ក្រោយពីនិយាយគ្នាដឹងរឿងអស់ហើយរាងតូចនិងគ្រប់គ្នា បាននាំគ្នាទៅមន្ទីរពេទ្យតែម្ដងដើម្បីដំណើរការវះកាត់ឲ្យ ម្ដាយរបស់ខ្លួនដែលកំពុងធ្ងន់នេះមិនចង់ចាំយូរនោះទេគ្រប់គ្នាបាននៅអង្គុយរង់ចាំនៅខាងក្រៅយ៉ាងអន្ទាក់សារបំផុត សូម្បីបងប្រុសរបស់Taeក៏បានមកដែរម្នាក់ៗសុទ្ធតែបារម្ភ
" គាត់នឹងឆ្លងផុតជាមិនខានទេណាឯង... " Jimin និយាយ លួងចិត្តរាងតូចឲ្យស្ងប់សិនមើលទៅគេនៅមិនស្ងៀមសោះ ដើរចុះឡើងៗរហូត ។ ម្ដាយចូលពេទ្យមិនបារម្ភទើបចម្លែក
" មែនហើយ...អង្គុយចុះសិនទៅ " Hobi រាងតូចក៏យល់ព្រម អង្គុយចុះក្បែរបងប្រុសរបស់គេ ។ រយៈពេលយូរគួរសម ពេលនេះគ្រូពេទ្យបានចេញមកហើយដោយទឹកមុខស្រស់ ទៀតផងអាចបញ្ជាក់បានហើយ...រាងតូចក៏ស្ទុះទៅសួរនាំគេ ចង់ដឹងណាស់
" ម៉ាក់ខ្ញុំយ៉ាងម៉េចហើយ " Tae
" គាត់បានអស់អីហើយ...ការវះកាត់ជោគជ័យហើយខ្ញុំនឹង ប្ដូរគាត់ឲ្យទៅបន្ទប់ធម្មតាវិញ " Dc និយាយទាំងញញឹមគ្រប់គ្នាលឺហើយក៏សប្បាយចិត្តមែនទែនហើយអោបផងអី ផងតាមអារម្មណ៏រំភើប...
" អរគុណពេទ្យហើយ " Tae
" មិនអីទេជាតួនាទីខ្ញុំ!ចឹងសុំទៅសិនហើយ " Dc និយាយ ហើយក៏ដើរចេញទៅធ្វើការរបស់គេបន្តទៀតនិងទៅរៀប ចំបន្ទប់ឲ្យអ្នកជម្ងឺផងដែរ ។ ឯរាងតូចវិញសប្បាយជាងអីទៅ ទៀតដោយសារគេមិនចង់ឃើញម៉ាក់គេឈឺនោះទេ...
< បន្ទប់ពេទ្យ >
" មែនហើយ! ឯងបានលុយមកពីណាព្យាបាលម៉ាក់ " NJ ងាកមកសួរនាំប្អូនប្រុសគេនៅមិនទាន់ដឹងនៅឡើយទេថា ប្អូនបានប្រាក់មកពីណានោះព្រោះគេទើបចេញពីធ្វើការ ហើយប្អូនខលឲ្យមកមន្ទីរពេទ្យចឹងហើយក៏មិនបានសួរនាំ ច្រើនទៀត...
" ចាំខ្ញុំប្រាប់បងពេលក្រោយ... " Tae
" យើងមានរឿងនិយាយគ្នា...មោះមកតាមខ្ញុំ " JK និយាយ ហើយក៏ចាប់ទាញដៃរាងតូចទៅតាមបាត់ដោយមិនឲ្យអ្នក ណាឃាត់ទាន់នោះទេ បានមកដល់កន្លែងស្ងាត់ហើយទើប ពួកគេចាប់ផ្ដើមនិយាយគ្នា...
