抖阴社区

                                    

ម៉ោង១រសៀល..
នៅឯសាលារៀនដែលវីនហ្សេនរៀនឯណោះវិញ ពេលម៉ោងថ្មើរនេះគឺសាលាមានសភាពស្ងាត់ក៏ព្រោះតែសិស្សទាំងអស់ត្រូវបានអ្នកគ្រូនាំញ៊ាំអាហារថ្ងៃត្រង់រួចនាំគេងនៅតាមបន្ទប់ដែលសាលាបានរៀបចំ ខុសប្លែកអីតែប្រុសតូចវីនហ្សេនយើងដែលមិនបាននៅគេងនឹងគេតែក៏ស្ពាយកូនកាតាបចេញមកខាងក្រៅតែម្នាក់ឯងដោយមិនមានគ្រូមកតាម វីនហ្សេនចេញមកស្របនឹងក្រសែភ្នែកព្យាយាមងាកសំឡឹងរកមើលនរណាម្នាក់អ៊ីចឹង។
"ពូៗ.." ស្នាមញញឹមច្រម៉ច់ៗរបស់វីនក៏បង្ហាញឡើងកាលបើគេក្រឡេកឃើញលោកពូកាលពីព្រឹកមិញនៅអង្គុយក្រោមដើមជ្រៃដដែល គេបន់អោយតែដល់ម៉ោងសម្រាកនឹងអាលបានគេចុះមករកលោកពូម្នាក់នេះ មិនដឹងថាមកពីមូលហេតុអ្វីទេ តែពេលដែលគេបានជួបលោកពូ បាននិយាយជាមួយលោកពូគេបែរជាមានអារម្មណ៍សប្បាយដូចជាបានមិត្តម្នាក់ដែលយល់ចិត្តគេអ៊ីចឹង។
"វីនមិនគេងទេរឺ?" ម្ចាស់កាយមាំទាំដែលនៅអង្គុយស្រូបខ្យល់អាកាសឯណោះក៏សួរនាំទាំងចម្ងល់ ពេលនេះសមតែជាពេលដែលគេងហើយតែវីនហ្សេនបែរជាចុះមកក្រោមវិញបែបនេះ?
"វីនមិនងងុយទេ, គេងពេលថ្ងៃច្រើនគេថាមុខធំណាស់ណា៎លោកពូ" វីនហ្សេនច្រត់ឡើងអង្គុយលើបង់ក្បែរជីមីន គេក៏ញញឹមរួចជួយលើកកូនឡើងអោយអង្គុយក្បែរខ្លួនគេ វីនក៏ញញឹមខ្ជឹបរួចទាញបើកកាតាបយកស្ករសូកូឡាមួយចេញមកហុចអោយជីមីន រួចគេក៏បើកកាតាបមើលទៀត។
"អុញ៎! វីនភ្លេចយកមកមួយទៀត ហ៊ឺព្រឹកមិញច្រឡំដាក់យកមកតែមួយកញ្ចប់" ការពិតវីនរកស្ករសូកូឡាគេមួយទៀតសោះ តែគេបែរជាមិនបានយកវាមក ជីមីនក៏អស់សំណើចរួចហុចសូកូឡាដែលកូនឲ្យមុននោះឲ្យទៅគេវិញ។
"វីនញ៊ាំចុះ ពូមិនសូវជាចូលចិត្តសូកូឡាទេ"
"អូ! វីននឹកឃើញហើយពូៗ" វីនហ្សេនទទួលយកសូកូឡានោះមកហែកយកវាចេញពីកញ្ចប់រួចកាច់ជាពីរដោយមួយហុចអោយទៅជីមីនវិញ មួយទៀតគេក៏កាន់វា។
"ម៉ាមីនិយាយថាត្រូវចេះចែករំលែកគ្នាជាមួយមិត្ត.."
"តែពូមិនមែនជាមិត្តអូនវីនផង.." សម្ដីជីមីននិយាយនាំឲ្យវីនជ្រឹមចិញ្ចើមបន្តិចរួចក៏អោនសំឡឹងមើលដៃរបស់ជីមីនម្ខាងដែលទំនេរ វីនក៏លូកទាញដៃមាំទាំរបស់ជីមីនឡើងរួចថ្ពក់កូនដៃគេនឹងជីមីនជាមួយគ្នា។
"ចឹងពីថ្ងៃនេះពូៗជាមិត្តរបស់អូនវីនណា៎ ពូៗស្រឡាញ់វីនៗផងណា៎ ព្រោះថានៅសាលាអត់មានអ្នកណាស្រឡាញ់វីនទេ គេរើសអើងវីន មិនចង់និយាយវីនព្រោះតែវីនមិនមានដេតឌីដូចជាពួកគេ..." វីនហ្សេននិយាយទាំងញញឹម ខុសប្លែកពីឪពុកគេដែលប្រែប្រួលទឹកមុខកាលបើបានលឺអ្វីដែលកូននិយាយរួចមក ជីមីនក៏ទាញវីនហ្សេនចូលមកអោបជាប់នឹងទ្រូង អូនវីនក៏នៅស្ងៀមទ្រឹងបែបមិនដឹងខ្យល់តែមួយសន្ទុះគេក៏លូកដៃអោបលោកពូម្នាក់នោះវិញទាំងកក់ក្ដៅ។
"វីនចង់ដឹងណាស់ថាអោបដេតឌីទៅកក់ក្ដៅបែបនឹងទេ?"
"អ..អឹម" ជីមីនបិទមាត់ឆ្លើយនឹងវីនវិញស្របនឹងកែវភ្នែកងើបឡើងព្យាយាមឃាត់មិនអោយទឹកភ្នែករបស់ខ្លួនហូរស្រក់ចុះមក ត្បិតគេមិនចង់ទន់ខ្សោយនៅចំពោះមុខកូន។
"ពួកយើងជាមិត្តណា៎ពូៗ"
"បាទ៎! ពូនឹងធ្វើជាមិត្តល្អរបស់វីនៗណា៎"
"យ៉េ!!!!" វីនហ្សេនសប្បាយចិត្តនឹងអោបបុរសដែលជាឪពុកឯណេះទាំងសប្បាយចិត្តគ្រាន់តែដឹងថាជីមីនព្រមធ្វើជាមិត្តរបស់គេ ជីមីនញញឹមរួចអង្អែលក្បាលកូនទៅមក។
(បើសិនជាកូនដឹងថាប៉ាជាប៉ាកូន កូននឹងសប្បាយចិត្តបែបនឹងទេវីន?)

