វីឡាត្រកូល Min ....
ពេលនេះនៅមុនរបងវីឡាដ៏ធំស្កឹមស្កៃនេះក៏មានរាងកាយសង្ហាដែលពេលនេះមើលទៅស្រម៉េវស្រម៉ូវជាទីបំផុតអង្គុយផ្អែកខ្លួននឹងរបងដូចជាពិបាកភ្នែកខ្លាំងណាស់បានបិទភ្នែកលង់លក់នឹងដំណេកដោយមិនដឹងខ្លួននោះឡើយរហូតដល់មានមនុស្សដើរមកដាស់អង្រួនស្មាគេទើបនាងបើកភ្នែកដោយភាពនៅងីងើ។
"លោកប្រុស Min !!! លោកប្រុសចា៎!!! នេះក្រោកឡើងសិនមកចា៎! ម៉េចក៏មកគេងនៅមុខវីឡាបែបនេះចឹង?"។ មេការចំណាស់របស់វីឡានេះក៏ដើរមកអង្រួននាយសង្ហាទើបគេបើកភ្នែកហើយក៏មកងាកសម្លឹងមើលមេការដោយភាពមិនទានស្វាងស្មារតីប៉ុន្មានតែក្រោយមកក៏ស្ទុះក្រោកតែម្តង។
"ឯណា Rin មេការ? នាងចេញមកហើយនៅ? ខ្ញុំចង់ទៅរកនាង? សុំអង្បរឲ្យចខ្ញុំបានជួបនាងផងទៅមេការ?"។ នាយសង្ហាពេលនេះក៏អង្វរករមេការចំណាស់តែគាត់ក៏ចងចិញ្ចើមហើយដកដង្ហើមធំមុនឹនឹងលូកដៃចូលហោប៉ៅហើយហុចចិញ្ចៀនមួយចង់មកឲ្យ Jimin ។
"អ្នកនាងមិននៅទីនេះទៀតទេលោកប្រុស!!!"។ សម្តីមួយម៉ាត់ស្របនឹងចិញ្ជៀនដែលបានហុចមកឲ្យនាយសង្ហានេះធ្វើឲ្យ Jimin ភាំងភាន់ស្មារតីអស់ទៅហើយ។
"និយាយថាម៉េច? ហើយ-ហើយជាអ្វី? នាងទៅណា?"។ Jimin សួរដោយអារម្មណ៍សេសសោះក្នុងខ្លួនទាំងដៃកាន់ចិញ្ជៀនរៀបការត្បូងពេជ្រនោះដែលគេស្គាល់ច្បាស់ថាជារបស់ Yurin ។
"អ្នកនាងបានប្រគល់វាមកឲ្យខ្ញុំហើយប្រាប់ថាយកវាមកជូនលោកប្រុសវិញ!!! ហើយខ្ញុំសុំទោសផង!!! ព្រោះពួកខ្ញុំមិនអាចប្រាប់បានទេថាអ្នកនាងនៅទីណា! សុំលោកប្រុសមេត្តាត្រលប់ទៅវិញចុះ!!!"។ មេការនិយាយដដែលៗហើយក៏អោនមុខចុះហើយ Jimin ក៏ចាប់ផ្តើមរលីងរលោងតែក៏ញញឹមបែបសើចចំអកនឹងខ្លួនឯងហើយក៏ងក់ក្បាលតិចៗ។
"ខ្ញុំមិនជឿ!!! មិនជឿថាគេគេចនឹងខ្ញុំបានទេ!!"។ នាយសង្ហានិយាយហើយក៏តម្រង់ទៅរថយន្តគេហើយបើកបរចេញទៅហើយនៅតែមេការដែលសម្លឹងមើល Jimin ដោយក្តីអាណិតដូចគ្នា។
"មានរឿងរ៉ាវអីក៏ដល់ថ្នាក់នៀកទៅអ្នកនាង!!! លោកប្រុស Park តស៊ូណាស់ទៅហើយតែអ្នកនាងបែរជាមិនអាណិតគាត់សោះ!!! សង្ឃឹមថាអ្នកនាងខ្ញុំនឹងទន់ចិត្តទៅចុះ!!"។ មេការក៏និយាយតិចៗខណៈដើរទៅកាន់វីឡាក្រោយពីគាត់ត្រលប់ពីការបញ្ចប់កិច្ចការក្នុងនាមជាអ្នករៀបចំជញ្ជូនឥវ៉ាន់របស់ Yurin ទៅឲ្យនាងដើម្បីសម្រាប់ឲ្យនាងចាកចេញទៅបារាំងនៅថ្ងៃនេះទើបជាហេតុដែលគាត់ទទួលបានចិញ្ចៀននេះពីនាងយកមកប្រគល់ឲ្យនាយសង្ហា។

YOU ARE READING
Win On Your Naughty Heart ( ?????????????????????? ) ???( Completed ? )
Romance??????????????? ( Healing Love On Old Scars : last season )" ????????????????????" ????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jimin X Min Yurin ?? Auth...