* 3អាទិត្យក្រោយមក
"ណេ៎!! ក្រែងឯងថាទៅតាមប្រពន្ធហេ៎"ប្រុសស្អាតGeminiបានចូលមកក្នុងបន្ទប់meenដោយឃើញភាពរញ៉េរញ៉ៃក្នុងបន្ទប់របស់គេ
"ក៏យើងកំពុងតែរៀបទៅហើយនេះ មិនឃើញទេ"meenនិយាយតបដោយឆ្ងល់ហើយមើលមិចបានគិតថាគេមិនទៅតាមប្រពន្អគេនោះ
"កុំណា៎~~កុំថាឯងទៅទាំងសាភាពបែបនេះ"Geminiបើកភ្នែកធំៗមើលទៅកាន់meen
"អឺ!!! យ៉ាងមេច"
"ហែងមិនមើលសាភាពខ្លួនឯងនៅពេលនេះទៅ"Geminiនិយាយទាំងហួសចិត្ត នេះmeenចង់ទៅទាំងខ្លួនបែបនេះ?? ពុកមាត់ក៏វែង ខោអាវក៏មិនដូរ ហើយនៅមិនងូតទឹកទៀត
"យើងថាណា៎ បើឯងទៅលួងpingបែបនេះ pingមិនត្រឹមតែមិនមកវិញជាមួយឯងទេ ហើយថែមទាំងខ្លាចឯងទៀតផង. បើដូចខ្មោចយ៉ាងនេះ"
"ចឹងចាំយើងបន្តិច"meenស្ដាប់Geminiនិយាយហើយគេក៏គិតថាវាត្រូវមេន គេក៏បានទៅរៀបចំខ្លួនគេអោយសង្ហារឡើងវិញ
*មួយម៉ោងក្រោយមក
Meenបន្ទាប់ពីមួយម៉ោងមកគេក៏បានដើរចេញពីបន្ទប់ដោយជាកភាពសង្ហាររបស់គេមក..
"យ៉ាងមេចដែល??បែបនេះយកចិត្តអូនយើងបានរឺនៅ??"
"បានតើ បាន!! បើឯងបានអូនឯងមកវិញប្រាកដ ថាមិនត្រូវបានស្រី3 4នាក់ទៀតហ៎ ភឿន"
"ឈប់រំលឹកទៅ យើងផ្ដាច់ហើយ"
"អោយតែដូចមាត់ កុំអោយដល់ពេលបានអូនមកវិញហើយ មកតេសួរយើងថា មានក្មេងថ្មីទេភឿន"Geminiមិនទាន់និយាយចប់ស្រួលផង ក៏meenយកកាំភ្លើងមកទៅហើយ
"បានហើយ និយាយរឿងយើងវិញហើយឯងប្រាកដទេថា វាជាអ្នកជួយping រត់"meenទុកកាំភ្លើងចុះលើតុ ហើយសួរទៅGemini
"យើងក៏មិនច្បាស តែតាមអ្នកសើបរបស់យើងគឺមានតែម្នាក់នោះឯងដែលបាននិយាយជាមួយpingច្រើន"
"អឺៗ ហើយឯងបានរៀបចំរឺនៅ??"