ពេលល្ងាចក៏ឈានចូលមកដល់ វ៉ាយ៍លេតក៏បានមកសាលាដើម្បីទទួលយកកូនដែរ នាងបើកឡានចូលមកកាន់ទីធ្លាសាលារៀនរបស់កូន មុននឹងបានឃើញឈរញញឹមស្រស់ហាក់ដូចជាសប្បាយចិត្តណាស់អ៊ីចឹង។
"ម៉ាមី?" គ្រាន់តែឡានរបស់ម៉ាក់គេឈប់ភ្លាម វីនហ្សេនក៏ប្រញាប់រត់មកដោយមានអ្នកគ្រូម្នាក់មកជាមួយនឹងគេ អូនវីនក៏បើកទ្វារឡានចូលមកអង្គុយដោយមានអ្នកគ្រូជាអ្នកទាញទ្វារបិទឲ្យគេ។
"យ៉ាងមិចហើយកូននៅសាលាថ្ងៃដំបូងនេះ? កូនមិនបានធ្វើអោយអ្នកគ្រូឈឺក្បាលទេមែនទេ?" ប្រុសវីនក៏ងាកមើលទៅម៉ាក់ទឹកមុខប្ដូរបន្តិចក៏ព្រោះតែរឿងដែលបានកើតឡើងវាច្រើនជាងអ្វីដែលម្ដាយគេបានដឹងទៅទៀត តែក៏មានមនុស្សម្នាក់នៅឈរខាងក្រៅឡាន នៅឆ្លងផ្លូវម្ខាងឯណោះសំឡឹងមើលមកវីនរួចញញឹមងក់ក្បាលហាក់ដូចជាប្រាប់មិនឲ្យវីនទន់ខ្សោយដែលជាកម្លាំងបណ្ដាលអោយក្មេងតូចយើងញញឹមជាថ្មីរួចងាកទៅប្រឈមជាមួយនឹងអ្នកម៉ាក់គេ។
"សាលាមិនមានអ្វីទេម៉ាមី កូនបានរៀនសរសេរហើយកូនក៏មានមិត្តថ្មីដែរណាម៉ាមី.."
"ពិតមែនរឺ? ឯណា.."
"គឺនៅខាងនោះ.." វ៉ាយ៍ក៏ងាកភ្នែកតាមទិសដែលកូនចង្អុលតែបែរជាមិនបានឃើញវត្តមានរបស់អ្នកណាទាំងអស់ វីនឯណោះក៏លើកដៃឈ្លីក្បាលខ្លួនឯងតិចៗត្បិតលោកពូកាលពីថ្ងៃនៅទីនោះទេតើ ចុះគាត់ទៅណាបាត់ហើយ?
"មិនអីទេចាំលើកក្រោយក៏បានណា៎ តែថា..អេ!កូនបានបន្ដោងSpider-Manតូចមួយនេះមកពីណា? ម៉ាក់ដូចជាមិនដែលឃើញសោះ" វីនហ្សេនគ្រាន់តែលឺម្ដាយសួរគេក៏លើកកាតាបបង្ហាញបន្ដោងនោះអោយម្ដាយមើលទាំងមានមោទនភាពតែម្ដង។
"ស្អាតទេម៉ាមី? មិត្តកូនជាអ្នកអោយណា៎ម៉ាមី កូនឡាញ់មិត្តកូនណាស់ កូនបន់អោយដល់ស្អែកអាលបានមកសាលាលេងជាមួយមិត្តកូនទៀត ហិហិ"
"អឹមឆ្លាតណាស់យើងនេះ" វ៉ាយ៍លេតក៏ញញឹមច្បិតច្រមុះកូនរួចបើកឡានចាកចេញពីទីនោះ គ្រាន់តែឡាននាងទៅបាត់វត្តមានបុរសដែលព្យាយាមលាក់ខ្លួនអម្បាញ់មិញនោះក៏ចេញមក ខ្លួនឈរទាំងមិនមានលំនឹងពឹងទៅលើតែឈើច្រត់មួយគូដែលប្រើនេះតែគេក៏មានៈឈរសំឡឹងមើលទៅឡានរបស់មនុស្សជាទីស្រឡាញ់ទាំង២នាក់របស់គេចាកចេញទៅ។
"អរគុណវីនណា៎ ដែលព្រមទទួលប៉ាធ្វើជាមិត្ត! កូនក៏ជាមិត្តដំបូងក្នុងមួយជីវិតរបស់ប៉ាដូចគ្នា"

ឡាច៎ច្រើនៗណា៎គ្នាយើងព្រោះរឿងកាន់តែដល់ភាគតាមដានទៀតហើយ មោះបើបាន2Kដូចពីម្សិលមិញយើងបាន2ភាគស្អែកទៀតណា៎។

???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]Where stories live. Discover now