#ពេលយប់
នាយក្រាស់បានចុះមកខាងក្រោមជាមួយនឹងនាយតូចមក ព្រមគ្នាដើរចូលមករកតុបាយដោយមានខ្សែភ្នែកប៉ាៗមើល មករហូតមិនដាក់ឡើយដូចយើងនឹងជាជនល្មើសចឹងតាម មើលគ្រប់សកម្មភាពតែម្ដងហើយ...
" ដួសបាយទៅ " លោកស្រីចនបាននិយាយប្រាប់អ្នកបម្រើ ឲ្យរៀបចំទៅដោយសារឃើញមកជុំគ្នាហើយបើនៅទៀត ខ្លាចមានសង្រ្គាមកើតឡើងនៅក្នុងតុបាយមិនខានទេមើល តែភ្នែកនិងទឹកមុខប្ដីក៏ដឹងបាត់ហើយ ។ ការញាំអាហារពេល យប់នេះមើលទៅស្ងៀមស្ងាត់ណាស់តែដូចជាមិនរលូតទេ
" អួយយ...ប៉ាក្មេកយ៉ាងម៉េចនឹង " Tae និយាយឡើងងាក ទៅមើលប៉ារបស់នាយដោយស្នាមញញឹមនិងការបារម្ភ លាយចូលគ្នាដែល
" ប៉ាចាស់ហើយម៉េចញាំបាយដូចក្មេងចឹង " JK ឃើញថា ចានញាំឡើងជ្រុះមកលើខ្លួនរបស់គាត់ដោយសារអី?ក៏មក ពីនាយតូចនឹងហើយតែក៏ព្រោះប៉ាក្មេកគេមុនទេមិនចឹងក៏ ទៅធ្វើបាបវិញដែល...
" អាក្មេងឆ្កួត! ធ្វើឲ្យយើងប្រលាក់អស់ហើយ " លោកចន ក្រោកឈរស្រែកឲ្យម៉ាត់ៗមកពីចិត្តគាត់ក្ដៅពេក
" អ្នកណាធ្វើទៅ? ប៉ាក្មេកមិនប្រយ័ត្នខ្លួនឯង " Tae
" ឯង...កុំគិតថាកូនយើងស្រលាញ់ហើយឯងមកមាយាបាន នោះយើងនឹងចាត់ការឯង " លោកចន និយាយខ្លាំងៗចង្អុល មុខនាយតូចចំៗដោយការមិនចូលចិត្តបន្តិចសោះឡើយគាត់ មិនពេញចិត្តៗទេហេតុអីក៏កូនប្រុសគាត់យកប្រពន្ធជាប្រុស ទៅវិញមិនអាណិតចិត្តគាត់ខ្លះទេឬ?
" ប៉ាក្មេកស្អីចិត្តអាក្រក់បែបនេះ! ចង់កំចាត់កូនប្រសារ បំបែកបំបាក់ប្ដីប្រពន្ធគេវាបាបណាលោកប៉ា.. " Tae រៀបរាប់ផងកាយវិការផងមានអាលេងទឹកមុខទៀតសែន ខ្នាញ់ហើយលោកអើយ ><
" អ្នកណាប៉ាឯង? ដរាបណាយើងនៅរស់យើងមិនទទួល ឯងជាកូនប្រសារដាច់ខាត... " លោកចន
" ចឹងលោកប៉ាឆាប់ស្លាប់ទៅ " Tae លឿនពេកនិយាយ ចេញទៅបាត់ប្រាប់ហើយថាមនុស្សគេលឿនណាស់ហើយក៏ត្រង់ៗទៀត លោកចនលឺហើយមុខឡើងក្រហម គាត់ខឹងពេកឡើងចង់ស្ទះខ្យល់ហើយនឹង..
" មើលៗ...ហឺយ! មើលទៅនឹងហេ៎សប្រពន្ធឯងអ្នករើស វាចង់ដាក់ទំនាយយើងហើយ " លោកចន ដកដង្ហើមញាប់ៗ ដោយការខឹងក្រោតជាខ្លាំងមិនមានអ្នកណាមកតមាត់មិន ឈប់ជាមួយគាត់ដូចជានាយតូចនោះឡើយ
" ប៉ាៗ...សម្រួលអារម្មណ៏សិនទៅ " JK
" ហឹម...បងចិត្តត្រជាក់ៗណាកុំខឹងច្រើនពេក " លោកស្រីចនលើកដៃអង្អែលលើទ្រូងប្ដីតិចៗដើម្បីឲ្យគាត់បានចិត្ត ត្រជាក់ខ្លះ
" ប៉ាក្មេកខឹងច្រើនពេកឆាប់ស្លាប់ណាស់..ប្រយ័ត្នមិនបាន នៅបំបែកពួកខ្ញុំណា " Tae នៅឆ្លៀតបន្ថែមមកទៀតណា ចង់ឲ្យគាត់ខឹងណាស់មើលទៅតែបន្ទោសគេក៏មិនបានដែរ អ្នកណាឲ្យមករករឿងគេមុនធ្វើអីបើនៅម្ខាងម្នាក់ទៅក៏មិន មកឈឺក្បាលអីដែល មនុស្សដូចនាយតូចនេះណាមិនងាយ មានពាក្យថាចាញ់ឡើយសម្រាប់គេ ><
" បានហើយៗ...យើងទៅបន្ទប់វិញទៅ " Jk ខ្លាចថាបែក ផ្ទះជាងនឹងក៏ទាញដៃនាយតូចទៅបន្ទប់វិញយ៉ាងលឿនមក ថ្ងៃដំបូងប៉ុន្នឹងហើយចុះបើយូរជាងនឹងទៀតគេតឹងទ្រូងស្លាប់ ហើយ...
