抖阴社区

???????

839 24 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៩៨

ក្រោយពីចំណាយពេលមួយសន្ទុះឈរសំឡឹងមើលប្រពន្ធកូនរបស់គេសើចសប្បាយនឹងរង់ចាំរហូតដល់ពួកគេចូលទៅខាងក្នុងផ្ទះអស់ទើបអ្នកដែលជាឪពុកនឹងជាប្ដីម្នាក់នេះបង្ខំចិត្តនាំខ្លួនចាកចេញទៅទាំងចិត្តមិនចង់ទាល់តែសោះ។
"ហ៊ឹម" សំឡេងគ្រលរធំគ្រហឹមនឹងដើមករបង្ហាញភាពតានតឹងព្រមទាំងភាពហត់នឿយ គេដើរដាក់កាសែតតាមផ្ទះនីមួយៗដូចជាអ្វីដែលគេតែងតែធ្វើជារៀងរាល់ថ្ងៃ ជីវិតរសាត់អណ្ដែតរបស់គេរស់ពឹងតែការងារអស់ទាំងនេះ ត្បិតក្រោយពីមានបញ្ហាមកគេក៏ត្រូវបានសង្គមជាន់ឈ្លីនឹងលែងទទួលយកទោះបីជាគេជាមនុស្សមានសមត្ថភាពខ្លាំងដល់កម្រិតណាក៏ដោយ ព្រោះថាសម័យនេះគេគិតរឿងសម្បកក្រៅច្រើនជាងសមត្ថភាពខាងក្នុង បើទោះជាអ្នកមានបទពិសោធន៍មានចំណេះដឹងទូលំទូលាយថ្នាក់ណាក៏ដោយឲ្យតែសាងកំហុសក្នុងសង្គមម្ដងរួចហើយអ្នកក៏នឹងអស់ផ្លូវដែលត្រូវដើរ ដូចជាជីមីនពេលនឹងអ៊ីចឹង។
គិតមកដល់ចំណុចមួយនេះពេលណាជីមីនតែងតែស្ដីបន្ទោសដល់ខ្លួនឯង នឹកឃើញដល់អតីតកាលដែលរឿងទាំងនេះធ្លាក់ទៅលើវ៉ាយ៍ នាងត្រូវបានសង្គមជាន់ឈ្លីដល់ថ្នាក់មិនអាចនឹងដកដង្ហើមបាន តែនាងក៏មិនចុះចាញ់នឹងខំប្រឹងជម្នះវា ទាំងដែលរឿងទាំងនេះមិនមែនជាកំហុសរបស់នាង តែជាទង្វើរបស់គេព្រោះតែគេចងសងសឹកនាងនឹងត្រកូលរបស់នាង មូលហេតុនេះហើយដែលគេមិនហ៊ានមកយាយីជីវិតនាងទៀត បានត្រឹមតែលបលួចសំឡឹងមើលទៅនាងនឹងកូនពីចំណាយប៉ុណ្ណោះ។
"ហេតុអីក៏ថ្ងៃនេះពូជីននឹងអ្នកគ្រប់គ្នាមកទីនេះ?" ដំណើរបោះជំហានចាកចេញស្របនឹងមន្ទិលសង្ស័យដែលនាំឲ្យនាយរហ័សរហួនដើរទៅកាន់ហាងលក់កាសែតមួយដែលនៅក្បែរនោះរួចចោលភ្នែកសំឡឹងមើលទៅប្រតិទិនដែលដាក់ព្យួរជាប់នឹងផ្លូវចូលហាងឯណោះ ថ្ងៃខែទាំងនោះក៏រំលឹកដាស់សតិរបស់ជីមីនអោយនឹកឃើញច្បាស់ថាថ្ងៃនេះមិនមែនជាថ្ងៃធម្មតាឡើយ តែវាជាថ្ងៃពិសេស។
"ត្រូវហើយ! ថ្ងៃនេះជាថ្ងៃកំណើតកូនវីន.. ហេតុអីក៏យើងមិនចងចាំបែបនេះ?" ជីមីនគោះក្បាលខ្លួនឯងតិចៗហាក់ខឹងដែលសូម្បីតែថ្ងៃពិសេសរបស់កូនក៏នាយមិនអាចចងចាំបាន នេះគេជាប៉ាប្រភេទណា៎ទៅ?
(បងមីន?!) ខណៈពេលដែលគេកំពុងតែឈរស្មឹងស្មាថម្នាក់ឯងក៏មានសំឡេងតូចស្រាលមួយបន្លឺឡើង តែវាក៏ហាក់នៅឆ្ងាយល្មមគួរសមអោយជីមីនងាកសំឡឹងមើលនឹងដឹងថាជាអ្នកណាមុននឹងគេប្រញាប់នាំខ្លួនចាកចេញទៅយ៉ាងលឿន មិនសូម្បីតែនៅជួបនិយាយសំណេះសំណាលជាមួយនឹងគ្នាអីបន្តិចសោះឡើយ។
ជីមីនបន្តដឹកកាសែតដាក់តាមផ្ទះរហូតទាល់តែដល់ថ្ងៃរសៀលបន្តិចទើបគេឈប់កង់សម្រាកនៅក្រោមដើមឈើដែលមានម្លប់ត្រឈឹងត្រឈៃរួចក៏ចុះមកអង្គុយទល់ខ្នងនឹងគល់ឈើធំនោះ ដៃមាំលូកទាញយកកញ្ចប់បាយដែលគេបានទិញយកមកដួសហូបទាំងអស់កម្លាំងកំហែងព្រោះត្រឹមតែមួយព្រឹកនេះគេក៏ជិះកង់សឹងតែមួយជុំក្រុងមួយនេះទៅហើយដើម្បីដើរដាក់កាសែតតាមផ្ទះព្រោះបើសិនជាការងារចប់លឿនគេក៏អាចទៅផ្ទះបានឆាប់មិនឲ្យម្ដាយនឹងប្អូនរបស់គេបារម្ភនោះឡើយ។
