"លោក-លោកនិយាយតែផ្តាស! ខ្ញុំមិនដែលស្គាល់ថាលោកឯងជានរណាផងម៉េចក៏និយាយស្តីផ្តេសផ្តាសយ៉ាងនេះ?"។ នាងក្រមុំក៏ព្យាយមកាឡៃការពិតហើយសម្លក់នាយតែនាយកម្លោះនេះហាក់មិនចុះចាញ់មានតែសើចបន្ថែមពេលឃើញរឹកពាររបស់នាង។
"អ្នកនាងមិនស្គាល់ខ្ញុំតែខ្គុំស្គាល់អ្នកនាងច្បាស់ណាស់!!! អ្នកនាងជាប្រពន្ធដែលមិនទាន់រៀបការរបស់ Park Jimin នឹងមែនទេ? ក្រែងគេនឹងស្លាប់នៅប្រទេសបារាំងដោយសារជួយអ្នកនាងបាត់ហើយហី? មិនត្រឹមតែប៉ុន្នឹងទេអ្នកនាងមានកូនស្រីម្នាក់ទៀតផងត្រូវទេ? ខ្ញុំថាត្រូវមែនទេ?"។ បុរសនោះរៀបរាប់គ្រប់យ៉ាងច្បាស់ដូចជាថ្ងៃធ្វើឲ្យ Yurin កាន់តែវិលវល់ហើយនាងក៏កាន់តែភ័យលើសដើមពេលដែលមនុស្សដែលនាងមិនបានស្គាល់សោះថាជានរណា? មកពីណា? ធ្វើអី? មានទំនាក់ទំនងអីនឹងនាងហើយនឹង Jimin មកស្គាល់សាវតារបស់នាងច្បាស់ម្លឹងៗ។
"ផ្តេសផ្តាស!!!!! ឲ្យសោរមកខ្ញុំវិញ!!! ឲ្យមកវិ-អាយ៎!!"។ នាងក្រមុំមិនចង់ជជែកបន្តក៏កញ្ឆក់យកសោរពីដៃគេតែក៏ក្រគាស់ជើងនឹងស្បែកកែងរបស់ខ្លួនឯងហើយក៏ដួលតែក៏បានកម្លោះនេះជួយត្រកងនាងក្នងរង្វង់ដៃមុននឹងនាងប៉ះទង្គិចទៅលើដី។
រាងស្តើងពេលនេះក៏ត្រូវបានច្រមិលចូលរង្វង់ដៃដ៏កក់ក្តៅនេះធ្វើឲ្យនាងភ្លឹកអស់ច្រើននាទីព្រោះតែរវង្វង់ដៃនេះវាហាក់បីដូចជាកក់ក្តៅនឹងមានអារម្មណ៍ថាដូចជាស្គាល់យូរហើយមានក្លិនខ្លួនមួយនេះទៀតដែលនាងមិនបំភ្លេចបានឡើយបើទោះជាស្លាប់រាប់រយជាតិទៀតក៏នាងមិនអាចភ្លេចក្លិនប្រសើរមួយនេះបានឡើយ។
"នៅក្នុងរង្វង់ដៃខ្ញុំកក់ក្តៅទេអ្នកនាង?"។ កំពុងតែភ្លឹកសម្លឹងមុខគេនាយកម្លោះក៏សួរសំណួរនេះមកកាន់នាងធ្វើឲ្យក្រមុំភ្ញាក់ផ្អើលមុននឹងប្រញាប់ងើបចេញពីរង្វង់ដៃគេយ៉ាងរហ័សហើយច្រានគេចេញគេទៅម្ខាងហើយសោរឡានរបស់នាងដែលស្ថិតក្នុងដៃនាយកម្លោះនោះក៏ក៏ជ្រុះទៅលើដីដោយនាយមិនបានប្រយ័ត្នបង្កើតជាឪកាសឲ្យនាងក្រមុំរហ័សយកមកកាន់ក្នុងដៃនាងវិញហើយស្ទុះទៅរកឡានរបស់នាងហើយក៏ប្រញាប់បើកបរចេញទៅដោយមិនមាត់ករ។

YOU ARE READING
Win On Your Naughty Heart ( ?????????????????????? ) ???( Completed ? )
Romance??????????????? ( Healing Love On Old Scars : last season )" ????????????????????" ????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jimin X Min Yurin ?? Auth...
Act 50 : Who is this guy ?
Start from the beginning