រឿង គំនុំប្រែជាស្នេហ៍
ភាគទី៣០
"ត"
+ភោជនីយដ្ឋាន
Gem,fotបានកុម្មង់ម្ហូបជាច្រើនដែលម្ហូបទាំងនោះសុទ្ធតែជាមុខម្ហូបដែរfotចូលចិត្ត fotបានញុាំអាហារទាំងនោះដោយក្ដីរីករាយឯgemបានអង្គុយមើលfotទាំងញញឹមព្រោះតែfotធ្វើចរឹកគួឲស្រឡាញ់ពេក។
Fourth|«អោវ! បងមិនញុាំទេហេស៎»នាយរវល់តែឈ្ងោកញុាំភ្លេចមើលទៅgemដែរអង្គុយទល់មុខនាយ ពេលដែរងើយមកក៏ឃើញថាgemមិនញុាំអាហារនោះទេតែបែរជាអង្គុយមើលមុខនាយតូចវិញ។
Gemini|«អត់ទេ! បងមើលតែមុខអូនបងឆ្អែតបាត់ហើយអូនញុាំចុះ»នាយមិនឃ្លានទេព្រោះតែទើបញុាំអីពេលព្រឹកហើយដែរហ៎នាយផឹកតែកាហ្វេ1កែវក៏ឆ្អែតដែរ។
Fourth|«ចឹងអូនញុាំហើយណា»នាយតូចមិននិយាយច្រើនទេនាយក៏បានអង្គុយញុាំអាហារទាំងនោះបន្តទៀតដោយមានgemនៅអង្គុយមើលមកនាយ។
+ហាងកាហ្វេ
Dunkបានណាត់ជួបphuwinនៅហាងកាហ្វេដែរជាហាងប្រចាំត្រកូលរបស់ពួកគេ dunkហៅphuwinមកថ្ងៃនេះព្រោះតែនាយមានរឿងចង់សួរនិងចង់ដឹងពីរឿងដែរនាយពឹងអោយphuwinសួកាលពីលើកមុន។
Dunk|«ហុឺយ~~បែបនិងយើងធូទ្រូងហើយ»នាយបានដកដង្ហើមធំឡើងពេលដែរphuwinនិយាយរឿងនោះប្រាប់មកនាយ។
Phuwin|«អ្ហឹម តែថាឯងមានលួចស្រឡាញ់គេម្នាក់នោះអត់»នាយបានសួរទៅកាន់dunkទាំងលើកដៃអង្គុលមកគេហើយក៏ញញឹមផងដែរ។
Dunk|«អត់-អត់ទេ យើងគ្មានថ្ងៃស្រឡាញ់អានាយឆ្កួតនិងទេ»នាយឆ្លើយទៅកាន់មិត្តទាំងរដេបរដុបព្រោះតែនាយលេងសួចឹងអីអ្នកណាទៅឆ្លើយចេញនោះ។
Phuwin|«ឯងអាចកុហកយើងបានតែឯងមិនអាចកុហកខ្លួនឯងបានទេ»នាយនៅតែនិយាយបញ្ចុះបញ្ចូលព្រោះតែនាយចង់ដឹងថាdunkមានចិត្តលើjoongអត់។
Dunk|«យើងមិនដឹងទេ បានហើយឈប់និយាយពីគេទៅ»នាយមិនដឹងថាចិត្តរបស់ខ្លួនឯងយ៉ាងមិចនោះទេដឹងត្រឹមថាពេលដែលjoongនៅក្បែរនាយមានអារម្មណ៍ថាសប្បាយចិត្ត នាយមិនចង់និយាយច្រើនទេនាយក៏បានឈប់គិតនិងនិយាយពីគេ។
Phuwin|«ចឹងក៏ចឹងទៅ តោះយើងទៅវិញទៅ»នាយខ្ជិលសួរដេញដោលច្រើនព្រោះតែនាយដឹងមុនទៅហើយថាdunkមានចិត្តលើjoongនោះ ជាមិត្តនិងគ្នាយូហើយបើមិនដឹងចិត្តគ្នាទៀតចប់ម៉ង។
Dunk|«តោះចឹង»នាយក៏បានយកកាបូបស្ពាយដើរចេញទៅ ដែលនាយដើរកៀកកររបស់មិត្តគេឡើងជាប់។
Dunk, phuwin បានបើកឡានទៅក្រុមហ៊ុនវិញរៀងៗខ្លួនតែphuwinមិនមែនទៅក្រុមហ៊ុនTangទៀតទេគឺគេបើកទៅក្រុមហ៊ុនFarikaដែរជាក្រុមហ៊ុនរបស់ប៉ាក្មេករបស់នាយ។
~Gemfot
ពួកគេបានញុាំអីរួចរាល់ហើយនាយក្រាស់ក៏បានដឹកនាយតូចមកក្រុមហ៊ុនរបស់គេវិញពេលដែរបើកមកដល់ពួកគេក៏បានលាគ្នាតែមុននិងលាថើបគ្នាអោយអស់ចិត្តសិនមុននិងនិងបើកទៅក្រុមហ៊ុនរបស់នាយបន្តទៀត។
នាយតូចបានដើរចូលមកខាងក្នុងក្រុមហ៊ុនវិញដោយមិនខ្វល់ពីនាក់ដែលសម្លឹងមើលមកនាយ នាយតូចក៏បន្តដើរឡើងទៅបន្ទប់កាងាររបស់ខ្លួនពេលចូលមកដល់នាយក៏បានអង្គុយធ្វើកាតាមធម្មតា។