"ហ៊ឹសៗ" កំពុងតែព្យាយាមទំពារបាយសុខៗជីមីនក៏ស្រាប់តែក្អកឡើងគឃូសព្រោះតែគេប្រញាប់ខ្លាំងពេក នាយក៏ស្រវ៉េស្រវ៉ារកមើលទឹកនៅក្នុងកាតាបតែវាក៏អស់បាត់ទៅហើយ សុខៗក៏មាននរណាមិនដឹងហុចដបទឹកមកអោយគេ។
"អរគុណណាស់.." ជីមីនអោនក្បាលអរគុណគេរួចក៏ងើបមុខឡើងសំឡឹងមើលថាជាអ្នកណាដែលហុចអោយគេ មុននឹងដឹងថាម្នាក់នោះជាមនុស្សតែម្នាក់ដែលគេព្យាយាមរត់គេចកាលពីព្រឹកមិញនោះឯង គេរត់គេចមិនមែនព្រោះតែគេស្អប់ខ្ពើមនាង តែក៏ព្រោះតែគេមានអារម្មណ៍ថាខ្មាសអៀននឹងមិនអាចប្រឈមមុខជាមួយនឹងនាងទាំងបែបនេះបានឡើយ ជីមីនក៏ប្រញាប់បិទប្រអប់បាយរួចប្រញាប់ក្រោកឡើងតែក៏ត្រូវបានអ្នកម្ខាងទៀតចាប់ដើមដៃគេជាប់រួចឃាត់គេមិនអោយទៅ។
"បងមីនស្អប់អេរ៉ានីថ្នាក់នឹងមែនទេ? អេរ៉ានីមិនមានបំណងអាក្រក់អ្វីនោះទេ..ហើយបង..ហេតុអីក៏បង...?" អេរ៉ានីនាងក៏ភ្ញាក់ផ្អើលមិនស្ទើរថាមនុស្សប្រុសមានមុខមានមាត់សុីវីល័យដែលនាយធ្លាប់បានស្គាល់នោះបែរជាធ្លាក់មកដល់ដំណាក់កាលមួយនេះឡើយ។
...
"អ៊ីចឹងបានន័យថាបងមីនរស់នៅជុំជាមួយម៉ាក់នឹងប្អូនស្រីនៅឯជាយក្រុងឯណោះ? ហើយបងក៏ជិះកង់ចម្ងាយរាប់សិបម៉ាយដើម្បីមកដាក់កាសសែតតាមផ្ទះបែបនេះ" អេរ៉ានីសួរនាំទាំងភ្ញាក់ផ្អើលក្រោយពីបានស្ដាប់ការរៀបរាប់ទាំងអំបាលម៉ានរបស់ជីមីនរួចមក នាយឯណោះក៏លើកទឹកភេសជ្ជៈដែលអេរ៉ានីទិញអោយនោះយកមកអកផឹកយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាមិនអាចបរិយាយអ្វីបានច្រើនជាងនេះទៅទៀតក្នុងជីវិត ព្រោះគ្រប់យ៉ាងហាក់រលាយអស់ចាប់តាំងពីថ្ងៃដែលគេព្រលែងដៃវ៉ាយ៍លេតទៅ។
"បើបងមិនយល់ទាស់បងអាចនាំគ្រួសារបងមករស់នៅជាមួយនឹងខ្ញុំបាន ខ្ញុំរស់នៅផ្ទះដែលម៉ាក់ចែកអោយតែម្នាក់ឯងហើយវាក៏មានសល់បន្ទប់ច្រើនដែរ"
"មិនអីទេអេរ៉ានី! បងអរគុណដល់ទឹកចិត្តអូនហើយតែទុកឲ្យបងរស់នៅតាមរបៀបរបស់បងទៅចុះ វាសាកសមបំផុតទៅហើយសម្រាប់មនុស្សប្រុសឃោឃៅយ៉ង់ឃ្នង់ដូចជាបង បងសាកសមនឹងទទួលបាបកម្មមួយនេះហើយ.." ជីមីនក៏មិនអាចនឹងនៅបន្តការសន្ទនាជាមួយនឹងអេរ៉ានីបន្ត គេក៏ក្រោកនាំខ្លួនឡើងរួចទាញកង់កញ្ចាស់ជិះចាកចេញទៅទុកឲ្យស្រីតូចនៅឈរសំឡឹងមើលពីចម្ងាយតែម្នាក់ឯងទាំងតឹងចិត្ត។
"បងនិយាយត្រូវ អ្នកណាសាងអ្វីអ្នកនោះនឹងត្រូវទទួលយកបាបកម្មដែលខ្លួនសាង ហើយខ្ញុំក៏មានចំណែកនៅក្នុងរឿងមួយនោះដែរ..."

???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]Where stories live. Discover now