抖阴社区

?????:??????????????? ?

404 30 0
                                    

«លទ្ធផលរបស់ខ្លួនឯងមែនទេ?»
«បាទ!!អត់ទេ របស់មិត្តវារវល់ទើបអោយខ្ញុំមកយកជំនួស»
សំណួរគ្រូពេទ្យចោទសួរអម្បាញ់មិញគួអោយសង្ស័យទើបសម្រេចកុហកថាមិនមែនរបស់ខ្លួន
«មិត្តរបស់លោក កើតមហារីកឈាម»គ្រូពេទ្យក្រវីក្បាលមុខស្ងួត
មហារីកឈាម...អញ្ចឹងហេស!!នេះខ្ញុំកំពុងកើតមហារីកឈាម ជើងឡើងញ័រសឹងតែទប់ខ្លួនមិនជាប់
«មានន័យថាអ្នកជម្ងឺកំពុងតែជិតស្លាប់មែនទេ?»ខ្ញុំសួរទាំងញ័រមាត់ បេះដូងលោតញ៉ាប់ស្ទើែតចង់ចេញមកក្រៅ
«មានករណីខ្លះអាចប្ដូរខួរឆ្អឹងខ្នងបាន តែវាជាករណីកម្រ អ្នកនៅរស់មានតែ៣ទៅ៤%ប៉ុណ្ណោះ ហើយថ្លៃចំណាយក៏មិនតិចដែល»
ថ្លៃចំណាយខ្ញុំអាចមានលទ្ធភាពប៉ុន្តែអ្វីដែលមិនអាចនោះគឺប្ដូរខួរឆ្អឹងខ្នង!!!
«ចុះនៅសល់ពេលប៉ុន្នានដែរ?»
«មិនអាចកំណត់ពេលបានទេ អាស្រ័យលើអាការៈធ្វើទុក្ខ យូរបំផុត១ឆ្នាំ លឿនបំផុត២ខែ»

ព្រូស!!!ខ្ញុំទប់លំនឹងលែងជាប់ក៏ដួលទៅនឹងដី ដល់ថ្នាក់គ្រូពេទ្យរត់មកសួរ និងលើកឲអង្គុយលើកៅអី  ទឹកភ្នែកក៏ហូរចុះមកទាំងមិនបានត្រៀម គ្រូពេទ្យសួរអីក៏មិនបានចាប់អារម្មណ៍ អាការៈធ្វើទុក្ខប៉ុន្នានខែមកនេះដឹងលទ្ធផលហើយ

«ហាស ហា លឿនបំផុត២ខែអញ្ចឹងឬ»ខ្ញុំដើរចេញពីមន្ទីរពេទ្យទាំងគ្មានព្រលឹងក្នុងខ្លួន សម្លឹងមើលក្រដាសលទ្ធផលទាំងហួសចិត្ត សុខៗមកដឹងថាខ្លួនរស់បានត្រឹមតែ២ខែទៀត
«អេ...លោកប្រយ្នត័»ខ្ញុំដើរមិនមើលក៏រកជំពប់ជើងដួលតែត្រូវគ្រូពេទ្យសង្ហាចាប់ដៃទាន់
«អរគុណ»ខ្ញុំនិយាយ២ម៉ាត់ហើយដើរចេញទៅ
«Doctor xinមានអ្នកជម្ងឺ»
«បាទខ្ញុំទៅហើយ»

ព្រះពិតជាលេងសើចនឹងខ្ញុំពេកហើយ ដើរបណ្ដើរហូរទឹកភ្នែកបណ្ដើរ....ទឺតៗ
[លោកហ្វឹង]
[ចាហ្វាយមានរឿងហើយ]
[មានរឿងអី]ខ្ញុំប្រឹងនិយាយអោយដូចធម្មតា
[គឺមានគេHackចូលប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនយើង វាបានលួចផ្ទេរឯកសារខ្លះៗ និងលុយមួយចំនួនចូលក្នុង
គរណីរបស់គ្នាពួកវា ឥឡូវខ្ញំកំពុងអោយខាងITទាញយកមកវិញ]
[បាទ ខ្ញុំទៅដល់ក្រុមហ៊ុនឥឡូវហើយ លោកចាត់ការសិនទៅ]
[បាទចាហ្វាយ]
«ទុក្ខជាន់លើទុក្ខមែន ខ្ញុំមិនអាចមកដេកពេទ្យបានទេ ប្រហែលជីវិតនេះរស់បានត្រឹមប៉ុន្នឹងទេ»ចាន់សើចចំអកនឹងវាសនាខ្លួនឯង

????????????????????????(End)Where stories live. Discover now