ចាកចេញពីទីនោះទៅវ៉ាយ៍លេតក៏បាននាំជីមីនទៅមើលរបួសជើងនៅឯមន្ទីរពេទ្យ លោកដុកទ័រក៏បាននិយាយពីអាការៈជើងរបស់ជីមីនដូចគ្នាដែរ វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរនៅឡើយទេ តែខាងដុកទ័រក៏ណែនាំអោយជីមីនទទួលការវះកាត់ដើម្បីអាចអោយគេឆាប់បានជាសះស្បើយក្នុងរយៈពេលខ្លីផងដែរ។
"ខ្ញុំមិនទាន់អាចវះកាត់បានទេដុកទ័រ" ជីមីនក៏បែរជានិយាយបដិសេធការណែនាំរបស់លោកដុកទ័រដែលនាំឲ្យប្រុសវីននឹងវ៉ាយ៍លេតដែលមានវត្តមាននៅទីនោះសំឡឹងមើលគេទាំងមិនអស់ចិត្តនឹងមិនពេញចិត្តនូវអ្វីដែលគេបាននិយាយមុននេះសោះ។
"ហេតុអីទៅពូៗ បើពូៗវះកាត់ ពូៗក៏ឈប់ឈឺហើយពូៗក៏អាចរត់ទាត់បាល់លេងជាមួយវីនដូចជាពូធ្លាប់បានសន្យានោះមែនទេ?" ប្រុសវីនក៏និយាយឡើងស្របនឹងបបូរមាត់ខាំរបូតៗដែលនាំអោយជីមីនឯណោះប្រញាប់លូកកាន់ប៉ះថ្ពាល់របស់កូនទាំងព្រួយបារម្ភ។
"បើពូវះកាត់ ពូអាចនឹងមិនបានជួបវីនៗយូរខែណា៎ហើយម៉្យាងពូក៏មិនបានរកលុយដើម្បីទិញតុក្កតាSpider-Manឲ្យអូនវីនទៀត វីនមិនថាអីទេរឺ?"
"នេះ..." ពាក្យសម្ដីរបស់ជីមីននិយាយក៏ហាក់ដូចជារំលឹកវ៉ាយ៍លេតដល់តុក្កតាSpider-Manដែលអូនវីនកាន់ជាប់តាមខ្លួនរហូតនោះ ការពិតវាជាអំណោយពីគេទេរឺ?
"វីនលេងអាចាស់ដែលពូៗទិញអោយទាល់តែខូចក៏បានដែរឲ្យតែពូៗបានជាណា៎" វីនមិនបានត្អូញត្អែរតែក៏លើកយកហេតុផលគួរអោយស្រឡាញ់មកអះអាងដែលនាំឲ្យអ្នកគ្រប់គ្នានៅទីនោះញញឹមពេញចិត្ត លើកលែងតែជីមីនដែលគេញញឹមទាំងទាក់ទើរចិត្តត្បិតគេមិនចង់វះកាត់នេះព្រោះតែគេមិនទាន់មានលុយ។
"ចាំមួយរយៈទៀតបានទេលោក.."
"រៀបចំថ្ងៃវះកាត់ចុះលោកដុកទ័រ ទៅលើការចំណាយទុកឲ្យខ្ញុំជាអ្នករ៉ាប់រងទៅចុះ.."
"វ៉ាយ៍?!"
