ម៉ោង១០យប់
យប់ទន់ទេរបន្តិចទៅហើយតែវ៉ាយ៍លេតនាងក៏មិនទាន់ចូលសម្រាកនៅឡើយ ស្រីតូចនៅអង្គុយខាងមុខភ្នក់ភ្លើងដែលបង្កាត់ទុកនៅលើវាលខាងមុខផ្ទះរបស់អុំស្រី នាងអង្គុយអោបក្បាលជង្គង់ខ្លួនឯងនៅទីនោះព្រមជាមួយនឹងទឹកមុខក្រៀមក្រោះចាប់តាំងពីនាងបានលឺពាក្យក្រើនរំលឹករបស់អុំស្រីរួចមក។
មានសំនួរជាច្រើនលោតឡើងក្នុងខួរក្បាលរបស់វ៉ាយ៍លេត អារម្មណ៍ល្អៗដែលនាងមានចំពោះទំនាក់ទំនងរវាងនាងនឹងជីមីនកន្លងមកក៏បែរជាលែងច្បាស់លាស់ដូចជាកាលពីមុន នាងបែរជាមិនច្បាស់ថាគេនឹងគិតច្បាស់លាស់លើទំនាក់ទំនងមួយនេះដូចជានាងរឺក៏អត់នោះ។
"ហេតុអីក៏ខ្ញុំបែរជាមានអារម្មណ៍បែបនេះ?"
"អារម្មណ៍អីទៅ?" ស្ងាត់ៗក៏មានសំឡេងគ្រលរមួយបន្លឺពីក្រោយខ្នងវ៉ាយ៍ដែលនាំឲ្យនាងរហ័សងាកមើលទៅការមកដល់របស់គេ ថេយ៍ចូលមកអង្គុយកៀកក្បែរនឹងវ៉ាយ៍រួចក៏ភ្ញាក់បន្តិចកាលបើឃើញអាវវែងនៅលើខ្លួនរបស់នាង។
"ខ្ញុំខំតែដើររកការពិតកូនស្វាខ្លះយកពាក់សោះ" វ៉ាយ៍លេតក៏ចាប់អារម្មណ៍នឹងពាក្យនិយាយរបស់ថេយ៍ ស្រីតូចក៏អោនមើលអាវក្រៅនៅលើខ្លួននាងរួចក៏ដោះវាចេញបម្រុងចង់ឲ្យទៅថេយ៍វិញតែគេក៏ឃាត់។
"ខ្ញុំនិយាយលេងទេ វ៉ាយ៍ច្រកសិនចុះអាវមួយនេះវាកក់ក្ដៅណាស់ណា៎" ថេយ៉ុងលូកដៃទាញអាវនោះកាន់តែខ្ពស់ដាក់ពាក់លើខ្លួនរបស់វ៉ាយ៍ទាញក្តោបចូលគ្នាដើម្បីឲ្យនាងបាត់រងា ទឹកមុខរបស់គេក៏នៅតែញញឹមជាប់ដដែល។
"ថេយ៍នៅមិនទាន់ងងុយទេរឺ?"
"សំនួរនេះខ្ញុំគួរតែជាអ្នកសួរដល់វ៉ាយ៍ទៅវិញទេ វ៉ាយ៍កំពុងតែមិនស្រួលខ្លួនហេតុអីក៏នៅអង្គុយម្នាក់ឯង អាំងភ្លើងនៅខាងក្រៅទាំងអាកាសធាតុរងាបែបនេះ? ស្អែកត្រូវត្រឡប់ទៅវិញផងមិនអ៊ីចឹងហេស៎?" ថេយ៍សួរនាំព្រោះតែបារម្ភ ហើយគេក៏កាន់តែបារម្ភខ្លាំងទៀតពេលដែលឃើញវ៉ាយ៍លេតបង្ហាញទឹកមុខក្រៀមក្រោះមកកាន់គេក្រោយពីបានលឺសំនួរទាំងនោះរួចមក។
"ខ្ញុំគេងមិនលក់ គិតដល់រឿងតិចតួចនឹងណា៎ថេយ៍!" វ៉ាយ៍ក៏និយាយព្រមទាំងដកដង្ហើមធំបែបតានតឹងចិត្តតែនាងមិនដឹងថាគួរប្រាប់ទៅកាន់ថេយ៉ុងបែបណាឡើយ បានតែអង្គុយសំឡឹងមើលមុខគេបែបនោះឯង។
"បើវ៉ាយ៍មានអារម្មណ៍មិនល្អចង់បានអ្នកលួងលោម វ៉ាយ៍អាចអោបខ្ញុំបាន ខ្ញុំមិនប្រកាន់ទេ" ថេយ៍ដំបូងឡើយនិយាយលេងទេ គេក៏មិនបានរំពឹងថាវ៉ាយ៍លេតនឹងចូលមកអោបគេពិតមែនបែបនេះឡើយ ទឹកមុខលេងសើចរបស់គេអម្បាញ់មិញក៏ប្ដូរមកជាភិតភ័យវិញកាលបើគេបានលឺសំឡេងយំខ្សឹបខ្សួលរបស់នាង ដៃមាំម្ខាងលូកកាន់ក្រសោបស្មារបស់នាងទាំងមានចម្ងល់ជាច្រើនក្នុងខួរក្បាលរបស់គេ។
"វ៉ាយ៍មានរឿងអី?"
"ថេយ៍កុំទាន់សួរបានទេ? ខ្ញុំ..ខ្ញុំមិនចង់និយាយពីវាពេលនេះទេបានទេ?" ថេយ៍ក៏មិនបានដេញដោលតែក៏លូកដៃអង្អែលក្បាលលួងលោមនាងនាគ្រានោះតាមបំណងដែលវ៉ាយ៍ចង់បាន។
តែថាសកម្មភាពរបស់ពួកគេទាំង២នាក់ក៏មិនអាចគេចផុតពីក្រសែភ្នែករបស់មនុស្សប្រុសម្នាក់ដែលអាចនិយាយបានថាជាអ្នកដែលឃ្លាំមើលពួកគេទាំង២នាក់តាំងពីដើមមកទល់ពេលនេះ សកម្មភាពលួងលោមគ្នាទៅវិញទៅមករវាងវ៉ាយ៍នឹងថេយ៉ុងក៏ជាអ្វីដែលគេស្អប់ ស្អប់ជាទីបំផុតហើយនាពេលនេះ។
(ស្រឡាញ់គ្នាខ្លាំងណាស់? ល្អតើ!..) ជីមីននិយាយស្របនឹងដៃមាំក្ដាប់ណែនសឹងតែបាក់ម្រាម បូកផ្សំជាមួយនឹងភាពលាក់កំនួចគួរឲ្យខ្លាច។
គេគិតធ្វើអីទៀតហើយ?

YOU ARE READING
???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]
Romance???????? ?????????????????????????????????????????????????????? ???????????????????????????.. - ????? ??????? x ???????? ?????????
???????+??
Start from the beginning