មន្ទីរពេទ្យ..
សម្រឹបជើងធ្ងន់ៗបោះជំហានរត់ចូលមកព្រមជាមួយនឹងទឹកមុខបែបស្លោរស្លន់របស់បុរសវ័យជ្រេម្នាក់ដែលគ្រាន់តែចុះពីយន្តហោះភ្លាមក៏ទទួលបានដំណឹងថាកូនស្រីនឹងចៅរបស់គេកំពុងតែសង្គ្រោះបន្ទាន់ បេះដូងគេសឹងតែធ្លាក់ក្ដុកដល់ដីទៅហើយ។
"លេត..លេត" ហូស៊ុកចូលមករកភរិយាដែលអង្គុយយំនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ជាមួយនឹងកូនប្រុសព្រមទាំងវត្តមានបុរសម្នាក់ទៀតដែលគេមិនស្មានថានៅទីនេះនោះគឺជា..
"រ៉ាហ្វែល?" ហូស៊ុកឧទានហៅឈ្មោះបងប្រុសស្កាលេតក៏ត្រូវជាបងថ្លៃរបស់ខ្លួនដែលគេមានវត្តមាននៅទីនោះជាមួយនឹងស្កាលេតដែរ រ៉ាហ្វែលក្រោកនាំខ្លួនឡើងរួចចូលមកកៀកជិតនឹងបុរសដែលបោះបង់ចោលកូនព្រោះតែភាពខឹងក្រោធក្រាធរបស់ខ្លួនមួយពេល ចុះពេលនេះគេមកទីនេះធ្វើអី? ដើម្បីអី?
"កូនវ៉ាយ៍..កូនវ៉ាយ៍យ៉ាងមិចទៅហើយ? កូនពួកយើងអូនលេត.."
"ប៉ាបារម្ភពីប្អូនដែររឺ? ក្រែងប៉ានិយាយថាអោយប្អូនស្រាយចំណងដោយខ្លួនឯងទាំងដែលប្អូនព្យាយាមខលទៅប៉ាបំណងចង់សុំជំនួយ តែនេះជាអី? ប៉ាបានរុញប្អូនអោយធ្លាក់ទៅដល់នរកព្រោះតែកំហឹងនឹងឯង.. ប៉ាសប្បាយចិត្តនឹងឃើញម៉ាក់យំម្ដងជាពីរដងបែបនេះមែនទេ?" អ៊ែនហ្សូដែលជាអ្នកទៅរកប្អូន ទៅឃើញសភាពលំបាកវេទនារបស់ប្អូនក៏ហាមាត់និយាយទាំងមិនបានកោតក្រែងចិត្តប៉ាគេអីសូម្បីតែបន្តិច ហូស៊ុកក៏អាចឃើញរូបរាងអ៊ែនហ្សូដែលហូរដាបទៅដោយឈាមជោគជាំដែលសុទ្ធតែជាឈាមដែលហូរចេញពីរាងកាយប្អូនស្រីជាទីស្រឡាញ់របស់គេ រ៉ាហ្វែលគេក៏មិនបាននិយាយអីទុកអោយក្មួយប្រុសជាអ្នកបង្ហើយគ្រប់យ៉ាងដែលដូចជាអ្វីដែលគេចង់និយាយនោះ។
"លេត..លេតបងសុំទោស" ហូស៊ុកក៏ប្ដូរមកចូលជាកាន់ក្រសោបដៃរបស់ស្កាលេត នាងអង្គុយធ្មឹងតែទឹកភ្នែកស្រក់តក់ៗដូចជាទឹកភ្លៀង កែវភ្នែកមិនបានងាកសំឡឹងមើលគេតែនាងក៏ដកដៃចេញពីការកាន់ក្រសោបរបស់គេភ្លាមៗ។
"ពាក្យសុំទោសលោក មិនអាចយកកូនស្រីខ្ញុំត្រឡប់មកវិញបានទេ ហូស៊ុក អាល់ម៉ាឌី" ហូស៊ុកក៏ក្រវីក្បាលមិនយល់ស្របហើយក៏ភ័យខ្លាចដែលបានលឺពាក្យទាំងនេះចេញពីមាត់របស់ភរិយាមក។
"អត់ទោសសាច់ញាតិអ្នកជម្ងឺ.." គ្រូពេទ្យដែលវះកាត់ក៏ចេញមករកពួកគេ អ៊ែនហ្សូក៏រហ័សជាងអ្នកណាទាំងអស់នៅទីនោះ គេក៏បង្ហាញទឹកមុខបារម្ភជាខ្លាំង ត្រចៀករង់ចាំស្ដាប់ ឯភ្នែកក៏សំឡឹងរំពៃមើលទៅខាងក្នុងក្រែងគេបានឃើញប្អូនស្រីរបស់ខ្លួននៅទីនោះ។
...
