្វើកុំភ័យពេកមើល មើលតែយើងនិងខ្មោចទៅហើយ»នាយឃើញថាfotដូចជារាងភ័យៗនាយក៏និយាយប្រាប់គេទៅព្រោះគេមកមិនមកធ្វើបាបទៀតទេ រួចនាយក៏ដើរចូលទៅខាងក្នុងទៅអង្គុយនៅលើពូករបស់fot។
{អំឡុងពេលដែលនិយាយគ្នាពេលនោះនាយក៏ប្រទះឃើញថាfotបានដើរទៅកន្លែងគេងរបស់គេវិញ ហើយgemក៏បានដើរទៅតាមក្រោយដោយកាន់អ្វីមកជាមួយក៏មិនដឹង}។
Fourth|«បើចឹងលោកប្រុសមករកខ្ញុំមានកាអ្វី»នាយតូចសួទៅកាន់gemទាំងងើយឆ្ងល់ព្រោះថាgemមករកគេធ្វើអីទាំងពេលយប់បែបនេះ។
Gemini|«យើងចង់មកសុំទោសឯងកាលពីយប់មិញ ហើយយើងក៏មានអីអោយឯងដែរនេះយកទៅ»ត្រូវហើយបងៗរបស់នាយបានអោយនាយមកសុំទោសគេនិងទិញអ្វីអោយគេទុកជាកាសុំទោសតែថាក្នុងចិត្តមិនចង់មកទេតែធ្វើមិចបើជ្រុលជាចឹងទៅហើយ តែពេលអោយមិនមែនហុចស្រួលបួកនទេគឺអោយគេតែម្ដង។
Fourth|«មិនអីទេលោកប្រុស រឿងវាបានហួសទៅហើយតែថានេះជាអ្វីទៅ»នាយតូចពេលដែលដឹងថាgemមកសុំទោសគេបែបនេះគេក៏ចិត្តទន់ទៅតាមនាយទាំងដែលកាលពីព្រឹកមិញស្អប់គេសោះនិងហាស៎ នាយតូចក៏យកថង់នោះមកបើកមើលក៏ឃើញថាជាទូរស័ព្ទម៉ាក15 pro maxពណ៍ផ្កាឈូកទិញមកអោយគេ។
Fourth|«នេះ....នេះលោកប្រុសទិញអោយខ្ញុំមែនទេ»នាយតូចសឹងតែមិនជឿនូវអ្វីដែលខ្លួនឃើញព្រោះតែគេមិនដែលហ៊ានស្រមៃថានិងបានកាន់វានោះទេតែពេលនេះបែជាចៅហ្វាយរបស់គេទិញអោយគេទៅវិញគេពិតជារំភើបខ្លាំងណាស់។
Gemini|«អ្ហឹម ទុកជាកាសុំទោសរបស់យើងចំពោះឯង»នាយទិញទូរស័ព្ទអោយfotបែបនេះក៏ដោយសាតែនាយដឹងថាfotត្រូវកាទូរស័ព្ទដើម្បីរៀននិងទុកcallជាមួយបងនិងមិត្តរបស់គេ។
Fourth|«អគុណណាស់លោកប្រុស»នាយតូចរំភើបខ្លាំងណាស់នាយបានអគុណទៅកាន់gemទាំងញញឹមឡើងគួអោយស្រឡាញ់។
Gemini|«អ្ហឹម ចឹងយើងទៅវិញសិនហើយ»និយាយរួចនាយក៏ដើរចេញទៅបាត់ទុកអោយfotនៅប្រកាច់ប្រកិនតែឯងៗ។
Fotបានអង្គុយadd friendទៅមិត្តភក្ដិជាច្រើននាក់ហើយនិងaddទៅបងប្រុសរបស់គេផងដែរ អ្វីដែលពិសេសនោះនាយតូចក៏មានfriendជាមួយgemរួចហើយព្រោះតែgemបានបង្កើតអោយនាយតូចហើយជាស្រាច់និងadd friendជាមួយនាយដើម្បីទុកតាមដានfot។
To Be Continued
Byy~ kã Nattawat
ខុសឆ្គងអីកុំប្រកាន់ណា🥺🤍