" ការងារនោះជាអ្វីទៅ? " Tae សម្លឹងមុខនាយហើយក៏ សួរភ្លាមតែម្ដងគេចង់ដឹងណាស់
" ហឹម...ឯងត្រូវទៅសេអ៊ូលជាមួយយើង! ហើយចាប់ផ្ដើម រៀបខ្លួនដើម្បីមកធ្វើជាប្រពន្ធយើង " JK រាងតូចលឺហើយ ក៏បើកភ្នែកឡើងធំៗនេះគេស្ដាប់ច្រឡំឬយ៉ាងម៉េចនឹងតែអត់ ទេគេមិនបានច្រឡំទេគឺលឺបែបនឹងមែន
" ថាម៉េច? ធ្វើប្រពន្ធលោកនឹងហេ៎ស? កើតដែរ? ខ្ញុំជាប្រុសនឹង " Tae សួរជាច្រើនសំណួរទៅកាន់នាយទាំង មនដឹងថាគួររៀបខ្លួនយ៉ាងម៉េចទេបើមកនិយាយជាមួយគេ មិនប្រាប់ពីមុនមកទេ...
" សាកបានដឹង! ឯងប្រកែកមិនបានទេខ្ញុំបានចេញលុយឲ្យ ឯងច្រើនណាស់ " JK
" ធ្វើក៏បាន! ប្រាប់មកខ្ញុំត្រូវធ្វើអីខ្លះ " Tae អស់ជម្រើស ហើយទើបត្រូវយល់ព្រមទោះមិនចង់ក៏ប្រកែកមិនបានដែរ នាយបានរៀបរាប់ពីគម្រោងការរបស់គេប្រាប់ទាំងអស់ឲ្យបានរាងតូចនឹងធ្វើការបានល្អឬអាចនិយាយបានថាសម្ដែង ទៅឲ្យវាសមក៏បានដែរ...
[ ... ]
បន្ទាប់ពីនិយាយគ្នារួចរាល់អស់ហើយក៏មកបន្ទប់ពេទ្យវិញ ដែលម៉ាក់គេគេងសម្រាកហើយនាយក្រាស់ក៏ត្រូវគេងនៅ ទីនេះមួយសិនដែលបើចេញទៅពេលនេះវាអាចយប់បាន ដល់ចឹងហើយនៅមួយយប់សិនទៅកុំឲ្យពិបាក...
រាងតូចក៏បានមកនិយាយរឿងទាំងអស់មកប្រាប់បងប្រុសឲ្យ បានដឹងផងបើពេលគេទៅជាមួយនាយនឹងមិនចាំបាច់ពិបាក បកស្រាយច្រើនទៀតនោះទេ..
" អរគុណលោកហើយដែលបានចេញថ្លៃព្យាបាលឲ្យខ្ញុំផ្ញើរ មើលប្អូនប្រុសខ្ញុំផង " NJ គេមានប្អូនតែមួយនឹងទេគេមាន ការបារម្ភខ្លះៗដែលនឹងណាចិត្តចង់ទៅតាមដែលតែនៅមាន ម្ដាយឲ្យនៅមើលថែមិនអាចទៅជាមួយបានទេ
" កុំបារម្ភអី... " JK
" ឯងទៅផ្ទះហើយរៀបចំកន្លែងឲ្យពួកគេសម្រាកទៅទីនេះ ទុកឲ្យបងវិញ " NJ រាងតូចក៏យល់ព្រមហើយក៏បាននាំគ្នា ចេញទៅផ្ទះវិញដើម្បីបានរៀបចំអាហារនិងកន្លែងគេងឲ្យ ផងដែរទោះផ្ទះគេតូចមែនតែក៏អាចមានបន្ទប់សម្រាប់គេង បានដែលអាចនឹងគ្រាន់ហើយ...
[ .... ]
" រួចហើយ...យប់នេះលោកគេងនៅទីនេះចុះ " Tae ងើប ឈរវិញក្រោយពីបានរៀបចំរួចរាល់ហើយដោយមាននាយ នៅជាមួយដែល
" មើលទៅឯងមិនពាលដូចជីមីននិយាយនោះទេ " JK តាមគេសង្កេតមើលឃើញថានាយតូចមើលទៅធម្មតាៗមិនបាន សាហាវអីដូចដែលជីមីននិយាយឡើយមើលចុះរាងឡើងតូចចេះវៃគ្នាដែលឬ? មិនជឿទេ...
