抖阴社区

                                    

ជីមីនឯណេះគេចេញមកខាងក្រៅព្រមជាមួយនឹងទឹកមុខមាំទាំដែលអ្នកគ្រប់គ្នាខ្លបខ្លាច កែវភ្នែកមុតងាកសំឡឹងមើលទៅកាន់ផ្ទៃសមុទ្រដែលធំល្វឹងល្វើយនៅខាងមុខផ្ទះឯណោះ អង្គរក្សរបស់គេម្នាក់ក៏ចូលមកព្រមនឹងលើកកែវកាហ្វេក្ដៅៗមកអោយចៅហ្វាយផង។
"ឈប់សិន!" ជីមីនស្រាប់តែនិយាយឃាត់គេកាលបើអង្គរក្សម្នាក់នោះបំណងនឹងចាកចេញទៅ ជីមីនក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចក៏លូកឈោងយកកែវកាហ្វេមកចឹបបន្តិចហាក់បង្ហើរអារម្មណ៍ឲ្យបានធូរស្រាលបន្តិច។
"ឯងមានអារម្មណ៍បែបណាពេលដឹងថាប្រពន្ធឯងមានកូននោះ?"
"បាទ៎ទាន៎?" អង្គរក្សម្នាក់នោះក៏ភ្ញាក់នឹងសំណួររបស់ចៅហ្វាយនាយបន្តិច តែគេក៏ប្រញាប់សម្រួលឥរិយាបថវិញកាលបើក្រសែភ្នែកកំណាចងាកសំឡឹងមើលមកគេនាំឲ្យគេព្រឺឆ្អឹងខ្នងតែម្ដង ម្ចាស់កាយខ្ពស់ក៏លូកដៃចូលក្នុងហោប៉ៅខ្លួនបន្តិចរួចបើកកាបូបដកយករូបថតមួយចេញមករួចហុចជូនចៅហ្វាយ ជីមីនទទួលយកមកមើលក៏ឃើញថាជារូបថតរបស់ក្មេងប្រុសតូចដែលមានអាយុប្រមាណជាង២ខួបអីហើយ តែគេមើលទៅនៅតែគួរស្រឡាញ់ដដែល។
"អូនតូកូនប្រុសខ្ញុំគេអាយុ២ខួបហើយចៅហ្វាយ"
"យើងដឹងហើយ.." ជីមីនឆ្លើយតបទាំងសោះកក្រោះទៅកាន់កូនចៅដែលនាំអោយគេលេបទឹកមាត់តឹងបំពង់ករ តែគេមិនបានដឹងឡើយថាក្រោមសំឡេងសោះកក្រោះនឹងទឹកមុខមិនសូវរីកមួយនោះបង្កប់ទៅដោយអារម្មណ៍ម៉្យាងដែលគេទើបតែជួបប្រទះដូចគ្នា នោះជាអារម្មណ៍ដែលឪពុកម្នាក់កំពុងមាន។
"ដំបូងឡើងប្រពន្ធខ្ញុំមិនទាន់ប្រាប់ទេចៅហ្វាយ នាងទុកជាការសម្ងាត់រហូតដល់ថ្ងៃកំណើតរបស់ខ្ញុំទើបនាងប្រាប់ ខ្ញុំក៏មានអារម្មណ៍ខុសដែលមិនអាចមើលដឹងនឹងបណ្ដោយឲ្យនាងចេញទៅលក់ទាំងមេឃត្រជាក់កន្លងមក តែថាអូនតូគេកើតមកក៏រឹងមាំ..ដូចម៉ាក់គេនឹងខ្ញុំអ៊ីចឹងចៅហ្វាយ! គ្មានអ្វីមានក្ដីសុខជាងការដែលមានក្មេងតូចមួយកើតមកក្នុងចំណងអាពាហ៍ពិពាហ៍ឡើយចៅហ្វាយ អូនតូធ្វើអោយខ្ញុំផ្លាស់ប្ដូរច្រើនពីមនុស្សដែលមិនចូលក្មេង ស្អប់សំឡេងយំរបស់ក្មេង តែក៏បែរជាមានអារម្មណ៍ថាមានក្ដីសុខក្នុងការមើលថែអូនតូ សំឡេងយំរបស់កូននាពេលព្រឹកជាអ្វីដែលខ្ញុំតែងតែចង់លឺបំផុតណា៎ចៅហ្វាយ" អង្គរក្សម្នាក់នោះនិយាយរៀបរាប់ដូចជានាំជីមីនអោយស្រម៉ៃឃើញទិដ្ឋភាពគ្រប់យ៉ាងដែលអាចនឹងកើតឡើងមកលើគេ ទិដ្ឋភាពក្មេងតូចគេងលើក្រណាត់កន្សែងសំឡឹងមើលមកគេដែលនាំអោយគេស្រាប់តែញ៉ោចស្នាមញញឹមដោយមិនដឹងខ្លួនសោះឡើយ។
"នេះចៅហ្វាយញញឹមរឺទាន៎?" នៅមិននៅអង្គរក្សម្នាក់នោះក៏ស្រាប់តែនិយាយឡើងកាលបើបានឃើញចៅហ្វាយនាយរបស់ខ្លួនអង្គុយកាន់រូបថតកូនរបស់គេហើយញញឹមយ៉ាងមានក្ដីសុខបែបនេះ តែពេលដែលគេនិយាយរួចទឹកមុខនោះក៏ផ្លាស់ប្ដូរមកជាស្មើវិញ កែវភ្នែកមុតងាកបែរទៅរកកូនចៅរួចហុចរូបថតអោយទៅគេវិញទាំងមិនសូម្បីតែមើលមុខគេចំ។
