ទឺត! អាឡូ..
"លោកពូ? និយាយអ៊ីចឹងពូនៅឯណា?" ជីមីនមានមន្ទិលនឹងពាក្យនិយាយរបស់វ៉ាយ៍លេតទើបគេធ្វើអោយប្រាកដចិត្តថាលោកពូរបស់គេនៅឯណា តែថាអ្វីដែលបានលឺនោះវាជាសំឡេងយំអ៊ុលរបស់ក្មេងៗនោះគឺវ៉ូយ៉ននឹងអ៊ុនជីនឹងឯង បានលឺតែប៉ុណ្ណេះជីមីនក៏អាចដឹងបានហើយថារឿងដែលវ៉ាយ៍បាននិយាយមុននេះវាជាការពិត មានរឿងមិនល្អកើតឡើងលើគ្រួសាររបស់លោកពូគេមែន។
(អែមមីជួបនឹងគ្រោះថ្នាក់ពេលនេះនាងកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ឯណោះ បើសិនជាអាចឯងកុំទាន់និយាយប្រាប់វ៉ាយ៍ ពូមិនចង់អោយវ៉ាយ៍បារម្ភច្រើន សឹមអែមមីឆ្លងកាត់ការវះកាត់រួចសឹមពូប្រាប់ឯងម្ដងទៀត)
"បាទ៎លោកពូ! សំណាងល្អ" ការនិយាយទាក់ទងគ្នាក៏ត្រូវបានកាត់ផ្ដាច់ ជីមីនក៏ជ្រឹមចិញ្ចើមខ្លួនឯងនឹកគិតថារឿងអស់ទាំងនេះកើតឡើងបានដោយរបៀបណា? គេគ្រាន់តែបញ្ជាឲ្យកូនចៅទៅរកវ៉ាយ៍នឹងនាំនាងត្រឡប់មកវិញប៉ុណ្ណោះ ចុះនេះជាស្អី? អ្នកណាជាអ្នកបង្ករឿងទាំងអស់នេះ?
(អ្នកនាងវ៉ាយ៍..)
(លែងយើង..លែង!! យើងចង់ជួបចៅហ្វាយពួកឯង) ស្រាប់តែមានសំឡេងចេចចាចពីខាងក្រៅមកដែលនាំឲ្យអ្នកកំពុងតែព្យាយាមគិតរំពៃរកមើលមូលហេតុឯណោះលុបការគិតរបស់ខ្លួនចោលរួចប្រញាប់ចេញទៅមើល។
"បងមីន" មិនមែនមានតែវត្តមានរបស់វ៉ាយ៍ម្នាក់ទេ នែលលីក៏ចូលមកព្រមគ្នាផងដែរ វ៉ាយ៍លេតចូលមកទាំងកម្រោលរួចក៏ចាប់ទាញកអាវរបស់ជីមីនជាប់ណែនព្រមជាមួយនឹងកំហឹងពោរពាសក្នុងខ្លួនតែម្ដង។
"បើសិនជាលោកគិតចង់ឲ្យខ្ញុំទៅរស់នៅក្រោមដំបូលតែមួយជាមួយប្អូនស្រីលោកនោះ សម្លាប់ខ្ញុំចោលទៅល្អជាង..."
"វ៉ាយលេតអាល់ម៉ាឌី!!!!" ជីមីនស្រែកគំហកមួយអស់សំឡេងដាក់វ៉ាយ៍ក៏ព្រោះតែខឹងសម្បារនឹងពាក្យពេចន៍មើលងាយរបស់នាងមកលើប្អូនស្រីខ្លួន តែគ្រប់យ៉ាងក៏ប្រែជាស្ងាត់កាលបើនែលលីឯណោះទម្លាក់ជង្គង់ចំពីមុខវ៉ាយ៍ដោយមិនអៀនខ្មាស។
"អូននែល.." ជីមីនលាន់មាត់ស្របនឹងកែវភ្នែកងាកសំឡឹងមើលឆ្លាស់មកកាន់ស្រីតូចម្នាក់ដែលកំពុងតែកាន់ក្របួចករអាវគេនៅឡើយនោះ។
"ឲ្យខ្ញុំសុំទោសវ៉ាយ៍..សុំទោសដែលខ្ញុំធ្វើអោយនាងមានអារម្មណ៍មិនល្អ សុំទោសដែលជាដើមហេតុអោយបងប្រុសសងសឹកវ៉ាយ៍ទាំងងងឹតងងុលបែបនេះ អោយខ្ញុំក្រាបក្បាលដល់ដីក៏បាន"
"អ៊ីចឹងក្រាបទៅ! នាងដឹងទេថាអំពើអាក្រក់របស់នាងកន្លងមកនេះវាធ្វើអោយអ្នកគ្រប់នាងឈឺចាប់ខ្លាំងប៉ុណ្ណានោះ? នាងក្បត់គ្រប់គ្នា នាងក្បត់សូម្បីតែអ្នកមានគុណរបស់ខ្លួនឯង នាងនឹងបងនាងសុទ្ធសឹងតែជាបិសាចដូចគ្នា អាក្រក់ អាក្រក់ខ្លាំងណាស់"
"វ៉ាយ៍លេត អាល់ម៉ាឌី" ជីមីនស្រែកមួយអស់សំឡេងរួចក៏ទាញវាសដៃវ៉ាយ៍លេតចេញ ស្រីតូចដែលកំពុងតែក្របួចករអាវរបស់គេក៏អស់ជំហដួលអុកគូចថបុកខ្នងនឹងចែងតុក្បែរនោះ។
"អឹក..អូយ៎" វ៉ាយ៍លេតអង្គុយបត់ជើងទាំងចុកអួលត្រង់ខ្នងរបស់នាង កាយតូចហាក់ស្ពឹកកម្រើកមិនបានសោះ ជីមីនមិនបានចាប់អារម្មណ៍អ្វី មានតែនែលលីម្នាក់ប៉ុណ្ណោះដែលមើលឃើញតំណក់ក្រហមហូរតាមប្រឡោះជើងរបស់វ៉ាយ៍លេត មិនបង្អង់នាងក៏ចូលមករកវ៉ាយ៍លូកដៃត្រកងកាយដែលអស់ខ្យល់សន្លប់ទៅនោះ។
"ឈាម..បងមីន វ៉ាយ៍ហូរឈាមហើយ!! ឆាប់នាំនាងទៅពេទ្យទៅ.."
"កូន..កូនវីន"

YOU ARE READING
???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]
Romance???????? ?????????????????????????????????????????????????????? ???????????????????????????.. - ????? ??????? x ???????? ?????????
???????
Start from the beginning