抖阴社区

Act 32 : You can't compare to me !

Start from the beginning
                                    

Incheon airport ...

នារីរូបស្រស់កំពុងស្ថិតក្នុងឈុតថ្លៃថ្នូរសីុវិល័យជាមួយវ៉ាលីធំៗជាច្រើនបានអង្គុយកាន់ Passport នឹង Visa របស់នាងដោយទឹកមុខស្រពោនទើបខំលើកវែនតាមកពាក់ដើម្បីបិទបាំងកែវភ្នែកហើមក្រហមនោះ។

"អ្នកនាង!!! នេះអ្នកនាងពិតជាសម្រេចចិត្តទៅនៅបារាំងមិនវិលមកនៅកូរ៉េវិញពិតមែនរឺ?"។ អ្នកជំនិតដែលជាអ្នកមើលថែនាងក៏ជាអ្នកមកជូនដំណើរនាងនៅថ្ងៃនេះក៏សួរនាំហើយនាងក្រមុំក៏ដកដង្ហើមធំ។

"ខ្ញុំមិនចង់នៅកន្លែងដែលធ្វើឲ្យខ្ញុំមានរបួសស្នាមមិនចេះស្វាងទេ!!! ខ្ញុំស្រលាញ់ទឹកដីកំណើតណាស់!!! ចង់រស់នៅទីនេះជាជាងទៅរស់នៅស្រុកក្រៅ!! តែខ្ញុំគ្មានជម្រើសទេ!!"។ នាងក្រមុំក៏តបមកវិញហើយពេលនេះតំណក់ទឹកភ្នែកក៏ស្រក់ហូរពេលដែលនឹកដល់ពេលដែកនាងត្រូវឃ្លាតឆ្ងាយ។

ការចាកចេញលើកនេះគឹនាងមានគម្រោងរួចហ់យថានាងនឹងមិនវិលមកជាដាច់ខាតហើយសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងគ្រប់យ៉ាងនៅកូរ៉េនឹងមិនដឹងមិនលឺអ្វីពីមនុស្សម្នាក់នោះហើយគេនោះគឺគ្មានរណាក្រៅពី Park Jimin ទេតែនាងពិតជាពិបាកធ្វើព្រោះស្តាយដែលនាងមានស្នេហាឲ្យគេជ្រាលជ្រៅជ្រុលពេកទើបធ្វើឲ្យខ្លួនរបួសខ្លាំងបែបនេះ។

"អឺម....ខ្ញុំទៅបន្ទប់សិនណា៎!!"។ នាងក្រមុំក៏ក្រោកឈរហើយរត់ទៅសំអាតមុខដែលមានដាមទឹកភ្នែកចេញ។

បន្ទប់ទឹក ...

ពេលនេះនាងក៏មកដល់ឡាបូលាងដៃបស់បន្ទប់ទឹកព្រលានយន្តហោះហើយក៏រហ័សទាញវែនតាខ្មៅចេញនាំឲ្យកែវភ្នែកដែលធ្លាប់តែស្អាតនោះក៏បង្ហាគភាពហើមក្រហមដោយសារតែនាងយំយែកពេញមួយរាត្រីនោះអីហើយពេលនេះក៏មិនស្រកព្រោះនាងកំពុងតែបន្ថឺភាពខកចិត្តបន្ថែមទៀតទៅហើយក៏ខំលើកដៃលាងមុខ។

"អីយ៉ា!!! ស្មានថាជានរណា? តាមពិតជាស្រីថ្ងៃមុនសោះណ៎!!"។ កំពុងតែលុបលាងមុខសុខៗក៏មានសម្លេងស្រួយស្រេះមួយបន្លឺឡើងទើប Yurin រហ័សងាកមកសម្លឹងក៏ដឹងថាជានរណា។

"អូយ!!! ស្លាប់ហើយ!!! នេះខូចចិត្តហ៎បានជាភ្នែកក្រហមដូចជាគេវាយបែបនេះ? គួរឲ្យអាណិតណាស់នៀក!!"។ នារីម្នាក់នោះគ្មាននរណាក្រៅពី Layla នោះទេដែលបានមកឌឺដងផ្លែផ្កាឲ្យនាងក្រមុំ។

Win On Your Naughty Heart ( ?????????????????????? ) ???( Completed ? )Where stories live. Discover now