“មិនយល់ថាវាហួសហេតុពេកទេឬ?”
“ហួសហេតុ? មនុស្សសំរាមដូចជាឯងចេះខ្វល់ពីកិត្តិយសដែរ?”
ចម្លើយដែលគ្មានការយោគយល់ បានធ្វើឱ្យផ្លូវដែលគេតម្រូវគួរជ្រើសរើស បានដើរមកដល់ទីទ័លច្រក ហើយគ្មានផ្លូវមួយណាដែលគេអាចគេចវេសបានព្រោះរនាំងវណ្ណៈក្រឬមានចំពោះគេនៅពេលនេះគឺគ្មានសេចក្តីតវ៉ាអ្វីទាំងអស់។
“.....” ជុងហ្គុក ស្ងាត់មាត់ច្រៀប រួចឈានជើងទាំងសងដើរចូលទៅលុតជង្គង់អង្គុយចុះ ងាកមកចាប់រាវរកកន្សែងស្អាតក្នុងហោប៉ាវអាវទាញចេញមក ហៀបនឹងជូតជម្រះធូលីដីទៅហើយ តែភាគីម្ខាងទៀតបែរជាបោះសម្តីដ៏ហួសចិត្តឡើងមកម្តងទៀត។
“កន្សែងរបស់ឯងធំក្លិនស្អុយណាស់ យកមុខរបស់ឯង មកជូតស្បែកជើងឱ្យយើងមក!” ម្រាមដៃស្រឡូនលើកឡើងចាប់ច្រមុជក្បាលអ្នកកំលោះ រួចសង្កត់ខ្លាំងៗរហូតថ្ពាល់ជុងហ្គុកកកិតទៅលើស្បែកជើង មួយគូរនោះ ត្រដុសញីតាមដែលចិត្តខឹងគ្រោត រហូតដល់អ្នកដែលត្រូវគេធ្វើបាប លួចខាំមាត់យំទប់សំឡេង ខ្សឹកខ្សួរទ្រាំរហូតដល់ពេលដែលអ្នកខាងណោះអស់ចិត្តអស់ចង់។ម្ចាស់មេការបានត្រឹមតែងាកមុខចេញសែនអាណិតកូនចៅឈរឃ្នើសចិត្តចំពោះចរឹកកូនអ្នកមានយ៉ាងជូរចត់ សម្បូរតែទ្រព្យធន់ តែសីលធម៌ ចិត្តថ្លើម ហាក់ដូចជាគ្មានក្នុងខ្លួនបន្តិចណានោះសោះ។
“យកស្រាមកណេះ!”
“នេះល្បង!” ប្រអប់ដៃស្រឡូន លូកចូលទៅចាប់យកកែវស្រា មុននឹង ជះឆាច់ទៅលើខ្លួនជុងហ្គុកមួយទំហឹង ព្រមទាំងចាប់យកចានដាក់អាហារជះបង្ហិនកម្ទេចចោលប្រឡាក់ខោអាវគេទៀត។
“មនុស្សសំរាម!” ដងខ្លួនរាងតូចស្គមស្រឡូនស្ទុះក្រោកឈរ លើកជើងជាន់ទៅលើប្រអប់ដៃដែលដាក់ទ្រាតលើឥដ្ឋ។
“សឺត!!!” ជុងហ្គុកខាំមាត់បញ្ចេញសំឡេងឈឺចាប់តាមជើងធ្មេញ ឈឺសឹងតែបាក់ឆ្អឹងម្រាមទាំងកំណាត់ៗ។
ផាច់!!!
“ហ៊ឹក!”
“អាមនុស្សធន់ទាប ថ្ងៃក្រោយឱ្យចេះប្រមាណខ្លួន ឈប់ធ្វើខ្លួនគ្រាន់បើនៅចំពោះយើងទៀតវាពិតជាគួរឱ្យខ្ពើមណាស់!” គេឈប់ជាន់ហើយដកជើងចេញព្រមទាំងប្រមូលគ្នីគ្នាដើរចេញទៅអស់គ្មានសល់។ បុគ្គលិកដទៃស្រាប់តែរត់ស្ទុះចូលមកជួយសម្អាតតុដែលប្រឡាក់កាកសំណល់ ហើយក៏មានបុគ្គលិកប្រុសម្នាក់ជួយយកអាសារគ្រាហ៍ជុងហ្គុកឡើងផងដែរ។

????????????????????????? ????????????
Start from the beginning