" ខ្ញុំមិនមែនក្មេងពាលទេ... " Tae ងាកមុខចេញទៅវិញថា ដើរចេញហើយនឹងហាស៎តែនាយឃាត់
" អេ~មានអីញាំទេយើងឃ្លានហើយ " JK អង្អែលពោះតិចៗមកយូរហើយមិនបានអីចូលពោះបន្តិចផងនឹងបើមិនឃ្លាន ទើបចម្លែកហើយ... នាយតូចមិនបាននិយាយអីច្រើនទេតែ ងក់ក្បាលជំនួសហើយក៏ដើរទៅបាត់នាយក្រាស់ក៏ទៅតាម
< ផ្ទះបាយ >
" នេះចេះមានម្ហូបសល់មួយចានដែល..កុំអីលោកអត់ " Tae នុិយាយហើយក៏ដួសដាក់ចានឲ្យនាយនិងយកទៅឲ្យដល់ កន្លែងទៀត ><
" ញាំម្ហូបសល់ធ្វើមើលតែឆ្កែហើយ " JK
" លោកនិយាយខ្លួនឯង...គ្រាន់តែប៉ុន្នឹងវាមិនស្លាប់ទេលោក ញាំទៅ " Tae និយាយហើយក៏ទៅអង្គុយនៅតុម្ខាងទៀត គឺអង្គុយឲ្យបានគ្នាជាមួយនាយនឹងឯងណាមួយគេមិនដឹងថា ត្រូវធ្វើអីទៀតផងនៅនិយាយគ្នាលេងក៏ល្អដែល...
" មែនហើយ...ហេតុអីលោកមិនទៅយកមនុស្សស្រីមកធ្វើជាប្រពន្ធរបស់លោកវិញទៅ " Tae មកពីឆ្ងល់ពេកឃើញ មនុស្សស្រីក៏មានហេតុអីមិនទៅរកបែរជាមករកគេឲ្យជួយ ទៅវិញកាន់តែមិនយល់ហើយខ្វះណាស់ឬ? បានត្រូវជាគេ នោះប្រកែកមិនបានទៀតសេដណាស់ ><
" យកមនុស្សស្រីមកនាំតែជាប់ដៃទេ...ខ្លាចថាយកមកជួយ តែបែរជាមកចាប់ខ្ញុំវិញ " JK
" ហឹម...វាមិនទាំងអស់នោះទេ! មនុស្សប្រុសខ្លះក៏អាចមាន ដែលលោកមិនគិតថាខ្ញុំនឹងចាប់ទេហេ៎ស " Tae គេគ្រាន់តែសួរធម្មតាៗទេមិនបានយកជាការឡើយតែមានដឹងណា ថានាយឆ្លើយមកយ៉ាងម៉េចនោះ...
" ចឹងក៏ល្អដែល...តែថាយើងមិនមែនទំនេរគឺមានម្ចាស់ហើយគ្រាន់តែរកជំនួយ " JK ពិតមែនហើយនាយមាន សង្សារហើយតែប៉ាម៉ាក់ត្រូវមកបង្ខំឲ្យរៀបការជាមួយស្រី ផ្សេងចឹងហើយគេត្រូវរកអ្នកផ្សេងទៀតដើម្បីមកជួយគេ ព្រោះគេដឹងថាប៉ាម៉ាក់គេមិនបានពេញចិត្តនឹងសង្សារគេទេ
" មានសង្សារហើយតែក៏មករកខ្ញុំឲ្យជួយទៅវិញ " Tae
" ហួយ...កុំឆ្ងល់ច្រើនពេកអី! ពេលចប់ការងារហើយឯងអាច មកវិញបានហើយត្រូវចាំអ្វីដែលខ្ញុំប្រាប់ឯងផង " JK រាងតូចក៏ងក់ក្បាលបញ្ជាក់ថាគេដឹងហើយខ្លាចតែភ្លេចម៉ងនេះ
" ខ្ញុំទៅរកជីមីនហើយ...ញាំហើយទុកចានឲ្យស្រួលផង " Tae និយាយហើយក៏ងើបទៅរកមិត្តយ៉ាងលឿនខ្ជិលនៅ ជាមួយមនុស្សចឹងណាស់មើលក៏ដឹងថាចង់បានតែផល ប្រយោជន៍នឹងមុខនឹងនោះ >< នេះបើគេបានដឹងមុនណា ថាជាការងារអីគេមិនព្រមឡើយតែដោយសារនាយមិន ព្រមប្រាប់ហើយនៅត្រូវការប្រាក់ទៀតចឹងក៏គ្មានជម្រើស
TO BE CONTINUED ....