抖阴社区

???????

927 26 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៧៨

"ហ៊ឹម" វ៉ាយ៍លេតនិយាយស្របនឹងដៃម្ខាងលូកជូតវាសច្រមុះដែលមានឈាមហូរស្រក់ចុះមក តែនាងភ្លេចខ្លួនថានាងនៅច្រកអាវរបស់ជីមីននៅឡើយទេ បើសិនជាមកឃើញច្បាស់ជាបន្ទោសនាងស្លាប់មិនខាន គិតប៉ុណ្ណេះហើយវ៉ាយ៍ក៏នាំខ្លួនក្រោកចេញពីកៅអីរួចបន្តហួសបំណងចង់យកអាវផ្សេងដែលជារបស់នាងយកមកប្ដូរតែនាងក៏ភ្លេចថាវានៅបន្ទប់ចាស់ខាងក្រោមឯណោះ។
"ចំមែន!!" វ៉ាយ៍ពោលទាំងធុញទ្រាន់បន្តិចរួចទើបនាំខ្លួនឯងចុះទៅកាន់ជាន់ខាងក្រោមឯណោះភ្លាមទាំងដែលនាងមិនទាន់ជូតឈាមចេញពីច្រមុះអស់នៅឡើយផង ព្រោះតែប្រញាប់ពេកទើបនាងចុះទៅខាងក្រោមលឿន ដល់ថ្នាក់អ្នកដែលកំពុងតែរៀបចំម្ហូបឯណោះអត់មិនឆ្ងល់មិនបាននឹងប្រញាប់រត់ចេញមកមើលក៏ឃើញថាវ៉ាយ៍នាងកំពុងតែដើរទៅកាន់បន្ទប់ចាស់ នាងក៏តាមទៅមើល។
"វ៉ាយ៍..រកអីមែនទេ?" នែលលីបន្លឺសំឡេងស្របនឹងម្ចាស់កាយតូចងាកបែរមករកនាងនាំអោយនែលលីភ្ញាក់ផ្អើលនឹងបើកភ្នែកធំៗស្រវ៉េស្រវ៉ាហូតក្រដាសជូតមាត់ប៉ុន្មានសន្លឹកយកទៅជាមួយផង។
"ខ្ញុំ..អេ៎!" មិនចាំដល់វ៉ាយ៍បញ្ចប់សេចក្ដីផងនែលលីក៏កាន់អូសដៃនាំនាងទៅអង្គុយនៅលើកៅអីមួយនៅក្នុងបន្ទប់នោះ ដោយនាងអោនចុះរួចទាញក្រដាសនោះយកមកជូតឈាមដែលនៅហូររឹមៗលើច្រមុះរបស់បងថ្លៃស្រីនាង ទោះបីជាវ៉ាយ៍នាងចង់ក្រោកឡើងក៏នែលលីចាប់ស្មារបស់នាងជាប់មិនឲ្យក្រោកនៅរង់ចាំទាល់តែនាងជូតឈាមទាំងនោះអស់ជាមុនសិន វ៉ាយ៍លេតក៏ឈប់រើបម្រាស់ដោយប្ដូរមកជាអង្គុយសំឡឹងមើលទៅអ្នកម្ខាងទៀតដែលកំពុងតែជូតឈាមឲ្យនាងទាំងទឹកមុខព្រួយបារម្ភជាខ្លាំង។
"វ៉ាយ៍ទៅពេទ្យទៅ,ឲ្យខ្ញុំបានអស់ចិត្តណា៎" ក្រោយពីជួយជូតឈាមវ៉ាយ៍លេតរួចនែលលីក៏ចចេសសុំជូនវ៉ាយ៍ទៅកាន់មន្ទីរពេទ្យឯណោះទៀត វ៉ាយ៍លេតនាងក៏មិនបាននិយាយអីតែក៏លូកបេះដៃនែលលីចេញបន្តិចរួចក្រោកនាំខ្លួនមានពោះមានពុងឡើងមួយជំហរខ្លួន។
"អាចមកពីខ្ញុំធ្វើការងារច្រើន ខ្ញុំមិនអីទេ!" វ៉ាយ៍លេតធ្វើខ្លួនហីៗហាក់មិនចាត់ទុករឿងអម្បាញ់មិញនេះសំខាន់ដូចជាអ្វីដែលនែលលីបានគិតសោះ នាងក្រោកនាំខ្លួនបំណងចង់ទៅខាងក្រៅមើលអង្គរក្សរបស់ជីមីនរៀបចំបន្តិចទៀតតែនែលលីក៏ដើរមកពាំងពីមុខនាង។
"និយាយអ៊ីចឹងក្រែងថ្ងៃនេះវ៉ាយ៍ត្រូវទៅពិនិត្យពោះមិនអ៊ីចឹងហេស៎? ទៅជាមួយគ្នាទេ ខ្ញុំជូនវ៉ាយ៍ទៅហើយពួកយើងមិនចាំបាច់រំខានបងមីនផង ល្អទេ?" ហេតុផលមួយមិនបានការ នែលលីក៏ប្រើហេតុផលមួយផ្សេងទៀតដល់ថ្នាក់ថាវ៉ាយ៍នាងក៏មិនអាចប្រកែកបាន បានត្រឹមតែសំឡឹងមើលទៅនែលលីទាំងជ្រឹមចិញ្ចើម។

???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]Where stories live. Discover now