< បន្ទប់គេង >
" នែ ម៉េចក៏ឯងទៅនិយាយបែបនោះដាក់គាត់ " JK ចូល មកដល់ក៏ថាឲ្យនាយតូចបាត់ហើយទោះយ៉ាងណាក៏មិនគួរ ថាគាត់ដែលយ៉ាងណក៏យល់ថាជាមនុស្សចាស់ផង
" អ្នកណាឲ្យគាត់ទាត់ធាក់កៅអីខ្ញុំ! ចាស់ហើយមករករឿង ក្មេងទៀតថាឲ្យប៉ុន្នឹងនៅស្ទើរផង " Tae
" ស្អី? នៅស្ទើរទៀត! កុំនិយាយចឹងទៀតខ្ញុំយកឯងមកជួយ មិនមែនមកបង្ករឿងនោះទេ " JK
" នឹងក៏ជួយហើយ! ខ្ញុំមិនឲ្យប៉ាលោកមកធ្វើបាបខ្ញុំងាយៗទេ មានទៅមានមក...កុំបន្ទោសខ្ញុំមកពីប៉ាលោកមុន " Tae ថាហើយក៏ឡើងទៅដាក់ខ្លួននៅលើគ្រែបាត់ដោយទឹកមុខ ក្រញូវស្អប់ណាស់ជួយហើយនៅខុសទៀតបានរត់ទៅផ្ទះ វិញលូវនឹង...
" នែៗ...លោកឡើងមកធ្វើអីដែល " Tae
" ឡើងមកគេងនឹងហើយ...យ៉ាងម៉េច? " JK លើកចិញ្ចើម ឡើងបន្តិចគេចង់គេងម៉េចក៏ចាំបាច់សួរដែលណ៎
" មិនបាន! គេងនៅក្រោមទៅ.. " Tae
" ស្អីគេ? ខ្ញុំជាម្ចាស់ផ្ទះណាម៉េចបានជាខ្ញុំត្រូវគេងក្រោម " JK មែនហើយមកដេញម្ចាស់ផ្ទះទៅគេងនៅក្រោមឥត ហើយខ្លួនគេងនៅលើគ្រែចឹងវាមិនសមសោះ
" ខ្ញុំគេងក្រោមក៏បាន...ឆឹស " Tae ថាហើយក៏ងើបចុះហើយក៏ទៅរកមើលកម្រាលក្រាស់ៗយកមកក្រាលគេង ដើម្បីកុំឲ្យរងារពេកទាំងមុខស្អុយ ។ រៀបចំរួចហើយក៏ដាក់ ខ្លួនគេងហើយនឹងហាស៎នាយក្រាស់ក៏និយាយឡើង..
" មកគេងខាងលើវិញមក...យើងគេងក្រោមក៏បាន " JK ដោយសារមិនដាច់ចិត្តមើលទៅហៅគេមកជួយហើយឲ្យ គេងនៅលើឥដ្ឋបែបនេះទៀតដូចមិនសមសោះឡើយដូច ជាអាក្រក់ពេកហើយ...
" មិនបាច់ទេ! ខ្ញុំគេងបាន... " Tae
" កុំរឹងពេកឡើងមកគេងលើមក...លឿនឡើង " Jk ដោយ ខ្ជិលប្រកែកច្រើនទើបងើបទៅគេងនៅលើវិញនាយក៏មក គេងនៅក្រោមក្បែរគ្រែនឹងឯងបន្ទាប់មកពួកគេក៏សង្ងំគេង រៀងខ្លួនទៅមិនមាននិយាយអ្វីទៀតនោះទេ...
#ព្រឹក
មេឃបានជះពន្លឺឡើងចាំងចូលបន្ទប់កម្លោះៗមួយគូនោះធ្វើ ឲ្យពួកគេបានក្រោកឡើងព្រមគ្នា ។ ពួកគេពុតខ្លួនមុននឹង ងើបចេញពីកន្លែងគេងរៀងខ្លួននិងទៅសម្អាតខ្លួនម្ដងម្នាក់
" គេងលក់ស្រួលទេ " JK ចេញមកពីបន្ទប់ទឹកវិញក៏សួរទៅ កាន់នាយតូចទាំងញញឹមមកពីឃើញថាគេគេងយូរណាស់ ទើបងើប...