ប៉ុស្តិ៍ប៉ូលីស!
គ្រាំង! គ្រាំង..លែងយើង
សំឡេងគោះចម្រឹងបន្ទប់ឃុំឃាំងបន្លឺឡើងខ្លាំងៗអស់ជាច្រើនម៉ោងទៅហើយ ដល់ថ្នាក់ប៉ូលីសដែលនៅយាមឯណោះក៏មិនអាចធ្វើការអីបានព្រោះតែសំឡេងរំខានមួយនោះ ប៉ូលីសដែលមានមាឌមាំទាំជាងគេនោះក៏បោះឯកសារប្រាវលើតុទាំងខឹងបំណងនឹងចូលទៅរកអ្នកដែលឡូឡានោះតែក៏មានវត្តមានរបស់មនុស្សម្នាក់ចូលមកឃាត់គេ។
ក្រាក!
"លែងយើង..យើងចង់ទៅរកប្រពន្ធកូនយើង..ពួកអាចង្រៃ ថ្លង់មែនទេ?" ជីមីនក៏ស្រែកយកៗចំណែកឯប្អូនស្រីគេដែលត្រូវប៉ូលីសឆក់នោះក៏នៅដេកស្ដូកក្បែរគេនៅឡើយ ជីមីនក៏បានឃើញត្រឹមស្រមោលព្រាលៗរបស់មនុស្សម្នាក់ចូលមកតែមិនដឹងថាជាអ្នកណា តែយ៉ាងណាក៏គេនៅតែកញ្ជ្រោលចង់ចេញដដែល។
"លែង..ល.." សម្ដីនិយាយទាំងប៉ុន្មានក៏ត្រូវលេបចូលទៅក្នុងពោះវិញកាលបើវត្តមានរបស់មនុស្សម្នាក់ដែលចូលមកនោះនាំអោយនាយបើកភ្នែកធំៗ ដៃមាំក៏ទាញប្អូនស្រីមកជិតខ្លួនហាក់ដូចជាខ្លាចរអានឹងអ្វីម៉្យាង។
"ទីបំផុតយើងក៏រកឯងឃើញ..លាក់ខ្លួនបានល្អណាស់ជីមីន វីគ្រីស.."
"ឯងចង់បានស្អី អាឧត្តមសេនីយ៍យ៉ុន?" យ៉ុនហ្គីក៏ទល់អណ្ដាតរួចញញឹមដាក់ជីមីន មុននឹងបោះអ្វីម៉្យាងទៅឲ្យគេមើល មិនបង្អង់ជីមីនក៏យកវាមកមើល..
"វ៉ាយ៍..ប្រពន្ធយើងយ៉ាងមិចទៅហើយ? ចុះកូនយើង? កូនវីនរបស់យើង.."
"ប្រុសវីនមិនអីទេ.." ឃ្លាប្រយោគមួយនេះនាំអោយជីមីនទាញយកឯកសារនោះមកអោប មាត់ទន្ទេញអរគុណព្រះជាម្ចាស់ដែលជួយដល់កូនគេម្ដងហើយម្ដងទៀតបែបនេះ។
"តែវ៉ាយ៍..នាងនៅមិនទាន់ឆ្លងផុតពីគ្រោះថ្នាក់ទេ! នាងកើតជម្ងឺដុះសាច់ខួរក្បាល ព្រោះតែការប្រើប្រាស់ថ្នាំងងុយដេកច្រើនលើសកម្រិត..ហើយវាក៏អាចរៀបរាប់ប្រាប់ឯងច្បាស់ជាអ្នកណាទាំងអស់ថាហេតុអីក៏នាងធ្លាក់មកដល់ដំណាក់កាលមួយនេះ.." ស្នាមញញឹមដែលមានមុននេះក៏ផ្លាស់ប្ដូរមកជាស្លេកស្លាំង ជីមីនក្រវីក្បាលទៅមកៗទាំងមិនចង់ជឿនឹងអ្វីដែលខ្លួនបានលឺ..
(មិនអាចទេ..មិនអាចទេវ៉ាយ៍!)
(បងសុំទោស...)1.8Kសម្រាប់ហ្គេម3ភាគ , បើបាន1.9Kយើងលេងយក4ភាគ ហិហិ

YOU ARE READING
???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]
Romance???????? ?????????????????????????????????????????????????????? ???????????????????????????.. - ????? ??????? x ???????? ?????????
???????+??
Start from the beginning