ព្រឹកថ្ងៃថ្មី..
ថ្ងៃជាវេលាល្អក៏ជាថ្ងៃដែលផ្ទះលំហែមាត់សមុទ្ររបស់នាយកម្លោះត្រកូលវីគ្រីសឯណោះរវល់នឹងអ៊ូអរជាជាងសព្វដងទៅទៀត តាំងពីព្រលឹមម៉ោង៧ វ៉ាយ៍លេតនាងក៏ក្រោកឡើងហាត់ប្រាណតាមទម្លាប់ហើយនាងក៏បានបញ្ជាអោយអង្គរក្សរបស់ជីមីនគ្រប់គ្នាមិនសល់សូម្បីតែម្នាក់មករៀបចំតម្លើងគ្រែនឹងរបស់របរដែលនាងបានទិញទុកបម្រុងសម្រាប់ប្រុសវីន។
ជីមីនចុះពីជាន់ខាងលើមកព្រមជាមួយនឹងដៃកាន់កូនកន្សែងមួយជូតសក់សើមជោគរបស់គេ កែវភ្នែកក៏ងាករកមើលនាងតូចជាប្រពន្ធតែក៏ឈប់កាលបើឃើញនាងកំពុងតែឈរច្រត់ចង្កេះមើលអង្គរក្សជំនិតរបស់គេតម្លើងគ្រែក្មេងលេងនៅជ្រុងម្ខាងនៃបន្ទប់ទទួលភ្ញៀវឯណោះ បើក្រឡេកមើលទៅអង្គរក្សដទៃទៀតឯណោះក៏កំពុងតែរៀបចំយកកំណាត់សុវត្ថិភាពបិទគែមតុទូកៅអីទាំងអស់ ផ្ទះដែលធ្លាប់តែស្ងប់ស្ងាត់ពេលនេះក៏មានសភាពអ៊ូអរខុសពីធម្មតា ជីមីនចុះមកហួសដល់ខាងក្រោមទៀតក៏បានឃើញប្អូនស្រីរបស់គេឯណោះកំពុងតែឈរចម្អិនអាហារនៅផ្ទះបាយទាំងទឹកមុខស្រស់ស្រាយដូចគ្នា ហេតុអីក៏បរិយាកាសក្នុងផ្ទះមួយនេះហាក់ផ្លាស់ប្ដូរម៉្លេះ? រឺក៏ព្រោះតែវត្តមានរបស់នាង?
"ហីយ៉ា! វ៉ាយ៍.." ជីមីនចុះមិនទាន់ដល់ជាន់ក្រោមស្រួលបួលផងនែលលីដែលនៅឯផ្ទះបាយឯណោះក៏កាន់ចានមួយចេញទៅជាមួយផង នាងដើរបង្ហូសទៅរកវ៉ាយ៍លេតដែលនៅឈរបញ្ជាអង្គរក្សពេញរឹកពេញឈ្មោះថាជាលោកស្រីរបស់ផ្ទះនេះ បើទោះបីជាជីមីនមិនទាន់បានប្រគល់សិទ្ធិឲ្យនាងក៏ដោយ។
"មានការអី?" វ៉ាយ៍លេតក៏ជ្រឹមចិញ្ចើមបន្តិចកាលបើនែលលីចូលទៅរកនាង ស្រីតូចអោនមើលក៏ឃើញថាជាចានមានទឹកសម្លបន្តិចនៅក្នុងនោះ វ៉ាយ៍លេតមិនបានគិតច្រើនដៃម្ខាងលើកវែកសក់រួចក៏អោនទៅហាមាត់ចាំនែលលីបញ្ចុកទឹកសម្លនោះ។
"យ៉ាងមិចដែរ?" កាលបើបញ្ចុកវ៉ាយ៍លេតរួចនែលលីក៏សួរទាំងភ័យបន្តិចអីបន្តិចព្រោះខ្លាចថាវ៉ាយ៍លេតមិនត្រូវមាត់តែថាប្ដូរជំនួសពីការនិយាយវ៉ាយ៍ក៏លូកដៃទាញយកចានមួយនោះរួចក៏ដួសហុតទាល់តែអស់ នែលលីក៏ញញឹមសប្បាយចិត្តនឹងការពេញចិត្តរបស់វ៉ាយ៍ ស្នាមញញឹមរបស់នាងក៏នាំឲ្យបងប្រុសដែលឈរសំឡឹងមើលពីខាងលើឯណោះលេខស្នាមញញឹមមិនដឹងខ្លួនដូចគ្នា។
"ឆ្ងាញ់ហើយ! នេះចាន.." វ៉ាយ៍លេតក៏ហុចចាននោះឲ្យទៅនែលលីវិញរួចនាងក៏បែរបម្រុងនឹងឡើងទៅជាន់ខាងលើ តែនាងក៏បែរជាបានឃើញស្វាមីសម្អប់របស់នាងឈរនៅជាន់ខាងលើឯណោះព្រមទាំងញញឹមបែបភ្លឹកផង ស្រីតូចក៏មិនបានគិតច្រើននឹងប្រញាប់នាំខ្លួនឡើងទៅខាងលើហួសជីមីនទាំងមិននិយាយអ្វីរកគេសោះ ជីមីនក៏ភ្ញាក់បន្តិច មិនមែនភ្ញាក់ព្រោះតែវត្តមាននាងមកមួយមុខទេ តែភ្ញាក់នឹងអាវhoodieធំដែលនៅលើខ្លួននាងមុននេះ វាជារបស់គេ។