" ហឹម..ខ្ញុំទៅងូតទឹកហើយ " Tae ងក់ក្បាលបន្តិចហើយក៏ ទាញកន្សែងចូលទៅបន្ទប់បាត់ទាំងភ្នែកនៅបិទនៅឡើយ ដើរទៅក៏ * ផូស * បុកទ្វាបន្ទប់ទឹក
" អួយយ...អាទ្វាចង្រៃយ៍! ស៊យទាំងព្រឹក " Tae រអ៊ូឡើងតិចៗមកស៊យស្អីទេបុកក្បាលនឹងទ្វាបន្ទប់ទឹកឡើងស្វាងអស់ហើយងងុយស្អីនឹងលែងហើយ ។ នាយក្រាស់ក៏ហួសចិត្តដែលមើលចុះសស្លាក់សស្លើកណាស់ធ្វើមើលតែក្មេង។
បន្ទាប់ពីរៀបចំខ្លួនរួចអស់ហើយក៏នាំគ្នាចុះមកខាងក្រោម ជាមួយគ្នា...
" ម៉ាក់ធ្វើអីនឹង.. " JK
" រៀបចំម្ហូបទុកឲ្យប៉ាឯងនឹងណា " លោកស្រីចននិយាយ ទាំងញញឹមស្រស់មើលទៅគាត់មិនមានចរឹកដូចប្ដីនោះទេ
" ខ្ញុំជួយណាអ្នកម៉ាក់ " Tae និយាយហើយក៏ចូលទៅជួយ គាត់ដោយចេញពីចិត្តពិតៗមកពីគេទំនេរមិនដឹងធ្វើអីចឹងក៏ ចេះតែរកអ្វីមកធ្វើកុំឲ្យធុញពេកនឹងណា..
" ហឹម..អ្នកម៉ាក់ពូកែធ្វើម្ហូបដល់ហើយ " Tae រៀបចំជាមួយគ្នារួចហើយក៏មកនិយាយសរសើរម៉ាក់ក្មេកដោយ ស្នាមញញឹមគេមិនបានយកចិត្តអីទេតែនិយាយការពិតទៅ វិញទេ ><
" នែ មកនេះ..ឯងមានលឺយើងហៅទេ " Mrr.Jeon ចុះមកក៏ស្រែកហៅនាយតូចលឺៗតែមើលទៅគេដូចជាមិនបានលឺសោះនៅឈរស្ងៀមៗមើលទៅដូចចង់ឌឺម៉េចទេ
" ប៉ាក្មេក! ខ្ញុំមិនមែនឈ្មោះឯងទេ " Tae ងាកមកនិយាយ ដោយស្នាមញញឹមប្រាប់ថាគេក៏មានឈ្មោះហេតុអីមិនហៅ
" យើងចង់ហៅចឹងមានបញ្ហាទេ " លោកចន ងើបឈរសម្លក់នាយតូចមិនដាក់ភ្នែកឡើយ
" បើចឹងប៉ាក្មេកទៅប្រើម្នាក់ឈ្មោះឯងនឹងទៅ " Tae និយាយហើយក៏ដើរចេញទៅបាត់ធ្វើប្រងើយធ្វើឲ្យលោកចនខឹងឡើងដូចបាយពុះយ៉ាងចឹងនេះនាយតូចហ៊ាន ណាស់មកតមាត់ជាមួយគាត់ចរឹកបែបនេះមិនឲ្យស្អប់បាន យ៉ងម៉េចទៅ ><
" ប៉ា..គេនិយាយក៏ត្រូវ! ប្រពន្ធខ្ញុំឈ្មោះថេយ៍លើកក្រោយ ប៉ាហៅឲ្យចំៗឈ្មោះទៅ " JK
" អាកូនចង្រៃ..កាន់ជើងគ្នាណាស់ "
" កាន់ជើងយ៉ាងម៉េចប៉ា..បើកាន់មែនប្រពន្ធខ្ញុំដើរមិនកើតទេណា " JK ប៉ាគេលឺហើយសែនគ្រឺតណាស់នេះ ឌឺទាំងប្ដីទាំងប្រពន្ធម៉ងហើយដូចមិនយល់សាច់ការស្អីសោះ នាយតូចឈរសើចខ្លាំងៗដុតគាត់ថែមទៀតហើយ..
" ហិៗ..ប៉ាក្មេកកុំសម្លក់ខ្ញុំពេកប្រយ័ត្នជ្រុះចេញមកទៅ " Tae សើចផងនិយាយផ្គើនឲ្យថែមទៀតលោកចនសម្រួល អារម្មណ៏វិញហើយក៏បានចេញទៅធ្វើការបាត់ទាំងចិត្តនៅ មិនសុខចិត្តនៅឡើយទេតែគាត់សុខចិត្តចាញ់សិនចុះចាំសងវិញក៏មិនហួសពេលដែល ><
TO BE CONTINUED....