抖阴社区

Act 36 : False expectation !

Start from the beginning
                                    

"នេះយ៉ាងម៉េចទៅហើយ Ji ? Rin គេកើតអីទៅ?"។ នាយកម្លោះចាស់ជាប្តីរូបសង្ហានោះក៏ដើរទៅក្បែរប្រពន្ធគេមុននឹងត្រកងចង្កេះនាងហើយសួរនាំ។

"គឺបង Rin គាត់សុំសម្រាកសិនហើយ!!! ប្រាប់ថាប្រហែលជារោគក្រពះ!!! នេះបង Rin ធ្លាប់ឈែក្រពះហេ៎?"។ Jiyou ក៏ក៏សួរប្តីនាងហើយនាយកម្លោះក៏ចងចិញ្ចើមក្រវីក្បាល។

"បងក៏មិនច្បាស់ដែរអូន!!! ព្រោះថាបងមិនសូវបាននៅក្បែរប្អូនទេ!! តែបើតាមបងគិតស្រី Rin នៀកមិនងាយឈឺទេជម្ងឺបែបនឹងទេ!!! នាងគឺញាំុអាហារទៀងទាត់ខ្លាំងណាស់!!! ឈឺក្រពះងាយៗបានយ៉ាងម៉េច?"។ នាយកម្ល៉ក៏និយាយតាមការយល់ដឹងពីប្អូនស្រីរបស់គេមកប្រាប់ប្រពន្ធហើយនាងតូចក៏កាន់តែសង្ស័យមួយកម្រិតទៀត។

"នៅអូនកំពុងតែគិតអីនឹង Ji ?"។ Yoongi សម្លឹងឃើញទឹកមុខភរិយាគេហាក់មានចម្ងល់ទើបនាងក្រមុំយើងចងចិញ្ចើមហើយងើបមុខសម្លឹងមើលប្តីនាងដោយអេះអុញហើយក៏សម្រេចនិយាយរឿងក្នុងចិត្តចេញតែម្តង។

"អូនគិតថា-!"។ នាងក្រមុំនិយាយបែបនេះហើយក៏ជំទើតជើងឡើងទៅខ្សឹបដាក់ដាក់ត្រចៀកស្វាមីនាងធ្វើឲ្យ Yoongi ក្រោយពីស្តាប់ចប់ក៏បើកភ្នែកធំៗសម្លឹងមុខភរិយាដោយក្តីភ្ញាក់ផ្អើលតែម្តង។

Seoul , Korea

ភោជនីយដ្ឋាន J.S ...

នៅក្នុងភោជនីយដ្ឋានយ៉ាងប្រណីតដែលល្បីថាមានភ្ញៀវចេញចូលមិនចេញហើយក៏ជាកម្មសិទ្ធរបស់អ្នកស្រីត្រកូល Jeon នោះឯង។

"លោកបានទៅជួប Jimin ហេ?"។ នៅក្នុងនោះក៏សង្កេតឃើញក្រមុំកម្លោះមួយគូដែលបានណាត់គ្នាមកញាំុអាហារនៅទីនេះដោយមិនមាននរណាក្រៅពីនារីឆ្មើងឆ្មៃ Won Layla នឹងកម្លោះជប៉ុន Ren Katsuki នោះទេ។

"ត្រូវហើយ!!! សភាពវាអាក្រក់មើលណាស់!!! ខ្ញុំថាមិនយូរតិចទៀតនឹងឆ្កួតជាមិនខាន!!"។ Ren និយាយបណ្តើរក៏លើកកាំបិតមកអារសាច់គោហើយចុចវាមកដាក់ចូលមាត់ទំពារយ៉ាងឆ្ញាញ់។

"ដល់ថ្នាក់នឹងផងរឺ? ហឹស!!! សមមុខហើយ!!! នរណាដែលឲ្យពួកគេធ្វើបាបពួកយើងមុនធ្វើអី!"។ Layla ក៏បន្ទរដោយការសមចិត្តហើយ Ren ក៏ញញឹម។

Win On Your Naughty Heart ( ?????????????????????? ) ???( Completed ? )Where stories live. Discover now