"នែ..នាងល្អិត" វ៉ាយ៍លេតចូលមកដល់ខាងក្នុងភ្លាមក៏មានវត្តមានរបស់ជីមីនមកតាមក្រោយដែរ វ៉ាយ៍លេតមិនបាននិយាយអ្វីតែក៏ទម្លាក់ខ្លួនអង្គុយលើពូកទាំងបានដឹងរួចទៅហើយថាគេមកតាមនាងព្រោះមូលហេតុអីនោះ។
"នាងហ៊ានរុករើទូខោអាវយើងផង"
"ចុះមានអ្នកណាថាខោអាវហោះមក? ហើយហេតុអីក៏ខ្ញុំទៅរុករើទូខោអាវប្ដីមិនបាននោះ? ហ៊ឹម" វ៉ាយ៍មិននិយាយតែមាត់តែនាងក៏លើកដៃអាវទាំងសងខាងរបស់ជីមីនមកហិតក្លិនរួចក៏បិទភ្នែកញញឹម ជីមីនក៏ក្រវីក្បាលហួសចិត្តបន្តិចរួចចូលទៅទាញយកអាវសឺមីរបស់នាងពីទូរយកមកពាក់រួចមិនភ្លេចបាញ់ទឹកអប់ផង ដៃម្ខាងលូកទាញយកខ្សែក្រវ៉ាត់មកបំណងនឹងចងតែក៏មានអារម្មណ៍ថាអ្វីម៉្យាងត្រសុលចូលតាមពីក្រោមក្លៀករបស់គេ។
"ធ្វើស្អី?" ជីមីនសួរនាំទៅកាន់ម្ចាស់កាយតូចដែលត្រសុលចូលមករកគេ អោបចង្កេះគិតផ្ដេកក្បាលហិតក្លិនពីលើអាវរបស់គេ វ៉ាយ៍លេតឯណោះក៏ដកខ្លួនចេញពីនាងបន្តិចរួចលូកដៃទាញអាវរបស់ជីមីនតិចៗដូចជាកូនក្មេងដែលនាំឲ្យអ្នកម្ខាងទៀតកាន់តែមិនយល់។
"ដោះអាវមក កុំតាប៉ែច្រើន" ជីមីនសភ្នែកសំឡឹងមើលទៅប្រពន្ធសម្អប់ដែលពោះប៉ោងប៉ុនកញ្ជើនោះ តែគេក៏មិនបានបដិសេធនឹងសំណើរនាង ដៃមាំលូកដោះអាវសឺមីរបស់ខ្លួនឯងចេញ វ៉ាយ៍ក៏ទាញអាវដែលនាយទើបតែពាក់បាញ់ទឹកអប់មិនបាន៥នាទីផងនោះយកមកហិត..
"នេះចាញ់កូនដល់ថ្នាក់ចង់ហិតក្លិនខ្លួនប្ដីរឺ?"
"ឡប់! ខ្ញុំហិតទឹកអប់ទេ គេមិនបានហិតក្លិនខ្លួនលោកឯងទេ មកវិញទិញទឹកអប់ម៉ាកនឹងឲ្យមួយដបផង"
"អុញ"វ៉ាយ៍លេតក៏យកអាវនោះទៅហិតតិចៗរួចញញឹមដូចជាពេញចិត្តជាមួយនឹងក្លិននោះខ្លាំងណាស់អ៊ីចឹង ជីមីនកាន់តែមិនយល់ហើយនេះមនុស្សស្រីចាញ់កូនចម្លែកៗបែបនេះរឺ?
នាយមិនបានគិតច្រើនតែក៏រៀបចំខ្លួនជាថ្មីដើម្បីទៅធ្វើការ នាងតូចវ៉ាយ៍លេតឯណោះក៏យកអាវគេមួយទៀតនេះស៊កពីលើខ្លួនរួចអង្គុយuploadវីដេអូរបស់នាងតាមកាលកំណត់ព្រោះមិនចង់អោយគ្រប់គ្នាបារម្ភ នាងសម្រេចចិត្តរួចហើយថាលើកនេះនាងមិនរត់គេចទៀតទេ នាងនឹងប្រឈមមុខជាមួយគេ។
ក្រឹប! តក់..
ជីមីនទាញទ្វារបិទស្របនឹងទឹកមួយតំណក់ហូរតក់ទៅលើkeyboardកុំព្យូទ័រដែលវ៉ាយ៍លេតកំពុងតែប្រើ នាងតូចក៏បៀកវាមកមើលបន្តិចទាំងព្រិលៗភ្នែកតែនាងក៏នៅតែអាចមើលឃើញថាវាជា«ឈាម» ៕

YOU ARE READING
???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]
Romance???????? ?????????????????????????????????????????????????????? ???????????????????????????.. - ????? ??????? x ???????? ?????????
???????+??
Start from the beginning