抖阴社区

                                    

ម៉ោង៧យប់!
ភូមិគ្រឹះត្រកូលដាវីស..
វត្តមានអ្នកគ្រប់គ្នានៅជួបជុំគ្នាសើចសប្បាយក្អាកក្អាយត្បិតថាថ្ងៃនេះជាថ្ងៃកំណើតមួយខួបរបស់ប្រុសតូចវីនហ្សេននឹងឯង រ៉ាហ្វែលនឹងស៊ុកជីនក៏ដើរតួជាកូនកាំបិតរបស់ស្កាលេតក្នុងការធ្វើម្ហូបឯណោះ ហើយក៏មានវត្តមានរបស់ហូស៊ុកឯណោះដែលខំស្កាត់មកតាំងពីចម្ងាយដើម្បីបានមកចូលរួមខួបកំណើតចៅសំណព្វនឹងជាពិេសសមកជួបនឹងភរិយាកំហូចរបស់គេផងដែរនោះ។
ចំណែកឯវ៉ាយ៍លេត អែមមី វ៉ូយ៉នឯណោះក៏នៅអង្គុយមើលថែអ៊ុនជីនឹងអូនវីនផងដែរ វ៉ាយ៍លេតក៏ងាកសំឡឹងមើលទៅកាន់ទ្វារខាងក្រៅមុននឹងបានឃើញវត្តមានរបស់ភ្ញៀវក្រៅគ្រួសារក៏មកដែរនោះ ទើបនាងប្រញាប់នាំខ្លួនចេញទៅទទួលពួកគេភ្លាមតែម្ដង។
"លូសុី? យ៉ុនហុន យ៉ុនហាន់ មោះចូលទៅខាងក្នុងទៅ" វ៉ាយ៍លេតក៏បើកទ្វារទទួលវត្តមានរបស់កូនៗត្រកូលអាន់ឌើតុនអោយចូលមកខាងក្នុងរួចនាងក៏បំណងចង់ទាញទ្វារបិទតែក៏ស្រាប់តែមានវត្តមានរបស់នរណាមិនដឹងមកចាប់ទ្វារជាប់មិនអោយនាងបិទ។
"ឯង! ឯងមកទីនេះធ្វើស្អី? ចង់មកធ្វើស្អីទៀតហើយ?" វត្តមានរបស់មនុស្សម្នាក់នេះនាំអោយនាងក្ដៅក្រហាយព្រោះតែនាងនឹងបងស្រីនាងគឺជាមេបញ្ហាដែលតែងតែនាំភាពវិនាសហិនហោចអោយអ្នកគ្រប់គ្នាតែម្ដង វ៉ាយ៍លេតក៏ទាញទ្វារបំណងបិទជាថ្មីតែអ្នកម្ខាងទៀតក៏ទប់វាជាប់ព្រមជាមួយនឹងពាក្យអង្វរករ។
"វ៉ាយ៍ឈប់សិន! វ៉ាយ៍ចង់ស្អប់ខ្ញុំបែបណាក៏បានតែខ្ញុំមានរឿងចង់និយាយជាមួយវ៉ាយ៍.."
"តែយើងមិនចង់ស្ដាប់.."
"វាជារឿងរបស់បងមីន, បងមីនមួយរយៈនេះគាត់លំបាកខ្លាំងណាស់វ៉ាយ៍ បងមីនគ្មានអ្នកណាទៀតទេ គ្មានគ្រប់យ៉ាងដូចជាកាលពីមុន សូម្បីតែសង្គមក៏មិនទទួលស្គាល់គាត់ឡើយវ៉ាយ៍.." វ៉ាយ៍លេតដែលដំបូងចង់រត់គេចនោះក៏ឈប់រួចក៏ងាកសំឡឹងមកកាន់អេរ៉ានីស្របនឹងការងក់ក្បាលតិចៗទទួលយល់ពីអ្វីដែលអេរ៉ានីនិយាយ ហើយនាងក៏មានពាក្យចង់និយាយវិញដូចគ្នា...
"ហើយវាយ៉ាងមិចទៅ? ក្រែងគេក៏នឹងបានសាកថ្នាំខ្លួនឯងថាវាល្វីងជូរចត់ប៉ុណ្ណា គេនឹងបានដឹងថាការដែលគ្មានអ្នកណាម្នាក់នៅជុំវិញខ្លួន នឹងជាត្លុកកំប្លែងសម្រាប់សង្គមរស់នៅមួយនេះវាឈឺចាប់ខ្លាំងប៉ុណ្ណា..គ្រាំង!" និយាយចប់សព្វគ្រប់វ៉ាយ៍ក៏ទាញទ្វារផ្ទះបិទវិញស្របនឹងដំណើរបោះជំហានចូលទាំងមិននឹកស្រណោះ នាងតូចក៏ឈប់បន្តិចរួចក្ដាប់ម្រាមដៃខ្លួនឯងបញ្ចេញខ្យល់ដង្ហើមចេញចូលមួយៗរួចក៏ប្ដូរជំនួសមកជាស្នាមញញឹមទៅកាន់កូនប្រុសរបស់នាង មនុស្សដែលសំខាន់ជាងគេក្នុងជីវិតនាងឯណោះ វ៉ាយ៍លេតក៏ពរប្រុសវីនចូលទៅស្របនឹងបងប្អូន ពូមីងនឹងអ្នករាល់គ្នាកាន់នាំខេកចេញមកអបអរថ្ងៃកំណើតរបស់ប្រុសតូចយើងម្នាក់នេះ នៅជ្រុងម្ខាងនៃរបងខាងមុខផ្ទះយើងក៏ឃើញថាមានបុរសម្នាក់អង្គុយលើបង់បែរមកមើលរាល់សកម្មភាពក្នុងផ្ទះ អ្នកខាងក្នុងផ្លុះទៀននំខេក គេក៏ផ្លុំទៀននៅលើនំដុតរបស់គេដូចគ្នា គេផ្លុំវាទាំងស្នាមញញឹមភ្ជាប់នឹងកែវភ្នែករលីងរលោង..
"រីករាយថ្ងៃកំណើតកូនវីន.. បើទោះជាប៉ាមិនបានចូលរួមជាមួយកូនតែក្ដីស្រឡាញ់របស់ប៉ាចំពោះកូននឹងម៉ាក់កូនកើនឡើងរាល់ថ្ងៃណា៎.."

1.8Kសម្រាប់ភាគបន្ត , អរគុណសម្រាប់ការអាន

???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]Where stories live. Discover now