"ទុកចិត្តលើ មិត្តម្នាក់នេះទៅ យើងរៀបចំហើយៗមនុស្សកូនចៅយើងបានទុកនៅកន្លែងរបស់យើង"
"ចឹងតោះចាំអីទៀតយើងទៅមើលម្ដងថាអ្នកណាក៏ហ៊ានយ៉ាងនេះ"
"Ok តោះយើងក៏ចង់ស្គាល់ដូចគ្នា"
\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\
ប៉ុន្មាននាទីក្រោយមកប្រុសស្អាតទាំងពីបានមកដល់ បន្ទប់មួយដែលមានមនុស្សប្រុសម្នាក់កុំពុងអង្គុយជាប់ចំណងទាំងដៃនិងជើង ក្បាលមានក្រណាត់ខ្មៅនៅពីលើ
"ដកក្រណាត់ចេញ"meenបាននិយាយដោយសម្លេងធ្ងន់
Geminiក៏បានធ្វើសញ្ញាទៅកាន់កូនចៅគេអោយដកក្រណាត់នោះចេញ អោយយើងឃើញមនុស្សដែលពួកគេបានចាប់មកនោះ គ្មាននរណាឆ្ងាយពីFouthយើងនេះទេ
"ឯង!!pingនៅទីណា"meenដើរទៅជិតfouthហើយទាញសក់fouthមកសួរចម្លើយ
"ហិៗ ស្មានតែខ្ញុំទៅធ្វើស្អីប៉ះពាល់អ្នកណាទៅហើយតាមពិតជាលោកmeenសោះ"Fouthសើចឌឺ
"អឺ!!គឺយើង ហើយក៏ឆ្លើយមកថាpingនៅទីណា"meenពេលនេះក្ដៅត្រចៀកហើយខ្លាំងទៀតផង នេះមកសើចឌឺគេស្រស់ៗ ទាំងគេកំពុងបាត់ប្រពន្ធផង
"មើលមាត់យើងណាវើយ យើង!មិន!ប្រាប់!"*ផាំង និយាយភ្លាមFouthបានកាដូពីmeen meenយើងភ្លាម ដោយគេទប់មិនជាប់ក៏បានទះFouthមួយដៃបណ្ដាលអោយហូរឈាមមាត់ភ្លាមៗ
"ថ្វើយ!! យ៉ាងមេច??ពីរបីមាត់ក៏ខឹងទៅហើយ?? គួរអោយអស់សំណើចណាស់វើយ"
"ឯងប្រាប់រឺមិនប្រាប់ ឆ្លើយមកថាpingនៅទីណា!!!??"meenប្ដូរពីបោចសក់មកច្របាច់ករវិញ
"ប្រាប់!! ខ្ញុំប្រាប់" នៅដង្ហើមចុងក្រោយនេះFouthក៏បាននិយាយបែបនេះ លឺភ្លាមmeenក៏បានប្រលែងដៃភ្លាម
"ខ្ញុំប្រាប់! ខ្ញុំប្រាប់ក៏ឆ្កួតហើយ លោកនឹះវាល្ងង់ អាល្ងង់រកបានមនុស្សស្លូតត្រង់ដូចpingទៅហើយក៏មិនចេះថែរក្សាអោយល្អទៀត លោកមិនសមនិងpingទេ លោកសមនិងពួកថ្មាតនៅតាមចាំសុីសាច់ងាប់ទាំងអស់នោះទៅវិញទេ" ពាក្យសម្ដីររបស់Fouthបានដៀលខ្លាំងៗ រហូតដល់meenគេទ្រាំនិងស្ដាប់ពាក្យពិតមិនចង់បាន រៀបនិងដាល់Fouthទៅហើយតែក៏ត្រូវបានGeminiហៅ
"Meenបានហើយ...យើងបានដឹងពីកន្លែងដែលpingទៅហើយ"Geminiដើរមកចាប់ស្មារmeen
ហើយបានប្រាប់ពីកន្លែងដែលpingទៅនោះ មិនអោយចាំយូរmeenក៏បានទៅយ៉ាងលឿន បន្សល់ទុកGeminiដែលកំពុងដើរទៅជិតFouthនោះ. Geminiបានដើរទៅជិតហើយយកដៃទៅចាប់ចង្កាFouthអោយងាកមុខ
"អេ៎?? នេះគឺឯង??"geminiបានភ្ញាក់នុងមនុស្សដែលគេឃើញបន្តិចហើយក៏សើច
ចំណែកFouthវិញគ្រាន់តែងាកមុខឃើញGeminiភ្លាម គេក៏ហូរទឹកភ្នែកមកដោយមិនដឹងខ្លួនភ្លាម..
"បាត់អូនយូរហើយ ក៏មិននឹកស្មានដល់ថាអូនមកប្ដូរមុខរបរមកធ្វើជាអ្នកបំបែកគូរគេសោះបែបនេះសោះ..."
"ឯងគ្មានតម្លៃស្អីមកហៅយើងថា អូនទេ"Fouthបានតបដោយស្រែក
"ជុក ជុក បងគ្រាន់តែសួរអូនទេតើ អូនកុំទាន់ចិត្តក្ដៅពេកមើល"Geminiបាននិយាយដោយសម្លេងបែបព្រាននារី ដៃក៏គេមិនទុកយូរគេបានយកដៃគេទៅស្ទាបសក់Fouthថ្នមៗ
"បាត់យូរហើយ អូនមាននឹកប្ដីម្នាក់នេះទេ អូនសម្លាញ់??"
By Genla 🕊️