"យ៉េ!!! ពូៗបានវះកាត់ហើយ ពូៗជិតបានជាហើយ ហិហិ វីនៗសប្បាយចិត្តណាស់" វីនហ្សេនក៏លោតកញ្ឆេងចុះពីកៅអីរបស់ខ្លួនរួចក៏កាន់ដៃរបស់ជីមីនជាប់ទាំងសងខាង នាយក៏ញញឹមរួចក៏ងាកមើលទៅវ៉ាយ៍លេតដែលកំពុងតែសុីញ៉េធានាដល់ការវះកាត់របស់គេឯណោះ។
ក្រោយពីការពិភាក្សារួចមកពួកគេទាំង៣នាក់ក៏ចេញមកខាងក្រៅដោយវីនកាន់ដៃម្ខាងរបស់ជីមីន ចំណែកដៃនាយម្ខាងទៀតក៏កាន់ឈើច្រត់ដែលខាងមន្ទីរពេទ្យបានអោយប្រើបណ្ដោះអាសន្នដើម្បីនាំខ្លួនទៅកាន់បន្ទប់ខាងមុខដែលជាកន្លែងមានលក់ឈើច្រត់គ្រប់ប្រភេទ។
"វ៉ាយ៍.." ជីមីនហៅនាងមិនដឹងជាប៉ុន្មានសិបដងទៅហើយទេ តែវ៉ាយ៍ក៏ដើរនាំមុខចូលបន្ទប់នោះយ៉ាងព្រងើយ មកដល់ខាងក្នុងជីមីនក៏អាចឃើញមានឈើច្រត់ មានរទេះរុញគ្រប់ប្រភេទដែលនាយមិនអាចទិញបានឡើយទោះបីជាធ្វើការមួយឆ្នាំពេញក៏ដោយ។
"អត់ទោសអ្នកគ្រូពេទ្យជួយគេដើម្បីរើសឈើច្រត់ផង" មកដល់ខាងក្នុងវ៉ាយ៍លេតក៏ចូលទៅនិយាយជាមួយនឹងអ្នកគ្រូពេទ្យដែលនៅទីនោះដើម្បីអោយជួយរើសមើល។
"សូមលោករើសចុះណា៎ មានឈើច្រត់ច្រើនប្រភេទណាស់ អាចរើសយកឈើច្រត់ប្រភេទដែកមួយនេះក៏បានដែរព្រោះវាអាចបត់បាននឹងរឹងមាំផង" អ្នកគ្រូពេទ្យមកណែនាំតែជីមីនក៏បែរជាមិននិយាយអី ភាំងភ្លឹកសំឡឹងមើលទៅវ៉ាយ៍លេតឯណោះវិញ។
"នៅទាក់ទើរអីពូៗ ម៉ាមីមិនដែលទិញអ្វីអោយបុរសផ្សេងពីមុនមកឡើយ ពូៗរើសមើលទៅវីនថាពូយកឈើច្រត់ដែកនេះទៅមិនឆាប់បាក់ហើយអាចអោយពូបត់បានពេលពូជិះកង់ទៀតណា៎ ហិហិ" អូនវីនឃើញលោកពូនៅស្ទាក់ស្ទើរទើបគេនិយាយឡើង ជីមីនមិនហ៊ាននិយាយថាយករឺក៏អត់ព្រោះគេមិនចង់រំខាននឹងឲ្យវ៉ាយ៍លេតចំណាយលុយមកលើមនុស្សធន់គេនេះ។
"តែ..."
"ស្ដាប់តាមវីនទៅ!!!" វ៉ាយ៍លេតនិយាយទាំងមិនងាកមើលគេ នាយក៏ក្រឡេកភ្នែកឃើញថាកាបូបជីមីនជ្រុះទើបនាងអោនរើសអោយគេ ក៏បានឃើញថាមានរូបថតមួយសន្លឹកលៀនចេញមកហើយវាក៏ជារូបថតរបស់នាងនឹងវីន មិនដឹងជាគេបានវាមកពីណាឡើយ វ៉ាយ៍បំណងនឹងងើបវិញតែជីមីនក៏កាន់ដៃនាងជាប់។
"លែង..វីនអាចនឹងឃើញឥលូវហើយ"
"កន្លងទៅយូរមកហើយ អូនមិននឹកបងទេមែនទេ? វ៉ាយ៍.."
"អត់ទេ.." វ៉ាយ៍លេតងើបសំឡឹងមុខគេរួចក៏វាសដៃគេចេញ៕អរគុណសម្រាប់ការអាន

YOU ARE READING
???????????????????????? ( ????????? ?? : THE LIAR ) [ ??? ]
Romance???????? ?????????????????????????????????????????????????????? ???????????????????????????.. - ????? ??????? x ???????? ?????????
????????
Start from the beginning