抖阴社区

Act 25 : Why you getting shy ?

Start from the beginning
                                    

"និយាយឆ្កួត!!!"។ នាងក្រមុំក៏ស្ទុះទៅលើទុកឲ្យ Jimin ឈរសើចហើយមេការក៏ដើរមកក្បែរគេ។

"នេះអ្នកនាងនឹងលោកប្រុសឃ្លានទេចា៎? បើឃ្លានចាំនាងខ្ញុំរៀបចំជូន!!"។ មេការក៏សួរនាំហើយនាយសង្ហាក៏ក្រវីក្បាល។

"ពួកខ្ញុំមានរបស់ផ្សេងសម្រាប់ញាំុហើយ!!! អរគុណមេការច្រើនណាស់!!"។ នាយសង្ហាក៏និយាយប៉ុន្នឹងទុកឲ្យមេការឈរឆ្ងល់នឹងសម្តីគេថាបានន័យដល់ណាទៅ។

<ក្រាក>កាយក្រាស់របស់កម្លោះសង្ហាក៏បើកទ្វារបន្ទាប់នាងក្រមុំមុននឹងទាញវាមកបិទវិញមិនភ្លេចចាក់គន្លឹះនោះទេហើយគេមិនមាត់ករបែរជាឈរពិតខ្នងនឹងទ្វារសម្លឹងមើលនារីរូបស្រស់ដែលកំពុងឈរដោះសម្លៀកបំពាក់គិតថានឹងងូតទឹកតែមិនបានដឹងថាមានមនុស្សចូលមកឡើយរហូតដល់វិនាទីដែលនាងបែរមកក៏ភ្ញាក់ផ្អើលមុននឹងលើកដៃមកខ្ទប់ដងខ្លួន។

"បង-បងចូលមកពីពេលណានឹង? នេះ-នេះអូនកំពុងតែផ្លាស់ខោអាវបងចេញទៅ!!! មកឈរមើលអូនធ្វើអីប្រុសរោគចិត្ត!!"។ បើទោះជាធ្លាប់នែនិត្យរាងកាយជាមួយគ្នារួចមកហើយក្តីក៏ Yurin នេះនៅតែបង្ហាញអាការៈអៀនខ្មាស់កាលបើឃើញប្រុសសង្ហានេះមកឈរក្រពាត់ដៃសម្លឹងនាងដែលពេលនេះនៅសល់អាវក្នុងបម្រុងថាដោះខោចេញតែមិនទាន់បានដោះក៏ឃើញមកឈរច្រងរៗបាត់ទៅហើយ។

"អាវ៎!!!! រោគចិត្តឯណាទៅ Rin !!! នេះជាបងតើ!!! មានអ្នកណាផ្សេងទៅ!!! អូនចាំបាច់ធ្វើអីប្លែកៗចឹងទេ?"។ នាយសង្ហាក៏និយាយធ្វើរំភើយទាំងការពិតពេលនេះកែវភ្នែកកំពុងតែរេរាសម្លឹងមើលរាងកាយស្អាតឥតខ្ចោះរបស់នាងក្រមុំ។

"ជាបងតើវាយ៉ាងម៉េច? ទៅជាបងក៏មិនត្រូវខ្វះសុជីវធម៍មកឈរមើលគេដោះខោអាវចឹងដែរណា៎!! នេះបងចេញសិនទៅ!!"។ នាងក្រមុំនៅតែទទូចដាក់គេតែនាយសង្ហាក៏ញាក់ស្មា។

"ខ្វះសុជីវធម៌? ងាប់ហើយ Rin !!! នេះអូនមើលកុនភាគច្រើនពេកទេដឹងបានជាបែបនេះ!!!! សង្សារខ្លួនឯងមកឈរមើលខ្លួនឯងដោះសម្លៀកបំពាក់ខុសត្រង់ណា៎? មកធ្វើជាអឺមអៀនទៅកើត!!! អូនចាំមើលបងណា៎!!!"។ នាយសង្ហានិយាយក៏ដើរមកក្បែរនាងហើយក៏លើកដៃក្រាស់មកប្រលេះឡេវអាវសាមីរបស់ខ្លួនម្តងមួយគ្រាប់ចេញយ៉ាងប្រងើយធ្វើឲ្យ Yurin នេះស្រឡាំងកាំងតែម្តង។

Win On Your Naughty Heart ( ?????????????????????? ) ???( Completed ? )Where stories live. Discover now