"មិនអីទេ...Rin ....ទៅវិញចុះ!!"។ នាយកម្លោះមិនចង់ឲ្យនាងក្រមុំបារម្ភក៏ខំញញឹមតែនាងក្រមុំក៏ចងចិញ្ចើមដាក់គេ។
"ឆ្កួតទេរឺ? មិនអីទៀតរឺ? ឈាមហូរពីក្បាលអស់ស្លាប់គិតយ៉ាងម៉េច? ក្រោកទៅ! មកអង្គុយខាងនេះវិញមក! ខ្ញុំបើកឡានជូនលោកទៅពេទ្យ!!"។ Yurin ក៏ស្រែកថាឲ្យគេតែនាយកម្លោះក៏សម្លឹងមើលមុខនាងរបៀបស្អុយតិចៗ។
"តែថ-...!"។ Jimin ចង់បដិសេធតែត្រូវក្រសែកំណាចនាងសម្លក់។
"យ៉ាងម៉េច? លោកស្តាប់ខ្ញុំទេ Park Jimin ? រឺចង់ឲ្យខ្ញុំទៅរក Ren Katsuki វិញ?"។ នាងក្រមុំក៏បានលេសគំរាមគេទើបនាយសង្ហាក៏ក្រវីក្បាលមុននឹងក្រោកមកផ្លាស់កន្លែងជាមួយនាងហើយនាងក្រមុំក៏លួចញញឹមចុងមាត់បន្តិចដែលគេនៅតែចាញ់ល្បិចបោករបស់នាង។
មន្ទីរពេទ្យ....
"អ្នកជម្ងឺគេប្រះថ្នេរដេរក្បាលត្រង់របួសចាស់តែប៉ុន្នឹង! នេះគ្រាន់តែដេរបន្ថែមទេ! មិនអីទេអាចនាំគេទៅសម្រាកនៅផ្ទះវិញបានណា៎! តែសុំអ្នកនាងជួយមើលថែអ្នកជម្ងឺផង!!! កុំឲ្យប៉ះពាល់របួសដេរទៀត! មិនល្អទេ!"។ បន្ទាប់ពីរៀបចំដេរក្បាលឲ្យគេរួចគ្រូពេទ្យក៏ចេញមកនិយាយជាមួយ Yurin ហើយនាងក៏ងក់ក្បាលលាយលំនឹងការងឿងឆ្ងល់ដែរតែក៏ឃើញថានាយកម្លោះដើរចេញមកទើបនាងរហ័សទៅគ្រាគេ។
"យ៉ាងម៉េចហើយ? នេះឈឺខ្លាំងរឺអត់?"។ នាងក្រមុំក៏សួរដោយសម្លេងទន់នឹងទឹកមុខបារម្ភទើប Jimin ងាកមកញញឹម។
"មាន Rin នៅក្បែរលែងឈឺហើយ!!។ នាយកម្លោះតបដោយបេះបួយទោះបីក្បាលឈឺក៏ដោយធ្វើឲ្យនាងក្រមុំសម្លក់គេ។
"ឆ្កួតទេហេ៎? ក្បាលបែកប៉ុន្នឹងហើយនៅញ៉ែស្រីបានទៀត!"។ នាងក្រមុំក៏ថាឲ្យគេបណ្តើរគ្រាគេទៅក្រៅបណ្តើរ។
"ឈឺតែក្បាលតើ! មានឈឺមាត់រឺក៏ឈឺបេះដូងឯណាត្រូវអត់?"។ Jimin ក៏ញាក់ចិញ្ចើមដាក់នាងមុននឹងនាងក្រមុំក៏សម្លឹងគេដោយហួសចិត្តហើយក៏នាំគ្នាមកដល់ចំណតឡានមុននឹងបើកបរចេញទៅផ្ទះនាយសង្ហា។
វីឡា Jimin...
ពេលដែលមកដល់នាងក្រមុំក៏គ្រានាយកម្លោះមកដល់លើបន្ទប់គេងហើយនាងក៏បម្រុងថាចង់ត្រលប់ទៅវិញតែត្រូវ Jimin ស្រវាចាប់ដៃជាប់។

YOU ARE READING
Win On Your Naughty Heart ( ?????????????????????? ) ???( Completed ? )
Romance??????????????? ( Healing Love On Old Scars : last season )" ????????????????????" ????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jimin X Min Yurin ?? Auth...