+ក្រុមហ៊ុនFarika
Gemបានបើកចូលមកខាងក្នុងមុននិងបើកទ្វាចុះពីលើឡានដោយមានជំនិតរបស់នាយមកទទួល នាយក៏បានដើរចូលមកខាងក្នុងដោយមាននាយbandដើរតាមពីក្រោយ។ពេលដែរចូលមកដល់ខាងក្នុងនោះគឺ អ្វីដែរនាយក្រាស់នឹកស្មានមិនដល់នោះគឺអ្នកដែលជាអតីតសង្សាបានអង្គុយរងចាំនាយនៅខាងក្នុងគ្រាន់តែឃើញនាងភ្លាមនាយបញ្ចេញទឹកមុខធុញមកតែម្ដង។
NaYa|«បងgem~បងទឹមតែមកពីណានិងអូនរងចាំបងយូហើយដឹងអត់»នាងគ្រាន់តែឃើញgemដើរមកភ្លាមនាងក៏បានរត់ចូលមកអោបដៃរបស់នាយទាំងចរិកញ៉េកញ៉ក់{ដឹងថាគេទៅញុាំអាហារជាមួយអូនគេហើយនៅធ្វើសួភ្លើទៀត😒}។
Gemini|«ចេញពីយើង យើងមិនដែរស្គាល់មនុស្សក្បត់ដូចជានាងនោះទេបែកគ្នា2ឆ្នាំមកហើយយ៉ាងមិចដែរអស់លុយចាយមែនទេបានជាមករកយើងវិញនោះ»នាយក៏បានរុញនាងចេញមួយទំហឹងធ្វើអោយនាងដួលទៅលើការ៉ូ នាយនិយាយត្រង់ៗដាក់នាងធ្វើអោយនាងឆ្លើយមិនចេញតែម្ដង។
NaYa|«អួយ...gemអូនមិនមានន័យបែបនិងទេ បងយល់ច្រឡំលើអូនហើយអូនមិនដែលហ៊ានក្បត់បងនោះទេអូនមករកបងក៏ព្រោះតែអូនស្រឡាញ់បង»នាងបានអង្អែលចង្កេះបន្តិច មុននិងងើបមកចាប់ដៃgemម្ដងទៀតតែនាយនៅតែគ្រលាស់វាចេញពីនាង។
Gemini|«យើងគ្មានពេលមកស្ដាប់ហេតុផលរបស់នាងទេហើយយើងក៏ជិតរៀបការជាមួយមនុស្សដែរយើងស្រឡាញ់ដែរ»នាយនិយាយហើយក៏សន្សឹមដើរទៅដោយមានbandដើរតាមពីក្រោយ។
NaYa|«អាក្មេងខ្ទើយនិងវាមានអ្វីអោយបងស្រឡាញ់ទៅបានជាបងងប់និងវាខ្លាំងដល់ថ្នាក់នេះ»នាងឃើញgemដើរចេញទៅនាងក៏ស្រែកនិយាយខ្លាំងៗធ្វើអោយនាយក្រាស់ឈប់ត្រង់និងហើយក៏ងាកដើរមករកនាងវិញ។
ផាច់*
Gemini|«នាងគ្មានសិទ្ធអ្វីហៅប្រពន្ធយើងបែបនេះទេបើមិនចង់ងាប់ទេក៏ចេញទៅ ទៅ!!»នាយក៏បានទះនាងមួយកំផ្លៀងឡើងលាន់ពេញក្រុមហ៊ុន ធ្វើអោយនាងងាកទៅម្ខាងនិងយកដៃមកខ្ទប់ថ្ពាល់ ក៏ព្រោះតែនាងនិយាយមើលងាយមនុស្សរបស់គេ ហើយនាយក៏ដេញនាងចេញទៅវិញ។
NaYa|«ហឹស»នាយបានដើរចេញទៅទាំងក្ដៅក្រហាយនេះលើកទីមួយហើយដែរនាយទះនាងបែបនេះធ្វើអោយនាងខឹងយ៉ាងខ្លាំង ថាមកក្នុងបំណងយកgemមកវិញតែមានណាបែរជាមកអោយgemទះទៅវិញ។
Gemini |«បើសិនជាឃើញនាងមកទីនេះទៀតពួកឯងដេញនាងចេញឮដែរទេ»នាយក៏ស្រែកប្រាប់ពួកគេថាបើនាងមកម្ដងទៀតអោយពួកគេដេញនាងចេញ។
បុគ្គលិក,band|«បាទ/ចាស៎ ចៅហ្វាយ»ពួកគេទាំងអស់ក៏បានអោនគោរពទៅតាមកាបញ្ជារបស់នាយក្រាស់ សកម្មភាពអប្បាញ់មិញនេះពួកគេឃើញហើយមិនហ៊ានលូកម៉ាត់នោះទេមានតែឈរមើលចៅហ្វាយ gemក៏បានដើរទៅបន្ទប់របស់នាយវិញទាំងអារម្មណ៍មិនល្អហើយbandក៏ដើរតាមពីក្រោយ។
To Be Continued
Byy~ kã Nattawat
ចង់មកតោងទៀតហើយនាងឯង😒