"ជូនលោកដុកទ័រទៅវិញផង យើងចូលទៅសម្រាក"
"បាទទាន៎" ជីមីនបញ្ជាសព្វគ្រប់ក៏ក្រោកពីកៅអីរួចចូលទៅខាងក្នុងបាត់ទុកអោយងង្គរក្សនោះឈរអេះក្បាលទាំងមិនយល់រួចប្រញាប់ចេញទៅធ្វើតាមបញ្ជាចៅហ្វាយ តែថាក៏មានមនុស្សម្នាក់នៅឈរលបលួចមើលទាំងញញឹម នាងបានស្ដាប់លឺការសន្ទនាទាំងអស់ដែលកើតឡើងមុននេះ នាងក៏បានឃើញថាបងប្រុសនាងញញឹមជាប់មាត់កាលបើលឺកូនចៅនិយាយពីរឿងកូន។
"អូនវីនប្រហែលជាចំណុចសំខាន់មកស្រាយខ្សែនេះជំនួសប៉ាម៉ាក់ហើយ! សាធុៗសូមឲ្យគ្រប់យ៉ាងល្អឆាប់ៗទៅចុះ ហិហិ ខ្ញុំសប្បាយចិត្ត" អ្នកដែលសើចនេះជានែលលីនឹងឯង នាងសប្បាយចិត្តដែលបានឃើញបងប្រុសនាងញញឹមនឹងពេញចិត្តជាមួយវត្តមានកូនមួយនេះ នាងសង្ឃឹមថាគ្រប់យ៉ាងនឹងល្អបន្ទាប់ពីនេះ។
ថ្ងៃថ្មីបានឈានចូលមកដល់..
ព្រឹកព្រលឹមនេះហាក់ខុសពីធម្មតាផ្ទះដែលធ្លាប់តែមានអារម្មណ៍ថាល្ហល្ហេវក៏ប្រែមកជាមានអារម្មណ៍ថាកក់ក្ដៅចម្លែក ម្ចាស់ផ្ទះដែលធ្លាប់តែធុញទ្រាន់នឹងការក្រោកឡើងពីព្រឹកក៏បែរជាក្រោកឡើងលឿនខុសពីសព្វដង ម្ចាស់កាយមាំដើរហួសចុះទៅកាន់ជាន់ខាងក្រោមដើម្បីមើលអាហារដែលអ្នកបម្រើរៀបចំឯណោះ គេមើលគ្រប់ជ្រុងជ្រោយទាំងអស់មិនអោយទាស់ចិត្តរួចទើបឡើងទៅខាងលើវិញនាំមុខអ្នកបម្រើម្នាក់ដែលលើកបបរមួយថាសមកជាមួយឯណោះ ជីមីនក៏មិនបានគោះទ្វារផ្ដល់សញ្ញាជាមុនឡើយ គេបើកទ្វារឡើងភ្លាមដែលនាំអោយអ្នកនៅខាងក្នុងឯណោះភ្ញាក់ច្រឡោតរួចប្រញាប់យកអ្វីម៉្យាងយកទៅលាក់នៅក្រោយខ្នង ជីមីនក៏ជ្រឹមចិញ្ចើមរួចក៏ដើរចូលទៅរកនាង។
"នាងលាក់ស្អី?"
"លោកកុំចេញ..លែង..លែងមើស៎ អឹស" ជីមីនមិនបានចុះចាញ់តែក៏លូកដៃដណ្ដើមទាញយកទាល់តែបាន វាជាទូរសព្ទ័ដៃរបស់នាងហើយអ្វីដែលនាំអោយគេក្រពុលមុខភ្លាមៗនោះគឺជាសារឆ្លើយតបគ្នារវាងនាងនឹងថេយ៉ុង មនុស្សតែម្នាក់ដែលនាំនាងចេញពីគេកាលពីលើកមុននោះ។
"ឲ្យមកខ្ញុំវិញ ថេយ៍គេអាចនឹងបារម្ភ"
"បារម្ភហេស៎?" ជីមីនសង្គ្រឺតជើងធ្មេញមុននឹងបោកទូរសព្ទ័នោះទៅលើកម្រាលជូតជើងនាំអោយវាខ្ទៀតចេញទៅម្ខាងដែលនាំអោយវ៉ាយ៍លេតឯណោះបើកភ្នែកធំៗដាក់គេរួចប្រមូលកម្លាំងក្រោកបំណងចង់ចាប់ទាញកអាវគេតែក៏ត្រូវកគេកាន់ក្ដាប់ស្មានាងជាប់ណែន។
"វាជាកូនរបស់អ្នកណា? អាក្មេងមួយនេះ..វាជាកូនរបស់អាចង្រៃថេយ៍មែនទេ?" ពាក្យចោទប្រកាន់របស់ជីមីនក៏នាំឲ្យវ៉ាយ៍លេតនឹកហួសចិត្តជាខ្លាំង នាងតូចក៏ទល់អណ្ដាតរួចក៏សំឡឹងមុខគេទាំងអស់សំណើចចំអក។
"បើកូនវីនជាកូនថេយ៍ពិតមែនខ្ញុំក៏សប្បាយជាងនេះព្រោះយ៉ាងណាក៏ប៉ាគេមិនល្ងង់ដូចជាក្របីបែបនេះ.."
"វ៉ាយ៍លេត អាល់ម៉ាឌី"

???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]Where stories live. Discover now