ថ្ងៃថ្មី
នេះជាថ្ងៃបន្ទាប់ នៃការងារដែលត្រូវបំពេញកាតព្វកិច្ចបន្តទៅមុខទៀត ជុងហ្គុក ស្លៀកពាក់ឯកសណ្ឋានជាអ្នកជូតឥដ្ឋមិនខុសប្លែកកាលពីម្សិលមិញនោះឡើយ តែគេថ្ងៃនេះគេធ្វើការយ៉ាងសកម្មជាងរាល់ដង ហើយហាក់មានអារម្មណ៍ហត់នឿយប្លែកចម្លែកចិត្តដ្បិតរបស់របរនិងទីកន្លែងដែលត្រូវជូតសម្អាតមានចំនួនច្រើន។ នាយឈានជើងដើរចូលទៅដាក់បង្គុយចុះលើឥដ្ឋមួយខាងក្នុងបន្ទប់ទឹក រួចផ្អែកដងជូតឥដ្ឋទៅនឹងជញ្ជាំងទាំងទឹកមុខនឿយហត់បែកញើសជោកខ្នងគឃូស។ទឺត!!
“ខលមកដល់ល្មម?” ថេយ៉ុង ឈរញញិមញញែមទន្ទឹមនិងដៃដែលកាន់ដងស្លាបព្រាកូរកាហ្វេសើរៗព្រមដោយស្នាមញញិមស្រស់ប៉ប្រិម។
“ទូរស័ព្ទមកអូនធ្វើអីបើកំពុងធ្វើការហ្នឹង?” មិនសូញសាញយូររាងតូចរហ័សរហួនសួរទៅកាន់ស្វាមីដែលនៅឯខ្សែម្ខាងទៀតមិនភ្លេចលើកកាហ្វេមកផឹកចិបចុងមាត់បន្ថែម។
(ខលទៅដើម្បីបង្កើតស្នេហាជាមួយគ្នា!) ជុងហ្គុក សើចកាច់កកាច់ខ្លួនខិខិ ទោះធ្វើការហត់យ៉ាងណា ឱ្យតែបានឮសូរសំឡេងភរិយាជាទីស្រលាញ់អាចជួយកាត់បន្ថយភាពនឿយហត់បានមួយកម្រិតណាស់ដែរ។
“សម្តីផ្អែមណាស់ ល្ងាចនេះលោកប្តីចង់ពិសារអី អូនទៅរៀបចំធ្វើជូន!”
“ញាំអូន!”
“សមតែខោកឱ្យពកលលាដ៏តើស!” ថេយ៉ុង ញញិមខ្ចឹបមាត់ដើរចូលទៅដាក់គូទអង្គុយចុះលើតុ រវាសដៃស្រាប់តែប៉ះត្រូវស៊ុមរូបថតអាពាហ៍ពិពាហ៍ធ្លាក់បែកប្រាវ។
ប្រាវវវវវ!!!!
“អូយ!!!”
(កើតអីហ្នឹងអូន?) សំឡេងធ្លាក់បែកស៊ុមរូបថតញ៉ាំងឱ្យបេះដូងអ្នកម្ខាងទៀតលោតបោករដឹកញាប់ញ័រប្លែកណាស់។
“មិនអីទេ..អូនមិនប្រយ័ត្នប៉ះដៃត្រូវស៊ុមរូបថតធ្លាក់បែក ដេតឌី..ប៉ុណ្ណឹងសិនចុះអូនប្រមូលអំបែងទៅចោលសិន!”
(ប្រយ័ត្នប្រយែងផងណា បើមិនស្រួលខ្លួនអូនអាចសម្រាកសិនក៏បាន!)
